ទម្លុះទម្លាយក្នុងការត្រិះរិះ មានចក្ខុវិស័យយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍន៍តំបន់ដីសណ្ដទន្លេ Cuu Long

(VOVWORLD) - តំបន់ដីសណ្តទន្លេ Cuu Long ជាមជ្ឈមណ្ឌលដ៏ធំនៃការផលិតស្រូវ ផ្លែឈើ វារីវប្បកម្ម ការនេសាទ និងកែច្នៃជលផល ដែលរួមវិភាគទានដ៏ធំធេងក្នុងការនាំចេញកសិផល រុក្ខាផល និងជលផលរបស់វៀតណាម។ ទោះជាយ៉ាងណាក៏ដោយ នេះក៏ជាតំបន់មួយដែលកំពុងប្រឈមមុខនឹងបញ្ហាធំៗជាច្រើនដែរ រួមទាំងការប្រែប្រួលអាកាសធាតុ និងការតភ្ជាប់តំបន់សម្រាប់ការអភិវឌ្ឍ។ នៅឯកិច្ចប្រជុំជំរុញការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាពនៅតំបន់ដីសណ្ដទន្លេ Cuu Long ដើម្បីសម្របខ្លួនយ៉ាងសកម្មទៅនឹងបម្រែបម្រួលអាកាសធាតុដែលបានប្រព្រឹត្តិទៅកាលពីចុងសប្តាហ៍កន្លងទៅនៅខេត្ត Kien Giang នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងអង្គប្រជុំបានលើកឡើងមតិយោបល់ជាច្រើនដើម្បីពង្រីកយ៉ាងពេញលេញនូវសក្តានុពលអភិវឌ្ឍនៃតំបន់។

តំបន់ដីសណ្តទន្លេ Cuu Long ដោយមានខេត្តក្រុងចំនួន ១៣ ប្រកបដោយសក្តានុពលផ្សេងៗគ្នាជាច្រើន ឱកាសលេចធ្លោ ប្រៀបខ្លាំងប្រកួតប្រជែង ជាមួយនឹងផ្ទៃដីធម្មជាតិជិត ៤ លានគីឡូម៉ែត្រការ៉េ ស្មើនឹង ១២.២% នៃផ្ទៃដីប្រទេសទាំងមូល ហើយស្រូបយក ១៩% នៃចំនួនប្រជាជនវៀតណាម។ តំបន់នេះជាប់ចំណាត់ថ្នាក់លេខមួយក្នុងប្រទេស អំពីបរិមាណផលអង្ករ បង្គាទឹកភ្លាវ ត្រីត្រា និងផ្លែឈើ។ តំបន់ដីសណ្តទន្លេ Cuu Long កំពុងឈរទ្រឹងនៅចំពោះមុខជម្រើសដើម្បីប្តូរពី "ការត្រិះរិះផលិតសិកម្ម" ទៅជា "ការត្រិះរិះសេដ្ឋកិច្ចកសិកម្ម" ហើយនេះជាពេលវេលាដែលត្រូវការវិធីគិតដ៏ថ្មីថ្មោងនិងខុសប្លែកជាងមុនដើម្បីជំរុញឲ្យតំបន់ដែនដីដ៏សម្បូរទៅដោយសក្តានុពលនេះអភិវឌ្ឍន៍។

ទម្លុះទម្លាយក្នុងការត្រិះរិះ

ការអភិវឌ្ឍកសិកម្មអេកូឡូស៊ីប្រកបដោយប្រសិទ្ធភាពខ្ពស់ ជនបទទំនើប គឺជាតម្រូវការដ៏សំខាន់ក្នុងការអភិវឌ្ឍតំបន់ដីសណ្ដទន្លេ Cuu Long។ ក្នុងនោះ តភ្ជាប់យ៉ាងស្អិតរមួតរវាងកសិកម្ម ឧស្សាហ កម្ម និងសេវាកម្ម។ សេវាកម្មគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍកសិកម្ម ដើម្បីនាំមកនូវតម្លៃ អតិរេកខ្ពស់ជាង។ ខេត្តក្រុងនានាក្នុងតំបន់ត្រូវតែកំណត់ថា ធនធានខាងក្នុង (មនុស្ស ធម្មជាតិ…) គឺជាកត្តាគន្លឹះ មូលដ្ឋាន យូរអង្វែង និងយុទ្ធសាស្ត្រ; កំណត់ធនធានខាងក្រៅ (ដើមទុន បច្ចេកវិទ្យា អភិបាលកិច្ច…) គឺជាកត្តាដ៏សំខាន់និងទម្លុះទម្លាយ ហើយយកដើមទុនរបស់រដ្ឋដើម្បីដឹកនាំ បើកឲ្យដំណើរការ ហើយកៀរគរធនធានទាំងអស់សម្រាប់ការអភិវឌ្ឍ។

ទម្លុះទម្លាយក្នុងការត្រិះរិះ មានចក្ខុវិស័យយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍន៍តំបន់ដីសណ្ដទន្លេ Cuu Long - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំជំរុញការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាពភាពនៅតំបន់ដីសណ្ដទន្លេ Cuu Long ដើម្បីសម្របខ្លួនយ៉ាងសកម្មទៅនឹងបម្រែបម្រួលអាកាសធាតុ។ (រូបថត៖ VOV)

