(VOVworld)- សន្និសីទរដ្ឋមន្រ្តីការបរទេសពិសេស អាស៊ាន-ចិនសំដៅរំលឹកឡើងវិញ
រយៈពេល១០ឆ្នាំទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៨ដល់ថ្ងៃទី
៣០សីហា នៅទីក្រុងប៉េកំាងរបស់ចិន។ ដោយមានលក្ខណៈភូមិសាស្រ្តជិតស្និទរួម
ជាមួយប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំដែល មានឥទ្ធិពលរវាងគ្នាទៅវិញទៅមកបរិយាកាស
ភូមិសាស្រ្តទាំងអាស៊ាននិងចិន សុទ្ធតែចាត់ទុកគ្នាជាដៃគូសំខាន់។ សន្និសីទលើកនេះ ជាយន្តការ១ក្នុងចំណោមយន្តការសន្ទនាពិសេសរវាងអាស៊ាននិងចិន សំដៅនាំទំនាក់ ទំនងទ្វេភាគីឈានដល់ជំហានថ្មីដែលក្នុងស្ថានភាពតំបន់និងអន្តរជាតិកំពុងមានការ
បំរែបំរួល។
ក្រោយរយៈពេល២២ឆ្នាំបង្កើតទំនាក់ទំនងជាដៃគូរ ពិសេសគឺជារយៈពេល ១០ឆ្នាំនៃការបង្កើតទំនាក់ទំនងដៃគូរយុទ្ធសាស្រ្ត វាយតម្លៃអំពីទំនាក់ទំនងដៃគូ
អាស៊ាន-ចិន អ្នកស្រាវជ្រាវ អ្នកវិភាគជាច្រើនក្នុងតំបន់និងលើពិភពលោក សុទ្ធតែ
អះអាងថា នេះជាទំនាក់ទំនងអភិវឌ្ឍន៌យ៉ាងសកម្ម បំផុតរបស់អាស៊ន។ ទំនុកទុក
ចិត្តនិងមិត្តភាពរវាងភាគីទាំងពីរត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ ចិនជាប្រទេសដំបូងលើកកំពស់ទំនាក់ទំនងដៃគូរយុទ្ធសាស្រ្តជាមួយ អាស៊ាន និងជាប្រទេសដើមដំបូងដែលចូលរួមកិច្ចព្រមព្រៀងមិត្តភាព សហប្រតិបត្តិការ តំ
បន់អាស៊ីអាគ្នេយ៌បង្កើតតំបន់ពាណិជ្ជកម្មសេរី (FTA)ជាមួយអាស៊ាន។
|
អនុរដ្ឋមន្រ្តីការបរទេស Pham Quang Vinh ផ្លាស់ប្តូរព័ត៌មាន
ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម (រូបថតៈvov.vn ) |
តាមស្ថិតិថានាឆ្នាំ២០០២ តម្លៃប្រាក់ពាណិជ្ជកម្មអាស៊ាន-ចិនទទួលបាន៥៤,៧
ពាន់លានដុល្លារអាមេរិក។ ដល់ឆ្នាំ២០១២ តម្លៃប្រាក់ពាំណិជ្ជកម្មរបស់ អាស៊ាន-ចិន ទទួលបាន៤រយពាន់លានដុល្លារអាមេរិក។ សព្វថ្ងៃចិនក្លាយទៅជា ដៃគូពាណិជ្ជកម្មធំ
បំផុតរបស់អាស៊ាន។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Pham Quang Vinh
ពិនិត្យថា៖
“ នាបច្ចុប្បន្ន អាស៊ាននិងចិនមានយន្តការចរចារចំនួន៤០ នៅលើគ្រប់វិស័យ អំពីនយោបាយ សន្តិសុខ ទៅដល់សេដ្ឋកិច្ច វប្បធម៌ សង្គម។ជារៀងរាល់ ឆ្នាំ អាស៊ាននិងចិន មានកិច្ចប្រជុំកំពូល និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដើម្បីពិនិត្យ
