ទ្វីបអឺរ៉ុបខំប្រឹងប្រែងដោះស្រាយបញ្ហាជនអន្តោប្រវេសន៍
ANH HUYEN -  
|
ទ្វីបអឺរ៉ុបខំប្រឹងប្រែងដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ (RT) |
Vovworld-គិតតាំងពីដើមឆ្នាំមក មនុស្សជាង៦សែន៧ម៉ឺននាក់ពីប្រទេសមាន
ជំលោះអាវុធដូចជាស៊ីរីអ៊ីរ៉ាក់និងអាប់ហ្គានីស្ថានបានរកមកទ្វីបអឺរ៉ុប។ មនុស្ស
ប្រមាណ៣ពាន់នាក់ត្រូវស្លាប់ខណៈដែលឆ្លងសមុទ្រមេឌីទែរ៉ាណេ។ ក្នុងកាលៈ
ទេសៈរដូវត្រជាក់នៅទ្វីបអឺរ៉ុបកំពុងខិតមកជិត ការព្រួយបារម្ភជនអន្តោប្រវេសន៍
នឹងត្រូវទទួលវាសនាដូច្នេះនៅខ្សែផ្លូវ Balkan កាន់តែកើនឡើងពីមួយថ្ងៃទៅមួយ
ថ្ងៃប្រសិនបើគ្មានការជួយឧបត្ថម្ភទាន់ពេលវេលាពីបណ្ដាប្រទេស EU។
សហការធ្វើសកម្មភាព
តាមផែនការ១៧ខនេះ ថ្នាក់ដឹកនាំបណ្ដាប្រទេសចូលរួមបានយល់ព្រមទទួល
ជនអន្តោប្រវេសន៍ប្រមាណ១សែននាក់ចូលទ្វីបអឺរ៉ុបតាមរយៈខ្សែផ្លូវ Balkan ក្នុង
នោះមានករណី៥ម៉ឺននៅក្រិកផង។
បណ្ដាប្រទេសចូលរួមក៏ឯកភាពក្ដាប់ជាប់និងចែករំលែកព័ត៌មានប្រចាំសប្ដាហ៍
អំពីស្ថានភាពជនអន្តោប្រវេសន៍នៅប្រទេសសាមី ពិសេសគឺនៅដំបន់ព្រំដែន។ ស្ថិត
នៅកណ្ដាលនៃវិធានការការពារដំបន់នៅខាងក្រៅ EU ក្រិកត្រូវរងសម្ភាធអនុវត្ត
វិធានការត្រួតពិនិត្យល្អថែមទៀតដំបន់ព្រំដែននៅខាងក្រៅ EU ក៏ដូចជាព្រំដែនជា
មួយបណ្ដាប្រទេស Balkan។
សេចក្តីប្រកាសនៃអង្គសន្និសីទក៏ឲ្យដឹងដែរថា ធនាគារវិនិយោគទ្វីបអឺរ៉ុប (EIB)
ធនាគារស្ដារនិងអភិវឌ្ឍន៍ទ្វីបអឺរ៉ុប (EBRD) និងធនាគារអភិវឌ្ឍន៍ក្រុមប្រឹក្សាទ្វីបអឺរ៉ុប
(CEB) ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភសំរាប់ការអភិវឌ្ឍន៍វិបត្តិជនអន្តោប្រវេសន៍។
ក្នុងសប្ដាហ៍នេះគណៈកម្មាធិការអឺរ៉ុប (EC) នឹងរៀបចំជំនួបជាមួយដំណាងអង្គការ
ហិរញ្ញវត្ថុពោលខាងលើដើម្បីពិភាគ្សាបញ្ហាជនអន្តោប្រវេសន៍។
ការលំបាកមិនតិចតូចឡើយ
មុននឹងកិច្ចប្រជុំនេះ អតីតក្រុមប្រឹក្សាអឺរ៉ុបលោក Herman Van Rompuy បានសម្ដែង
ការខ្វល់ខ្វាយអំពីចរិតអនុវត្តនៃកិច្ចប្រជុំកំពូលវិសាមញ្ញលើកនេះ ពីព្រោះត្រឹមតែមាន
ថ្នាក់ដឹកនាំអឺរ៉ុបចំនួន៨រូបប្រជុំជាមួយថ្នាក់ដឹកនាំមិនមែនជាសមាជិកអឺរ៉ុបខណៈ
ដែលរាល់ការសំរេចចិត្តត្រូវបានសមាជិកអឺរ៉ុបទាំង២៨ប្រទេសអនុម័ត។ រាប់ទាំងអ្នក
ខាងក្នុងក៏សង្ស័យលើចរិតប្រសិទ្ធិភាពនៃកិច្ចព្រមព្រៀង១៧ខនេះដែរ។ អធិការបតី
អាល្លឺម៉ងលោកស្រី Angela Merkel បានទទួលស្គាល់ថាវិធានការពលខាងលើមិន
ទាន់ដោះស្រាយទូទៅនូវវិបត្តិជនអន្តោប្រវេសន៍ឡើយ។ នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក
Miro Cerar បានសង្កត់ធ្ងន់ថា រាល់កិច្ចសន្យាដែលទទួលបានក្នុងសន្និសីទដោយមិន
បានអនុវត្តចាប់ពីថ្ងៃទី២៦តុលាគឺស្ថានភាពមិនបានកែលំអរឡើយ។ ក្នុងករណីនោះ
ស្លូវ៉ាគីនឹងបន្តគិតគូដល់ការកសាងរបងព្រំដែនដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍រាប់
ពាន់នាក់ពី Croatia ហូរមក។
ហិរញ្ញវត្ថុក៏ជាបញ្ហាលំបាកដើម្បីអនុវត្តខណៈដែលមុននឹងកិច្ចប្រជុំនេះ ប្រធាន
EC លោក Jean Claude Juncker បានដាស់តឿនសកម្មភាពជួយឧបត្ថម្ភបន្ទាន់ពីប្រទេស
សមាជិកជំនួសឲ្យការចុះហត្ថលេខាលើកិច្ចសន្យាលើក្រដាស់។ ដល់ឥឡូវនេះបណ្ដា
ប្រទេសជាសមាជិក EU បានសន្យាជួយឲបត្ថម្ភប្រមាណ២ពាន់៣រយលានអឺរ៉ូដើម្បីដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ប៉ុន្តែទើបផ្ដល់ចំនួនប្រាក់២៧៥លានអឺរ៉ូតែប៉ុណ្ណោះ។
មិនពិបាកដើម្បីឃើញថា វិបត្តិជនអន្តោប្រវេសន៍ដ៏ធ្ងន់ធ្ងរបំផុតនៅទ្វីបអឺរ៉ុបគិត
តាំងពីក្រោយសង្គ្រាមលោកលើកទី២កំពុងរងសម្ភាធដ៏ធ្ងន់ធ្ងរកាន់តែធំឡើងៗទៅលើ
បណ្ដាប្រទេស EU។ កិច្ចព្រមព្រៀង១៧ខដែល EU ទើបទទួលបាននឹងពង្រីកប្រសិទ្ធិ
ភាពខណៈដែលមានកិច្ចសហប្រតិបត្តិការសុឆ័ន្ទះរបស់បណ្ដាប្រទេស។ ប៉ុន្តែប្រការ
នេះប្រហែលជាពិបាកអនុវត្តបានណាស់៕
ANH HUYEN