ទំនាក់ទំនងវៀតណាម-ឥណ្ឌូណេស៊ីឆ្ពោះទៅកំពស់ថ្មី

(VOVWORLD) - ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅបំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅប្រទេសឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែធ្នូ តបតាមការអញ្ជើញរបស់ប្រធានាធិបតីលោក Joko Widodo។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ កត់សម្គាល់ការបោះជំហានទៅមុខក្នុងទំនាក់ទំនងទ្វេភាគី នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌូនេស៊ីកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព បម្រើផលប្រយោជន៍ជាក់ស្ដែងរបស់ប្រទេសទាំងពីរ។
ទំនាក់ទំនងវៀតណាម-ឥណ្ឌូណេស៊ីឆ្ពោះទៅកំពស់ថ្មី - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីលោក Ta Van Thong (រូបថត៖ VNA)

វៀតណាម និងឥណ្ឌូណេស៊ីបានបង្កើតទំនាក់ទំនងការទូតនៅដើមឆ្នាំ ១៩៥៥ នៅពេលដែលវៀតណាមកំពុងតែតស៊ូដើម្បីឯករាជ្យជាតិ ឯកភាពប្រទេសជាតិ។ ឥណ្ឌូណេស៊ីតែងតែគាំទ្រវៀតណាមក្នុងការតស៊ូនេះ ហើយនាបច្ចុប្បន្ននេះនៅតែប្រកៀកស្មា គាំទ្រវៀតណាមក្នុងបុព្វហេតុអភិវឌ្ឍន៍ និងការពារមាតុភូមិ។

មូលដ្ឋានគ្រឹះបង្កើតតម្លៃ និងលើជម្រៅនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

 ក្នុងឆ្នាំ ២០១៣ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាផ្លូវការ ហើយចាប់ពីពេលនោះមក ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាង ៣០ លើលើវិស័យជាច្រើន ក្នុងនោះមានកម្មវិធីសកម្មភាពដើម្បីអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដំណាក់កាល ២០១៩-២០២៣ ។ ភាគីទាំងពីរតែងតែបានផ្លាស់ប្តូរ និងជំរុញកិច្ចសហប្រតិបត្តិការជាប្រចាំនៅវេទិកាសំខាន់ៗចំនួនពីរ គឺគណៈកម្មាធិការសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងគណៈកម្មាធិការសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជាពិសេសគឺទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ទំហំពាណិជ្ជកម្មសរុបក្នុងឆ្នាំ ២០២១ សម្រេចបាន ១១,៥ ពាន់លានដុល្លារអាមេរិក ពោលគឺលើសពីគោលដៅ ១០ ពាន់លានដុល្លារអាមេរិកដែលបានដាក់ចេញ ហើយភាគីទាំងពីរកំពុងឆ្ពោះទៅគោលដៅថ្មី។  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីលោក Ta Van Thong មានប្រសាសន៍ថា៖  “ប្រទេសទាំងពីរបានដាក់ចេញគោលដៅដ៏ធំធេងក្នុងការជំរុញកិច្ចសហប្រតិបត្តិការ។ ដោយឈរលើមូលដ្ឋាននៃសមិទ្ធិផលពាណិជ្ជកម្មទ្វេភាគី ប្រទេសទាំងពីរបានដាក់ចេញគោលដៅសម្រេចឲ្យបានទំហំពាណិជ្ជកម្ម ១៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៨។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ឥណ្ឌូនេស៊ី តបតាមការអញ្ជើញរបស់ប្រធានាធិបតីលោក Zokowi របស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នឹងជំរុញថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដែលបានបង្កើតឡើងរវាងប្រទេសទាំងពីរ ព្រមទាំងបង្ហាញពីតួនាទីជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរក៏នឹងចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន ដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅថែមទៀតផងដែរ”។

ការដែលឥណ្ឌូណេស៊ីជាសមាជិកនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញថ្មីជួរមុខនៅលើពិភពលោក (G20) ហើយជាខឿនសេដ្ឋកិច្ចធំទី ១៦ នៅលើពិភពលោក ខណៈពេលដែលវៀតណាមមានល្បឿនកំណើនសេដ្ឋកិច្ចឆាប់រហ័ស នឹងជួយបង្កើតសក្តានុពលសហប្រតិបត្តិការដ៏ធំធេងអំពីសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ លោក Budiarsa Sastrawinata ប្រធានសមាគមមិត្តភាពឥណ្ឌូនេស៊ី-វៀតណាម (IVFA) និងជានាយកប្រតិបត្តិក្រុមហ៊ុន Ciputra Group បានឲ្យដឹង៖ “ទំនាក់ទំនងរវាងប្រទេសទាំងពីរចាប់ពីថ្នាក់រដ្ឋាភិបាលឬសហគ្រាសគឺល្អប្រសើរណាស់។រដ្ឋាភិបាលវៀតណាមមានគោលនយោបាយវិនិយោគបើកចំហសម្រាប់សហគ្រាស។ ប្រទេសណាក៏ដោយដែលរដ្ឋាភិបាលមានគោលនយោបាយស្វាគមន៍អ្នកវិនិយោគិនគឺពិតជាអំណោយផលណាស់។ បើគ្មានការជួយឧបត្ថម្ភពីរដ្ឋាភិបាល វិនិយោគិន និងសហគ្រាសនោះ គឺពិតជាពិបាកសម្រេចបានជោគជ័យ។ លើសពីនេះទៅទៀត មូលដ្ឋានគ្រឹះនៃទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាម - ឥណ្ឌូនេស៊ី និងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការស្វាគមន៍វិនិយោគិនមិនត្រឹមតែទាក់ទាញវិនិយោគិនមកពីឥណ្ឌូនេស៊ីប៉ុណ្ណោះទេ ថែមទាំងប្រទេសផ្សេងទៀតដែលកំពុងស្វែងរកឱកាសវិនិយោគនៅវៀតណាមទៀតផង”។

ភាគីទាំងពីរក៏បានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងសកម្មតាមវេទិកាអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអង្គការអន្តរជាតិដទៃទៀត។ ជាពិសេស តាមរយៈជំនួបនានា ថ្នាក់ដឹកនាំ អ្នកជំនាញ និងសហគ្រាសនៃភាគីទាំងពីរបានចែករំលែកនូវទស្សនៈ គោលជំហរជាច្រើន ដោយបានឯកភាពខ្ពស់ក្នុងការលើកកម្ពស់ស្មារតីសាមគ្គីភាពរបស់បណ្ដាប្រទេសជាសមាជិកអាស៊ាន ពង្រីកមជ្ឈភាពរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងនយោបាយក្នុងតំបន់ និងអន្តរជាតិ ក្នុងនោះមានបញ្ហាសមុទ្រខាងកើតផងដែរ។

ទំនាក់ទំនងវៀតណាម-ឥណ្ឌូណេស៊ីឆ្ពោះទៅកំពស់ថ្មី - ảnh 2លោក Budiarsa Sastrawinata ប្រធានសមាគមមិត្តភាពឥណ្ឌូនេស៊ី-វៀតណាម (IVFA) និងជានាយកប្រតិបត្តិក្រុមហ៊ុន Ciputra Group

ដំណើរទស្សនកិច្ចបើកឱកាសសហប្រតិបត្តិការជាច្រើន

ក្រឡេកមើលជាទូទៅទំនាក់ទំនងវៀតណាម-ឥណ្ឌូណេស៊ីបានអភិវឌ្ឍន៍ពីមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាព ទំនុកចិត្ត ទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដែលគ្របដណ្តប់លើគ្រប់វិស័យសហប្រតិបត្តិការ ហើយជាទំនាក់ទំនងឆ្ពោះទៅអនាគត។ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទៅកាន់ប្រទេសឥណ្ឌូនេស៊ីមានគោលបំណងអះអាងពីតួនាទីយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរសម្រាប់គ្នាទៅវិញទៅមក ព្រមទាំងអះអាងថែមទៀតថា ភាគីទាំងពីរមានផលប្រយោជន៍ស្រដៀងគ្នាជាច្រើន និងការរួមផ្សំគ្នានៃផលប្រយោជន៍យុទ្ធសាស្ត្រ។

ក្នុងបរិបទឆ្នាំ ២០២៣ វៀតណាម និងឥណ្ឌូនេស៊ីនឹងប្រារព្ធខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងមានសកម្មភាពធំៗ ដើម្បីបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងនេះ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នឹងបើកឱកាសថ្មី និងតម្រង់ទិសដៅសម្រាប់ទំនាក់សម្រាប់ទំនាក់ទំនងភាពភាពជាដៃគូរវាងប្រទេសទាំងពីរនាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