(VOVWORLD) - គំរោងច្បាប់ស្តីអំពីការជួយឧបត្ថម្ភសហគ្រាសខ្នាតតូចនិង មធ្យមដែលទើបនឹងបានពិភាក្សាហើយគ្រោងនឹងត្រូវបានអនុម័តនៅសម័យប្រជុំ លើកទី ៣ រដ្ឋសភាវៀតណាម នីតិកាលទី ១៤ មានអត្ថន័យសំខាន់ចំពោះការ អភិវឌ្ឍន៍នៃខឿនសេដ្ឋកិច្ចជាតិជាពិសេសបន្ទាប់ពីសេចក្តីសម្រេចចិត្តរបស់បក្ស ស្តីអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនត្រូវបាននាំចេញ។ នៅរដ្ឋសភា សមាជិកសមាជិការសភាយកចិត្តទុកដក់ជាពិសេសដល់ខ្លឹមសារអំពីការជួយឧបត្ថម្ភសហគ្រាសធ្វើយ៉ាងម៉េចដើម្បីបណ្ដាការកំណត់ក្នុងគំរោងច្បាប់នឹងត្រូវបានអនុវត្តជាក់ស្តែងនិងងាយស្រួល។
ធានាឲ្យបានប្រសិទ្ធភាពក្នុងការជួយឧបត្ថម្ភសហគ្រាសខ្នាតតូចនិងមធ្យម |
(VOVworld) – គំរោងច្បាប់ស្តីអំពីការជួយឧបត្ថម្ភសហគ្រាសខ្នាតតូចនិង មធ្យមដែលទើបនឹងបានពិភាក្សាហើយគ្រោងនឹងត្រូវបានអនុម័តនៅសម័យប្រជុំ លើកទី ៣ រដ្ឋសភាវៀតណាម នីតិកាលទី ១៤ មានអត្ថន័យសំខាន់ចំពោះការ អភិវឌ្ឍន៍នៃខឿនសេដ្ឋកិច្ចជាតិជាពិសេសបន្ទាប់ពីសេចក្តីសម្រេចចិត្តរបស់បក្ស ស្តីអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនត្រូវបាននាំចេញ។ នៅរដ្ឋសភា សមាជិកសមាជិការសភាយកចិត្តទុកដក់ជាពិសេសដល់ខ្លឹមសារអំពីការជួយឧបត្ថម្ភសហគ្រាសធ្វើយ៉ាងម៉េចដើម្បីបណ្ដាការកំណត់ក្នុងគំរោងច្បាប់នឹងត្រូវបានអនុវត្តជាក់ស្តែងនិងងាយស្រួល។
នាបច្ចុប្បន្ន វៀតណាមមានសហគ្រាសចំនួន ៦១២ ពាន់ ដែលកំពុងធ្វើ សកម្មភាព ក្នុងនោះ សហគ្រាសខ្នាតតូចនិងមធ្យមស្រូបយកពី ៩៧% ដល់ ៩៨%។ បើប្រៀបនឹងគំរោងច្បាប់ដែលជូនឡើងរដ្ឋសភានៅសម័យប្រជុំលើកទី ២ គំរោងច្បាប់ស្តីអំពីការជួយឧបត្ថម្ភសហគ្រាសខ្នាតតូចនិងមធ្យមលើកនេះមាន គោលនយោបាយថ្មីថ្មោងសំដៅជួយឧបត្ថម្ភមជ្ឈដ្ឋានសហគ្រិនដូចជា៖ គោលនយោបាយជួយឧបត្ថម្ភតំលៃជួលទីតាំង កំណត់ជាក់ស្តែងគោលនយោ បាយជួយឧបត្ថម្ភរួមនិងគោលនយោបាយជួយឧបត្ថម្ភសហគ្រាសខ្នាតតូចនិង មធ្យមនិងគ្រួសារធ្វើអាជីវកម្មផ្លាស់ប្តូរថ្មីច្នៃប្រឌិត។
រូបសណ្ឋានជួយឧបត្ថម្ភសម្បូរបែប
ចំពោះសហគ្រាសខ្នាតតូចនិងមធ្យម ការជួយឧបត្ថម្ភក្នុងការទាក់ទងជាមួយ ប្រភពទុន ទីតាំងផលិតកម្មនិងអាទិភាពខាងពន្ធគឺចាំបាច់ណាស់។ ការជួយ ឧបត្ថម្ភដ៏ត្រឹមត្រូវនិងទាន់ពេលវេលានឹងជួយសហគ្រាសខ្នាតតូចនិងមធ្យម អភិវឌ្ឍន៍ឲ្យបានខ្លាំងក្លា ហើយរួមចំណែកចូលក្នុងកំណើនសេដ្ឋកិច្ច។ ដើម្បី អនុវត្តគោលដៅនោះ គំរោងច្បាប់ត្រូវបានកសាងឡើងលើមូលដ្ឋានធានាឲ្យបាន សមភាព។ ស្តីអំពីការទាក់ទងប្រភពឥណទាន សមាជិការសភាមណ្ឌល An Giang (ភាគខាងត្បូងវៀតណាម) លោកស្រី Mai Thi Anh Tuyet បានផ្តល់មតិថា៖
