ធានាសន្តិសុខថាមពលជាតិ ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ

(VOVWORLD) - ធានាសន្តិសុខថាមពលជាតិគឺជាចំណុចស្នូលក្នុងការដឹកនាំសម្របសម្រួលរបស់រដ្ឋាភិបាលក្នុងឆ្នាំនេះ។ នាដើមឆ្នាំថ្មី លោកនាយករដ្ឋមន្ត្រីបានដឹកនាំយ៉ាងប្ដូរផ្ដាច់ផ្ដោតសំខាន់លើការអនុវត្តន៍រាល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីធានាប្រភពផ្គត់ផ្គង់ថាមពលសម្រាប់ឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ បម្រើគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ។
ធានាសន្តិសុខថាមពលជាតិ ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ VGP/Nhat Bac

ការដឹកនាំសម្របសម្រួលយ៉ាងប្ដូរផ្ដាច់របស់រដ្ឋាភិបាល

នាថ្ងៃទី ២៨ មករា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយខេត្តចំនួន ៩ ដែលមានគម្រោងបណ្ដាញខ្សែភ្លើង ៥០០ kV ឆ្លងកាត់ ដើម្បីពន្លឿនល្បឿន ព្រមទាំងចុះត្រួតពិនិត្យដោយផ្ទាល់នូវគម្រោងនៅខេត្តទាំងនេះ។ គម្រោងបណ្ដាញខ្សែភ្លើង ៥០០kV មានប្រវែង ២២៥,៥ គីឡូម៉ែត្រ ចាប់ពីខេត្ត Quang Binh ដល់ខេត្ត Hung Yen ជាមួយនឹងទុនវិនិយោគសរុបជិត ១ ពាន់លានដុល្លារអាមេរិក។

គម្រោងនេះដើរតួនាទីយ៉ាងសំខាន់ពិសេសចំពោះសន្តិសុខថាមពលជាតិ សំដៅបង្កើនសមត្ថភាពបណ្តាញអគ្គិសនីបញ្ជូន ៥០០ kV ខាងជើង-កណ្តាល រួមចំណែកធានាការផ្គត់ផ្គង់អគ្គិសនីដល់ភាគខាងជើងនាពេលបច្ចុប្បន្ន និងឆ្នាំខាងមុខ។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃគម្រោងក្នុងការធានាការផ្គត់ផ្គង់អគ្គិសនីសម្រាប់ផលិតកម្ម អាជីវកម្ម និងការប្រើប្រាស់ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានកត់សម្គាល់ថា៖

“នេះគឺជាគម្រោងសំខាន់ថ្នាក់ជាតិ ដែលទាមទារឱ្យមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ស្ថាប័នគ្រប់គ្រងរដ្ឋ ជាពិសេសគឺខេត្ត និងតំបន់ ដែលបណ្ដាញខ្សែភ្លើងឆ្លងកាត់។ នេះគឺជាទំនួលខុសត្រូវរួមរបស់ប្រព័ន្ធនយោបាយទាំងមូល យើងត្រូវតែធ្វើឱ្យបាន ដោយរួមចំណែកផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់សម្រាប់ផលិតកម្ម ការប្រើប្រាស់ និងអាជីវកម្ម។ គម្រោងនេះត្រូវសម្រេចរួចរាល់នាថ្ងៃទី ៣០ ខែមិថុនា។ ជាមួយនឹងបរិមាណការងារដ៏ច្រើនដូច្នេះ ហើយឆ្លងកាត់តំបន់ជាច្រើន គឺមានសម្ពាធយ៉ាងខ្លាំង។ ប៉ុន្តែសម្ពាធកាន់តែខ្លាំង យើងត្រូវតែខិតខំប្រឹងប្រែង ដើម្បីសម្រេចរួចរាល់ជាមួយស្មារតីប្ដេជ្ញាចិត្តខ្ពស់ ខិតខំប្រឹងប្រែងខ្ពស់ និងធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ផងដែរ”។

មុននោះ ចាប់តាំងពីឆមាសទីពីរឆ្នាំមុន រដ្ឋាភិបាលបានចេញឯកសារដឹកនាំជាច្រើន ដោយតម្រូវថាមិនឲ្យកើតមានស្ថានការណ៍ខ្វះអគ្គិសនី និងថាមពលក្នុងគ្រប់កាលៈទេសៈទាំងអស់។

ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីបានអនុម័តលើផែនការមេស្ដីពីថាមពលជាតិ  ផែនការមេអភិវឌ្ឍន៍អគ្គិសនីជាតិ និងផែនការមេហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ ផ្គត់ផ្គង់ប្រេងសាំង និងឧស្ម័នជាតិដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០; សេចក្ដីសម្រេចចិត្តស្ដីពីដំណោះស្រាយធានាប្រភពផ្គត់ផ្គង់អគ្គិសនីនៅឆ្នាំ ២០២៤ ជាមួយនឹងការដឹកនាំជាក់លាក់ស្ដីពីដំណោះស្រាយចំនួន ៤ គឺប្រភពថាមពលបណ្តាញអគ្គិសនី សន្សំសំចៃអគ្គិសនី និងតម្លៃអគ្គិសនី។

