(VOV)_សន្និបាតលើកទី១១ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុនីស្តវៀតណាម
ត្រូវបានបិទបញ្ចប់ នាថ្ងៃទី៧ ឧសភា នៅទីក្រុងហាណូយ ក្រោយរយៈពេល៤ថ្ងៃធ្វើ
ការ។ ដោយស្មារតីប្រជាធិបតេយ្យ ពង្រីកសមត្ថភាពច្នៃប្រឌិតថ្មី ត្រិះរិះពិចារណា
ដោយឯករាជ្យ បង្ហាញនូវការទទួលខុសត្រូវខាងនយោបាយ ចំពោះបក្ស រដ្ឋ ប្រជា
ជន និងប្រជាជន របស់សមាជិក សមាជិកាម្នាក់ៗ គណៈកម្មាធិការមជ្ឈឹមបក្សបានស្រាវជ្រាវ ពិភាក្សាអំពីបញ្ហានានាតាមរបៀបវារះ។ យើងខ្ញុំសូមឧទ្ទេសនាមជាមួយ
លោកអ្នកនាងអំពីខ្លឹមសារសំខាន់ៗក្នុងបទថ្លែងមតិបិទបញ្ចប់សន្និបាត របស់អគ្គ
លេខាបក្ស Nguyen Phu Trong ។
|
សន្និបាតលើកទី១១ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុនីស្តវៀតណាម |
ក្នុងបទថ្លែងមតិបិទបញ្ចប់សន្និបាត អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក
Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ដោយមានស្មារតីចាត់ទុកកម្មាភិបាល និងការ
ងារកម្មាភិបាលគឺជាឬសគល់នៃគ្រប់ការងារ៖ គណៈកម្មាធិការមជ្ឈឹមបក្សបានពិ
ភាក្សាយ៉ាងម៉ត់ចត់ រួមមតិជាច្រើនដ៏ស្មោះត្រង់ ប្រមូលផ្តុំ ចំពោះរបាយការណ៍របស់
ការិយាល័យនយោបាយស្ដីពីសារសំខាន់នៃការងារកម្មាភិបាល សំរាប់មហាសន្និ
បាតលើកទី១២។
លោកអគ្គលេខាបានលើកច្បាស់ថា៖ ក្នុងសភាពការណ៍នាបច្ចុប្បន្ននៅលើទូ
ទាំងពិភពលោក និងនៅក្នុងប្រទេសមានបំរ៉ែបំរួលយ៉ាងស្មុគ្រស្មាញ ពិបាកព្យាករណ៍នេះ គណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី១២ ត្រូវជាសមូហភាព១ប្រកបដោយ
រឹងមាំ សាមគ្គីភាព ឯកភាព ឬទ្ធានុភាពរឹងមាំ ផ្សាភ្ជាប់ស្អិតរមួតជាមួយប្រជាជន
មានកិត្យានុភាព សមត្ថភាពដឹកនាំប្រទេសជាតិ ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។
លោក Nguyen Phu Trong បានលើកច្បាស់ថា៖
“ មជ្ឈឹមឯកភាពអំពីការកំណត់បទដ្ឋាន សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស
នីតិកាលទី១២ គឺត្រូវមានស្មារតីស្នេហារជាតិ មានឬទ្ធានុភាពនយោបាយរឹងមាំ
ស្មោះត្រង់ចំពោះគោលដៅឯករាជ្យជាតិ និងលទ្ធិសង្គមនិយម ស្មោះត្រង់ស្វិត
ស្វាញលិទ្ធិ Mac – Lenin សតិអារម្មណ៍ លោកប្រធានហូជីមិញរដ្ឋធម្មនុញ្ញ និង
ផលប្រយោជន៍ជាតិ …ៗ។”
|
អគ្គលេខាបក្ស Nguyen Phu Trong |
លោកអគ្គលេខាបក្សក៏បានសង្កត់ធ្ងន់ទៅលើបញ្ហាកម្មាភិបាលក្នុងគណៈកម្មា
