ធានាសន្តិសុខមនុស្សនៅវៀតណាម

(VOVWORLD) - សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមដែលបានដាក់កត្តាមនុស្សនិងសន្តិសុខមនុស្សជាចំណុចកណ្តាលនៃសកម្មភាពទាំងអស់។ សេចក្តីសម្រេចចិត្តរបស់បក្សក៏បានអះអាងថា ការធានាសន្តិសុខមនុស្ស គឺជាគោលដៅសម្រាប់កិច្ចខិតខំប្រឹងប្រែងផងនិងជាកម្លាំងចលករសម្រាប់ស្ថិរភាពនយោបាយសង្គម និងអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយវិបុលភាព សុភមង្គល និងស្ថិតស្ថេរគងវង្សជានិរន្តផងដែរ។

ធានាសន្តិសុខមនុស្សនៅវៀតណាម - ảnh 1សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានដាក់កត្តាមនុស្សនិងសន្តិសុខមនុស្សជាចំណុចកណ្តាលនៃសកម្មភាពទាំងអស់ (រូបថត៖ VOV)

ក្រោយរយៈពេល ៣៥ ឆ្នាំអនុវត្តន៍ការផ្លាស់ប្តូរថ្មីមក វៀតណាមសម្រេចបាននូវសមិទ្ធិផលដ៏ធំធេងជាច្រើន មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ កំណើនសេដ្ឋកិច្ចល្អបង្គួរ សេដ្ឋកិច្ចទីផ្សារតាមបែបសង្គមនិយមត្រូវបានបង្កើតឡើងជាបណ្តើរៗ ស្ថានភាពនយោបាយមានស្ថិរភាព ជីវភាពវប្បធម៌និងស្មារតីរបស់ប្រជាជនត្រូវបានកែលម្អឥតឈប់ឈរ ... ។ លទ្ធផលទាំងនេះបានរួមចំណែកបង្កើតមូលដ្ឋានគ្រឹះសម្រាប់ធានាសន្តិសុខជាតិ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ព្រមទាំងធានាបាននូវសន្តិសុខមនុស្សវៀតណាម។ យ៉ាងណាក៏ដោយ ក្នុងបរិបទថ្មីរបស់អន្តរជាតិនិងតំបន់ វៀតណាមកំពុងនៅចំពោះមុខបញ្ហាប្រឈមថ្មីជាបន្តបន្ទាប់ ដែលត្រូវដោះស្រាយគឺបញ្ហាសន្តិសុខសង្គមនិងសន្តិសុខមនុស្ស។

ដោះស្រាយរាល់បញ្ហាប្រឈមទាំងនេះ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានដាក់កត្តាមនុស្សនិងសន្តិសុខមនុស្សជាចំណុចកណ្តាលនៃសកម្មភាពទាំងអស់ ដោយកំណត់ការការពារសន្តិសុខមនុស្សជាគោលដៅ សម្រាប់កិច្ចខិតខំប្រឹងប្រែងផងនិងជាកម្លាំងចលករសម្រាប់បុព្វហេតុបដិវត្តន៍វៀតណាមផង។ សេចក្តីសម្រេចចិត្តនេះក៏បានបញ្ជាក់ថា ការផ្តោតលើសន្តិសុខនិងសុវត្ថិភាព គឺជាកត្តាជួរមុខក្នុងជីវភាពរស់នៅរបស់ប្រជាជន ដូច្នេះ ការពារសន្តិសុខជាតិក៏ជាការការពារជីវភាពរបស់ប្រជាជនផងដែរ។ ជាពិសេស សេចក្តីសម្រេចចិត្តបានលើកឡើងនូវការយល់ឃើញថ្មី និងការត្រិះរិះថ្មីអំពីសន្តិសុខជាតិជា “សន្តិសុខសកល” និង “សន្តិសុខមនុស្ស”។ តាមនោះ បញ្ហាសកលដូចជា៖ ការពារសន្តិភាព សន្តិសុខមនុស្ស គ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត សន្តិសុខសង្គម និងសន្តិសុខមិនប្រពៃណី។ ជាពិសេស សន្តិសុខបណ្តាញអ៊ីនធឺរណែត ការប្រែប្រួលអាកាសធាតុ ការកើនឡើងនីវ៉ូទឹកសមុទ្រ និងការបំពុលបរិស្ថាន បន្តមានផលប៉ះពាល់ពហុភាគីដល់កិច្ចការពារសន្តិសុខមនុស្ស ដំណើរការសមាហរណកម្មអន្តរជាតិ និងការអភិវឌ្ឍរបស់វៀតណាម។ អាស្រ័យហេតុនេះ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតជាតិលើកទី១៣ កំណត់ចក្ខុវិស័យអភិវឌ្ឍន៍ប្រទេសដល់ឆ្នាំ២០៣០ ដែលក្នុងនោះ បក្សអះអាងថា កត្តាមនុស្សនិងសន្តិសុខមនុស្សជាចំណុចកណ្តាលនៃសកម្មភាពទាំងអស់។ ការពារសន្តិសុខមនុស្សគឺជាគោលដៅសម្រាប់កិច្ចខិតខំប្រឹងប្រែងនិងជាកម្លាំងចលករសម្រាប់ធានាស្ថិរភាពនយោបាយសង្គមនិងការកសាងអភិវឌ្ឍន៍ប្រទេសសម្បុររុងរឿងនិងមានសុភមង្គល។

