ទំព័រប្រវតិ្តសាស្ត្រថ្មីក្នុងទំនាក់ទំនងរវាងវៀតណាមនិងអេហ្ស៊ីប

(VOVWORLD) - នាថ្ងៃទី ៦ កញ្ញា ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi អញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងរយៈពេល ២ ថ្ងៃ។ ដំណើរទស្សនកិច្ចលើកដំបូងរបស់អ្នកប្រមុខប្រទេសអេហ្ស៊ីបនៅវៀតណាមគិតតាំងពីពេលប្រទេសទាំងពីរចាប់បដិសន្ធិទំនាក់ទំនងការទូតនាឆ្នាំ ១៩៦៣ គឺជារបត់សំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការអេហ្ស៊ីប-វៀតណាមដែលជួយឧបត្ថម្ភជំរុញយ៉ាងខ្លាំងក្លាទំនាក់ទំនងប្រពៃណីល្អប្រសើររវាងភាគីទាំងពីរលើគ្រប់ជ្រុងជ្រោយ។ 
ទំព័រប្រវតិ្តសាស្ត្រថ្មីក្នុងទំនាក់ទំនងរវាងវៀតណាមនិងអេហ្ស៊ីប - ảnh 1 ទំព័រប្រវតិ្តសាស្ត្រថ្មីក្នុងទំនាក់ទំនងរវាងវៀតណាមនិងអេហ្ស៊ីប

  (VOVworld) - អេហ្ស៊ីបគឺជាប្រទេសអារ៉ាប់មួយក្នុងចំណោមប្រទេសអារ៉ាប់បង្កើតទំនាក់ទំនង ការទូតជាមួយវៀតណាម។ គិតតាំងពីពេលចាប់បដិសន្ធិទំនាក់ទំនងការទូតនាឆ្នាំ ១៩៦៣ មកប្រទេសទាំងពីរជានិច្ចកាលលៃទុកការគាំទ្រយ៉ាងខ្លាំងសំរាប់គ្នាទៅវិញទៅមកក្នុងកិច្ចការតស៊ូដណ្តើមឯករាជ្យក៏ដូចជាក្នុងសម័យកាលអភិវឌ្ឍន៍ប្រទេសជាតិ។ អេហ្ស៊ីបក៏ជាប្រទេសអាហ្វ្រិកខាងជើងដំបូងដែលទទួលស្គាល់វៀតណាមគឺជាប្រទេស ដែលមានខឿនសេដ្ឋកិច្ចទីផ្សារដ៏ពេញលេញនាខែ

វិច្ឆិកាឆ្នាំ ២០១៣។

        ដំណើរទស្សនកិច្ចដែលសាធារណមតិរងចាំ

       ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi ត្រូវបានមជ្ឈដ្ឋានសហគ្រិនអ្នកស្រាវជ្រាវនិងប្រជាជនអេហ្ស៊ីបរងចាំនិង យកចិត្តទុកដាក់ពិសេស។ គេជឿជាក់ថា៖ ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ នឹងបើកចេញទំព័រប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូត Moheb M.El Samra អ្នកការទូតជើងចាស់អេហ្ស៊ីបមួយរូបដែលកំពុងធ្វើការនៅគណៈ កម្មាធិការសាមគ្គីអាស៊ី-អាហ្វ្រិកនៅអេហ្ស៊ីប បានចែករំលែកថា៖

        «ទំនាក់ទំនងរវាងអេហ្ស៊ីបនិងវៀតណាមល្អប្រសើរណាស់។ ចលនារំដោះប្រជា ជាតិវៀតណាមដឹកនាំដោយអគ្គមគ្គទេសក៍របស់ប្រជាជនវៀតណាមលោកប្រធានហូជីមិញដណ្តើមបានឯករាជ្យដែលបានជះឥទ្ធិពលដ៏ធំធេងចំពោះចលនារំដោះប្រជាជាតិ នៃបណ្ដាប្រទេសអាហ្វ្រិកនិយាយរួមនិងអេហ្ស៊ីបនិយាយដោយឡែករួមជាមួយជនជាតិ ផ្សេងៗទៀតលើពិភពលោក។ យើងខ្ញុំជានិច្ចកាលមានគោលបំណងរៀបចំការជួបប្រា ស្រ័យប្រចាំឆ្នាំរវាងបណ្ដាគណៈកម្មាធិការមិត្តភាពអាស៊ី-អាហ្វ្រិកនិងវៀតណាម ក៏ដូចជា វៀតណាម-អេហ្ស៊ីប សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាពរវាងទ្វីប អាស៊ីនិងអាហ្វ្រិកក៏ដូចជាប្រជាជននៃប្រទេសទាំងពីរផងដែរ។»

        តាមអ្នកស្រាវជ្រាវទ្វីបអាស៊ី លោក Ahmed Abdol Tarabeik នៅមជ្ឈមណ្ឌល ស្រាវជ្រាវ Al Ahram ថា៖ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់អ្នកប្រមុខរដ្ឋអេហ្ស៊ីប បានសរឲ្យឃើញថា៖ អេហ្ស៊ីបកំពុងអនុវត្តគោលនយោបាយឆ្ពោះទៅខាងកើត ព្រមទាំង បង្ហាញការគោរពនិងបំណងប្រាថ្នាបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀត ណាម វាយតំលៃខ្ពស់ចំពោះកិត្យានុភាពនិងឋានៈរបស់វៀតណាមក្នុងអាស៊ាននិងលើ ឆាកអន្តរជាតិ។                              

