ទិសដៅយុទ្ធសាស្ត្ររបស់ណាតូក្រោយពីហុងគ្រីផ្តល់សច្ចាប័នដល់ស៊ុយអែត

(VOVWORLD) - នាថ្ងៃទី ២៦ ខែកុម្ភៈ រដ្ឋសភាហុងគ្រីបានផ្តល់សច្ចាប័ន លើពាក្យសុំចូលជាសមាជិកប្លុកសន្ធិសញ្ញាអាត្លង់ទិកខាងជើង-ណាតូរបស់ស៊ុយអែតជាផ្លូវការ ដកចេញរបាំងចុងក្រោយចំពោះប្រទេសអឺរ៉ុបខាងជើងនេះ។ យោងតាមអ្នកជំនាញបានឲ្យដឹងថា ជាមួយនឹងការចូលជាសមាជិករបស់ស៊ុយអែតនាពេលខាងមុខ ណាតូបានបំពេញបំណែកផ្គុំចុងក្រោយ ហើយអាចប្រដេញតាមគោលដៅពេញទៅដោយមហិច្ឆតាបន្ថែមទៀត។

នាថ្ងៃទី ២៦ ខែកុម្ភៈ រដ្ឋសភាហុងគ្រីបានផ្តល់សច្ចាប័ន លើពាក្យសុំចូលជាសមាជិកប្លុកសន្ធិសញ្ញាអាត្លង់ទិកខាងជើង-ណាតូរបស់ស៊ុយអែតជាផ្លូវការ ដកចេញរបាំងចុងក្រោយចំពោះប្រទេសអឺរ៉ុបខាងជើងនេះ។ យោងតាមអ្នកជំនាញបានឲ្យដឹងថា ជាមួយនឹងការចូលជាសមាជិករបស់ស៊ុយអែតនាពេលខាងមុខ ណាតូបានបំពេញបំណែកផ្គុំចុងក្រោយ ហើយអាចប្រដេញតាមគោលដៅពេញទៅដោយមហិច្ឆតាបន្ថែមទៀត។

បំណែកផ្គុំចុងក្រោយរបស់ណាតូ

ដោយទទួលបានការគាំទ្រពេញលេញពីប្រទេសជាសមាជិកណាតូទាំង ៣១  ស៊ុយអែតលែងប្រឈមនឹងឧបសគ្គណាមួយក្នុងការក្លាយទៅជាសមាជិកទី ៣២ នៃសម្ព័ន្ធមិត្តយោធាដ៏ធំបំផុតរបស់ពិភពលោក។ នីតិវិធីចូលជាសមាជិករបស់ស៊ុយអែតត្រូវបានចាប់ផ្ដើម ហើយទំនងជាប្រទេសអឺរ៉ុបខាងជើងនេះ  នឹងត្រូវបានចូលជាសមាជិកសម្ព័ន្ធភាពនៅក្នុងកិច្ចប្រជុំកំពូលណាតូនាខែកក្កដាខាងមុខ នៅទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក)។

ចំពោះស៊ុយអែត ប្រការនេះអាចត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ព្រោះថា ដោយចូលជាសមាជិកណាតូ ស៊ុយអែតបានបោះបង់ចោល គោលនយោបាយអព្យាក្រឹត និងការមិនចូលបក្សសម្ព័ន្ធ ដែលបានរក្សាអស់រយៈពេលពីរសតវត្ស៍មកហើយ។ យោងតាមនាយករដ្ឋមន្ត្រីស៊ុយអែតលោក Ulf Kristersson បានឲ្យដឹងថា នេះគឺជាជម្រើសស្របតាមធម្មជាតិរបស់ប្រទេសនេះនៅចំពោះការប្រែប្រួលភូមិសាស្ត្រនយោបាយបច្ចុប្បន្ននៅអឺរ៉ុប៖

“ស៊ុយអែតទុកចោលក្រោយខ្នងរយៈពេល ២០០ ឆ្នាំនៃអព្យាក្រឹត និង ការមិនចូលបក្សសម្ព័ន្ធយោធា។ នេះគឺជាជំហានដ៏ធំមួយដែលត្រូវបានអនុវត្តន៍យ៉ាងហ្មត់ចត់ ប៉ុន្តែវាក៏ជាជំហានស្របតាមធម្មជាតិផងដែរ។ ក្លាយជាសមាជិកណាតូមានន័យថា ស៊ុយអែតបានចូលរួមជាមួយក្រុមខឿនប្រជាធិបតេយ្យដ៏ធំមួយ ដែលសហការគ្នាដើម្បីសន្តិភាព និងសេរីភាព ហើយជាកិច្ចសហប្រតិបត្តិការដ៏ជោគជ័យផងដែរ”។

