ធានាសិទ្ធិផ្ទះនៅរបស់ពលរដ្ឋក្នុងគំរោងច្បាប់ផ្ទះនៅ(វិសោធនកម្ម)

ធានាសិទ្ធិផ្ទះនៅរបស់ពលរដ្ឋក្នុងគំរោងច្បាប់ផ្ទះនៅ(វិសោធនកម្ម) - ảnh 1
រដ្ឋមន្ត្រីក្រសួងសំណង់វៀតណាមលោក Trinh Dinh Dung (vietnamplus.vn)

        Vovworld-តាមពង្រាងច្បាប់ផ្ទះនៅ(វិសោធនកម្ម) ជនវៀតណាមនៅ​ឯបរទេសមានសិទ្ធិនិងកាតព្វកិច្ចពលរដ្ឋដូចជាពលរដ្ឋក្នុងប្រទេសដូចជាកម្ម​សិទ្ធិផ្ទះទន្ទឹមនឹងនោះបានអនុញ្ញាតឲ្យលក់ជូនឲ្យបញ្ចាំជាដើម។ អង្គការ
បុគ្គលបរទេសដែលកំពុងធ្វើសកម្មភាពនៅវៀតណាមក៏មានកម្មសិទ្ធិ​ផ្ទះនៅ
បណ្ដាគំរោងការ។ ពេលវេលាកម្មសិទ្ធិចំពោះអង្គការមិនហួសពីកាលកំណត់​ក្នុងលិខិតទទួលស្គាល់វិនិយោគឡើយ។​ចំពោះបុគ្គល កាលកំណត់កម្មសិទ្ធិ
គឺ៥០ឆ្នាំ​និង​អាចពន្យាពេលបន្ថែម។

ជំរុញសមាហរណកម្មអន្តរជាតិ

        រដ្ឋមន្ត្រីក្រសួងសំណង់វៀតណាមលោក Trinh Dinh Dung បានចាត់ទុកថា
ការបើក​ទូលាយ​លក្ខខ័ណ្ឌទិញកម្មសិទ្ធិផ្ទះនៅចំពោះជនវៀតណាមនៅ
ឯបរទេសនិងជន​បរទេសគឺសំដៅទាក់ទាញប្រភពកំលាំងអ្នកទេពកោសល្យ។ ប្រការនេះសមស្របទៅនឹងទម្លាប់​អន្តរជាតិ រួមចំណែកជំរុញសមាហរណកម្ម
សេដ្ឋកិច្ច។

        គាំទ្រពោលខាងលើ ប្រធានគណៈកម្មាធិការការពារប្រទេសនិង
សន្តិសុខនៃរដ្ឋសភាវៀតណាមលោក ​Nguyen Kim Khoa  បានចាត់ទុកថា៖

        “ខ្ញុំគាំទ្រការបើកទូលាយលក្ខខ័ណ្ឌជនបរទេសមានកម្មសិទ្ធិផ្ទះនៅវៀត
ណាម។ ប៉ុន្តែ ចំពោះជនវៀតណាមស្នាក់នៅឯបរទេសត្រូវមានការកំណត់ផ្សេង
 ឲ្យសមស្របទៅនឹងទស្សនះ គោល​នយោបាយកិច្ចការបរទេស និងរដ្ឋធម្មនុញ្ញ
ថ្មី។”

        ប៉ុន្តែមតិមួយចំនួនបានចាត់ទុកថា៖ក្នុងវិស័យនេះ ត្រូវការបន្ថែមការកំណត់ 
ដើម្បីធានាសន្តិសុខនយោបាយនៃប្រទេសជាតិជាពិសេសគឺក្នុងតំបន់ភូមិសាស្ត្រ
សំខាន់។ ប្រធានគណៈកម្មាធិការច្បាប់ នៃរដ្ឋសភាវៀតណាម លោកPhan Trung
Ly បានមានប្រសាសន៍ថា៖ត្រូវមានបន្ថែមការកំណត់អំពីការមិនអនុញ្ញាត្តិឲ្យទិញ
ផ្ទះនៅក្នុងតំបន់ពិសេស កាត់​បន្ថយបរិមាណផ្ទះល្វែងដែលបានទិញក្នុងតំបន់តែ
មួយ …។ល។