អំពីហេដ្ឋារចនាសម្ព័ន្ធ តំបន់ដីសណ្ដទន្លេ Cuu Long ដែលជាតំបន់ដែលមានប្រៀបខ្លាំងខាងចរាចរណ៍ផ្លូវទឹក ផ្លូវសមុទ្រ ប៉ុន្តែមិនទាន់ត្រូវបានគេធ្វើអាជីវកម្មនៅឡើយ។ ដោយហេតុនេះ ខេត្តក្រុងនានាក្នុងតំបន់បន្តអភិវឌ្ឍន៍ប្រព័ន្ធផ្លូវល្បឿនលឿន ហើយទាញយកប្រយោជន៍ពីការធ្វើចរាចរណ៍ផ្លូវទឹក; អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពធន់នឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការបំប្លែងថាមពល ក្នុងបរិបទដែលតំបន់មានសក្ដានុពលដ៏ធំធេងនូវពន្លឺព្រះអាទិត្យនិងខ្យល់… នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖

“ចំពោះហេដ្ឋារចនាសម្ព័ន្ធ ជាដាច់ខាតមិនធ្វើយ៉ាងរាយប៉ាយទេ ត្រូវតែផ្ដោតសំខាន់លើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។ បច្ចុប្បន្ននេះ រួមមានចរាចរណ៍ផ្លូវទឹក ផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស។ យើងមានប្រៀបខ្លាំងគឺចរាចរណ៍ផ្លូវទឹក ផ្លូវគោកនិងផ្លូវសមុទ្រ ប៉ុន្តែមិនទាន់ធ្វើអាជីវកម្មបានឡើយ។ ហើយយើងត្រូវតែអភិវឌ្ឍន៍ផ្លូវល្បឿនលឿន ផ្លូវដែក ផ្លូវជាប់ឆ្នេរសមុទ្រ ប៉ុន្តែដំបូងបង្អស់ ផ្ដោតសំខាន់លើការអភិវឌ្ឍន៍ផ្លូវល្បឿនលឿននិងផ្លូវជាប់ឆ្នេរសមុទ្រសិន។ ម្យ៉ាងទៀត ត្រូវបម្លែងថាមពលទៅជាថាមពលស្អាត និងផលិតផលស្អាតផងដែរ”។

ទម្លុះទម្លាយក្នុងការត្រិះរិះ មានចក្ខុវិស័យយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍន៍តំបន់ដីសណ្ដទន្លេ Cuu Long - ảnh 2រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan។ (រូបថត៖ VNA)

តភ្ជាប់ប្រភពធនធាន

យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan ដើម្បីបង្កើតគម្នាស់សម្រាប់ការអភិវឌ្ឍតំបន់ដីសណ្ដទន្លេ Cuu Long ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ នឹងជួយសម្របសម្រួលការងាររៀបចំផែនការមេអំពីផលិតកម្ម កំណត់ស្តង់ដារនៃតំបន់វត្ថុធាតុដើម; តភ្ជាប់សហគ្រាសជាមួយនឹងការវិនិយោគលើវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ការកែច្នៃស៊ីជ្រៅ; តភ្ជាប់ខ្សែសង្វាក់ទំនិញ ជួយលើកកំពស់គុណភាពសហករណ៍ បង្កើតទំនាក់ទំនងរវាងការផលិតនិងការប្រើប្រាស់; សម្របសម្រួលប្រតិបត្តិការសំណង់ធារាសាស្រ្តដើម្បីធានាសមកាលកម្មនៃប្រព័ន្ធទាំងមូល; ជំរុញការផ្លាស់ប្តូរឌីជីថលកសិកម្មថ្នាក់តំបន់។

ក្រៅពីនោះ ក្រសួងនឹងជួយសម្របសម្រួលគម្រោងឧបត្ថម្ភអន្តរជាតិដោយមានលក្ខណៈអន្តរខេត្ត អន្តរតំបន់ បើកចេញលំហសេដ្ឋកិច្ចជនបទផងដែរ។

នៅកិច្ចប្រជុំជំរុញការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាពនៅតំបន់ដីសណ្ដទន្លេ Cuu Long ដើម្បីម្ចាស់ការសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុនោះ ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ រួមជាមួយនឹងគណៈកម្មាធិការប្រជាជននៃខេត្តក្រុងនានានៃតំបន់ដីសណ្ដទន្លេ Cuu Long បានចុះហត្ថលេខាលើកម្មវិធី

សហការលើវិស័យកសិកម្ម និងអភិវឌ្ឍជនបទនាពេលខាងមុខ។ ដល់ឆ្នាំ២០២៥ រួមជាមួយនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធសង្គម អប់រំ ធនធានមនុស្ស ការត្រិះរិះអំពីការតភ្ជាប់តំបន់ នឹងកំណត់ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់ដីសណ្ដនេះ។ នៅពេលនោះ ខេត្តក្រុងនីមួយៗ ដោយមានលក្ខណៈដោយឡែក និងប្រៀបខ្លាំងរៀងៗខ្លួន នឹងរួមចំណែកដោយម្ចាស់ការ ប្រកបដោយសុខដុមរមនាទៅក្នុងលំហសេដ្ឋកិច្ចរួម។ តំបន់ដីសណ្ដទន្លេ Cuu Long នឹងក្លាយជាអង្គភាពសេដ្ឋកិច្ចពេញលេញមួយ ដែលដំណើរការយ៉ាងបត់បែន ស្វាហាប់ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