(VOV)_តាមផែនការ ចាប់ពីថ្ងៃទី១ មករា ឆ្នាំ ២០១៦វៀតណាមនឹងចាប់ផ្តើម
អនុវត្តបណ្ដាគោលនយោបាយកាត់បន្ថយភាពក្រីក្រពហុទិស គោលនយោបាយថ្មី
មួយ នឹងនាំមកនូវជីវភាពរស់នៅល្អប្រសើរជាងសំរាប់ប្រជាជន ក្នុងរយៈពេល៥ឆ្នាំ
ខាងមុខនេះ។ នាបច្ចុប្បន្ន ក្រសួង និងស្ថាប័នទាក់ទិននានា នឹងតំបន់ជាច្រើន បាន
សកម្មត្រៀមរៀបចំគោលនយោបាយនេះប្រកបដោយប្រសិទ្ធិភាព។
|
ធានាការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រពហុទិសប្រកបដោយប្រសិទ្ធិភាព |
ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ការកំណត់គ្រួសារក្រីក្រត្រូវបានគិតតាមចំនួនប្រាក់
ចំណូល។ បទដ្ឋានអំពីក្រីក្រ ត្រូវបានកំណត់ ដោយផ្អែកទៅលើបរិមាណប្រាក់ចំ
ណាយ បំពេញបានតម្រូវការជាអប្បបរិមា និងត្រូវគិតជាប្រាក់។ សញ្ញាមួយក្នុងការ
ផ្ទេរប្តូររបៀបកំណត់ឯកទិសទៅជាពហុទិស គឺនាថ្ងៃទី១៥ កញ្ញា ឆ្នាំ ២០១៥ នាយក
រដ្ឋមន្ត្រីរដ្ឋាភិបាល បានអនុម័តលើគំរោងការណ៍មេ ស្ដីពីការផ្ទេរប្តូរអំពីរបៀបទាក់
ទងការកំណត់ក្រីក្រ ពីឯកទិសទៅជាពហុទិស ក្នុងដំណាក់កាល ២០១៦-២០២០។
តាមនោះ បទដ្ឋានអំពីក្រីក្រ ក្នុងដំណាក់កាល ២០១៦ -២០២០របស់វៀតណាមត្រូវ
បានកសាងតាមទិស៖ គួបផ្សំបទដ្ឋានក្រីក្រអំពីប្រាក់ចំណូល និងកំរិតទាក់ទងនឹង
សេវាកម្មមូលដ្ឋាននានា។ ហើយដើម្បីគោលនយោបាយមួយពង្រីកប្រសិទ្ធិភាពក្នុង
ស្ថានភាពជាក់ស្ដែងនេះគឺត្រូវត្រៀមរៀបចំអំពីសមត្ថភាព ប្រភពកម្លាំង ក៏ដូចជាការ
រួមសហការរវាងគ្រប់ស្ថាប័នទៀតផង។
អនុវត្តអោយបានព្រមៗគ្នា
តាមគំរោងផែនការ ត្រីមាសទី៤ ឆ្នាំ ២០១៥ បណ្ដាស្ថាប័ននឹងបូកសរុប រាយ
ការណ៍អំពីលទ្ធផលស្រាវជ្រាវ កំណត់ បែងចែកប្រភេទ មុខសញ្ញានានា តាមបទ
ដ្ឋានក្រីក្រពហុទិស ក្នុងប្រទេសទាំងមូល និងតំបន់និមួយៗ ដើម្បីដាក់ជូននាយក
រដ្ឋមន្ត្រី។ ទន្ទឹមនឹងនោះ ការកសាង និងផ្ទេរប្រគល់កម្មវិធី software online គ្រប់គ្រង
មុខសញ្ញាក្រីក្រក្នុងទូទាំងប្រទេស បញ្ចូលទិន្នន័យការសិក្សាស្រាវជ្រាវ ដើម្បីតាម
ដានលទ្ធផលអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រនេះ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអោយដឹងថា៖
“ រដ្ឋាភិបាលបានបញ្ជាណែនាំគ្រប់ក្រសួង ស្ថាប័ន ពិនិត្យឡើងវិញចំនួនគ្រួ
សារក្រីក្រ និងត្រៀមរៀបចំលក្ខណះនានាដើម្បីអនុវត្តក្នុងឆ្នាំ ២០១៦ ដោយផ្សា
ភ្ជាប់ជាមួយការអនុវត្តកម្មវិធីគោលដៅជាតិ ស្ដីអំពីការកាត់បន្ថយភាពក្រីក្រនិរន្តរភាព ២០១៦-២០២០ ដែលទើបនឹងបានរដ្ឋសភាអនុម័តនាពេលថ្មីៗនេះ។ ទន្ទឹម
