|
យកចិត្តទុកដាក់ផ្សព្វផ្សាយឯកសារច្បាប់ផ្សព្វផ្សាយច្បាប់ដល់ប្រជាជន (Image: dantri.com.vn) |
Vovworld-នាដើមឆ្នាំ២០១៤ នាយករដ្ឋមន្ត្រីវៀតណាមបានចេញសារាចរណ៍ស្ដីពីការលាតត្រដាងអនុវត្តច្បាប់ដីធ្លី ក្នុងនោះសំណូមពរត្រៀមលក្ខណៈ
ដើម្បីអនុវត្តច្បាប់ រៀបចំអនុវត្តដ៏ល្អច្បាប់ដីធ្លី បង្កើតបំរ៉ែបំរួលដ៏ច្បាស់លាស់អំពីការគ្រប់គ្រងនិងប្រើប្រាស់ដី។ បន្ទាប់ពីសារាចរណ៍របស់នាយករដ្ឋមន្ត្រី បណ្ដាខេត្តក្រុងបានកសាងផែនការលាតត្រដាងអនុវត្តច្បាប់ដីធ្លី(វិសោធនកម្ម)
ជាដើម។
យកចិត្តទុកដាក់ផ្សព្វផ្សាយឯកសារច្បាប់ផ្សព្វផ្សាយច្បាប់ដល់ប្រជាជន
រហុតក្នុងរយៈពេលកន្លងមក ក្រសួងផ្នែកបានត្រួតពិនិត្យប្រព័ន្ធឯកសារជាលាយលក្ខអក្សរច្បាប់ចំណុះវិស័យដែលក្រសួងស្ថាប័នខ្លួនគ្រប់គ្រងដើម្បីធ្វើវិសោធនកម្មបំពេញបន្ថែមរឺដាក់ជូនស្ថាប័នមានសមត្ថកិច្ចវិសោធនកម្មបំពេញបន្ថែមឲ្យសមស្របនឹងការកំណត់របស់ច្បាប់ដីធ្លីនិងសេចក្តីសំរេចចិត្តកំណត់
ដ៏លំអិតការអនុវត្តច្បាប់។ វាយតំលៃទូទៅអំពីដំណើរការនេះ រដ្ឋមន្ត្រីក្រសួង
ធនធាននិងបរិស្ថានលោក Nguyen Minh Quang បានឲ្យដឹងថា៖
“នាពេលកន្លងមក ក្រសួងធនធាននិងបរិស្ថានបានដាក់ជូនរដ្ឋាភិបាលសារាចរណ៍សំណូមពរក្រសួងស្ថាប័នដំបន់បណ្ដាការងារដើម្បីលាតត្រដាង
អនុវត្តច្បាប់។ ទី២ យើងខ្ញុំបានសហការជាមួយស្ថាប័នផ្សព្វផ្សាយធ្វើល្អការងារផ្សព្វផ្សាយច្បាប់ដើម្បីប្រជាជននិងងង្គភាពអាជីវកម្មយល់និងអនុវត្តល្អច្បាប់
នេះ ទន្ទឹមនឹងនោះសហការជាមួយក្រសួងស្ថាប័នទាក់ទិនកសាងឯកសារ
ណែនាំអនុវត្តច្បាប់។”
បង្កការប្រែប្រួលដ៏ច្បាស់លាស់អំពីគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី
ការរៀបចំអនុវត្តច្បាប់ដីធ្លីជាដំណើរការមួយនិងត្រូវបានអនុវត្តលើ
គ្រប់វិស័យព្រមៗគ្នា។រដ្ឋាភិបាលបានដាក់ចេញគោលដៅនៅចំពោះមុខ
ក្នុងរយៈពេល២ឆ្នាំ គឺឆ្នាំ២០១៤និង២០១៥ត្រូវបង្កើតការប្រែប្រួលដ៏ច្បាស់
លាស់លើគ្រប់វិស័យ។ លើស្មារតីនោះជាស្ថាប័នសេនាធិការជួយរដ្ឋាភីបាល
អំពីគ្រប់គ្រងដីធ្លី ក្រសួងធនធាននិងបរិស្ថានរៀបចំអនុវត្តរៀបចំផែនការ
ផែនការប្រើប្រាស់ដីធ្លីថ្នាក់ជាតិដែលត្រូវបានរដ្ឋសភាអនុម័ត។ ដើម្បីជៀស
វាងការខ្ជះខ្ជាយដីធ្លី រដ្ឋមន្ត្រី Nguyen Minh Quang បានឲ្យដឹងថែមទៀតថា៖
“នាយករដ្ឋមន្ត្រីបានមានសារាចរណ៍ជំរុញអនុវត្តការត្រួតពិនិត្យប្រមូលយក
វិញដោះស្រាយចំពោះបណ្ដាគំរោងការយឺតយាវដាក់ឲ្យដំណើរការលទ្ធផល
គឺនៅទូទាំងប្រទេសបានប្រមូលយកវិញដើស្រាយជាង២ម៉ឺនហិតតា។ ប៉ុន្តែ
លទ្ធផលនេះនៅតែតិចតូចពីព្រោះថា ផ្ទៃដីត្រូវប្រមូលយកវិញដោយសារ
យឺតយាវគឺធំធេងណាស់។ ដើម្បីជំនហពុះពារលើស្ថានភាពពោលខាងលើ
ច្បាប់ដីធ្លីវិសោធនកម្មលើកនេះមានការកំណត់យ៉ាងខ្លាំងក្លាចាប់បង្ខំវិនិយោ
គិនក្នុងដំណើរការពិនិត្យជួលដីធ្លីត្រូវបង់ខ្ទង់ប្រាក់ស្មើរនឹងចំនួនប្រាក់ជួលដីធ្លី
ក្នុងកាលកំណត់នោះ។ នាពេលខាងមុខ ក្រសួងនឹងបង្កើនការងារត្រួតពិនិត្យ
ដើម្បីជៀសវាងការរំលោភ។”
|
បង្កការប្រែប្រួលដ៏ច្បាស់លាស់អំពីគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី (Image: dantri.com.vn) |
ទន្ទឹមនឹងការងារពោលខាងលើ ការកំណត់តំលៃដីធ្លីក៏ត្រូវបានក្រសួងស្ថាប័នដំបន់យកចិត្តទុកដាក់ដែរ។ តាមនោះក្រសួងធនធាននិងបរិស្ថានសហការជាមួយក្រសួងស្ថាប័នគណៈកម្មាធិការប្រជាជនខេត្តក្រុងដមណើរ
ការកសាងក្របខ័ណ្ឌតំលៃដីធ្លីដាក់ជូនរដ្ឋាភិបាល បញ្ជាណែនាំត្រួតពិនិត្យ
ការកសាងតារាងតំលៃដីធ្លីនិងកំណត់តំលៃជាក់ស្ដែងនៅដំបន់នីមួយៗ។
ច្បាប់ដីធ្លីវិសោធនកម្មឆ្នាំ២០១៣មានសារៈសំខាន់ពិសេសក្នុងការគ្រប់គ្រង
ប្រើប្រាស់ដីថ្លីក៏ដូចជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ការដែលស្ថាប័នផ្នែកដំបន់ត្រៀមរៀបចំដ៏ល្អគ្រប់លក្ខណៈអនុវត្តច្បាប់នឹងជួយការកំណត់របស់
ច្បាប់ចូលក្នុងជីវភាពរស់នៅយ៉ាងឆាប់រហ័ស ធានាគ្រប់គ្រងដីធ្លីជិតស្និទ្ធ
ប្រកបដោយប្រសិទ្ធភាព៕