ទំនាក់ទំនងមិត្តភាពពិសសេសវៀតណាមឡាវ។

(VOVWORLD)ការដែលជ្រើសរើសឡាវជាប្រទេសជាតិដំបូង
មកទស្សនកិច្ចក្នុង​ឆ្នាំ២០១២នេះបានសរឲឃើញថាថ្នាក់ដឹកនាំ
របស់បក្សនិងរដ្ឋវៀតណាមអះអាងនូវគោលនយោបាយមុនក៍
ដូចជាក្រោយ​គឺជានិចកាលផ្តោតការយកចិត្តទុកដាក់និងចង់
បង្កើន ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្កីភាពពិសេសនិង
កិចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ​សាធារណះរដ្ឋប្រជា
ធិបតេយ្យប្រជាមានិតឡាវ។ដំណើរទស្សកិច្ចរបស់ ប្រធានរដ្ឋ
វៀតណាម Truong Tan Sangប្រព្រិត្តទៅ ក្នុងពេលដែល ទំនាក់
ទំនងរវាងប្រទេសទាំង ២ ត្រូវបាន​ពង្រឹ​ងនិងពង្រីកលើគ្រប់
វិស័យដោយឥតឈប់ឈរ។ក្នុងប៉ុន្មនាឆ្នាំកន្លងមក ពិសេសគឹ
នាឆ្នាំ​២០១១ ថ្នាក់ដឹកនាំរបស់បក្ស រដ្ឋ រដ្ឋាភិបាលនិងរដ្ឋសភា
 នៃប្រទេសទាំង២សុទ្ឋតែមានដំណើរទស្សកិច្ចនៅប្រទេសគ្នា
ទៅវិញទៅមក។ពិសេសគឹដំណើរទស្សកិច្ច វៀតណាម នាខែ​
សីហា​២០១១របស់ អគ្គលេខាបក្សនិង  ជាប្រធានរដ្ឋ ឡាវ​​
Chummaly Sayasone  ដំណើរទស្សកិច្ច វៀតណាមនាខែមិនា
របស់នាយករដ្ឋមន្រ្តី​Thoong Xinh Tham ma vong  និងប្រធាន
រដ្ឋសភា​ Pany  Ya tho nu នាខែ​សីហា​២០១១។ដំណើរទស្ស
កិច្ច មិត្តភាពជាផ្លូវការនៅឡាវ របស់អគ្គលេខា​ Nguyen Phu
Trong នាខែ មិថុនា​​និងដំណើរទស្សកិច្ចរបស់នាយករដ្ឋមន្រ្តី 
Nguyen Tan Dung នាខែ​កញ្ញា។តាមរយះបណ្តាដំណើរទស្សកិច្ច
នេះ​ទំនុកទុកចិត្តរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង២ត្រូ
វបានពង្រឹងនិងបង្កើនតទៅទៀត។ទន្ទឹមនឹងនោះកំណត់
ទិសដៅឲទំនាក់ទំនងវៀតណាមឡាវអភិវត្តន៍ពី១ថ្ងៃទៅ១ថ្ងៃ។សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សប្រជាជនបដិវត្តន៍
ឡាវនិងជាប្រធានសមាគមមិត្តភាពឡាវ-វៀតណាម​ Phan kham
Vi pha vanចាត់ទុកថា:“ខ្ញុំគិតថាលើពិភពលោកនេះគ្មានទំនាក់
ទំនងណាដែលពិសេសដូចជាទំនាក់ ទំនងរវាងឡាវនិងវៀត
ណាមឡើយ។ បណ្ដាសមមិត្តថ្នាក់ដឹកនាំនៃ​ប្រទេសទាំងពីរ
ជានិច្ចកាលយកចិត្តទុកដាក់ដល់ការធ្វើយ៉ាងម៉េចដើម្បី​អប់រំ
ជំនាន់វ័យក្មេងយល់បានប្រពៃណីរវាងប្រទេសយើងទាំងពីរ។
ការងារអប់រំជំនាន់វ័យក្មេងនេះជាភារកិច្ចនៃសមាគមមិត្តភាព
យើងទាំង​ពីរ។ ជាពិសេសគឺនាពេលកន្លងទៅគំរោងការ
 ប្រវតិ្តសាស្ត្រទំនាក់ទំនង​ពិសេស វៀតណាម-ឡាវ និងឡាវ
វៀតណាម បានសំរេច ដែលបានរួមចំណែកជាក់ស្ដែងក្នុង
ការងារឃោសនាអប់រំឲ្យប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំង​
ពីអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។”ឆ្នាំនេះថ្នាក់ដឹកនាំនៃ
ប្រទេសទាំងពីក៏បានសំរេចចិត្តជ្រើសរើសជាឆ្នាំសាមគ្គីភាព
មិត្តភាពវៀតណាម- ឡាវដើម្បីរំលឹកខួបលើកទី៥០ទិវា បង្កើត
ទំនាក់ទំនងការទូត (ទី៥កញ្ញាឆ្នាំ១៩៦២ ទី៥កញ្ញាឆ្នាំ២០១២)
និង លើកទី៣៥ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព
វៀតណាម-ឡាវ (ទី១៨កក្កដាឆ្នាំ១៩៧៧ ទី១៨​ កក្កដាឆ្នាំ
២០១២)។វៀតណាមបានបង្កើត គណះកម្មាធិការបញ្ជា
ណែនាំជាតិ ឆ្នាំសាមគ្គីភាពវៀតណាម-ឡាវ តាមនោះសំរេច
ចិត្តរៀបចំបណ្តាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើទូទាំង
ប្រទេសបណ្ដាក្រសួងស្ថាប័នរបស់វៀតណាមកំពុងសកម្ម
អនុវត្តរាល់ភារកិច្ចដែលបានប្រគល់ដើម្បីឆ្នាំសាមគ្គីភាព
វៀតណាម-ឡាវនឹងបន្សល់ទុកនូវសញ្ញាសំគាល់ សំខាន់ក្នុង
កំណាត់ផ្លូវ៥០ឆ្នាំទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ប្រធានសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម Vu Xuan Hong បានសង្កត់ធ្ងន់ថា៖“ខ្ញុំគិតថាៈសមាគមមិត្តភាពវៀតណាម-ឡាវ​
នឹងសមាគម​មិត្តភាពឡាវ-វៀតណាម​​ត្រូវការត្រៀមរៀបចំសកម្ម
ដើម្បីលើកទឹកចិត្តប្រជាជននៃប្រទេសទាំង​២​រៀបចំល្អ​​ឆ្នាំមិត្តភាព​
វៀតណាមឡាវ។យើងខ្ញុំមានបំណងជួយឧបត្ថម្ភដល់សមាគម
ទាំង២​ដើម្បីអនុវត្តត្រូវតាមស្មារតីរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង
២ដែនបាននិយាយថា៖ជំនាន់ថ្ងៃនេះ​​ជំនាន់ថ្ងៃក្រោយ​កម្មាភិបាល
ម្នាក់ៗប្រជាជនគ្រប់រូបត្រូវមានភារកិច្ចពិសិដ្ឋ គឺ ថែរក្សា ពង្រឹង​នឹង
ពង្រីកទំនាក់ទំនងវៀតណាម-ឡាវឲ្យខ្លាំងក្លាថែមទៀត”។

