ទំនាក់ទំនងវៀតណាម-ជប៉ុន៖ទំនុកទុកចិត្ត ប្រសិទ្ធភាពនិងទូលំទូលាយ

(VOV)_ប្រធានរដ្ឋសភាជាន់ទាបជប៉ុនលោក Oshima Tadamoriori បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ពីថ្ងៃទី៥ដល់ថ្ងៃទី៧ឧសភា។បន្តដំណើរបំពេញទស្សនកិច្ចពីដើមឆ្នាំមករបស់នាយករដ្ឋមន្ត្រី លោក Shinzo Abe ព្រះចៅអធិរាជនិងព្រះអគ្គមហេសីជប៉ុន ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានរដ្ឋសភាជាន់ទាបជប៉ុន លោក Oshima Tadamori លើកនេះជាជំហានជាក់ស្ដែងភាវូបនីយកម្មទំនាក់ទំនង៖”ដៃគូយុទ្ធសាស្ត្រទូលំទូលាយនិងស៊ីជំរៅដើម្បីសន្តិភាព និងភាពសម្បូររុងរឿងនៅទ្វីបអាស៊ី”

          (VOV)_ប្រធានរដ្ឋសភាជាន់ទាបជប៉ុនលោក Oshima Tadamoriori បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ពីថ្ងៃទី៥ដល់ថ្ងៃទី៧ឧសភា។បន្តដំណើរបំពេញទស្សនកិច្ចពីដើមឆ្នាំមករបស់នាយករដ្ឋមន្ត្រី លោក Shinzo Abe ព្រះចៅអធិរាជនិងព្រះអគ្គមហេសីជប៉ុន ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានរដ្ឋសភាជាន់ទាបជប៉ុន លោក Oshima Tadamori លើកនេះជាជំហានជាក់ស្ដែងភាវូបនីយកម្មទំនាក់ទំនង៖”ដៃគូយុទ្ធសាស្ត្រទូលំទូលាយនិងស៊ីជំរៅដើម្បីសន្តិភាព និងភាពសម្បូររុងរឿងនៅទ្វីបអាស៊ី” ពិសេសគឺនៅលើកាណាល់ទំនាក់ទំនងការទូត រវាងរដ្ឋសភានៃប្រទេសទាំងពីរ។

ទំនាក់ទំនងវៀតណាម-ជប៉ុន៖ទំនុកទុកចិត្ត ប្រសិទ្ធភាពនិងទូលំទូលាយ - ảnh 1

ទំនាក់ទំនងវៀតណាម-ជប៉ុន៖ទំនុកទុកចិត្ត ប្រសិទ្ធភាពនិងទូលំទូលាយ

វៀតណាមនិងជប៉ុនបានបង្កើតទំនាក់ទំនងការទូតនាឆ្នាំ១៩៧៣។ ក្រោយរយៈពេលជាង៤០ ឆ្នាំមក ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីកជានិច្ច។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានវាយតំលៃថាកំពុងនៅក្នុងដំណាក់កាលល្អប្រសើរបំផុត មានទំនុកទុកចិត្តខ្ពស់។

          ដៃគូយុទ្ធសាស្ត្រទូលំទូលាយនិងស៊ីជំរៅ

        នាបច្ចុប្បន្ន ជប៉ុនជាដៃគូមួយក្នុងចំណោមដៃគូយុទួ្ធសាស្ត្រ និងដៃគូសេដ្ឋកិច្ចជួរមុខរបស់វៀតណាមនិងជាប្រទេសផ្តល់ទុន ODA ច្រើនបំផុតសំរាប់វៀតណាម និងជាវិនិយោគិនធំទីពីរនៅវៀតណាម ជាដៃគូពាណិជ្ជកម្មធំទី៤ របស់វៀតណាម ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីកើន ១៤% /ឆ្នាំ និងតាមគំរោង ទំហំពាណិជ្ជកម្មទ្វេភាគីនឹងទទួលបាន៦០ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០២០។

          ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាម នាដើមឆ្នាំនេះ នាយករដ្ឋមន្ត្រី លោក Shinzo Abe និងនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានឯកភាពបើកទូលាយថែមទៀតទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងកែលំអរបរិយាកាសវិនិយោគ អាជីវកម្មវៀតណាម-ជប៉ុន។ នៅទីនេះ  នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអំពាវនាវអោយបណ្ដាសហគ្រាសជប៉ុន បង្កើនការវិនិយោគ ក្នុងវិស័យកំណើនបៃតង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ ផ្ទេរប្រគល់បច្ចេកវិទ្យា សេវាកម្មគុណភាពខ្ពស់។នាបច្ចុប្បន្ន បានមានសហគ្រាសជប៉ុនជាង១៦០០ កំពុងធ្វើសកម្មភាពនៅវៀតណាម និងរួមចំណែកយ៉ាងសកម្មចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម។តាម លោក Ando Kengo អគ្គលេខាធិការសម្ព័ន្ធសមាគមសហក្រាសជប៉ុននៅវៀតណាម ថា៖សហគ្រាសជប៉ុនយកចិត្តទុកដាក់កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ចំពោះទីផ្សារវៀតណាម និងមានគោល បំណង បន្តធ្វើសកម្មភាពយូរអង្វែង សហប្រតិបត្តិការសកម្មថែមទៀតជាមួយដៃគូវៀតណាម៖

          “ វៀតណាមជិតជប៉ុនណាស់។ បរិមាណជនវៀតណាមចេះភាសាជប៉ុនក៏ច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ ជាពិសេសគឺភាសាជប៉ុនកំរិតខ្ពស់។ ប្រសិនបើប្រៀធៀបអំពីអាយុ វៀតណាមមានចំនួនប្រជាជនច្រើន និងវ័យក្មេងជាងជាមួយជប៉ុន។ ហើយជប៉ុនជាប្រទេសអភិវឌ្ឍន៍ ដោយមូលដ្ឋានជាខឿនផលិតកម្មឧស្សាហកម្ម ដូច្នេះ ពលករវៀតណាមជាការជ្រើសរើសដ៏ល្អប្រសើរសំរាប់សហគ្រាសជប៉ុន។”

          សញ្ញាសកម្មមួយទៀតក្នុងទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី វៀតណាម-ជប៉ុន  ក្នុងខែមិនាកន្លងទៅគឺ ផ្លែស្រការនាគវៀតណាម បានមកដល់អ្នកប្រើប្រាស់ជប៉ុនជាលើកកំបូង។ រួមជាមួយនោះ មុខទំនិញកសិផលផ្សេងៗទៀត ដូចជា៖ ស្វាយ ចែក គូលេន  និងមុខទំនិញបន្លែ ផ្លែឈើមួយចំនួនទៀតរបស់វៀតណាម មានឱកាសចូលក្នុងទីផ្សារជប៉ុន។ លោក Nguyen Truong Son ភារះធារីវៀតណាមនៅជប៉ុនបានអោយដឹងថា៖

          “ ជប៉ុនជាទីផ្សារពោពេញទៅដោយសក្ដានុភាពនាំចេញសំរាប់វៀតណាម។ ក្នុងរយៈពេលកន្លងទៅ កសិផលរបស់វៀតណាមបានបោះជំហានលោតផ្លោះសំខាន់ជាច្រើន ដើម្បីជ្រៀតចូលក្នុងទីផ្សារជប៉ុន។ ប្រការទាំងនោះនឹងបើកចេញឱកាសថ្មីសំរាប់កសិផលវៀតណាម។”

          ជំរុញទំនាក់ទំនងការទូតរដ្ឋសភា

        រួមជាមួយទំនាក់ទំនងនយោបាយដ៏ល្អប្រសើរនោះ ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ ទំនាក់ទំនងការទូតរវាងរដ្ឋសភាវៀតណាមនិងជប៉ុនត្រូវបានពង្រឹងនិងពង្រីកជានិច្ច។ ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។ នៅវេទិកាអន្តរសភាតំបន់និងអន្តរជាតិ គណៈប្រតិភូរដ្ឋសភាវៀតណាមនិងជប៉ុនមានទស្សនះនិងមតិប្រហាក់ប្រហែលគ្នា ក្នុងការកសាងនិងរក្សាបរិយាកាសសន្តិភាព ស្ថិរភាពដើម្បីការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក …លៗ

          ចាប់ពីពេលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតនាឆ្នាំ១៩៧៣មក នេះជាលើកទីពីរដែលថ្នាក់ដឹកនាំកំពូលរដ្ឋសភាជាន់ទាប់ជប៉ុនមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ប្រការនេះបានបង្ហាញនូវការទំនុកទុកចិត្តនយោបាយរវាងប្រទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ តាមខ្លឹមសារនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយ វៀតណាម-ជប៉ុន ជាក់ស្ដែងភាវូបនីយកម្មសេចក្ដីថ្លែងការណ៍ស្ដីអំពីចក្ខុវិស័យរួមទំនាក់ទំនង វៀតណាម-ជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