        «អេហ្ស៊ីបដើរតួនាទីសំខាន់និងមានឥទ្ធិពលខ្លាំងនៅមជ្ឈឹមបូព៌ារ ក្នុងពេលដែល វៀតណាមដើរតួនាទីនិងមានឥទ្ធិពលធំៗនៅអាស៊ី-ប៉ាស៊ីហ្វិក។ ទំនាក់ទំនងសហប្រតិ បត្តិការរវាងប្រទេសទាំងពីរសំខាន់ណាស់។ អេហ្ស៊ីបយកចិត្តទុកដាក់ពិសេសទៅលើ ស្នាដៃក្នុងកិច្ចការអភិវឌ្ឍន៍នៅវៀតណាមជាពិសេសគឺស្ថានភាពស្ថិរភាពនិងនាវាចរណ៍ ។ ខ្ញុំជឿជាក់ថា៖ កិច្ចសហប្រតិបតក្តិការទ្វេភាគីនឹងទទួលបានជោគជ័យជាច្រើនថែម ទៀតបន្ទាប់ពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី លោក Abdel Fattah El-Sisi។ ប្រទេសទាំងពីរបង្កលក្ខណៈងាយស្រួលដើម្បីអេហ្ស៊ីបក្លាយទៅជាច្រកទ្វារសំរាប់ទំនិញនាំចេញទៅទីផ្សារមជ្ឈឹមបូព៌ារនិងអាហ្វ្រិករីឯវៀតណាមនឹងគឺជាច្រកទ្វារសំរាប់មុខទំនិញនាំចេញរបស់អេហ្ស៊ីទៅទីផ្សារអាស៊ីអាគ្នេយ៍។ ទំនាក់ទំនងទ្វេភាគីនេះមិនត្រឹមតែនាំមកនូវផលប្រយោជន៍សំរាប់ប្រទេសទាំងពីរប៉ុណ្ណោះទេថែមទាំង សំរាប់តំបន់ មជ្ឈឹមបូព៌ារនិងអាស៊ី-អាគ្នេយ៍ ទៀតផង។»

        នាពេលកន្លងទៅ វៀតណាមនិងអេហ្ស៊ីបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគវប្បធម៌និងទេសចរណ៍។ អេហ្ស៊ីបនាបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំទី ២ របស់វៀតណាមនៅអាហ្វ្រិក។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអេហ្ស៊ីបនិងវៀតណាមទទួលបាន ៣១៦ លានដុល្លា អាមេរិកនាឆ្នាំ ២០១៦ ហើយភាគីទាំងពីរពោរពេញទៅដោយសក្តានុភាពដើម្បីជំរុញ ពាណិជ្ជកម្មវិនិយោគឲ្យបានខ្លាំងក្លាថែមទៀត។ ដោយហេតុនេះ មជ្ឈដ្ឋានសហគ្រិន អេហ្ស៊ីបមានក្តីសង្ឃឹមជាច្រើនទៅលើដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី El-Sisi នៅ វៀតណាមលើកនេះនឹងបើកចេញឱកាសសហប្រតិបត្តិការវិនិយោគថ្មីជាច្រើន។ បណ្ឌិត Amgad A.El Kady នៅក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអេហ្ស៊ីប បានចាត់ ទុកថា៖

        «ខ្ញុំសង្ឃឹមថា៖ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី Abdel Fattah El-Sisi នឹងជំរុញយ៉ាងខ្លាំងទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យជាពិសេសគឺ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ ភាគីទាំងពីរអាចផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិនិយាយរួមនិងលើវិស័យឧស្សាហកម្មបច្ចេកវិទ្យានិយាយដោយឡែក។ វៀតណាមទទួលបានជោគជ័យលើវិស័យជាច្រើនអេហ្ស៊ីបក៏ដូច្នេះដែរដោយហេតុនេះ ប្រទេសទាំងពីរអាចចែករំលែកបទពិសោធន៍និងសហប្រតិបត្តិការជាមួយគ្នា។»

        ទំនាក់ទំនងវៀតណាម-អេហ្ស៊ីបនឹងឈានទៅទំព័រថ្មីមួយ

        គឺជាប្រទេសមានភូមិសាស្ត្រយុទ្ធសាស្ត្រសំខាន់តភ្ជាប់ទី្វបអាស៊ីនិងអាហ្វ្រិក អេហ្ស៊ីបកាន់តែមានកិត្យានុភាពក្នុងតំបន់និងលើពិភពលោក។ ក្នុងគោលនយោបាយ កិច្ចការបរទេសរបស់ខ្លួន អេហ្ស៊ីបកំពុងជំរុញគោលនយោបាយឆ្ពោះទៅខាងកើត យកចិត្តទុកដាក់បើកទូលាយទំនាក់ទំនងជាមួយប្រទេសអាស៊ីនានា ក្នុងនោះ មាន វៀតណាម។ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi គឺជារបត់គូសសម្គាល់ក្នុងអំឡុង ៥៤ ឆ្នាំ ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ (១៩៦៣-២០១៧)។ នេះគឺជាលើកដំបូងដែលថ្នាក់ដឹកនាំជាន់ខ្ពស់ បំផុតរបស់អេហ្ស៊ីបអញ្ជើញបំពេញទស្សនកិច្ចនៅវៀតាមដែលបង្ហាញនូវការគោរពនិង បំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ ដំណើរទស្សនកិច្ចលើកនេះក៏ ជាឱកាសដើម្បីភាគីទាំងពីរផ្លាស់ប្តូរវិធានការជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគស្វែងរកឱកាសសហប្រតិបត្តិការលើ វិស័យកសិកម្មវប្បធម៌និងទេសចរណ៍។

លទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះនឹងរួមវិភាគទាននាំទំនាក់ទនងទ្វេភាគីឈានទៅមុខដោយឈរលើកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរួមចំណែកចូលក្នុងសន្តិភាពស្ថរិភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍លើពិភពលោក៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