(VOV)_នាថ្ងៃទី៣១ធ្នូឆ្នាំ២០១៥ សហគមន៍អាស៊ានត្រូវបានបង្កើតជាផ្លូវការ
ជារបតសំខាន់ក្នុងដំណើការកសាងនិងអភិវឌ្ឍន៍របស់សហគមន៍ ក្នុងរយពេល៥
ទសវត្ស៍កន្លងមក។ ការរីកធំធាត់របស់សហគមន៍ បាននាំមកនូវផលប្រយោជន៍
ដ៏ធំធេង សំរាប់តំបន់ទាំងមូល ក្នុងនោះមានប្រទេសជាសមាជិកនិមួយៗ។ ចំពោះ
វៀតណាម ការចូលរួមអាស៊ាន ដោយតួនាទីជាសមាជិកសមាគម និងជាសមាជិក
សហគមន៍នេះ ទោះបីជាវៀតណាមមានការត្រៀមរៀបចំពីយូរណាស់មកហើយ
នៅកំពុងប្រឈមមុខនឹងឧបសគ្គជាច្រើន ហើយទាមទារអោយមានការខំប្រឹង
ប្រែងក្នុងរយៈពេលវែង។
|
ធ្វើសមាហរណកម្មអាស៊ាន៖ប្រែក្លាយចំណេះដឹងទៅជាសកម្មភាព |
ការបង្កើតសហគមន៍អាស៊ានបាននាំមកនូវបរិយាកាសងាយស្រួលជាច្រើន បំ
រើបុព្វហេតុកសាង អភិវឌ្ឍន៍និងការពារប្រទេសជាតិរបស់វៀតណាម។ ក្នុងវិស័យសេដ្ឋកិច្ច សហគមន៍អាស៊ាន បានបង្កើតឱកាសអោយវៀតណាមទាក់ទងជាមួយ
ទីផ្សារធំធេងជាង។
ឱកាសទន្ទឹមនឹងឧបសគ្គ
មានការវិភាគវាយតំលៃជាច្រើន ស្ដីអំពីបណ្ដាឱកាសរបស់វៀតណាម ក្នុង
ពេលចូលរួមសហគមន៍អាស៊ាន។ ឱកាសដំបូងបង្អស់ នោះគឺអំពីទីផ្សារ អំពីពលករ
អំពីការទាក់ទាញទុនវិនិយោគក្នុងនិងក្រៅអាស៊ាន។ ប៉ុន្តែ ផលប្រយោជន៍ធំបំផុត
ក្នុងពេលចូលរួមសហគមន៍អាស៊ាន នោះគឺនាំមកនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចសំរាប់
វៀតណាម។ ឯកអគ្គរដ្ឋទូត Vu Dang Dung ប្រធានគណៈប្រតិភូវៀតណាមប្រចាំ
នៅអាស៊ាន បានអោយដឹងថា៖
“ ក្នុងអាស៊ាន មានយន្តការធានាសំរាប់ប្រទេសជាសមាជិកនានារក្សាបាន
ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ចំពោះបំរ៉ែបំរូលនៃស្ថានភាពសេដ្ឋកិច្ចសកល។ ក្រៅពីនោះ
យើងមានលក្ខណះរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ ផលប្រ
យោជន៍មួយទៀត គឺតាមរយៈសហគមន៍សេដ្ឋកិច្ចអាស៊ាន បង្ខំអោយវៀតណាម
ត្រូវកែទម្រង ផ្លាស់ប្តូរថ្មី សុក្រិតបែបទទីផ្សារ សមស្របជាមួយនិន្នការអន្តរជាតិ។”
ផលប្រយោជន៍ដែលសហគមន៍អាស៊ាននាំមកចំពោះវៀតណាម គឺច្បាស់
លាស់ហើយ ពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច។ ប៉ុន្តែ រហូតមកដល់ពេលនេះ កំរិត
ធ្វើសមាហរណកម្មក្នុងអាស៊ានត្រូវបានអ្នកវិភាគសេដ្ឋកិច្ចចាត់ទុកថា៖នៅបាន
អនុវត្តពីរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ចនានាតែប៉ុណ្ណោះ ហើយភាគីសហ
គ្រាសចូលរួមមិនបានសកម្មទេ។ សាស្ត្រាចារ្យ បណ្ឌិត Trinh Thi Thu Huong អនុ
