(VOVworld)-ឆ្នាំ២០១៦ជាឆ្នាំគូសសញ្ញានូវការបោះជំហានថ្មីក្នុងការងារកសាងនិង
ពង្រឹងបក្សកុម្មុយនិស្តវៀតណាម។ នោះគឺ បក្សបានអនុវត្តនូវសេចក្តីសម្រេចចិត្ត
នៃសន្និបាតមជ្ឈឹមលើកទី៤នីតិកាលទី១២ ស្តីអំពី “បង្កើនការកសាងនិងពង្រឹងបក្ស
ទប់ស្កាត់និងច្រានថយក្រោយឧិនភាពអំពីសតិអារម្មណ៍នយោបាយ សីលធម៌ របៀប
រស់នៅ និងការប្រែប្រួលផ្ទៃក្នុង” ព្រមទាំងសារាចរលេខ០៥-CT/TW ស្តីពី ជម្រុញ
ការសិក្សារៀនសូត្រតាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធានហូជី
មិញ។ ទាំងអស់នេះជាទស្សនៈនិងដំណោះស្រាយថ្មីក្នុងការកសាងនិងពង្រឹងបក្ស។
|
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងសន្ទរកថានៅក្នុងពិធីប្រារព្ធសន្និបាតមជ្ឈឹមលើកទី៤ |
ដោយការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤នីតិកាលទី១២
និងសារាចរលេខ០៥-CT/TW នោះ ក្នុងឆ្នាំ២០១៦ បក្សកុម្មុនិស្តវៀតណាមបាន
បង្ហាញឲ្យឃើញនូវការប្តេជ្ញាកសាងនិងពង្រឹងបក្សដើរទន្ទឹមនឹងដំណើការអភិវឌ្ឍន៍
ថ្មីរបស់ប្រទេសជាតិ។ នេះជាតម្រូវការបរានុម័តជាប្រចាំរបស់បក្សបដិវត្តន៍សុច្ចរិត
ទាំងអស់នៅគ្រប់ដំណាក់កាល។
ផ្តោតសំខាន់លើការងារតសូរារាំងនិងច្រានថយក្រោយឧិនភាពអំពីសតិ
អារម្មណ៍
ចំណុចថ្មីក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតមជ្ឈឹមលើកទី៤និតិកាលទី
១២ គឺបានចង្អូលបង្ហាញច្បាស់ភាពអន់ខ្សោយអំពីសតិអារម្មណ៍នយោបាយនិង
សីលធម៌ របៀបរស់នៅ និងការប្រែប្រួលក្នុងបក្ស ព្រមទាំងសង្កត់ធ្ងន់លើផលវិបាក
មិនអាចព្យាករណ៍បានរបស់វាផងដែរ។ តាមអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម
លោក Nguyen Phu Trong ថា ៖
“រួមជាមួយការអនុវត្តជាក់ស្តែងរាល់ភារកិច្ចនិងដំណោះស្រាយស្តីពីការកសាង
បក្សដែលមហាសន្និបាតបក្សលើកទី១២ដាក់ចេញនោះ សេចក្តីសម្រេចចិត្តមជ្ឈឹម
លើកទី៤នេះបាននាំចេញដំណោះស្រាយចំនួន៤ ក្នុងនោះផ្តោតសំខាន់លើការទប់
ស្កាត់និងច្រានថយក្រោយឧិនភាពអំពីសតិអារម្មណ៍នយោបាយ សីលធម៌ របៀប
រស់នៅនិងការប្រែប្រួលផ្ទៃក្នុងបក្ស។ សេចក្តីសម្រេចចិត្តនេះក៏បានសង្កត់ធ្ងន់លើ
ខ្លឹមសារថ្មី មួយ គឺកសាងបក្សអំពីសីលធម៌ដោយតភ្ជាប់ជាមួយនឹងការជម្រុញការ
រៀនសូត្រនិងធ្វើ តាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធានហូ
ជីមិញទៀតផង”។
យោងតាមស្ថានភាពជាក់ស្តែង សេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី
៤នីតិកាលទី១២គឺមានដំណោះស្រាយថ្មីច្រើន ដូចជា មានការផ្លាស់ប្តូរថ្មីនិងដាច់
ខាតត្រូវ សិក្សារៀនសូត្រទ្រឹស្តីនយោបាយនៅតាមគណៈកម្មាធិការបក្សគ្រប់ជាន់
ថ្នាក់ លើកកំ ពស់ច្បាប់របស់រដ្ឋ ឯកភាពអំពីគោលនយោបាយនិងវិន័យរវាងបក្ស
និងរដ្ឋ និងបង្កើនការឃ្លាំមើលរបស់ប្រជាជនក្នុងការកសាងបក្សជាដើម។
ចាត់ទុកការរៀនសូត្រអំពីសតិអារម្មណ៍ សីលធម៌ រចនាបទលោកប្រ
ធានហូជីមិញជាភារកិច្ចប្រចាំ
|
សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍គណៈលេខាមជ្ឈឹម បក្សកុម្មុនិស្តវៀតណាម
លោក Dinh The Huynh |
សារាចរលេខ៥ស្តីពី ការបន្តជម្រុញការរៀនសូត្រនិងធ្វើតាមសតិអាម្មណ៍
សីល ធម៌ រចនាបទលោកប្រធានហូជីមិញ ត្រូវបានការិយាល័យនយោបាយផ្សព្វ
ផ្សាយជា ធរមានក្នុងឆ្នាំ២០១៦ គឺមានការផ្លាស់ប្តូរថ្មីជាច្រើន។ការអនុវត្តសារាចរ
នេះគឺសំដៅ បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាអំពីមនសិការនិងសកម្មភាពក្នុងបក្ស
ក្នុងប្រព័ន្ធ នយោបាយនិងក្នុងប្រជាជន។ស្តីពីការដាក់ឲ្យអនុវត្តសារាចរនេះ
លោក Dinh The Huynh សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍គណៈលេ
ខាមជ្ឈឹម បក្សកុម្មុនិស្តវៀតណាម បានលើកច្បាស់ថា ៖
“គប្បីនាំយកការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនា
បទ លោកប្រធានហូជីមិញដាក់ចូលទៅក្នុងកម្មវិធី ផែនការសកម្មភាពអនុវត្តសេច
ក្តីសម្រេចចិត្ត នៃមហាសន្និបាតលើកទី១២របស់បក្ស ឲ្យតភ្ជាប់ជាមួយរាល់ចលនា
ប្រឡង ប្រណាំងស្នេហារជាតិនិងការអនុវត្តភារកិច្ចនយោបាយ សំដៅកសាងតម្លៃ
វប្បធម៌ និងបទដ្ឋានរបស់មនុស្សវៀតណាមក្នុងសម័យកាលជម្រុញឧស្សាហូប
នីយកម្ម ទំនើបភាវូបនីយកម្មនិងធ្វើសមាហរណកម្មអន្តរជាតិ”។
ក្នុងលក្ខណៈថ្មីនៃដំណាក់កាលប្រទេសជាតិកំពុងធ្វើសមាហរណកម្មនោះ
បក្ស កុម្មុយនិស្តវៀតណាមបានអនុវត្តនូវទស្សនៈនិងដំណោះស្រាយថ្មី រួមទាំងប្តេ
ជ្ញាតស៊ូ ជាមួយភាពអន់ថយនិងបម្រែបម្រួលអវិជ្ជមាននានា ដើម្បីជិតស្និទ្ធជាមួយ
ប្រជាជន សក្តិសមក្នុងតួនាទីដឹកនាំប្រទេសជាតិ៕