ផ្តោតសំខាន់លើការផ្លាស់ប្ដូរថាមពល ធានាសន្តិសុខថាមពលប្រកបដោយនិរន្តរភាព

តម្រូវការថាមពលក្នុងប្រទេសកាន់តែកើនឡើង ខណៈដែលប្រភពផ្គត់ផ្គង់ធនធានថាមពលបែបប្រពៃណីដូចជា ធ្យូងថ្ម ប្រេងរ៉ែ និងឧស្ម័នកំពុងថយចុះបន្តិចម្តងៗ។ ដើម្បីអនុវត្តន៍ការប្តេជ្ញាចិត្តធានាសន្តិសុខថាមពល និងចក្ខុវិស័យថាមពលជាតិ វៀតណាមចាប់ផ្តើមដាក់ចេញគោលដៅស្ដីពីការអភិវឌ្ឍថាមពលបៃតង កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ជាមួយគោលដៅបញ្ចេញឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០ ដូចដែលបានសន្យាក្នុង COP26។ ដូច្នេះ វៀតណាមក៏កំពុងអនុវត្តន៍យ៉ាងសកម្មការផ្លាស់ប្តូរថាមពល បង្កើតប្រភពផ្គត់ផ្គង់ថាមពលបន្ថែមទៀត ដូចជាវាយោអគ្គិសនី អគ្គិសនីពន្លឺព្រះអាទិត្យសម្រាប់ទីផ្សារ។

ធានាសន្តិសុខថាមពលជាតិ ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ - ảnh 2ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha (រូបថត៖ baochinhphu.vn)

ក្នុងកិច្ចប្រជុំជាមួយក្រសួងឧស្សាហពាណិជ្ជកម្ម ស្តីពីការស្រាយការលំបាក និងឧបសគ្គចំពោះគម្រោងថាមពលឧស្ម័នធម្មជាតិ និងវាយោអគ្គិសនីនៅសមុទ្រនាថ្ងៃទី ២៥ មករាកន្លងទៅ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលបានបានប្រគល់ការងារដល់ក្រសួងឧស្សាហពាណិជ្ជកម្ម ក្រសួងផែនការ និងវិនិយោគ និងសម្ព័ន្ធក្រុមហ៊ុនថាមពលពិនិត្យ និងពិចារណាលើនីតិវិធីទាំងមូលសម្រាប់ការវិនិយោគគម្រោងថាមពលឧស្ម័នធម្មជាតិ ក្នុងនោះមានការសន្យារយៈពេលវែងជាគោលការណ៍របស់រដ្ឋាភិបាលចំពោះវិនិយោគិន និងលើកសំណើកាត់បន្ថយពេលវេលាអនុវត្តន៍នីតិវិធីវិនិយោគគម្រោងអគ្គិសនីពលឧស្ម័នធម្មជាតិ។ ជាពិសេស ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងបើកបង្កើតគម្រោងសាកពិសោធន៍ ដើម្បីស្រាយការលំបាកចំពោះគម្រោងអគ្គិសនីឧស្ម័នធម្មជាតិ និងវាយោអគ្គសនីនៅសមុទ្រ៖

“ក្រសួងឧស្សាហពាណិជ្ជកម្មបានបង្កើតគម្រោងវាយតម្លៃលើធនធាន
វាយោអគ្គិសនីនៅសមុទ្រនៅតាមតំបន់សក្តានុពល ហើយផ្អែកលើមូលដ្ឋាននោះ លើកសំណើសាកពិសោធន៍ និងសិក្សាស្រាវជ្រាវ។ ក្រោយពេលមានលទ្ធផលសិក្សាស្រាវជ្រាវទើបជ្រើសរើសវិនិយោគិន។ បញ្ហាទាក់ទងនឹងការជ្រើសរើសវិនិយោគិន ដើម្បីសិក្សាពីយន្តការគោលនយោបាយ ហើយក្រោយមកបង្កើតច្បាប់។ ក្រោយពីមានទិន្នន័យហើយ  ចាត់តាំងសម្ព័ន្ធក្រុមហ៊ុនរដ្ឋវៀតណាមមួយចំនួនធ្វើជាម្ចាស់ផ្ទះ ហើយអាចជ្រើសរើសវិនិយោគិនបរទេស ដើម្បីអនុវត្តន៍គម្រោងផងដែរ”។

ធានាសន្តិសុខថាមពលគឺជាបុព្វបទដ៏សំខាន់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងទាក់ទាញការវិនិយោគ។ ជាមួយនឹងគោលនយោបាយ និងការដឹកនាំជាក់លាក់ វៀតណាមកំពុងខិតខំប្រឹងប្រែងអនុវត្តន៍ដំណោះស្រាយដោយព្រមៗគ្នា យ៉ាងប្ដូរផ្ដាច់ ដើម្បីសម្រេចឲ្យបានគោលដៅនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