ទប់ស្កាត់ មេរោគអេបូឡា-ភារកិច្ចមិនងាយស្រួលទេ

Vovworld- នាខែមិនាឆ្នាំ២០១៤ ករណី​​ឆ្លង​​មេរោគ​​អេ​បូ​ឡា​ ត្រូវបាន​​រកឃើញ
ជាលើកដំបូងនៅ​ប្រទេស​Guinea។បន្ទាប់នោះបណ្តាប្រទេស នៅ​អាហ្វ្រិក​ខាង
លិចដូចជា Liberia-Sierra Leone និងNigeriaបានទទួលស្គាល់ ករណី​​ឆ្លង​​មេរោគ
នេះជាបន្តបន្ទាប់។ជាងនេះទៅទៀតពី​​ប្រទេស​អេ​ស្ប៉ា​ញដល់អង់គ្លេសដល់
អាមេរិក មេរោគ​​អេ​បូ​ឡា​បានកើតមានឡើង។អង្គការសុខភាពពិភពលោក
(WHO)បាន​អោយដឹងថា៖ដល់ខែវិច្ឆិកាខាងមុខ ករណី​​ឆ្លង​​មេរោគ​​នេះអាចឡើង
ដល់២ម៉ឺននាក់។អត្រាស្លាប់កើនដល់៩០%។
គ្រប់ស្រទាប់សង្គមរងផលប៉ះពាល់ដោយអាសន្ន រោគ​​អេ​បូ​ឡា​
ក្រោយរយះពេល៧ខែផ្ទុះឡើងអគ្គលេខាធិការរង អង្គការ​សហ​ប្រជា​ជាតិ​ លោក
Jan Eliassonបានទទួលស្គាល់ថា៖អាសន្នរោគនេះបានរារាំងការអភិវឌ្ឍន៍សេ្ឋកិច្ច
និងសង្គមនិងគ្មានប្រទេសណា១អង្គការណា១អាចដោះស្រាយអាសន្នរោគនេះ
ដោយខ្លួនឯងបានឡើយ។
លើវិស័យសេដ្ឋកិច្ច​ធនាគារពិភពលោកបានកាត់ស្មានថា៖ មេរោគ​អេ​បូ​ឡាអាច
បណ្តាល​មហន្តរាយជាប្រាក់ប្រមាណ៣០ពាន់លានដុល្លារអាមេរិកសំរាប់ បណ្ដា​
ប្រទេស​នៅ​អាហ្វ្រិក​ខាងលិចក្នុងរយះពេល១ឆ្នាំខាងមុខ។រដ្ឋាភិបាល Sierra Leone
អោយដឹងថា៖មហន្តរាយ​ក្នុងឆ្នាំ២០១៥​អាចស្រូបយក៨,៩%នៃផលិតផលក្នុង
ស្រុកសរុប(GDP)។ដោយហេតុនេះមូលនិធិរូបីយវត្ថុ​អន្តរជាតិ(IMF)ព្យាករណ៍ថា៖
 GDPរបស់ Liberiaក្នុងឆ្នាំ២០១៤នេះមានតែ២,៥%។

​​​​​​​​​​​                      

ទប់ស្កាត់ មេរោគអេបូឡា-ភារកិច្ចមិនងាយស្រួលទេ - ảnh 1
រូបថត អិនធឺណែត

​រួមជាមួយនោះសកម្មភាពពាណិជ្ជកម្មបាន​ថយចុះខណះដែលប្រទេសមួយចំនួន
បានបិទច្រកទ្វារព្រំដែនសំដៅទប់ស្កាត់ការរី​ករាលដាលនៃមេរោគនេះ។នេះក៍ជា
ហេតុផលដែលធ្វើឲ្យមុខទំនិញចាំបាច់នៅប្រទសនានារងផលប៉ះពាល់ដោយមេ
រោគនេះកើនពី១០ដល់១៥%។ដោយព្រួយ​បារ​ម្ភអំពីមេរោគនេះរដ្ឋាភិបាលឥណ្ឌា
បានសម្រេចផថាមិនរៀបចំវេទិការឥណ្ឌាអា​ហ្រ្វិកដែឡគ្រោង​ធ្វើឡើងនៅក្រុងញូវ
ដែល្លីនាថ្ងៃទី៤ធ្នូខាមុខឡើយ។
ការទប់ស្កាត់ មេរោគ​អេ​បូ​ឡាត្រូវការកិច្ចសហបប្រតិបត្តិការសកល
ចំពោះមុខស្ថានភាពនេះ អ្នកសម្របសម្រួល​រប​ស់​អង្គការសហប្រជាជាតិ ពាក់ព័ន្ធ​
នឹង​មេរោគ​អេ​បូ​ឡា លោក Anthony Banbury ​ទទួលសស្គាល់ថាៈមនុស្សជាតិបាន
ដើរក្រោយនៃវីរុសសម្លាប់មនុស្សនេះ។ ក្នុងកាលះទេសះនេះអង្គការសហប្រ​ជាជាតិ
ប៉ានស្មានថា៖ដើ​ម្បីកំចាត់ចោលបានមេរោគនេះត្រូវការចំនួនប្រាក់ប្រមាណ១ពាន់
លានដុល្លារអាមេរិក។​ប្រធានម​ហាសន្និបាតអង្គការសហប្រ​ជាជាតិលោកSam
 Kutesa អះអាងថា៖ ការខិតខំ​ប្រឹងប្រែង​នៃប្រទេសសមាជិកទាំងឡាយត្រូវកើនជា
២ដល់៤ដង។នាថ្ងៃទី១៦តុលាបណ្តា​មន្រ្តីសហភាពអឺរុប(EU)ជួបប្រជុំអំពីវិ​ធានការ
​បង្ការប្រយុទ្ឋប្រឆាំងនឹងមេរោគនេះនៅក្នុងតំបន់។រួមជាមួយនោះនាថ្ងៃទី១៣តុលា WHOបានអំពាវនាវឲ្យបណ្តាប្រទេសនៅអាស៊ីបូពា៏​និងនៅតំបន់ប៉ាស៊ីហ្វិកបង្កើន
វិធានការប្រយុទ្ឋប្រឆាំងនឹងមេរោគនេះ។នៅប្រទេសវៀតណាមក្រសួងសុខាភិបាល
បានកសាងផែនការប្រយុទ្ឋប្រឆាំងនឹងមេរោគនេះ។
ប្រធានម​ហាសន្និបាតអង្គការសហប្រ​ជាជាតិលោកSam Kutesaបាន អះអាងថា
សហគមន៍អន្តរជាតិត្រូវរួមកំលាំងរកឲ្យបានដំណោះស្រាយមិនទុកឲ្យអាសន្នរោគ
នេះរីករាលដាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