VOV-សន្និបាតលើកទី៥គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម
បានសំរេចចិបណ្ដាបញ្ហាសំខាន់ទាក់ទិនដល់គោលនយោបាយច្បាប់អំពី
ដីធ្លី។ តាមនោះគោលនយោបាយច្បាប់អំពីដីធ្លីបន្តបានសុក្រិដ្ឋតាមទិស
ឆ្លើយតបល្អថែមទៀតសំណូមពរបែងចែកសមស្របប្រើប្រាស់ដីធ្លីត្រូវនឹង គោលដៅសន្សំសំចៃនិងមានប្រសិទ្ធភាពធានាផលប្រយោជន៍ចំពោះមុខ
និងយូអង្វែង ការពារបរិស្ថាន។ ទាក់ទិនដល់បញ្ហានេះ អ្នកយកព័ត៌មាន
Thu Hoa នៃវិទ្យុសំលេងវៀតណាមបានមានអត្ថបទសរសេរមានចំណងជើង
ថា “ធ្វើវិសោធនកម្មគោលនយោបាយច្បាប់អំពីដីធ្លីសមស្របនឹងស្ថានភាព
ជាក់ស្ដែង”។
|
ធ្វើវិសោធនកម្មគោលនយោបាយច្បាប់អំពីដីធ្លីឲ្យសមស្របនឹងស្ថានភាពជាក់ស្ដែង។ |
តាមអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong ថា សន្និបាត
មជ្ឈឹមបានយល់ថា ដីធ្លី ការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីមិនត្រឹមតែជាបញ្ហា
សេដ្ឋកិច្ចដ៏ទូលំទូលាយ ស្មុគស្មាញប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាន
យោបាយសង្គមដ៏សែនសំខាន់រសើបដែលទាក់ទិនដល់ការរក្សារឹងមាំ សមិទ្ធិផលរបស់បដិវត្តរបស់ការតស៊ូប្រជាជាតិ តស៊ូវណ្ណ។ សន្និបាតមជ្ឈឹម លើកទី៥គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១បានលៃទុកពេលវេលា ជាច្រើនដើម្បីពិភាគ្សាយ៉ាងម៉ត់ចត់និងជ្រាលជ្រៅអំពីបញ្ហានេះ។ មជ្ឈឹម
បានអះអាងថា ក្រោយរយៈពេលជិត១០ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹម
លើកទី៧នីតិកាលទី៩ វៀតណាមទទួលបានលទ្ធផលសកម្មជាច្រើនរួម
ចំណែកធ្វើអាជីវកម្មនិងពង្រីកប្រសិទ្ធភាពធនធានដីធ្លីបំរើឲ្យបុព្វហេតុ
ជំរុញឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្ម។ ក៏ប៉ុន្តែការងារគ្រប់គ្រង
រដ្ឋអំពីដីធ្លីនៅមានកំហិត។ ពីការពិតជាក់ស្ដែងនៃជីវភាព លោកស្រី
Nguyen Thi Thanh នៅស្រុក Gia Loc ខេត្ត Hai Duong បានមានមតិថា៖ “ខ្ញុំឃើញថាច្បាប់ដីធ្លីមានបណ្ដាការកំណត់មិនទាន់ច្បាស់លាស់ មិនទាន់ឯកភាពដែលកម្មាភិបាលនាបច្ចុប្បន្ននេះមិនយល់ដ៏គ្រប់គ្រាន់និងខ្វះការ
ទទួលខុសត្រូវ។ ខ្ញុំស្នើរថាច្បាប់ដីធ្លីត្រូវធ្វើវិសោធនកម្មយ៉ាងម៉េចដើម្បីសម ស្របនឹងស្ថានភាពជាក់ស្ដែង ប្រជាជនមិនជួបការលំបាកក្នុងពេលអនុវត្ត។” នៅសន្និបាតលើកទី៥គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម
នីតិកាលទី១១លើកនេះ បណ្ដាថ្នាក់ដឹកនាំមជ្ឈឹមបានឯកភាពចាត់ទុកថា
ដីធ្លីចំណុះកម្មសិទ្ធិរបស់ប្រជាជនទាំងមូល ដោយរដ្ឋដំណាងជាម្ចាស់ក