        ស្ដីពីការកំណត់នៃគំរោងច្បាប់ផ្ទះនៅធ្វើវិសោធនកម្មសំរាប់ជនវៀត​ណាម
ស្នាក់នៅឯបរទេសនោះ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាវៀតណាម 
លោក Nguyen Van Giau បានចាត់ទុកថា៖រដ្ឋធម្មនុញ្ញបានអះអាងថា៖ជនវៀត
ណាមស្នាក់នៅ​ឯបរទេសជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញពីសហគមន៍
ជនជាតិវៀតណាមបានឡើយ។ ម៉្លោះហើយ បណ្ដាការកំណត់ក្នុងគំរោងច្បាប់
នេះត្រូវសមស្របទៅនឹងការកំណត់នេះ ជៀសវាងការរើសអើង។

ត្រូវធានាសិទ្ធិប្រជាពលរដ្ឋចំពោះផ្ទះស្នាក់នៅតាមរដ្ឋធម្មនុញ្ញ២០១៣

       ច្បាប់ផ្ទះនៅត្រូវមានបណ្ដាគោលនយោបាយអភិវឌ្ឍន៍ផ្ទះនៅសង្គមដើម្បី
ប្រជាជនមានផ្ទះ ​ដែលសមស្របទៅនឹងរដ្ឋធម្មនុញ្ញថ្មី​ស្ដីពី​សិទ្ធិ​មនុស្ស សិទ្ធិ
ពលរដ្ឋ។ តាមប្រធានគណៈកម្មាធិការបំណងប្រជាជន​នៃ​រដ្ឋ​សភាលោក Nguyen
Duc Hien ថា វៀតណាមត្រូវបង្កើតយន្តការគោល​នយោបាយ​ព្រមៗគ្នាដើម្បី
ទាក់ទាញម្ចាស់វិនិយោគបណ្ដាគំរោងការអាជីវកម្ម​ទទួលបានផលសង្គមច្រើន
ជាងទៀត។ រីឯប្រធានគណៈកម្មាធិការបណ្ដាបញ្ហាសង្គមនៃរដ្ឋសភា​លោកស្រី
Truong Thi Mai បានចាត់ទុកថា៖

        “ទស្សនៈដំបូងបង្អស់គឺត្រូវធានាសិទ្ធិពលរដ្ឋចំពោះផ្ទះនៅតាមរដ្ឋធម្មនុញ្ញ​
២០១៣។ ខ្ញុំស្នើរក្នុងការវិនិយោគសំរាប់​ផ្ទះនៅសង្គមដែលប្រគល់ឲ្យអង្គការ
បុគ្គលមិនមែនជារដ្ឋត្រូវធានាតម្លាភាព។”

        ក្នុងប៉ុន្មានឆ្នាំកន្លងមក រដ្ឋបានមានគោលនយោបាយជាច្រើនអំពីផ្ទះនៅ​ចំពោះគ្រួសារក្រីក្រលំបាកមុខសញ្ញាគោលនយោបាយ។ ការដែលពង្រាងច្បាប់​ធ្វើវិសោធនកម្មលើកនេះបើកទូលាយបន្ថែមសិទ្ធិអំពីផ្ទះនៅសំរាប់ជនបរទេស
នៅវៀតណាម ជនវៀតណាមនៅឯបរទេសក៏ដូចជាធានាសិទ្ធិមានផ្ទះនៅសំរាប់ជន​វៀតណាមរួមចំណែកកែប្រែលើគ្រប់ជ្រុងជ្រោយក្នុងវិស័យផ្ទះនៅ សមស្របនឹង​រដ្ឋធម្មនុញ្ញ២០១៣និងជំរុញសមាហរណកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