|
គោលដៅសុខុមាលភាពសង្គមរបស់វៀតណាមក្នុងឆ្នាំ២០១៤។ (vnmedia.vn) |
Vovworld-ធានាសុខុមាលភាពសង្គមជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយស្នូលចំនួន៩ក្នុងការបញ្ជាណែនាំគ្រប់គ្រងអនុវត្តផែនការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមកិច្ចក្នុងឆ្នាំ២០១៤របស់ រដ្ឋាភិបាលវៀតណាម។ ក្នុងភារកិច្ចនេះ រដ្ឋាភិបាលវៀតណាមបានយកចិត្តទុកដាក់ដល់ការកាត់បន្ថយភាពក្រីក្រចីរភាព
បណ្ដុះបណ្ដាលវិជ្ជាជីវៈបង្កើតការងារធ្វើជាដើម។
អនុវត្តព្រមៗគ្នាដំណោះស្រាយដោះស្រាយការងារធ្វើគោលនយោបាយកាត់
បន្ថយភាពក្រីក្រ។
ដើម្បីទទួលបានគោលដៅកាត់បន្ថយអត្រាគ្រួសារក្រីក្រពី1,7 ដល់ 2%ក្នុងឆ្នាំ
២០១៤ វៀតណាមនឹងត្រួតពិនិត្យកែលំអរនិងអនុវត្តដោយព្រមៗគ្នាគោលនយោបាយកម្មវិធីគំរោងការអំពីកាត់បន្ថយភាពក្រីក្រចីរភាព ពិសេសគឺចំពោះ
ស្រុកក្រីក្រដំបន់ឆ្ងាយដាច់ស្រយាលដំបន់ជនជាតិភាគតិច។ អនុរដ្ឋមន្ត្រីក្រសួង
ការងារយុទ្ធជនពិការនិងសង្គមកិច្ចលោក Nguyen Trong Dam បានឲ្យដឹងថា៖
“ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចនិងក្រសួងស្ថាប័ននានាវាយតំលៃ
ឡើងវិញរាល់គោលនយោបាយកាត់បន្ថយភាពក្រីក្រដើម្បីដាក់ចេញគោលនយោ
បាយណាសមស្របនៅពង្រីកនិងអនវុត្តបានក្នុងដំណាក់កាលខាងមុខ។ គោល
នយោបាយណាត្រូវបានផ្លាស់ប្តូរធ្វើវិសោធនកម្មបំពេញបន្ថែមនិងគោល
នយោបាយណាត្រូវបញ្ឈប់។ ក្នុងរយៈពេលខាងមុខត្រូវធ្វើយ៉ាងម៉េចដើម្បីជំរុញ
បានការចូលរួមយ៉ាងសកម្មរបស់ប្រជាជនជាង។ ប្រជាជនត្រូវបានជួយឧបត្ថម្ភ
ដើម្បីគេឈានឡើងដោយខ្លួនឯងរួចផុតពីភាពក្រីក្រនិងប្រជាជនជាម្ចាស់កម្មវត្ថុ
មានបំណងរួចផុតពីភាពក្រីក្រ។”
ក្នុងឆ្នាំ២០១៤ វៀតណាមខំប្រឹងប្រែងបង្កើតបានការងារធ្វើសំរាប់ពលករ
ប្រមាណ១លាន៦សែននាក់។ អត្រាពលករបានបណ្ដុះបណ្ដាលទទួលបាន៥២%។ ដើម្បីទទួលបានគោលដៅនេះ វៀតណាមនឹងយកចិត្តទុកដាក់ផ្លាស់ប្តូរថ្មីជាសារវន្ត
ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈរួមផ្សំជាមួយអង្គភាពអាជីវកម្មដើម្បីបណ្ដុះបណ្ដាល
វិជ្ជាជីវៈ។ ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានសង្កត់ធ្ងន់ថា៖
“ប្រការមួយក្នុងចំណោមប្រការត្រូវធ្វើគឺត្រូវផ្សាភ្ជាប់មូលដ្ឋានបណ្ដុះបណ្ដាល
វិជ្ជាជីវៈជាមួយអង្គភាពអាជីវកម្ម បណ្ដុះបណ្ដាលវិជ្ជាជីវៈចេញដើម្បីធ្វើអ្វីនៅទីណា។ ក្រសួងការងារត្រូវរួមផ្សំជាមួយខេត្តនានាដែលយើងទើបបណ្ដុះបណ្ដាលត្រូវបាន។ ទី២គឺការនាំចេញពលករឈានទៅជាមុខព្រួញ។”
ធានាកំរិតអតិបរិមាអំពីសេវ៉ាកម្មសង្គមសារវន្ត
ការបង្កើនលទ្ធភាពទាក់ទងនិងធានាកំរិតអតិបរិមាអំពីសេវ៉ាកម្មសង្គមសារវន្ត
ដូចជាសុខាភិបាលផ្ទះនៅជាភារកិច្ចត្រូវបានយកចិត្តទុកដាក់ក្នុងឆ្នាំ២០១៤។ លោក
ស្រី Nong Thi Bich Lien សមាជិកក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាបានចាត់ទុកថា៖
“ប្រមូលផ្ដុំអាទិភាពមានចំណុចស្នូលចំពោះមន្ទីពេទ្យនៅកំពុងសាងសង់មិនទាន់ រួចរាល់លុបចោលបន្ទប់រៀនបណ្ដោះអាសន្ននិងសំណង់គមនាគមន៍ផ្លូវរថយន្តដល់កណ្ដាលឃុំព្រំដែនដែលមិនទាន់ចាកបេតុង សំណង់សាងសង់បឹងផ្ទុកទឹកស្អាតដំបន់ ព្រៃភ្នំភាគខាងជើងនិងដំបន់ខ្វះទឹកស្អាតជាពិសេស។”
ទន្ទឹមនឹងភារកិច្ចពោលខាងលើ ក្នុងឆ្នាំ២០១៤វៀតណាមនឹងកសាងពង្រាងច្បាប់ ធានារាប់រងសង្គម(ធ្វើវិសោធនកម្ម) ផ្សព្វផ្សាយឯកសារអំពីគោលនយោបាយធានារ៉ាប់
រងសង្គម។
អនុវត្តល្អសុខុមាលភាពសង្គមនឹងបង្កបុព្វបទសំខាន់សំរាប់ស្ថិរភាពសេដ្ឋកិច្ចនយោបាយទន្ទឹមនឹងនោះជាកំលាំងចលករសំរាប់អភិវឌ្ឍន៍។ ការដែលរដ្ឋាភិបាល វៀតណាមបង្កើនអនុវត្តភារកិច្ចនេះមិនត្រឹមតែឆ្លើយតបនឹងសំណូមពរបំណងប្រាថ្នា
សមស្របរបស់ប្រជាជនបង្កើតទំនុកទុកចិត្តក្នុងប្រជាជនប៉ុណ្ណោះទេ ថែមទាំងបង្កើត
តុល្យភាពរវាងកំណើនសេដ្ឋកិច្ចនិងអនុវត្តសមភាពសង្គមទៀតផង៕