ទំនាក់ទំនងរវាងអាមេរិក-ចិនប្រឈមនឹងភាពតានតឹងលើគ្រប់សមរភូមិ
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ ក្រសួងការបរទេសចិនបានប្រកាសថា រដ្ឋា ភិបាលនៃប្រទេសនេះបានសំណូមពរឲ្យទីភ្នាក់ងារសារព័ត៌មានអាមេរិកចំនួន៤ដែលកំពុងប្រតិបត្តិការនៅចិន ក្នុងអំឡុងពេល៧ថ្ងៃត្រូវដាក់ជូនឯកសាររបាយការណ៍ពីស្ថានភាព បុគ្គលិកនិងហិរញ្ញវត្ថុរបស់ទីភ្នាក់ងារសារព័ត៌មានទាំងនេះនៅចិន។ កាយ វិកានេះគឺសំដៅ តបតវិញចំពោះការដាក់កំហិតរបស់អាមេរិកទៅលើទីភ្នាក់ងារសារព័ត៌ មានមួយចំនួនរបស់ចិនកាលពីខែមុន ព្រមទាំងបានកត់សម្គាល់នូវភាព តានតឹងរវាងប្រទេសទាំងពីរដែលបន្តកើនឡើងផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន AP របស់អាមេរិក។ (រូបថត៖ AP) |
ថ្លែងនៅសន្និសីទសារព័ត៌មានកាលពីដើមខែកក្កដានៅរដ្ឋធានីប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានលើកច្បាស់ថា ទីភ្នាក់ងារសារព័ត៌មាន AP UPI CBS និង NPR ត្រូវរាយការណ៍ព័ត៌មានលម្អិត អំពីបុគ្គលិក សកម្មភាពហិរញ្ញវត្ថុនិងអចលនទ្រព្យចំណុះកម្មសិទ្ធិរបស់គេ នៅចិន។ អ្នកនាំពាក្យរូបនេះបានអះអាងថា សកម្មភាពនេះគឺសំដៅតបត វិញចំពោះការដែលអាមេរិកបានដាក់សម្ពាធទៅលើអង្គការសារព័ត៌មាន នានារបស់ចិន។ មុននោះ កាលពីថ្ងៃទី២២ មិថុនា អាមេរិកបានប្រកាស សេចក្ដីសម្រេចចិត្តដោយផ្លាស់ប្ដូរបទបញ្ញត្តិចំពោះទីភ្នាក់ងារសារព័ត៌មាន រដ្ឋចំនួន៤របស់ចិន រួមមានស្ថានីយ៍ទូរទស្សន៍កណ្ដាលចិន (CCTV) People’s Daily Global Times និង China News Service (CNS)។ តាម នោះ ទីភ្នាក់ងារសារព័ត៌មានទាំង៤ពោលខាងលើនឹងត្រូវរាយការណ៍ដោយ លម្អិតជូនក្រសួងការបរទេសអាមេរិកនូវស្ថានភាពបុគ្គលិកនិងការប្រតិបត្តិការពាណិជ្ជកម្មអចលនទ្រព្យនៅអាមេរិកផងដែរ។
សង្គ្រាមតម្រង់ទៅលើទីភ្នាក់ងារសារព័ត៌មាន
តាមពិត ភាពតានតឹងពាក់ព័ន្ធដល់បញ្ហានេះបានផ្ទុះឡើងចាប់ពីថ្ងៃទី ១៨ កុម្ភៈ ឆ្នាំ២០២០ នៅពេលដែលក្រសួងការបរទេសអាមេរិកដាក់បញ្ចូលទីភ្នាក់ ងារសារព័ត៌មានចំនួន៥របស់ចិនក្នុងក្របខ័ណ្ឌបញ្ជីឈ្មោះ “ក្រុមបេសកកម្ម ការទូតបរទេស” ជំនួសឲ្យក្របខ័ណ្ឌស្ថាប័នសារព័ត៌មានប្រចាំនៅអាមេរិក វិញ។ លើសពីនេះទៅទៀត នាថ្ងៃទី១៣ មីនា អាមេរិកបានសំណូមពរឲ្យ ទីភ្នាក់ងារសារព័ត៌មានទាំង៥ពោលខាងលើត្រូវកាត់បន្ថយចំនួនអ្នកសារ ព័ត៌មានប្រចាំនៅអាមេរិកពី១៦០ចុះត្រឹម១០០នាក់ប៉ុណ្ណោះ។ ដល់ដើមខែឧសភា អាមេរិកបន្តចេញផ្សាយបទបញ្ញត្តិថ្មីដោយរឹតបន្តឹងលក្ខខ័ណ្ឌផ្ដល់ទិដ្ឋាការ ចំពោះអ្នកកាសែតចិន។