ការដែលស៊ុយអែតបានបោះបង់ចោលគោលនយោបាយកិច្ចការបរទេស និងសន្តិសុខជាប្រពៃណីដែលមានតាំងពីយូរយារណាស់មកហើយ ដើម្បីចូលរួមណាតូទទួលបានការគាំទ្រពីប្រជាជន និងអ្នកស្រាវជ្រាវភាគច្រើនរបស់ប្រទេសនេះ។ ការស្ទង់សាធារណៈមតិនៅស៊ុយអែតបានសរឲ្យឃើញថា ក្រោយពីការផ្ទុះជម្លោះរុស្ស៊ី-អ៊ុយក្រែននាខែកុម្ភៈ ឆ្នាំ២០២២ ប្រជាជនស៊ុយអែតប្រហែល ២/៣ គាំទ្រការចូលជាសមាជិកណាតូ ពោលគឺខ្ពស់ជាងតួរលេខគាំទ្រពី ២០-៣០% ក្នុងដំណាក់កាលចាប់ពីឆ្នាំ ២០១៤ ដល់មុនឆ្នាំ ២០២២។

យោងតាមអ្នកជំនាញខាងវិភាគជាន់ខ្ពស់លោក Robert Dalsjo មកពីទីភ្នាក់ងារស្រាវជ្រាវការពារជាតិស៊ុយអែតបានឲ្យដឹងថា ការដែលស៊ុយអែតចូលជាសមាជិកណាតូគឺជាជំហានចុងក្រោយរបស់ប្រទេសនេះក្នុងការបោះបង់ចោលជាបណ្តើរៗនូវគោលនយោបាយកិច្ចការបរទេសពីមុនៗ ដើម្បីធ្វើសមាហរណកម្មយ៉ាងខ្លាំងក្លាជាង ក្នុងពិភពលោកដែលមានការប្រែប្រួលកាន់តែខ្លាំងឡើង។ ដំបូងឡើយគឺបោះបង់ចោលឋានៈប្រទេសអព្យាក្រឹតរបស់ខ្លួនក្រោយពីសង្គ្រាមត្រជាក់ ក្រោយមកគឺចូលជាសមាជិកសហភាពអឺរ៉ុប (EU) នាឆ្នាំ ១៩៩៥ ហើយឥឡូវនេះគឺត្រៀមខ្លួនចូលជាសមាជិកណាតូ៖

“ណាតូមានសមាជិកដ៏ហ្មត់ចត់មួយ មានសមត្ថភាព ហើយតាមនោះ លុបបំបាត់កត្តាមិនប្រាកដប្រជាមួយនៅអឺរ៉ុបខាងជើង។ នេះគឺជាបំណែកផ្គុំចុងក្រោយ ដើម្បីបង្កើតឋានៈសម្រាប់ណាតូនៅតំបន់អាកទិក និងប៉ូលខាងជើងទាំងមូល។ ចំពោះខ្លួនវិញ ស៊ុយអែតត្រូវបានធានាសន្តិសុខក្នុងសមូហភាព និងត្រូវបានគាំទ្រដោយសមត្ថភាពគំរាមកំញែងនុយក្លេអ៊ែររបស់អាមេរិកផងដែរ”។