នឹងនោះ បន្តសុក្រិត និងអនុវត្តប្រកបដោយប្រសិទ្ធិភាពបណ្ដាគោលនយោបាយ
ពិសេសដោយឡែកសំរាប់តំបន់ជនរួមជាតិជាជនជាតិភាគតិច និងតំបន់លំបាកជា
ពិសេស។”
ដោយផ្អែកទៅលើការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រី ក្រសួងការងារ យុទ្ធ
ជនពិការ និងសង្គមកិច្ច រួមសហការជាមួយអគ្គនាយកដ្ឋានស្ថិតិ និងគ្រប់ក្រសួង
និងស្ថាប័នទាក់ទិននានា ដើម្បីកសាងបទដ្ឋានអំពីកំរិតរស់នៅជាអប្បបរិមា បទ
ដ្ឋានអំពីក្រីក្រគោលនយោបាយ បទដ្ឋានអំពីកំរិតជីវភាពរស់នៅមធ្យម បទដ្ឋានអំ
ពីគ្រួសារក្រីក្រ។ តាមការប៉ាន់ស្មាន ដើម្បីអនុវត្តគោលនយោបាយនេះ ក្នុងឆ្នាំ
២០១៦ ថវិការដ្ឋត្រូវចេញទឹកប្រាក់ចំនួន ១៥ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភជន
ក្រីក្រ។ ដូច្នេះ ក្រសួងហិរញ្ញវត្ថុ ត្រូវគណនា ធ្វើតុល្យភាពប្រភពកម្លាំងនានា។
ក្រៅពីនោះ បណ្ដាក្រសួងសុខាភិបាល ក្រសួងអប់រំនិងបណ្ដុះបណ្ដាល ក្រសួងសំ
ណង់ក៏ចូលរួម ដើម្បីស្វែងរកដំណោះស្រាយនានា ដើម្បីលើកកំពស់សមត្ថភាព
ទាក់ទងរបស់ប្រជាជន អំពីសេវាកម្ម ពិនិត្យព្យាបាលជំងឺ បង្កើនអត្រាប្រជាជនមាន
ផ្ទះស្នាក់នៅដែលបានធានាអំពីផ្ទៃដី និងគុណភាព។
តំបន់សកម្មចូលរួមការងារនេះ
តាមលោក Ngo Truong Thi ប្រធានការិយាល័យជាតិអំពីការកាត់បន្ថយភាព
ក្រីក្រ ទស្សនះអនុវត្តការកាត់បន្ថយភាពក្រីក្រនាពេលខាងមុខនេះ គឺជំរុញខ្លាំងវិជ្ឈ
ការ និងប្រគល់សិទ្ធិអំណាចជូនមូលដ្ឋាន។ ដូច្នេះ នៅតំបន់ គណៈកម្មាធីការប្រជា
ជនខេត្ត ទីក្រុង បានបញ្ជាណែនាំរៀបចំការត្រួតពិនិត្យ កំណត់មុខសញ្ញា ម្ចាសការ
កសាងដំណោះស្រាយនានា។ អនុប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា លោក
Nguyen Lam Thanh បានចាត់ទុកថា៖
“ ផ្លាស់ប្តូររបៀបទាក់ទង ដើម្បីលើកកំពស់សមត្ថភាពម្ចាស់ការ ឈានទៅមុខ
របស់ប្រជាជន ជាកម្លាំងចលករសំខាន់។ គោលនយោបាយកាត់បន្ថយភាពក្រីក្រ
នេះត្រូវ បន្ថយការជួយឧបត្ថម្ភដោយទទេរ និងជួយឧបត្ថម្ភដោយផ្សាភ្ជាប់ជាមួយ
លក្ខណះជាក់ស្ដែង។ នេះគឺជារបៀបធ្វើសមស្រប។”
ផ្លាស់ប្តូររបៀបទាក់ទងការកំណត់កំរិតក្រីក្រតាមឯកទិស ទៅជាពហុទិសនោះ
គឺជាដំណើការមួយ។ ប៉ុន្តែ ការត្រៀបរៀបចំយ៉ាងម៉ត់ចត់ ពីស្ថាប័នគ្រប់ជាន់ថ្នាក់ តំ
បន់ នឹងរួមចំណែកសំខាន់ដើម្បីអនុវត្តគោលការណ៍នេះប្រកបដោយប្រសិទ្ធិភាព
លឿនជាង រួមចំណែកធានាខ្លឹមសារ រដ្ឋធម្មនុញ្ញ ២០១៣ ៖ ប្រជាពលរដ្ឋមានសិទ្ធិ
ធានាសន្តិសុខសង្គម៕