ម្មសិទ្ធិនិងឯកភាពគ្រប់គ្រង។ អគ្គលេខា Nguyen Phu Trong បានសំណូមពរ ត្រូវកំណត់យ៉ាងច្បាស់លាស់ជាក់ស្ដែងថែមទៀតបណ្ដាសិទ្ធិរបស់ដំណាង ម្ចាស់កម្មសិទ្ធិនិងសិទ្ធិឯកភាពគ្រប់គ្រងរបស់រដ្ឋពិសេសគឺក្នុងការសំរេចចិត្ត រៀបចំផែនការប្រើប្រាស់ដីធ្លី។ អគ្គលេខា Nguyen Phu Trong បានសង្កត់ធ្ងន់
ថា៖
“អាចនិយាយបានថាចំណុចថ្មីរបស់លើកនេះគឺយើងបានយល់ដឹងយ៉ាងច្បាស់
លាស់ជាងនិងកំណត់ច្បាស់ជាងការខុសប្លែកគ្នារវាងកម្មសិទ្ធិដីធ្លីនិងសិទ្ធិប្រើ
ប្រាស់ដីធ្លី។ អ្នកប្រើប្រាស់ដីធ្លីត្រូវបានរដ្ឋប្រគល់ដីធ្លីឲ្យជួលដីធ្លីដើម្បីប្រើប្រាស់
ស្ថិរភាពយូអង្វែងរឺមានកាលកំណត់។ ទន្ទឹមនឹងនោះត្រូវមានកាតត្វកិច្ចគោរព
ច្បាប់អំពីដីធ្លី ត្រូវចុះឈ្មោះសិទ្ធិប្រើប្រាស់ដីធ្លី ប្រើប្រាស់ត្រូវនឹងគោលដៅ
គោរពតាមផែនការនិងអនុវត្តសេចក្តីសំរេចប្រមូលវិញដីធ្លីវិញរបស់រដ្ឋ។”
|
អគ្គលេខា Nguyen Phu Trong បានសំណូមពរត្រូវកំណត់យ៉ាងច្បាស់លាស់
ជាក់ស្ដែងថែមទៀតបណ្ដាសិទ្ធិរបស់ដំណាងម្ចាស់កម្មសិទ្ធិនិងសិទ្ធិ
ឯកភាពគ្រប់គ្រងរបស់រដ្ឋពិសេសគឺក្នុងការសំរេចចិត្តរៀបចំផែនការប្រើប្រាស់ដីធ្លី។ |
អគ្គលេខា Nguyen Phu Trong បញ្ជាថាត្រូវស្រាវជ្រាវធ្វើវិសោធនកម្មបំពេញ
បន្ថែមច្បាប់ដីធ្លីនិងសុក្រិដ្ឋច្បាប់អំពីដីធ្លីដើម្បីជំនះពុកពារលើកំហិតអន់ថយ
នៅស្ថិតស្ថេរនាបច្ចុប្បន្ន។ ស្តីពីបញ្ហានេះលោក Tran Quang Huy គ្រូបង្រៀន
វិញ្ញាសារច្បាប់ដីធ្លី ដេប៉ាកទីម៉ង់ច្បាប់សេដ្ឋកិច្ច មហាវិទ្យាល័យច្បាប់ហាណូយ
បានលើកមតិថា៖
“ខ្ញុំគិតថា ការធ្វើវិសោធនកម្មច្បាប់ដីធ្លីឆ្នាំ២០០៣គឺចាំបាច់។ ទំនាក់ទំនងដីធ្លីទីផ្សារបានមានការបោះជំហានដ៏ធំធេងដែលធ្វើឲ្យជំលោះ ការតវ៉ាកើតមាន
ឡើង។ សិទ្ធិប្រយោជន៍របស់អ្នកប្រើប្រាស់ដីមិនទាន់បានធានាទេ។ យើងត្រូវ
យកចិត្តទុកដាក់ដល់បញ្ហាកម្មសិទ្ធិ។ បញ្ហាកម្មសិទ្ធិត្រូវមានការឯកភាពរវាង
រដ្ឋធម្មនុញ្ញ ច្បាប់ដីធ្លីនិងការកំណត់របស់ច្បាប់ព្រហ្មទ័ណ្ឌ។”
ចំពោះសំណូមពររស់ជីវភាពសង្គម ការធ្វើវិសោធនកម្មគោលនយោបាយច្បាប់អំពីដីធ្លីត្រូវតាមទឹសលើកកំពស់គុណភាពនិងការពារដីកសិកម្ម ធានាសន្តិសុខ
ស្បៀងអារហាររក្សាខ្ជាប់ស្ថិរភាពនយោបាយសង្គមនិងអភិវឌ្ឍន៍ចីរភាព។ គណៈកម្មាធិការមជ្ឈឹមបក្សបានបញ្ជារដ្ឋាភិបាលបន្តដាក់ជូនរដ្ឋសភាសុក្រិដ្ឋក្របខ័ណ្ឌច្បាប់អនុវត្តប្រគល់ដីធ្លីឲ្យជួលដីកសិកម្មសំរាប់គ្រួសារបុគ្គលមានកាលកំណត់
ប៉ុន្តែអាចអូសបន្លាយជាងដើម្បីលើកទឹកចិត្តប្រជាកសិករផ្សាភ្ជាប់នឹងស្រែនិង
នឹងនរចិត្តវិនិយោគផលិតកម្ម៕