ធិការមជ្ឈឹមបក្ស នីតិកាលទី១២ នោះគឺជាមនុស្សទទួលបានការទុកចិត្តពីប្រជាជន
មានចរិតលក្ខណះមនុស្សធម៌ របៀបរស់នៅល្អ មានស្មារតីទទួលខុសត្រូវខ្ពស់
ឧស្សាព្យាយាមក្នុងការងារហានលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីផលប្រ
យោជន៍រួមរបស់បក្ស របស់ប្រទេសជាតិ។
សង្កត់ធ្ងន់ទៅលើការងារជ្រើសរើសសមាជិកសំរាប់គណៈកម្មាធិការមជ្ឈឹម
បក្ស នីតិកាលទី១២ពីព្រោះវាទាក់ទិនដល់វេសនារបស់បក្ស របស់ជនជាតិនិងបុព្វ
ហេតុអភិវឌ្ឍន៍ប្រទេសជាតិ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើ
អោយសមាជិកការិយាល័យនយោបាយ លេខាធិការ នីតិកាលថ្មី ត្រូវជាមនុស្ស
មានចក្ខុវិស័យ ការត្រិះរិះយុទ្ធសាស្ត្រ ចំណេះដឹងជ្រាលជ្រៅអំពីទ្រឹស្ដីនយោបាយ
ចេះរកឃើញ និងប្រើប្រាស់អ្នកមានទេពកោសល្យ។
ដើម្បីសម្រេចបានគោលដៅ និងសំណូមពរពោលខាងលើ អគ្គលេខាបក្ស
Nguyen Phu Trong បានសង្កត់ធ្ងន់ទៅលើការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗ
និងស្ថាប័នចូលរួមនានាគំរូក្នុងការអនុវត្តគោលការណ៍នានា ការកំណត់របស់
បក្ស ដាក់បុព្វហេតុទូទៅរបស់បក្ស របស់ប្រទេសជាតិលើអ្វីៗទាំងអស់៖
“ ការលំបាកសាកល្បងនៅមានច្រើន ជាពិសេសគឺក្នុងស្ថានភាពពិភព
លោក តំបន់កំពុងមានបំរ៉ែបំរួលយ៉ាងលឿននិងស្មុគ្រស្មាញ។ ដើម្បីសម្រេច
បានគោលដៅ ភារកិច្ចសមរាប់ឆ្នាំ ២០១៥ ឆ្ពោះទៅមហាសន្និបាត លើកទី១៣
របស់បក្សកុម្មុយនីស្តវៀតណាម ខ្ញុំស្នើ សមមិត្តនៅមជ្ឈឹមម្នាក់ៗ ត្រូលើកកំពស់
ជាងទៀតស្មារតីទទួលខុសត្រូវចំពោះបក្ស ចំពោះប្រជាជន និងប្រទេសជាតិ
ប្រមូលផ្តុំដឹកនាំ បញ្ជាណែនាំ អនុវត្តល្អនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាត
លើកទី១១ និងសេចក្តីសម្រេចចិត្ត នានារបស់មជ្ឈឹម។”
សន្និដ្ឋានសន្និបាត អគ្គលេខាបក្ស Nguyen Phu Trong បានអំពាវនាវអោយ
បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ត្រូវបង្កើនសាមគ្គីភាព
ឯកភាពគំនិតគិតគូរ និងខំប្រឹងប្រែងឆ្លងកាត់ការលំបាក សាកល្បង អនុវត្តដោយ
ជោគជ័យរាល់ភារកិច្ចអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឆ្នាំ ២០១៥ សេចក្ដី
សម្រេចចិត្តនៃមហាសន្និបាត ដំណាងទូទាំងប្រទេសលើកទី១១ របស់បក្ស
អនុវត្តយ៉ាងជោគជ័យ មហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ នឹងឈានទៅមហា
សន្និបាតទូទាំងប្រទេសលើកទី១២ របស់បក្សកុម្មុយនីស្តវៀតណាម៕