ណាតូមួយមានមហិច្ឆតាជាង                                        

ចំពោះប្លុកយោធាណាតូ ការត្រៀមទទួលស្គាល់សមាជិកស៊ុយអែតគឺជាព័ត៌មាន ដែលត្រូវបានស្វាគមន៍។ ថ្នាក់ដឹកនាំណាតូ និងប្រទេសជាសមាជិកដូចជា៖ អគ្គលេខាធិការណាតូ លោក Jens Stoltenberg; រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានវាយតម្លៃថា៖ ព្រឹត្តិការណ៍នេះគឺជាជ័យជម្នះរបស់ណាតូ ហើយជា “ការបរាជ័យជាយុទ្ធសាស្ត្រ” ចំពោះរុស្ស៊ី ជាប្រទេសតែងតែប្រឆាំងនឹងគោលបំណងពង្រីកណាតូនៅអឺរ៉ុប។ ក្រុមអ្នកសង្កេតការណ៍ជឿជាក់ថា ការទទួលសមាជិកថ្មីចំនួន ២ ដែលមានសក្ដានុពលសេដ្ឋកិច្ច និងយោធាខ្ពស់ គឺហ្វាំងឡង់ (ខែមេសាឆ្នាំមុន) និងស៊ុយអែត នាំមកនូវទំនុកចិត្តគួរឲ្យកត់សម្គាល់ដល់ណាតូ ហើយអាចនឹងធ្វើឱ្យថ្នាក់ដឹកនាំមួយចំនួននៃប្លុកនេះចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដំបូងឡើយគឺការប្រឈមដាក់គ្នាខាងភូមិសាស្ត្រនយោបាយ និងសន្តិសុខជាមួយរុស្ស៊ី។ ជំហានមួយក្នុងចំណោមជំហានទាំងនោះ អាចជាការពន្លឿនដំណើរការទទួលយកអ៊ុយក្រែនចូលជាសមាជិកណាតូ ហើយគំនិតនេះនៅតែធ្វើឱ្យសមាជិកជាច្រើនរបស់ណាតូបារម្ភ។ គួរកត់សម្គាល់ជាងនេះទៅទៀត ក្នុងកិច្ចប្រជុំដែលប្រមូលផ្តុំថ្នាក់ដឹកនាំចំនួន ២០ នៅទីក្រុងប៉ារីស (បារាំង) នាថ្ងៃទី ២៦ ខែកុម្ភៈ ដើម្បីពិភាក្សាអំពីការគាំទ្រអ៊ុយក្រែន ប្រធានាធិបតីបារាំងលោក Emmanuel Macron ថែមទាំងបានថ្លែងថា ណាតូមិនច្រានចោលសេណារីយ៉ូបញ្ជូនកងទ័ពផ្ទាល់ទៅកាន់អ៊ុយក្រែនឡើយ៖

“បញ្ហាទាំងអស់ត្រូវបានពិភាក្សាដោយផ្ទាល់ និងសេរី។ នាបច្ចុប្បន្ន មិនទាន់មានស្រុះចិត្តគំនិតអំពីការបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែនជាផ្លូវការឡើយ ដោយមានទំនួលខុសត្រូវច្បាស់លាស់។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងកម្លាំងចលករនាពេលបច្ចុប្បន្ន គ្មានប្រការអ្វីអាចត្រូវបានបដិសេធឡើយ”។

យោងតាមក្រុមអ្នកជំនាញបានឲ្យដឹងថា បើទោះបីជាអស្ថិរភាពផ្ទៃក្នុងមួយចំនួនបានលាតត្រដាងក្នុងអំឡុងពេលដំណើរការផ្ដល់សច្ចាប័នលើពាក្យសុំចូលជាសមាជិក
របស់ស៊ុយអែត ជាពិសេសការត្រិះរិះផលប្រយោជន៍ដោយឡែករបស់ទួរគី និងហុងគ្រី ជាមួយនឹងការដាក់បញ្ជូលស៊ុយអែតជាមសាជិកនាពេលខាងមុខ (មុននោះគឺហ្វាំងឡង់) ណាតូនឹងសម្រេចរួចរាល់ការពង្រីកសមាជិក ដែលមានអត្ថន័យជាយុទ្ធសាស្ត្រ បំផុត ចាប់តាំងពីក្រោយសង្គ្រាមត្រជាក់មក ព្រោះថាតំបន់អឺរ៉ុបខាងជើងតាំងពីច្រើនឆ្នាំកន្លងទៅត្រូវបានចាត់ទុកថាជាចំណុចខ្សោយក្នុងយុទ្ធសាស្ត្រស្វ័យការពារនៃសម្ព័ន្ធមិត្តយោធានេះ។ របត់នេះអាចជំរុញមហិច្ឆតាថ្មីរបស់ណាតូ ដែលធ្វើឲ្យស្ថានភាពសន្តិសុខនៅអឺរ៉ុប និងពិភពលោកកាន់តែពិបាកទាយទុកជាមុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