ទំនាក់ទំនងសហរដ្ឋអាមេរិក - ចិនក្នុងប្រៀបប្រកួតប្រជែងយុទ្ធសាស្ត្រ

(VOVWORLD) - តាំងពីយូរណាស់មកហើយ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនគឺជាចំណុចផ្ដោតការយកចិត្តទុកដាក់នៃទំនាក់ទំនងអន្តរជាតិ ប៉ុន្តែចាប់តាំងពីពេលដែលលោកប្រធានាធិ បតី Donald Trump ឡើងកាន់អំណាចនៅសហរដ្ឋអាមេរិកនាដើមឆ្នាំ ២០១៧ មក ទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរនេះបានផ្លាស់ប្តូរទៅជាដំណាក់កាលថ្មី៖ ការប្រកួតប្រជែងយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងការប្រឈមមុខដាក់គ្នា។ នៅឆ្នាំ ២០២០ ការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក - ចិន បន្តតានតឹងលើវិស័យជាច្រើនផងដែរ។

ទំនាក់ទំនងសហរដ្ឋអាមេរិក - ចិនក្នុងប្រៀបប្រកួតប្រជែងយុទ្ធសាស្ត្រ - ảnh 1នៅឆ្នាំ ២០២០ ប្រធានាធិបតី D. Trump បានចុះហត្ថលេខាលើក្រឹត្យហាមប្រាមបុគ្គលនិងអង្គការទាំងអស់នៅអាមេរិកពីការធ្វើពាណិជ្ជកម្មជាមួយ TikTok និង WeChat - (រូបថត៖ baoquocte.vn) 


ការប្រកួតប្រជែងគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ

ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិនក្នុងឆ្នាំ ២០២០ បានកើតមានឡើងចាប់តាំងពីការដែលវីរុស Sars-nCovy បានផ្ទុះឡើងនៅទីក្រុង Wuhan ។ រដ្ឋអំណាចរបស់លោក Trump បានចោទប្រកាន់ម្តងហើយម្តងទៀតថាទីក្រុងប៉េកាំងបានបិទបាំងកម្រិតធ្ងន់ធ្ងរនៃជំងឺរាតត្បាតនាគ្រាដំបូង ហើយមិនបានផ្តល់ព័ត៌មានឲ្យបានគ្រប់គ្រាន់ឡើយ ដោយហៅថា“ វីរុសចិន” ថែមទាំងគំរាមកំហែងដាក់ទណ្ឌកម្មនិង បង្ខំឲ្យចិនត្រូវសងសំណងដ៏ធ្ងន់ធ្ងរដោយសារជំងឺកូវីដ ១៩ ទៀតផង។ ជាការតបតវិញ ទីក្រុងប៉េកាំងបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានធ្វើនយោបាយវិបត្តិ សំដៅបំភាន់សាធារណៈមតិពីរបៀបឆ្លើយតបនឹងជំងឺយ៉ាងអន់ខ្សោយ។

បន្ទាប់មក នៅខែកក្កដាឆ្នាំ ២០២០ សហរដ្ឋអាមេរិកបានស្នើ ឱ្យចិនបិទស្ថានអគ្គកុងស៊ុលប្រចាំនៅទីក្រុង Houston រដ្ឋ Texas ដោយចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនឹងសកម្មភាពចរកម្ម ហើយលួចបន្លំកម្មសិទ្ធិបញ្ញា។ ទីក្រុងប៉េកាំងបានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់ ហើយបានស្នើ ឲ្យ បិទស្ថានកុងស៊ុលអាមេរិកប្រចាំនៅទីក្រុង Chéngdu ខេត្ត Sichuan។

រាល់ទង្វេ តបតវិញជំវិញបញ្ហាហុងកុងក៏ត្រូវបានវាយតម្លៃថាជាកត្តាមួយក្នុងចំណោមកត្តា "ចាក់ប្រេង" ទៅក្នុងភាពតានតឹង។ ប្រតិកម្មចំពោះការដែលចិន បានអនុវត្តន៍ច្បាប់សន្តិសុខជាតិថ្មីចំពោះ ហុងកុងចាប់ពីថ្ងៃទី ៣០ ខែមិថុនានោះ លោកប្រធានាធិបតី D.Trump កាលពីថ្ងៃទី ១៤ ខែកក្កដា បានចុះហត្ថលេខាលើក្រឹត្យមួយដោយយកការដកភាពអនុគ្រោះពាណិជ្ជកម្មសម្រាប់តំបន់រដ្ឋបាលពិសេស ហើយផ្ដល់សច្ចាប័នលើច្បាប់ស្វ័យគ្រប់គ្រងហុងកុង។ ក្រឹត្យនេះបាន អនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មលើមន្ត្រី និងប៉ូលីសដែលត្រូវបានចាត់ទុកថារំលោភបំពានលើសិទ្ធិស្វ័យគ្រប់គ្រងរបស់ទីក្រុង រួមទាំងធនាគារនានាដែលបាន ធ្វើប្រតិបត្តិការជាមួយពួកគេ។