ជាការតបតវិញ នាថ្ងៃទី១៨ មីនា ចិនបានប្រកាសបណ្ដេញចេញអ្នក កាសែតអាមេរិកយ៉ាងហោចណាស់១៣នាក់ដែលកំពុងធ្វើការនៅកាសែត New York Times Washington Post និងWall Street Journal ព្រមទាំង តម្រូវឲ្យសាខាប្រចាំនៅចិនរបស់កាសែតទាំង៣នេះរួមជាមួយទស្សនាវដ្ដី Time និង វិទ្យុសម្លេងអាមេរិក (VOA) ត្រូវរាយការណ៍ព័ត៌មានស្ដីពីបុគ្គ លិក ហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិនៅចិន។ ក្រៅពីនោះ ក្រសួងការបរទេស ចិនក៏បានអនុវត្តវិធានការតបតវិញចំពោះអ្នកយកព័ត៌មានអាមេរិក ដូចដែល អាមេរិកបានអនុវត្តចំពោះអ្នកយកព័ត៌មានចិនវិញដែរ។
ការប្រឈមមុខដាក់គ្នាលើគ្រប់សមរភូមិ
មិនត្រឹមតែមានភាពតានតឹងពាក់ព័ន្ធដល់ទីភ្នាក់ងារសារព័ត៌មានប៉ុណ្ណោះទេ អាមេរិកនិងចិនថែមទាំងប្រឈមមុខដាក់គ្នាលើវិស័យផ្សេងជា ច្រើនទៀតផង។ កាលពីឆ្នាំ២០១៩ មហាអំណាចពិភព លោកទាំងពីរនេះ ធ្លាក់ចូលក្នុងសង្គ្រាមពាណិជ្ជកម្មដ៏សាហាវ ដែលទើបតែបានបន្ធូរស្រាល កាលពីដើមឆ្នាំនេះតែប៉ុណ្ណោះក្រោយពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១។ ប៉ុន្តែ ការផ្ទុះឡើងនៃជម្ងឺរាតត្បាត Covid-19 បានបង្កាត់ភ្លើងនៃភាពតានតឹងរវាងប្រទេសទាំងពីរសារជាថ្មីម្ដងទៀត។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើការចោទប្រកាន់ម្ដងហើយម្ដងទៀតចំពោះចិនដោយបានប្រកាសព័ត៌មានយ៉ាងយឺតយ៉ាវស្ដីពីភាព កាចសាហាវនៃជម្ងឺ Covid-19 ក្នុងដំណាក់កាលដំបូង ដែលបណ្ដាលឲ្យពិភព លោកត្រូវ “បង់តម្លៃដ៏ថ្លៃណាស់” ខណៈដែលចិនបានបដិសេធន៍យ៉ាង ដាច់ខាត។
លើវិស័យបច្ចេកវិទ្យា អាមេរិកបានបន្តដាក់ទណ្ឌកម្មថ្មីៗទៅលើសម្ព័ន្ធ ក្រុមហ៊ុន Huawei របស់ចិន។ កាលពីពាក់កណ្ដាលខែឧសភា ក្រសួង ពាណិជ្ជកម្មអាមេរិកបានធ្វើវិសោធនកម្មនូវបទបញ្ញត្តិមួយក្នុងគោលដៅដាក់កំហិតទៅលើសកម្មភាពប្រមូលទិញវត្ថុធាតុ semiconductor របស់ Huawei។ បន្ទាប់មកដល់ថ្ងៃទី៣០ មិថុនា អាមេរិកបានរារាំងក្រុមហ៊ុន Huawei និង ZTE របស់ចិនពីការទទួលជំនួយឧបត្ថម្ភពីមូលនិធិរបស់រដ្ឋាភិបាល សំដៅ ដាក់កំហិតលើការជ្រៀតចូលទីផ្សារអាមេរិករបស់ក្រុមហ៊ុនទាំងពីរនេះ។
ពាក់ព័ន្ធដល់បញ្ហាហុងកុង (ចិន) វិញ ក្រោយពីរដ្ឋសភាចិនបានអនុម័តលើ ច្បាប់សន្តិសុខជាតិនៅតំបន់រដ្ឋបាលពិសេសហុងកុងហើយបានចូលជាធរមានចាប់ពីថ្ងៃទី៣០ មិថុនា មក អាមេរិកបាន លុបចោលភ្លាមមួយរំពិចនូវឋានៈពាណិជ្ជកម្មពិសេសចំពោះហុងកុងចាប់ពីថ្ងៃទី១ កក្កដា ឆ្នាំ២០២០។ ជាការតបតវិញ ប្រភពព័ត៌មានជាច្រើនបានឲ្យ ដឹងថា រដ្ឋាភិបាលចិនបានសំណូមពរឲ្យក្រុមហ៊ុនរដ្ឋនានា បញ្ឈប់ការទិញ ផលិតផលរបស់អាមេរិកតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១រវាង ភាគីទាំងពីរ។
អាចមើលឃើញថា ការប្រឈមមុខដាក់គ្នាបានរាលដាលពាសពេញលើវិស័យជា ច្រើនរវាងអាមេរិកនិងចិនកំពុងប្រែប្រួលយ៉ាងតឹងរឹង ដោយឆ្លុះបញ្ចាំងនូវ ភាពកាចសាហាវនៃការប្រកួតប្រជែងយុទ្ធសាស្ត្រលើទូទាំងសកលលោកដែល មិនអាចទាយទុកជាមុន រវាងមហាអំណាចធំបំផុត ទាំងពីរនេះ៕