ទំនាក់ទំនងរវាងអាមេរិក-អ៊ីរ៉ង់មិនទាន់រកឃើញច្រកចេញ
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ទំនាក់ទំនងរវាងអាមេរិកនិងអ៊ីរ៉ង់ស្រាប់តែតាន តឹងឡើងវិញ ដោយមានកាយវិកាដ៏តឹងរឹងនៃភាគីទាំងពីរ ដែលបង្កឡើងការ ព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះសាធារណៈមតិអន្តរជាតិ។ យ៉ាងណាមិញ ដោយសារហេតុផលជាច្រើន ដូច្នេះបានជាលទ្ធភាពដែលកើតមានការប្រឈម មុខដាក់គ្នារវាងភាគីទាំងពីរត្រូវបានវាយតម្លៃថាមិនខ្ពស់នោះទេ។
កាយវិកាមួយក្នុងចំណោមកាយវិកាគួរឲ្យកត់សម្គាល់បំផុតពាក់ព័ន្ធ ដល់ទំនាក់ទំនងរវាងអាមេរិក-អ៊ីរ៉ង់នាពេលកន្លងទៅនោះគឺ ការដែល ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី៦ ឧសភា បាន បដិសេធសេចក្ដីព្រាងច្បាប់ដែលបង្ខំឲ្យប្រធានាធិបតីមិនអាចប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើមិនមានការអនុញ្ញាតរបស់រដ្ឋសភា។ មើលពីខាងក្រៅ នេះហាក់ដូចជាបញ្ហាផ្ទៃក្នុងលើឆាកនយោបាយអាមេរិក តែប៉ុណ្ណោះ ប៉ុន្តែជាការពិតជាក់ស្ដែងវិញ វាឆ្លុះបញ្ចាំងនូវសភាពការណ៍ទំនាក់ ទំនងដ៏ស្មុគស្មាញរវាងវ៉ាស៊ីនតោននិងតេអេរ៉ង់។
កាយវិកាដ៏តឹងរឹងពីភាគីទាំងពីរ
កាយវិកាគួរឲ្យកត់សម្គាល់មួយទៀតគឺកាលពីថ្ងៃទី២៨ មេសា មជ្ឈ ដ្ឋានមន្ត្រីអាមេរិកនិងអ្នកការទូតនៅអង្គការសហប្រជាជាតិបានឲ្យដឹងថា វ៉ាស៊ីនតោណបានដាក់ឲ្យដំណើរការនូវសេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្ត របស់អង្គការសហប្រជាជាតិស្ដីពីការពន្យាពេលគ្មានកាលកំណត់ចំពោះបទហ៊ុំព័ទ្ធអាវុធទៅលើអ៊ីរ៉ង់ ដែលគ្រោងនឹងអស់សុពលភាពនាខែតុលាឆ្នាំ ២០២០ ដែលជាព្រឹត្តិការណ៍ត្រូវបានតេអេរ៉ង់ទន្ទឹងរងចាំច្រើនណាស់។ លើសពីនេះទៅទៀត រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ផ្ទាល់ខ្លួនបានអះអាងថា សកម្មភាពរបស់អ៊ីរ៉ង់នាពេលកន្លងទៅគឺល្មមគ្រប់គ្រាន់ហើយដើម្បី ក្រុមប្រឹក្សាសន្តិសុខពន្យាពេលបទហ៊ុំព័ទ្ធអាវុធទៅលើប្រទេសនេះ។ សូម្បីតែក្នុងករណីដែលបទហ៊ុំព័ទ្ធត្រូវបានលុបចោលនាខែតុលាខាងមុខនេះ អាមេរិកក៏នឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់ទិញអាវុធធម្មតាឡើយ។ ជាពិសេស មុន ការវិវត្តន៍នេះ លោកប្រធានាធិបតី Donald Trump បានប្រកាសថា លោក បានបញ្ជាឲ្យកងទ័ពជើងទឹកអាមេរិកបាញ់ប្រហារទៅលើ “នាវាប្រដាប់ អាវុធ” របស់អ៊ីរ៉ង់ដោយការចោទប្រកាន់នាវាអ៊ីរ៉ង់បាន “យាយី” នាវាអាមេរិក នៅឈូងសមុទ្រពែក្ស។
ជាការឆ្លើយតបនឹងកាយវិការបស់អាមេរិក កាលពីថ្ងៃទី២៩ មេសា ទីភ្នាក់ងារ សារព័ត៌មាន Tasnim បានដកស្រង់សម្ដីរបស់អ្នកនាំពាក្យបណ្ដាកងកម្លាំង ប្រដាប់អាវុធអ៊ីរ៉ង់លោក Abolfazl Shekarchi ដែលព្រមានថា តេអេរ៉ង់នឹង ឆ្លើយតបយ៉ាងឃោឃៅប្រសិនបើនាវាអាមេរិករំលោភបំពានទៅលើដែន សមុទ្រអ៊ីរ៉ង់។ មជ្ឈដ្ឋានមន្ត្រីអ៊ីរ៉ង់បានរិះគន់អាមេរិក បង្កឡើង “ភាព ចលាចល” នៅតំបន់ឈូងសមុទ្រពែក្ស