ដើម្បីសម្រេចបាននូវគោលដៅនៃ “សន្តិសុខមនុស្ស” បក្សកុម្មុយនិស្តវៀតណាមមិនត្រឹមតែបញ្ជាក់ពីទីតាំង “សន្តិសុខមនុស្ស” ជាចំណុចកណ្តាលនៃការអភិវឌ្ឍប៉ុណ្ណោះទេ ថែមទាំងដាក់ចេញប្រព័ន្ធនៃភារកិច្ចនិងដំណោះស្រាយអភិវឌ្ឍន៍ប្រទេសជាតិដំណាក់កាលថ្មី ដោយផ្តោតលើសន្តិសុខមនុស្សវៀតណាមទៀតផង។ ដំបូងបង្អស់ បក្សកំណត់នូវសន្តិសុខមនុស្ស ដោយភ្ជាប់ជាមួយឯករាជ្យនិងអធិបតេយ្យភាពរបស់ប្រទេសជាតិ របបសង្គមនិយម សន្តិសុខជាតិ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម។ ទីពីរ មនុស្សជាមជ្ឈមណ្ឌលនិងជាធនធាននៃការអភិវឌ្ឍន៍។ អាស្រ័យហេតុនេះ បក្សយកចិត្តទុកដាក់យ៉ាងខ្លាំងក្លានូវស្មារតីស្នេហាជាតិ មោទនភាព ភាពជឿជាក់លើខ្លួនឯង សាមគ្គីភាព ឯកភាពសង្គម និងសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍន៍ប្រទេសជាតិរបស់ប្រជាជាតិទាំងមូល។

ធានាសន្តិសុខមនុស្សនៅវៀតណាម - ảnh 2កងកម្លាំងមុខងាររបស់ក្រសួងនគរបាលនិងមូលដ្ឋានដាក់ពង្រាយដើម្បីគ្រប់គ្រងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅសង្កាត់ទី ៤ ទីក្រុងហូជីមិញ ខែ សីហា ឆ្នាំ ២០២១ (រូបថត៖ VOV)

បន្ទាប់មក ការធានាសន្តិសុខមនុស្សមានន័យថា ការបង្កើតលក្ខខណ្ឌសម្ភារៈ និងស្មារតីកាន់តែច្រើនឡើងសម្រាប់មនុស្សឱ្យមានជីវភាពប្រកបដោយស្ថិរភាពនិងឱកាសអភិវឌ្ឍន៍។ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ បានកំណត់ថា “អនុវត្តន៍ល្អគោលនយោបាយសង្គម ធានាសន្តិសុខសង្គមនិងសុខុមាលភាព សន្តិសុខមនុស្ស បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការគ្រប់គ្រងការអភិវឌ្ឍសង្គម ធ្វើឱ្យមានវឌ្ឍនភាពនិងតុល្យភាពសង្គម។  លើកកម្ពស់គុណភាពប្រជាជនប្រកបដោយប្រសិទ្ធភាព ទាញយកអត្ថប្រយោជន៍នៃឱកាសអំណោយផលពីរចនាសម្ព័ន្ធប្រជាជនមាស។ បង្កើតបរិយាកាស និងលក្ខខណ្ឌដើម្បីអភិវឌ្ឍទីផ្សារការងារដែលស្របគ្នា ទំនើប មានភាពបត់បែន ឯកភាព សមាហរណកម្មនិងមានប្រសិទ្ធភាព។

សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ ក៏បានលើកឡើងពីការអភិវឌ្ឍប្រទេសអ្នកមាន ដែលមានកត្តាមនុស្សជាចំណុចកណ្តាល។ សេចក្តីសម្រេចចែងថា “ការបំផុសស្មារតី និងឆន្ទៈ ការប្តេជ្ញាចិត្តដើម្បីអភិវឌ្ឍន៍ប្រទេសប្រកបដោយវិបុលភាព សុភមង្គល  ពង្រីកតម្លៃវប្បធម៌និងកម្លាំងពលំរបស់មនុស្សវៀតណាមក្នុងបុព្វហេតុកសាងនិងការពារជាតិ”។ ពង្រឹងសេដ្ឋកិច្ចការទូតសម្រាប់ការអភិវឌ្ឍ ដោយយកប្រជាជន និងអាជីវកម្មជាមជ្ឈមណ្ឌលសេវាកម្ម។ សេចក្តីសម្រេចនេះបញ្ជាក់ថា ការគ្រប់គ្រង អភិវឌ្ឍន៍សង្គមមានប្រសិទ្ធភាព តឹងរឹង គឺធានាសន្តិសុខសង្គម និងសន្តិសុខមនុស្ស។ អនុវត្តន៍វឌ្ឍនភាពនិងយុត្តិធម៌សង្គម; ការកសាងបរិយាកាសវប្បធម៌ និងសីលធម៌ដែលមានតម្លាភាពនិងអារិយ្យធម៌; ផ្តោតលើការលើកកម្ពស់គុណភាពនៃសេវាសុខភាព គុណភាពនៃប្រជាជន ការផ្សារភ្ជាប់ចំនួនប្រជាជនជាមួយនឹងការអភិវឌ្ឍ។ ទន្ទឹមជាមួយគ្នានោះ យកចិត្តទុកដាក់ចំពោះប្រជាជនទាំងអស់ ធានានូវគោលនយោបាយពលកម្ម និងប្រាក់ចំណូល អនុវត្តន៍សុខុមាលភាពសង្គមនិងសន្តិសុខសង្គមបានល្អ កែលម្អឥតឈប់ឈរលើគ្រប់ជ្រុងជ្រោយនៃជីវភាពរស់នៅខាងស្មារតីនិងសម្ភារៈរបស់ប្រជាជន គឺជាធានាសន្តិសុខមនុស្សនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