«ទុនគឺជាប្រភពធនធានសំខាន់ក្នុងសកម្មភាពផលិតកម្មអាជីកម្មរបស់ សហគ្រាស ប៉ុន្តែ អង្គភាពអាជីវកម្មខ្នាតតូចនិងមធ្យមជួបការលំបាកក្នុងពេល ទាក់ទងជាមួយប្រភពទុន។ ដោយហេតុនេះ គំរោងច្បាប់គប្បីមានការកំណត់អំពី ការបង្កលក្ខណៈងាយស្រួលនិងឆ្លើយតបនឹងតម្រូវការខាងទុនរបស់សហគ្រាស ឲ្យបានទាន់ពេលវេលា។ ទន្ទឹមឹនងនោះ គប្បីកំណត់ការបើកចំហរនិងតម្លាភាព ក្នុងការរៀបចំណាត់ថ្នាក់ឥណទានរបស់សហគ្រាសសំដៅឆ្លើយតបនឹងតម្រូវការ នៃប្រព័ន្ធធនាគារពាណិជ្ជកម្ម ប៉ុន្តែ ការពារសិទ្ធិនិងផលប្រយោជន៍របស់អង្គភាព អាជីវកម្មខ្នាតតូចនិងមធ្យម ទៀតផង។»
បញ្ហាជួយឧបត្ថម្ភខាងពន្ធក៏ទទួលបានការយកចិត្តទុកដាក់ជាច្រើនរបស់ សមាជិកសមាជិការសភាផងដែរ។ សមាជិកសភាមណ្ឌល Hai Phong (ភាគខាជើង វៀតណាម) លោក Mai Hong Hai បានចាត់ទុកថា៖
«បញ្ហាមួយចំនួនដូចការជួយឧបត្ថម្ភខាងពន្ធចំណូលនៃសហគ្រាសគប្បីមាន ការកំណត់ជាក់ស្តែងដើម្បីធានាការអនុវត្តព្រមៗគ្នាក្នុងពេលច្បាប់ចូលជាធរមាន ចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០១៨ ជំនួសឲ្យការធ្វើវិសោធកម្មបណ្ដាច្បាប់អំពីពន្ធ។ តាមរបាយការណ៍ដែលវាយតំលៃការជះឥទ្ធិពលថាមានតែ ៥៥% សហគ្រាសខ្នាតតូចនិងមធ្យមធ្វើអាជីវកម្មមានចំណេញតែប៉ុណ្ណោះប្រសិនបើយើងកាត់បន្ថយពន្ធចំណូលសំរាប់សហគ្រាសពី ៣% ដល់ ៥% នោះគឺអង្គភាពអាជីវកម្មអាចបង្កើត បន្ថែមការងារធ្វើនិងបង្កើនការចំណូលថវិការនាអនាគត។»
ស្តីអំពីការជួលទីតាំងធ្វើអាជីវកម្ម សហគ្រិនជាច្រើននាក់បានចាត់ទុកថា៖ ការកាត់បន្ថយតំលៃជួលដីធ្លីមិនសំខាន់បើប្រៀបនឹងការធ្វើយ៉ាងម៉េចដើម្បីទទួលទីតាំងធ្វើអាជីវកម្មឆាប់រហ័ស។ លោក Tran Van Lam សមាជិកសភាមណ្ឌល Bac Giang (ភាគខាងជើងវៀតណាម) បានលើកមតិថា៖
«មាត្រា ១១ ក្នុងច្បាប់បានកំណត់ខ្លឹមសារអំពីការជួយឧបត្ថម្ភទីតាំងប៉ុន្តែ នៅប្រមូលផ្តុំទៅលើមណ្ឌលឧស្សាហកម្មតែប៉ុណ្ណោះ។ តាមការពិតជាក់ស្តែង បច្ចុប្បន្ន សហគ្រាសខ្នាតតូចនិងមធ្យមលើវិស័យពាណិជ្ជកម្មសេវ៉ាកម្មមានតម្រូវ ការខាងទីតាំងធ្វើអាជីវកម្មគឺធំធេង។ មាត្រាទី ១២ ដែលកំណត់អំពីការជួយឧបត្ថម្ភបង្កើតមណ្ឌលធ្វើអាជីវកម្មរួមគឺចាំបាច់ ប៉ុន្តែ មិនគ្រាប់គ្រាន់ទេ។ ខ្ញុំគិតថា៖ រដ្ឋអំណាចក្នុងតំបន់គប្បីយោងតាមលក្ខណៈជាក់ស្តែងដើម្បីបែងចែកមូលនិធិដីធ្លី កសាងអង្គការជំរុញការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មសំរាប់ជួលដោយមាន តំលៃសមស្របដើម្បីជួយឧបត្ថម្ភអង្គភាពអាជីវកម្មខ្នាតតូចនិងមធ្យមធ្វើអាជីវកម្ម។»
