ទំនាក់ទំនងអាមេរិក-ចិន៖រាល់ការខុសប្លែកពិបាកបង្រួញគំលាត


ទំនាក់ទំនងអាមេរិក-ចិន៖រាល់ការខុសប្លែកពិបាកបង្រួញគំលាត - ảnh 1
ទំនាក់ទំនងអាមេរិក-ចិន៖រាល់ការខុសប្លែកពិបាកបង្រួញគំលាត (Reuters)

        Vovworld-គិតតាំងពីពេលវ៉ាស៊ីងតោនប្រកាសនិងចាប់ផ្ដើមអនុវត្តគោល
​នយោបាយតុល្យភាពឡើងវិញអំពីនយោបាយនិងយោធានៅទ្វីបអាស៊ី ទំនាក់​ទំនង
រវាងមហាអំណាចទាំងពីរជួបការខ្វែងគំនិតជាច្រើន។ ទោះបីជាភាគីទាំងពីរ​សុទ្ធតែ
អះអាងថា ទំនាក់ទំនងទ្វេភាគីនៅស្ថិរភាពក្តី ប៉ុន្តែដើម្បីត្រួតពិនិត្យទំនាក់​ទំនងទ្វេ
ភាគីដើរឲ្យចំទិសនោះ ទាំងប៉េកាំងនិងវ៉ាស៊ីងតោនសុទ្ធតែយល់ថាមិនងាយ​ស្រួល
ឡើយ។

ការសាកល្បងសណ្ដាប់ធ្នាប់សន្តិសុខដំបន់

        ដូចជាដើម្បីអះអាងគោលនយោបាយផ្ទេប្តូរទៅទ្វីបអាស៊ីនោះ ក្នុងដំណើរ​
ទស្សន​កិច្ច​រយៈពេល២ថ្ងៃនៅប្រទេសចិននាពេលកន្លងទៅ រដ្ឋមន្ត្រីការបរទេស
អាមេរិកលោក John Kerry បានអះអាងឡើងវិញនូវកិច្ចសន្យាប្តេជ្ញារបស់អាមេរិក
នឹងការពារសម្ព័ន្ធ​មិត្តនៅដំបន់និងចាប់ផ្ដើមគូរឡើងរនាំងក្រហមនៅដំបន់សមុទ្រ
ដែលប៉េកាំងចាត់​ទុកមានអធិបតេយ្យភាពនោះ។ នៅជំនួបសន្ទនាជាមួយមន្ត្រីជាន់
ខ្ពស់ចិនក្នុងនោះ​មាន​ប្រធានរដ្ឋ Xi Jinping សមាជិករដ្ឋាភិបាលលោក Jang Jiechi និង
រដ្ឋមន្ត្រីការបរទេស Wang Yi នោះលោក​ John Kerry បានអះអាងនូវការប្តេជ្ញាចិត្ត
របស់អាមេរិកក្នុងការ​ការពារផលប្រយោជន៍របស់វ៉ាស៊ីងតោននិងសម្ព័ន្ធមិត្តនៅ
សមុទ្រខាងកើត ទន្ទឹម​នឹងនោះអំពាវនាវប៉េកាំងមានសកម្មភាពដើម្បីបន្ធូស្រាល
ភាពតានតឹងនៅសមុទ្រខាងកើត ចូលរួមការសន្ទនាជាមួយបណ្ដាប្រទេសអាស៊ាន។

ប៉ុន្តែជំនួសឲ្យការឯកភាពអំពីដំណោះស្រាយការទូតមួយសំរាប់តំបន់ដើម្បី
អាចឈានទៅកិច្ចព្រមព្រៀងនិងក្រមប្រតិបត្តិរវាងអាស៊ាននិងចិននោះ សមភាគី​
របស់លោក Kerry បានបង្ហាញនូវគោលជំហរតឹងរឹងខណៈដែលប្រកាសថា​ចិន​ប្តេជ្ញា
ការពារអធិបតេយ្យភាពរបស់ខ្លួន។

គ្រោះអាសន្នប៉ះទង្កិចយោធានៅសមុទ្រខាងកើត

        ការដែលអាមេរិកយកចិត្តទុកដាក់ដល់បញ្ហាសមុទ្រខាងកើតគឺចាប់ប្រភពពី​ភាព
តានតឹងកាន់តែបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅដំបន់។ ក្នុងអំឡុង​ជាង១ឆ្នាំ
កន្លងមក ប្រទេសហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនោះបានរិះគន់សកម្មភាព
កសាង​របស់ចិននៅសមុទ្រខាងកើតបានទាក់ទាញការយកចិត្តទុកដាក់របស់ពិភព
លោក។ ហ្វីលីពីនបានដាស់តឿនអាមេរិកនាំចេញទស្សនៈយ៉ាងខ្លាំងក្លាជាងនិងនេះ
ជា​ឱកាសដើម្បីអាមេរិកបង្កើនឥទ្ធិពលរបស់ខ្លួននៅដំបន់។ ដោយចាប់ប្រភពពីមិន​មែន
ជាបញ្ហាទ្វេភាគីសំខាន់ក្នុងទំនាក់ទំនងរវាងអាមេរិកជាមួយចិនឬជាមួយ​បណ្ដាប្រទេស
អាស៊ី-អាគ្នេយ៍នោះ​ឥឡូវនេះសមុទ្រខាងកើតបានក្លាយទៅជា​ប្រធានបទជួរមុខក្នុង
គោលនយោបាយរបស់អាមេរិកនៅទ្វីបអាស៊ី។ ហេតុនេះ​ហើយអាមេរិកបានផ្សាយ
សញ្ញាជាមួយចិននិងពិភពលោកថា​សកម្មភាពនា​ពេល​កន្លងមករបស់ចិនបានទៅឆ្ងាយ
ហួសហេតុហើយ។