ប្រធានឌេប៉ាទីម៉ង់សេដ្ឋកិច្ច និងអាជីវកម្មអន្តរជាតិ មហាវិទ្យាល័យសេដ្ឋកិច្ចបរ
ទេសហាណូយ បានអោយដឹងថា៖
“ ឱកាសទីផ្សារគឺច្បាស់លាស់សំរាប់អង្គភាពអាជីវកម្មវៀតណាមហើយ។
ទីផ្សារនេះជាទីផ្សារធំទី៣លើពិភពលោក។ និងទីផ្សារនេះនៅក្បែយើង មានន័យ
ថា៖ចំងាយខាងភូមិសាស្ត្រ រវាងវៀតណាមជាមួយប្រទេសជាសមាជិកនានាគឺមិន
ឆ្ងាយប៉ុន្មានទេ។ ដូច្នេះ អង្គភាពអាជីវកម្មត្រូវគិតគូរអំពីទីផ្សារនេះ។”
រួមជាមួយទស្សនះនេះ អតីតអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le
Cong Phung បានអះអាងថា៖ រួមជាមួយបណ្ដាគោលនយោបាយ សកម្មភាព
របស់រដ្ឋាភិបាលនេះ បណ្ដាអង្គភាពអាជីវកម្មក៏ត្រូវសកម្ម ម្ចាស់ការក្នុងដំណើ
ការនេះដែរ។
“ ដើម្បីដោះស្រាយប្រការនេះ ខ្ញុំគិតថា៖យើងត្រូវជំរុញខ្លាំងការឃោសនា
ផ្សព្វផ្សាយអំពីអត្ថន័យ ផលប្រយោន៍ក្នុងកិច្ចសហប្រិតបត្តិការសេដ្ឋកិច្ចអាស៊ាន។
ទីពីរគឺត្រូវផ្លាស់ប្តូរថ្មីរចនាសម្ព័ន្ធ អភិវឌ្ឍន៍ការបណ្ដុះបណ្ដាល ដើម្បីធ្វើសមាហ
រណកម្មជាមួយខឿនសេដ្ឋកិច្ចនានាក្នុងតំបន់។”
ក្នុងពេលជាមួយគ្នានោះ បង្ហាញនូវបណ្ដាចំណុចអន់ខ្សោយត្រូវជំនះពុះពាររបស់វៀតណាម ក្នុងពេលធ្វើសមាហរណកម្មអាស៊ាន ឯកអគ្គរដ្ឋទូត លោក Vu
Dang Dung បានអោយដឹងថា៖
“ ខ្ញុំចង់សង្កត់ធ្ងន់ទៅលើការបណ្ដុះបណ្ដាលភាសាអង់គ្លេស។ ហេតុអ្វីជន
ហ្វីលីពីនអាចទៅដល់គ្រប់ទិសទីលើពិភពលោក ហើយប្រទេសជាច្រើនចង់ទ
ទួលយកពលករហ្វីលីពីន ពីព្រោះថាគេចេះភាសាអង់គ្លេសជាច្រើន។ដូច្នេះដើម្បី
ប្រកួតប្រជែងជាមួយប្រទេសនានាក្នុងតំបន់ គឺត្រូវចេះភាសាអង់គ្លេស។ នោះគឺ
ជាមធ្យោបាយដើម្បីឈានចូលក្នុងទីផ្សារពលករ។ ”
ប្រែក្លាយចំណេះដឹងទៅជាសកម្មភាព
សហគមន៍អាស៊ានមួយនឹងនាំមកនូវឱកាសអភិវឌ្ឍន៍ជាច្រើនសំរាប់វៀត
ណាម និងប្រទេសជាសមាជិកនានា អំពីនយោបាយ សន្តិសុខ សេដ្ឋកិច្ច និង
វប្បធម៌ សង្គម ប៉ុន្តែ រួមជាមួយនោះគឺឧបសគ្គនានា។ រួមជាមួយសហគមន៍ទាំង
មូល វៀតណាមកំពុងជំរុញខ្លាំងការឃោសនា ផ្សព្វផ្សាយ លើកកំពស់សមត្ថភាព
នៃខឿនសេដ្ឋកិច្ចរបស់សហគ្រាស ក៏ដូចជា របស់កម្មាភិបាល ប្រជាជន ក្នុងពេល
ចូលរួមអាស៊ាន។ រួមជាមួយនោះ វៀតណាមក៏ខំប្រឹងប្រែងរួមជាមួយប្រទេសផ្សេង
ទៀត រួមវិភាគទានកសាងចក្ខុវិស័យអភិវឌ្ឍន៍របស់អាស៊ាន ក្រោយឆ្នាំ ២០១៥
ដើម្បីអាស៊ានតភ្ជាប់ជាមួយគ្នាប្រកបដោយភាពស៊ីជំរៅនិងបើកទូលាយថែមទៀត៕