|
សន្និបាតកម្មាភិបាលទូទាំងប្រទេសណែនាំដំណើរការទិតៀននិងស្វ័យទិតៀន។ |
VOV-សកម្មភាពទិតៀននិងស្វ័យទិតៀនក្នុងបក្សកុម្មុយនីស្តវៀតណាមត្រូវបានដំណើរការជាប្រចាំពីមុនមក។ ប៉ុន្តែការទិតៀននិងស្វ័យទិតៀនតាមស្មារតី
នៃសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤អំពីបញ្ហាចាំបាច់មួយចំនួនក្នុងការកសាង
បក្សនាបច្ចុប្បន្នដែលត្រូវបានដំណើរការក្នុងឆ្នាំ២០១២ជាវគ្គជីវភាពនយោបាយ
សំខាន់ពិសេសដើម្បីភាពស្អាតស្អំរឹងមាំរបស់បក្សនិងជាចំណុចសំខាន់ក្នុងការ
ងារកសាងបក្ស។ បណ្ឌិត Nguyen Duc Ha ប្រធាននាយករដ្ឋានមូលដ្ឋានបក្ស
គណៈចាត់តាំងមជ្ឈឹមបានឲ្យដឹងថា៖
“វគ្គទិតៀននិងស្វ័យទិតៀនលើកនេះដំណើរការក្នុងបក្សទាំងមូល។ លើក
នេះយើងបានធ្វើពីលើចុះក្រោមនិងពីក្នុងទៅក្រៅ អនុវត្តក្នុងសមូហភាពមុន
បុគ្គលក្រោយ។ និងជាពិសេសអង្គការបុគ្គលរួមយោបល់មុនពេលដំណើរការ
ទិតៀន។”
កំពូលនៃវគ្គទិតៀននិងស្វ័យទិតៀនក្នុងបក្សបានប្រព្រឹត្តទៅចាប់ពីខែសីហា
ដល់ខែធ្នូឆ្នាំ២០១២ ចាប់ផ្ដើមពីការិយាល័យនយោបាយគណៈលេខាដល់គណៈកម្មាធិការបក្សសមូហភាពថ្នាក់ដឹកនាំស្ថាប័នអង្គភាពនិងកម្មាភិបាលបក្ខជន
ម្នាក់ៗក្នុងបក្សទាំងមូលពីមជ្ឈឹមដល់មូលដ្ឋាន។ វគ្គជីវភាពនយបាយនេះក្នុងឆ្នាំ
២០១២ទទួលបានលទ្ធផលសកម្ម។សាស្ត្រាចាររងបណ្ឌិត Vu Van Phuc អគ្គនិព័ន្ធនាយកទស្សនាវដ្តីបក្សកុម្មុយនីស្តបានចាត់ទុកថា៖
“លទ្ធផលមុនបង្អស់គឺការធ្វើជាគំរូរបស់សមូហភាពការិយាល័យនយោបាយ
គណៈលេខានិងសមាជិកម្នាក់ៗ។ នោះគឺជាមូលដ្ឋានដើម្បីកម្មាភិបាលបក្ខជននិងអង្គការមូលដ្ឋានបក្សអនុវត្តការទិតៀនយ៉ាងម៉ត់ចត់។ ការទិតៀនការិយាល័យ នយោបាយគណៈលេខាបានបង្កើតការផ្លាស់ប្តូរថ្មីក្នុងសតិអារម្មណ៍គំនិតគិតគូរ
បស់កម្មាភិបាលបក្ខជន។”
|
សាស្ត្រាចាររងបណ្ឌិត Vu Van Phuc អគ្គនិព័ន្ធនាយកទស្សនាវដ្តីបក្សកុម្មុយនីស្ត |
ទន្ទឹមនឹងសកម្មភាពទិតៀននិងស្វ័យទិតៀន ការងារកសាងបក្សក្នុងឆ្នាំ
២០១២នៅយកចិត្តទកដាក់ជាពិសេសដល់ការធ្វើគំរូរបស់អ្នកប្រមុខអង្គការនិង
អង្គភាព។ ប្រសិទ្ធភាពរបស់វគ្គជីវភាពនយោបាយ នេះជះឥទ្ធិពលយ៉ាងខ្លាំង
ចំពោះភារកិច្ចកសាងនិងរៀបចំបក្ស ជាជំហានដំបូងទប់ស្កាត់ឱនភាពអំពី
សតិអារម្មណ៍សិលធម៍របៀបរស់នៅមួយផ្នែករបស់កម្មាភិបាលបក្ខជន។
សាស្ត្រាចារងបណ្ឌិត Vu Van Phuc បានសង្កត់ធ្ងន់ថា៖
“កម្មាភិបាលម្នាក់ៗ បក្ខជនម្នាក់ៗ ពីកម្មាភិបាលស្នូល ជាន់ខ្ពស់បំផុតរបស់
បក្ស ដល់កម្មាភិបាល បក្ខជនសុទ្ធតែត្រូវឆ្លុះមើលខ្លួនឯងថាផ្នែកណាខ្លាំងផ្នែក
ណាខ្សោយសមូហភាពផ្តល់មតិចំពោះ កម្មាភិបាលម្នាក់ៗបក្ខជនម្នាក់ៗ ដើម្បី មនុស្សម្នាក់ៗ រកឃើញនូវគុណវិបត្តិ គុណសម្បត្តិ ដើម្បីជំនះពុះពារ។ ទីពីរគឺ
តាមរយះការអនុវត្តសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈឹមលើកទី ៤ប្រជាជន
ក៏ត្រូវចូលរួមពិនិត្យមើលយ៉ាងហ្ម៉ត់ចត់ជាង និងក្តាប់ជាប់ជាង ការងារហាត់
ពត់លត់ដំរបស់អង្គការបក្សនិមួយៗ កម្មាភិបាលម្នាក់ៗ និងបក្ខជនម្នាក់ៗ។ ”
សកម្មភាពទិតៀននិងស្វ័យទិតៀន តាមស្មារតីនៃសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹម លើកទី ៤ ក្នុងឆ្នាំ ២០១២ បានក្លាយទៅជាព្រឹត្តិការណ៍
នយោបាយលេចធ្លោ ក្នុងបក្ស មានការជះឥទ្ធិពលសំខាន់ចំពោះការកសាង
និងរៀបចំបក្ស សំដៅលើកកំពស់ប្រសិទ្ធភាពការដឹកនាំរបស់បក្សកុម្មុយនិស្ត
វៀតណាម៕