ឡើងវិញនូវរាល់សកម្មភាពសហប្រតិបត្តិការរវាងភាគីទាំងពីរ ទន្ទឹមនឹងនោះ
អនុវត្តតាមបណ្ដាការបញ្ជាណែនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់។”
អាស៊ាននិងចិនសុទ្ធតែស្ថិតនៅក្នុងតំបន់អាស៊ីខាងកើតជាតំបន់អភិវឌ្ឍន៌យ៉ាង
សកម្មនាបច្ចុប្បន្ន។ ក្រោយរយះពេល៤៦ឆ្នាំបានបង្កើតមក អាស៊ានកំពុងបានចាត់
ទុកជាអង្គការដើរតួរនាទីស្នូលក្នុងតំបន់។ ក្នុងពេលនោះ ចិនជាខឿនសេដ្ឋកិច្ចធំទី២
លើសកលលោកដោយមានចំនួនប្រជាជនជាង ១,៣ពាន់លាននាក់។ ដូច្នេះទំនាក់
ទំនងដៃគូ រវាង អាស៊ាននិងចិនមិនគ្រាន់តែមានអត្ថន័យដ៏សែនសំខាន់ សំរាប់ប្រ
ទេសនិមួយៗប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលទៅលើសន្តិភាព សន្តិសុខ និងការ
អភិវឌ្ឍន៍ក្នុងតំបន់នេះទៀតផង។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក
Pham Quang Vinh បានចាត់ទុកថា÷
“ ទំនាក់ទំនង អាស៊ាន-ចិន ត្រូវធ្វើយ៉ាងម៉េចដើម្បីរក្សារបានគោល
ការណ៍គឺ គោរពឯករាជ្យ អធិបតេយ្យភាព មិនជ្រៀតជ្រែកចូលក្នុងកិច្ចការ ផ្ទៃក្នុរបស់គ្នា និងដោះស្រាយរាល់ជំលោះដោយផ្អែកទៅលើច្បាប់អន្តរជាតិ។ទន្ទឹមនឹងនោះ ត្រូវធានាគោលដៅកសាងសហគមន៍អាស៊ានទៀតផង។”
រក្សារបរិយាកាសសន្តិភាព ស្ថិរភាពដើម្បីរួមគ្នាអភិវឌ្ឍន៍ នោះគឺជាការយល់ដឹងរួមរវាងអាស៊ាននិងចិន។ ថ្លែងមតិនៅក្នុងវេទិការំលឹកខួបអនុស្សាវរីយ៍លើក
ទី ១០ នៃទិវាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ដែលត្រូវបានប្រព្រឹត្តទៅ
ក្នុងរយះពេលថ្មីៗនេះនៅថៃ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi បាន
អះអាងថា÷ រដ្ឋាភិបាលចិនបានយកចិត្តទុកដាក់ជាច្រើនដល់ ទំនាក់ទំនងជិត
ខាងមិត្តភាពជាមួយអាស៊ាន និងគាំទ្រតួនាទីជាស្នូលរបស់អាស៊ានក្នុងតំបន់ និង
សន្យាគំាទ្រ អាស៊ានក្នុងដំណើការកសាងសហគមន៍រួម១។ ចិនមានគោលបំណង
ដោយ ត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការជាមួយប្រទេសអាស៊ាននានាដើម្បី
ដោះស្រាយរាល់ជំលោះនៅសមុទ្រខាងកើត ដោយសន្តិវិធី។
អាស៊ាននិងចិននឹងបន្តរក្សារនិងជំរុញខ្លាំងរាល់វិធានការកសាងទំនុកទុកចិត្ត
និងការយល់ដឹងរួម និងចាត់ទុកនេះគឺជាគ្រឹះដ្ឋានស្នូល ដើម្បីកសាងទំនាក់ទំនង
សហប្រតិបត្តិការដ៏ល្អប្រសើរ និងស្ថិរភាពនេះ៕