ការប្រឈមមុខដាក់គ្នារវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងក៏បានបង្ហាញយ៉ាងច្បាស់លាស់ក្នុងបញ្ហាសមុទ្រខាងកើត តាមរយៈសេចក្តីថ្លែងការណ៍ច្រានចោលអធិបតេយ្យភាពរបស់ចិននៅក្នុងតំបន់ បង្កើនសកម្មភាពរបស់នាវាចម្បាំង យន្តហោះយោធាយាមល្បាតសេរីភាពនាចាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។

ក្រៅពីជម្លោះដូចដែលបានពោលខាងលើ សង្គ្រាមលើវិស័យបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិក - ចិន ឆ្នាំ ២០២០ ក៏មានភាពតានតឹងខ្លាំងដែ។ បន្ទាប់ពីដាក់បញ្ជូលបណ្ដាសាខានៃសម្ព័ន្ធក្រុមហ៊ុន ទូរគមនាគមន៍ចិន Huawei ទៅក្នុងបញ្ជីខ្មៅនោះ ក្នុងឆ្នាំ ២០១៩ នោះ នាឆ្នាំ ២០២០ លោកប្រធានាធិបតី D. Trump បានចុះហត្ថលេខាលើក្រឹត្យមួយដោយហាមប្រាមបុគ្គលនិងអង្គការទាំងអស់នៅសហរដ្ឋអាមេរិក ធ្វើប្រតិបត្តិការជាមួយ  ByteDance និង Tencent ដែលជាម្ចាស់កម្មសិទ្ធិ TikTok និង WeChat របស់ចិនផងដែរ។

ទំនាក់ទំនងសហរដ្ឋអាមេរិក - ចិនក្នុងប្រៀបប្រកួតប្រជែងយុទ្ធសាស្ត្រ - ảnh 2រូបថត៖ Reuters

កែប្រែគោលនយោបាយ និងការប្រឈមមុខដាក់គ្នា

ឆ្នាំ ២០២០ គឺជាឆ្នាំប្រកួតប្រជែងយ៉ាងខ្លាំងក្លារវាងប្រទេសមហាអំណាចទាំងពីរ។ ក្រឹត្យស្ដីពីវិធីអភិក្រមយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកចំពោះសាធារណរដ្ឋប្រជាមានិតចិន  ដែលរដ្ឋអំណាចអាមេរិកបានចេញផ្សាយកាលពីខែឧសភាឆ្នាំ ២០២០ ត្រូវបានចាតទុកថាជាយុទ្ធសាស្ត្រថ្មីរបស់សហរដ្ឋអាមេរិកចំពោះចិន ដោយកំណត់យ៉ាងច្បាស់លាស់ទំនាក់ទំនងសហរដ្ឋអាមេរិក - ចិន បើប្រៀបធៀបជាមួយ“ យុទ្ធសាស្ត្រសន្តិសុខជាតិ” ឆ្នាំ ២០១៧។ តាមនោះ សហរដ្ឋអាមេរិកបានកែប្រែគោលនយោបាយតាមទិសប្រកួតប្រជែងបើកចំហ ប្ដូរផ្ដាច់ គ្រប់ជ្រុងជ្រោយ សំដៅរាំងខ្ទប់ចិន ហើយការពារផលប្រយោជន៍ស្លាប់រស់របស់សហរដ្ឋអាមេរិក។ គួរកត់សម្គាល់ថា ការអនុវត្តវិធានការដ៏តឹងរឹងចំពោះ ចិនគឺទទួលបានការគាំទ្ររបស់ពីគណបក្សទាំងពីរនៅរដ្ឋសភាអាមេរិក។

អាចមើលឃើញថាការប្រកួតប្រជែងយុទ្ធសាស្ត្រសហរដ្ឋអាមេរិក - ចិនគឺជាចំណុចស្នូលដែលគ្រប់គ្រងក្ដារអុកនយោបាយអន្តរជាតិ ហើយដៃគូទំនាក់ទំនងនេះតែងតែផ្លាស់ប្តូរ ដោយមិនងាយប៉ាន់ស្មានទុកមុនឡើយ។ ទោះជាការប្រឈមមុខដាក់គ្នានេះមិនអាចបញ្ចប់យ៉ាងឆាប់ៗ សូម្បីតែរដ្ឋអំណាចថ្មីរបស់អាមេរិកឡើងកាន់អំណាចក៏ដោយ ប៉ុន្តែក្រុមអ្នកវិភាគបានអះអាងថា ទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរនឹងគ្មានជម្លោះធំក្នុងឆ្នាំ ២០២១ ឡើយ ព្រោះថាប្រទេសទាំងពីរនៅតែមានវិស័យសហប្រតិបត្តិការជាច្រើន ដែលមានផលប្រយោជន៍ទៅវិញទៅមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