ការជួយបើកទូលាយទីផ្សាយគប្បីមានយន្តការដើម្បីលើកទឹកចិត្តសហ គ្រាសធំៗតភ្ជាប់សង្វាក់តំលៃជាមួយសហគ្រាសខ្នាតតូចនិងមធ្យម។
សមាជិកាសភាខេត្ត An Giang លោកស្រី Mai Thi Anh Tuyet |
ប្រមូលផ្តុំជួយឧបត្ថម្ភសហគ្រាសចាប់ផ្តើមអាជីវកម្មច្នៃប្រឌិត
ការចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតគឺជាគោលការណ៍ចាំបាច់ក្នុងដំណាក់កាល បច្ចុប្បន្នសំដៅបង្កើតឡើងផលិតផលថ្មីនិងស្នាដៃលោតផ្លោះក្នុងខឿនសេដ្ឋកិច្ច វៀតណាម។ សមាជិកាសភាខេត្ត An Giang លោកស្រី Mai Thi Anh Tuyet ផ្តល់ មតិថា៖
«ដើម្បីពង្រីកប្រកបដោយប្រសិទ្ធភាពប្រ័ពន្ធគោលនយោបាយក្នុងគំរោង ច្បាប់ ជៀសរៀងការខ្វែងគំនិតរវាងអង្គភាពអាជីវកម្មខ្នាតតូចនិងមធ្យមជាមួយ សហគ្រាសចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតនិងសហគ្រាសឯកជនធម្មតា ខ្ញុំស្នើថា៖ គំរោងច្បាប់និងឯកសារទាក់ទិននានាគព្បីកំណត់ច្បាស់និយមន័យ ខ្លឹមសារ ចរិត លក្ខណៈនិងទ្រង់ទ្រាយនៃសហគ្រាសខ្នាតតូចនិងមធ្យមចាប់ផ្តើមអាជីពដើម្បី គោលនយោបាយអាចជួយឧបត្ថម្ភមុខសញ្ញាឲ្យបានត្រឹមត្រូវមិនខ្ជះខ្ជាយ។»
ដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសចាប់ផ្តើមអាជីវកម្មច្នៃប្រឌិត អភិវឌ្ឍន៍ឲ្យបានខ្លាំងក្លា រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung បានចាត់ទុកថា៖ មូលនិធិវិនិយោគសំរាប់ការចាប់ផ្តើមអាជី វកម្មនិងច្នៃប្រឌិតគឺចាំបាច់។
«មូលនិធិនេះត្រូវបានបង្កើតឡើងដើម្បីលើកទឹកចិត្តសកម្មភាពផ្លាស់ប្តូរថ្មី អនុវត្តការផ្តើមគំនិតដោយឈរលើអចលនទ្រព្យបញ្ញានិងបច្ចេកវិទ្យា។ មូលនិធិនេះក៏ជាកាណាល់ផ្តល់ប្រភពទុនសំរាប់អង្គភាពអាជីវកម្មក៏ដូចជាបង្កើនភាពប្រកួតប្រជែង ផងដែរ។»
បណ្ដាឯកសារគត្តិយុត្តិនាបច្ចុប្បន្នស្តីអំពីការជួយឧបត្ថម្ភសហគ្រាសខ្នាតតូច និងមធ្យមសុទ្ធតែឯកសារក្រោមច្បាប់ដែលគ្មានមូលដ្ឋានដ៏ពេញលេញដើម្បី អនុវត្តសកម្មភាពជួយឧបត្ថម្ភសហគ្រាសប្រកបដោយព្រមៗគ្នានិងប្រសិទ្ធភាព ទេ។ គំរោងច្បាប់ស្តីអំពីការជួយឧបត្ថម្ភសហគ្រាសខ្នាតតូចនិងមធ្យមមានការ កំណត់ជាក់ស្តែងនឹងរួមចំណែកធានាឲ្យសហគ្រាសធ្វើអាជីវកម្មប្រកបដោយ ប្រសិទ្ធភាព រួមវិភាគទានចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម៕