  ពង្រីកប្រកបដោយមានប្រសិទ្ធភាពបណ្តាយន្តការសហប្រតិប
ត្តិការដែលមានស្រាប់ប្រទេសទាំង២ខំប្រឹងង្រែងលើកតំលៃប្រាក់
ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២​​ពី ៧០០​លាន​ដុល្លាអាមេរីក
នាឆ្នាំ​២០១១​ឡើង១ពាន់លានដុល្លាអាមេរីកក្នុងឆ្នាំ​២០១២នឹង​២​
ពាន់លានដុល្លាអាមេរីកនាឆ្នាំ​២០១៥។​ភាគីទាំង២ក៏ខំប្រឹងប្រែង
សំរេចការកំណត់បោះបង្គោលព្រំដែនជាតិនាឆ្នាំ​២០១៤​​ រួមផ្សំ
គ្នាយ៉ាងជិតស្និទ្ធដើម្បីធានាល្បឿនសាងសង់ផ្លូវ​​​  2E  ពី Muong
Khoaទៅ Tay Trang ក្នុងឆ្នាំ​២០១២​ ​ព្រមទាំង​បន្តអនុវត្តគំរោងការណ៏
លើកកំពស់គុណភាព​នឹងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ​វៀត
ណាម-ឡាវ​លើវិស័យអប់រំនឹងអភិវឌ្ឌ្យប្រភពធនធានមនុស្ស​ដំណាក់
កាល​២០១១-​២០២០ទៀតផង។

ដោយឈរលើមូលដ្ឋាននោះដំណើរទស្សនកិច្ចនៅឡាវរបស់ប្រធាន
រដ្ឋវៀតណាម Truong Tan sang  លើកនេះមានអត្ថន័យពិសេស១ ចាប់
ផ្តើមឲ្យបណ្តាសកម្មភាពក្នុងឆ្នាំសាមគ្គីភាំវៀតណាម-ឡាវ​​ រួមចំណែក
ពង្រឹងពង្រីកទំនាក់ទំនងពិសេស​ស្មោះត្រង់រវាងប្រជាជាតិទាំង២​វៀត
ណាម-ឡាវអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយ​របស់
វៀតណាមគឺយកចិត្តទិកដាក់ជាពិសេសដល់ទំនាក់ទំនង មិត្តភាព  
សាមគ្គិភាពពិសេសនឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ
សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕

ទំនាក់ទំនងមិត្តភាពពិសសេសវៀតណាមឡាវ។ - ảnh 1
ទង់ជាតិវៀតណាម ឡាវ(http://vietnam.vn)

                                                    

ប្រតិកម្មទៅវិញ

ផ្សេងៗ