ព្រមទាំងចាត់ទុកថា ការគំរាម កំហែងនាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិកគឺជា “សង្គ្រាមចិត្តសាស្ត្រ” សំដៅទាក់ទាញការយកចិត្តទុកដាក់របស់មហាជនមុនការបោះឆ្នោតនៅអាមេរិក។ ក្រោយនោះ នាថ្ងៃទី៤ ឧសភា អ្នកនាំពាក្យនៃក្រសួងការបរទេស អ៊ីរ៉ង់លោក Abbas Mousavi បានប្រកាសពីការច្រានចោលការខិតខំប្រឹង ប្រែងដោយខុសច្បាប់របស់អាមេរិកសំដៅពន្យាពេលបទហ៊ុំព័ទ្ធអាវុធរបស់ក្រុមប្រឹក្សាសន្តិសុខទៅលើអ៊ីរ៉ង់។ ដល់ថ្ងៃទី៦ ឧសភា លោកប្រធានាធិបតី អ៊ីរ៉ង់ Hassan Rouhani បានប្រកាសថា តេអេរ៉ង់នឹងមានប្រតិកម្មដ៏ខ្លាំង ចំពោះអាមេរិក ប្រសិនបើបទហ៊ុំព័ទ្ធនោះត្រូវបានពន្យាពេល។
ទោះជាកាយវិកាធ្វើឲ្យភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់កើនឡើងពិតជាគួរឲ្យព្រួយបារម្ភក៏ដោយ ប៉ុន្តែមជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា លទ្ធភាព នាំទៅការប្រឈមមុខដាក់គ្នាខាងយោធាគឺពិបាកកើតមានឡើង។
ពិបាកកើតមានការប្រឈមមុខដាក់គ្នាខាងយោធា
មានមូលហេតុជាច្រើនដើម្បីចាត់ទុកថា ភាពតានតឹងរវាងអាមេរិកនិង អ៊ីរ៉ង់នឹងពិបាកនាំទៅការប្រឈមមុខដាក់គ្នាខាងយោធា។ ទីមួយគឺ ស្ថាន ភាពនាបច្ចុប្បន្នមិនគ្រោះថ្នាក់ដូចពេលវេលាដែលកងទ័ពជើងអាកាសអាមេរិកសម្លាប់លោកឧត្តមសេនីយ៍ Qassem Soleimani របស់អ៊ីរ៉ង់កាលពីដើម ឆ្នាំ។ ស្ថានភាពនាគ្រានោះត្រូវបានប្រភពព័ត៌មានជាច្រើនពណ៌នាថា ស្ថិត នៅលើ “មាត់ជ្រោះនៃការធ្វើសង្គ្រាម” ប៉ុន្តែសេណារីយ៉ូដ៏អាក្រក់បំផុតនោះមិន កើតមានឡើងនោះទេ។
ទីពីរគឺ នាគ្រានេះ ភាគីទាំងពីរស្ទើរតែមិនមាន “តម្រូវការ” ដើម្បីជំរុញ វិធានការយោធានោះទេ។ ជាពិសេស អ៊ីរ៉ង់កំពុងជួបប្រទះនឹងការលំបាក យ៉ាងខ្លាំងដោយសារផលប៉ះពាល់នៃជំងឺឆ្លង Covid-19 ដែលត្រូវការជំនួយ ឧបត្ថម្ភរបស់អន្តរជាតិ រួមទាំងកញ្ចប់កម្ចីបន្ទាន់ក្នុងតម្លៃ៥ពាន់លានដុល្លា អាមេរិកពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ ហេតុដូច្នេះ ការជំរុញការ ប្រឈមមុខដាក់គ្នាជាមួយអាមេរិកមិនមានប្រយោជន៍អ្វីមួយសម្រាប់អ៊ីរ៉ង់ ក្នុងការអភិក្រមនឹងកញ្ចប់កម្ចីដ៏ធំសម្បើមពោលខាងលើឡើយ។
ចំណែកឯខ្លួនវិញ ប្រទេសអាមេរិកក៏កំពុងផ្ដោតសំខាន់ទៅលើការដោះ ស្រាយបញ្ហាធំៗរបស់ខ្លួន ជាពិសេសគឺការឆ្លើយតបនឹងជំងឺឆ្លងនិងការស្ដារ សេដ្ឋកិច្ចឡើងវិញ។ ក្នុងបរិបទនោះ ការចំណាយទឹកប្រាក់និងធនធាន មនុស្សលើសកម្មភាពយោធាណាមួយក៏ដោយដែលមិនទទួលបានការគាំទ្រ យ៉ាងទូលំទូលាយរបស់សាធារណៈមតិ នឹងមិនមែនជាជម្រើសដ៏ឆ្លាតវៃ យ៉ាងពិតប្រាកដនោះឡើយ។
ច្បាស់លាស់ណាស់ថា លទ្ធភាពនៃការប្រឈមមុខដាក់គ្នាខាងយោធា រវាងអាមេរិកនិងអ៊ីរ៉ង់នាពេលវេលាបច្ចុប្បន្នគឺមិនខ្ពស់ទេ។ ប៉ុន្តែ តាមមជ្ឈ ដ្ឋានអ្នកវិភាគចាត់ទុកថា ការអូសបន្លាយភាពតានតឹងនាបច្ចុប្បន្នគឺមិនមាន អត្ថប្រយោជន៍ណាមួយចំពោះប្រទេសទាំងពីរក៏ដូចជាសភាពការណ៍ដ៏ស្មុគស្មាញនៅមជ្ឈឹមបូព៌ាផងដែរ៕