ទុយនីស៊ីប្រឈមមុខនឹងការផ្ទុះរលកបដិវត្តន៍ទី២។

                

ទុយនីស៊ីប្រឈមមុខនឹងការផ្ទុះរលកបដិវត្តន៍ទី២។ - ảnh 1
រូបថត​Internet

Vovworld-ក្នុងប៉ុន្មានថ្ងៃកន្លងទៅ  ប្រជាជន ទុយនីស៊ីរាប់ពាន់នាក់បាននាំគ្នា​ធ្វើ​បាតុ
កម្ម​​ប្រឆាំង​នឹង​ រដ្ឋាភិបាល​។ទិដ្ឋភាពនេះបានធ្វើអោយអ្នកផងនឹកដល់អ្វីៗដែលបាន
កើតមានឡើងមុននេះ២ឆ្នាំ។នោះគឺយុវជន Mohamed Bouazizបានដុតសម្លាប់ខ្លួនដើម្បី
ប្រឆាំងជំទាស់ អំពើបង្រ្កាបរបស់រដ្ឋអំណាចចំពោះអ្នកលក់ដូរតាមដងវិថី។អណ្តាតភ្លើង
កំហឹងនោះបានរីករាលដាលដល់គ្រប់ទិសទីនៅទូទាំងប្រទេសហើយក្លាយទៅជា” បដិ
វត្តន៍ផ្កាម្លិះ  “ក្រោយនោះ។
បើប្រៀបនឹងប្រទេសផ្សេងៗនៅក្នុងដំបន់  ដំណើរផ្ទេរប្រគល់សិទ្ឋិនយោបាយនៅទុយនី
ស៊ីប្រព្រិត្តទៅដ៍រលូន។ប៉ុន្មាន ខែ​ក្រោយពីការ​ផ្តួលរំលំ​​មេដឹកនាំ​ផ្តាច់ការ​ទុយនីស៊ី លោក​
Ben Ali  ការបោះឆ្នោតតាមស្មារតីប្រជាធិបតេយ្យរៀបចំឡើងជាលើកដំបូងបានធ្វើអោយ
សាធារណះមតិរំពឹងគិតថា៖ប្រទេសនេះឈានចូលសករាជ្យនយោបាយថ្មី១។ប៉ុន្តែក្តី
សប្បាយនេះមិនអូសបន្លាយបានប៉ុន្មានទែដោយសារទំនាស់របស់ភាគីនានា។បន្ទាប់ពី
ការ​លួចធ្វើ​ឃាត ឥស្សរជន​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព លោក ChokriBelaïdនាខែកុម្ភះ
២០១៣និងសមាជិកសភាអ៊ីស្លាមលោក M Brahmi ​កាល​ពី​ថ្ងៃ​ទី២៥ កក្កដា​កន្លងទៅថ្មីៗនេះ  ប្រទេស ទុយនីស៊ី​បានធ្លាក់ក្នុងអំពើហឹង្សា។
ហាក់ដូចជាផ្លូវកែទម្រង់នៅ ទុយនីស៊ីនឹងមិនពិបាកដូច្នេះប្រសិនជាគ្មានការធ្វើពលប្រហារ១
នៅប្រទេស អេហ្ស៊ីបជិតខាង​ ដែលបញ្ច​ប់ពេលវេលាដឹកនាំដ៍ខ្លីរបស់ប្រធានាធិបតី Mohamed
Morsi​​នោះ។ ទាំងអស់​នេះនៅអេហ្ស៊ីបបានក្លាយទៅជាប្រភពកំលាំងសំរាប់បណ្តាបាតុករនៅ ទុយនីស៊ី​ជាពិតប្រាកដ។
ដំណើរប្រជាធិបតេយ្យនិងការប្រែប្រួលនានានៅប្រទេសទាំង២នេះបានធ្វើអោយគេមន្ទិល
សង្ស័យថា៖ ទុយនីស៊ី​អាចក្លាយទៅជា អេហ្ស៊ីបទី២។ការព្រួយបារម្មណ៍ស្តីពីស្ថានភាព” អ៊ីស្លាមនិយម  “ជាហេតុផលដែលនាំទៅដល់ស្ថានភាពអស្ថិតរភាពដ៍ធ្ងន់ធ្ងរនៅប្រទេសនេះ
។លើសពីនេះ​ទៅទៀត ទុយនីស៊ីនៅទប់ទល់នឹងការងើបឡើងនៃក្រុមអ៊ីស្លាមJihad មានការ
ពាក់ព័ន្ឋដល់អង្គការភេរវកម្ម Al Qaedaដែលមានទីតាំងនៅដំបន់ព្រៃភ្នំជាប់នឹង Algieria​ទៀត
ផង។នាចុងខែកក្កដាកន្លងទៅ​ ទាហានទុយនីស៊ីចំនួន៨នាក់ត្រូវស្លាប់ក្នុងការបាញ់ផ្លោង
កាំភ្លើង១ជាមួយកំលាំងភេរវកម្មនៅក្នុងដំបន់នេះ។នេះជាហេតុផល១ក្នុងចំណោមហេតុផល
ធ្វើអោយភាគីប្រឆាំងចោទប្រកាន់ថា៖រដ្ឋាភិបាលទទួលបរាជ័យក្នុងទប់ស្កាត់ក្រុមអ៊ីស្លាម
ជ្រុលនិយមដែលកំពុងបង្កើនឥទ្ឋិពលរបស់ខ្លួន។ចំពោះមុខកំលាំងកៀបសង្កត់ពីរលកធ្វើបាតុកម្មនាបច្ចុប្បន្ននេះ នាយករដ្ឋមន្រ្តីទុយនីស៊ី
លោកAli ​​Larayed ប្រកាសថា៖យល់ព្រមបណ្តាសំណើរដើម្បីទទួលបានការព្រមព្រៀង១
ស្តីពីការបង្កើតរដ្ឋាភិបាលចម្រុះ១ឬរដ្ឋាភិបាលសង្រ្គោះជាតិ១ព្រមទាំងអំពាវនាវឲ្យដំណើរ
ការបោះឆ្នោតសកល១នាថ្ងៃទី១៧ធ្នូខាងមុខ។ប៉ុន្តែរដ្ឋាភិបាលក៍បានបដិសេដ្ឋមិនថាការជួបសន្ទនាណាក៍ដោយដែលទាមទារគណះរដ្ឋមន្រ្តី
លាលែងពីដំណែង។សាធារណះមតិព្រួយបារម្មណ៍ថាសភាពការណ៍នៅទុយនីស៊ីនឹងក្លាយ
ទៅជាតានតឹងឡើងៗនាប៉ុន្មានថ្ងៃខាងមុខ។និងបវិវត្តន៍ទី២នៅប្រទេសនេះអាចផ្ទុះឡើង
ជាប្រការដែលមជ្ឈដ្ឋានវិភាគបានព្យាករណ៍៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