        ក្នុងស្ថានភាពជាក់ស្ដែង បញ្ហាសមុទ្រខាងកើតបានក្លាយទៅជាការយក​ចិត្ត​ទុក
ដាក់លើឆាកនយោបាយអាមេរិក។ បណ្ដាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកដំបន់​អាស៊ីបូព៌ា-
ប៉ាស៊ីហ្វិកនៃក្រសួងការបរទេសនិងក្រសួងការពារជាតិអាមេរិក​នា​ពេលថ្មីៗនេះបាន
មានពិធីដោះសារនៅគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិកអំពីបញ្ហា
នេះ។ បណ្ដាព្រឹទ្ធសមាជិកអាមេរិកបានសំណូមពររដ្ឋអំណាច​របស់​ប្រធានាធិបតី
Barack Obama មានប្រតិកម្មយ៉ាងខ្លាំងក្លាជាងអំពី​សកម្មភាព​របស់ចិននៅដំបន់សមុទ្រ
អាស៊ីបូព៌ា។ មុននោះកងទ័ពអាមេរិកបាន​ប្រជុំដើម្បីគិតគូរអំពីការប្រើប្រាស់នាវានិង
យន្តហោះរបស់កំលាំងកងទ័ពជើងទឹកធ្វើការយាមល្បាតនៅដំបន់ឆ្ងាយពីវាលថ្មដែល
ចិនកំពុងកសាងនៅសមុទ្រខាង​កើតប្រមាណ១២ម៉ាយដើម្បីធានាសេរីភាពខាង
នាវាចរណ៍ដែលធ្វើឲ្យចិនព្រួយ​បារម្មណ៍យ៉ាងជ្រាលជ្រៅ។​ ​គ្រោះអាសន្នកើតជំលោះ
នៅសមុទ្ររវាងអាមេរិកនិង​ចិនតាមអ្នកឃ្លាំមើលថា​អាចកើតមានឡើងដោយសារ
គោលនយោបាយបង្វែទិស​យុទ្ធសាស្ត្រទៅអាស៊ី-ប៉ាស៊ីហ្វិករបស់ប្រធានាធិបតី Obama
នោះកំពុងបង្ក​ឡើង​ការប្រឈមមុខមិនអាចជៀសផុតបានរវាងប្រទេសទាំងពីរ។

ការខុសប្លែកពិបាកបង្រួញគំលាត

        មិនត្រឹមតែមានទស្សនៈខុសប្លែកគ្នាក្នុងបញ្ហាសមុទ្រខាងកើតនោះទេ ខឿន
​សេដ្ឋកិច្ចទាំងពីរធំបំផុតលើពិភពលោកនៅជាប់ស្ទះក្នុងឯកសារពីពាណិជ្ជកម្ម​សិទ្ធិ
មនុស្សដល់សន្តិសុខបណ្ដាញ Internet ជាដើម។ ក្នុងជំនួបសន្ទនាជាមួយ​រដ្ឋមន្ត្រីការ
បរទេស John Kerry ប្រធានរដ្ឋចិនលោក Xi Jinping បានអះអាងអំពីបំណង​អភិវឌ្ឍន៍
ទំនាក់ទំនងរវាងចិននិងអាមេរិកឲ្យឡើងកំពស់ថ្មី។​ដោយផ្អែកទៅលើនិន្នាការ​ចលនា
នៃខឿននយោបាយនិងសេដ្ឋកិច្ចពិភពលោក កិច្ចសហប្រតិបត្តិការ​រវាង​មហាអំណាច
ទាំងពីរនេះគឺពិតប្រាកដ។ ប៉ុន្តែយថាទស្សន៍នៃទំនាក់ទំនងនេះនឹង​ជិតស្និទ្ធកក់ក្តៅ
យ៉ាងម៉េចគឺចំណុះទៅលើការដោះស្រាយការខ្វែងគំនិតយ៉ាងម៉េច ពិសេសគឺខណៈ
ដែលអាមេរិកមិនទាន់ផ្លាស់ប្តូរយុទ្ធសាស្ត្របង្វែទិសទៅទ្វីបអាស៊ីនិងស្ថិរភាពនៃ
ដំបន់នេះជាផលប្រយោជន៍ស្នូលរបស់វ៉ាស៊ីងតោន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