(VOV)_លោកអ្នកនាងជាទីមេត្រី នាថ្ងៃទី ១៧ មិថុនា សម័យប្រជុំលើកទី ៥ រដ្ឋ
សភាវៀតណាមនីតិកាលទី ១៣ បានលៃទុករយះពេល១ថ្ងៃ ដើម្បីពិភាក្សាលើកចុង ក្រោយ អំពីច្បាប់ដីធ្លីធ្វើវិសោធនកម្ម មុនពេលជូនរដ្ឋសភាអនុម័ត។ ពង្រាងច្បាប់នេះ មានខ្លឹមសារជាច្រើនត្រូវធ្វើវិសោធនកម្ម ដើម្បីធានាការសមស្របរបស់ផលប្រ
យោជន៍រវាង រដ្ឋ និងប្រជាជន។
|
សម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាមនីតិកាលទី ១៣ (giaoduc.net.vn) |
ការវាយតំលៃទូទៅបានសរអោយឃើញថា÷ ពង្រាងច្បាប់ដីធ្លីធ្វើវិសោធនកម្ម លើកនេះ បានបំពេញបន្ថែមនូវការកំណត់នានា ដើម្បីជំនះពុះពារលើរាល់កំហិត ក្នុងច្បាប់ដីធ្លីនាបច្ចុប្បន្ន។ ពង្រាងច្បាប់ដីធ្លីធ្វើវិសោធនកម្មលើកនេះត្រូវ បានផ្លាស់ប្តូរ
តាម ទិស÷ ផលប្រយោជន៍របស់រដ្ឋនិងប្រជាជន ដែលមានដីត្រូវប្រមូលមកវិញ ត្រូវ បានធានាអោយសមហេតុសំផល ប្រភពកម្លាំងអំពីដីធ្លីត្រូវបានពង្រីក ដើម្បីក្លាយ ទៅជាកម្លាំងពលំដ៏សែនសំខាន់ បំរើការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ លោកស្រីNguyen
Thanh Thuy សមាជិកាសភាមណ្ឌល Binh Dinh បានស្រុះចិត្តគំនិត ជាមួយពង្រាងច្បាប់
ដីធ្លី ធ្វើវិសោធនកម្ម សេចក្ដីកំណត់កំណត់អំពីបណ្ដាករណីដីត្រូវប្រមូលមកវិញ ដើម្បី ផលប្រយោជន៍ជាតិ ការពារប្រទេស សន្តិសុខ ផលប្រយោជន៍សាធារណះ និងអនុវត្ត
បណ្ដាគំរោងការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ ប៉ុន្តែ លោកស្រីចាត់ទុកថា÷
“ស្ដីពីបណ្ដាករណីប្រមូលដីមកវិញ ខ្ញុំស្នើថា÷យើងត្រូវមានការកំណត់យ៉ាងម៉ត់ចត់និងច្បា់លាស់ជាងទៀត ចំពោះការប្រមូលដីមកវិញសំរាប់បណ្ដាគំរោងការណ៍អភិ
វឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីបញ្ជាក់ថា÷ បណ្ដាគំរោងការណ៍នេះគឺពំរើផលប្រយោជន៍
ជាតិ សាធារណះ។ ចំពោះបណ្ដាគំរោងការណ៍ដើម្បីផលប្រយោជន៍របស់វិនិយោគិន គឺវិនិយោគិនត្រូវព្រមព្រៀងជាមួយអ្នកប្រើប្រាស់ដីធ្លី ដើម្បីទទួលការរួមទុនអោយ
សមស្រប ទៅនឹងការកំណត់អំពីប្រើប្រាស់ដីធ្លី។ ”
ស្ដីពីសំណជួយឧបត្ថម្ភតាំងទីលំនៅថ្មី ខណះពេលដែលត្រូវរដ្ឋប្រមូលដីមកវិញ
តាមដំណាងមួយចំនួនថា÷ នេះគឺជាចំណុចសំខាន់នៃការប្តឹងតវ៉ាដីធ្លី ដែលកើតមាន
ឡើងកាន់តែច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះ ត្រូវធ្វើវិសោធនកម្មច្បាប់ដីធ្លីលើកនេះ
ចាំបាច់ ត្រូវធ្វើវិសោធនកម្មអោយបានទាំងស្រុងនៅរាល់ការកំណត់។ លោក Tran
Ngoc Vinh សមាជិកសភា មណ្ឌលទីក្រុង Hai Phong បានផ្តល់មតិថា÷
“ ខ្ញុំស្នើ គណះកម្មាធិការតាក់តែង ស្រាវជ្រាវអនុវត្តយន្តការតំលៃអំពីដីធ្លីនិង
ផ្ទះប្រកបដោយសមភាព។ ប្រជាជនមិនត្រូវចេញបន្ថែមទឹកប្រាក់ផង និងរដ្ឋត្រូវ
ជួយឧបត្ថម្ភ បន្ថែមអំពីចំណាយ ដើម្បីប្រជាជនដែលមានដីត្រូវប្រមូលមកវិញ អាច
មានស្ថេរ ភាពជីវភាពរស់នៅយ់ាងឆាប់ៗ។ ទីពីរគឺលើកកំពស់កំរិតសំណងសំរាប់ ប្រជាកសិករដែលត្រូវប្រមូលដីមកវិញ ទន្ទឹមនឹងនោះ រដ្ឋត្រូវបណ្ដុះបណ្ដាលវិជ្ជាជី
វះសំរាប់ប្រជាកសិករដែលត្រូវប្រមូលដីមកវិញផងដែរ។ ទី៣គឺ ត្រូវកសាងយន្តការ
ទិញសិទ្ធិ ប្រើប្រាស់ដីធ្លីនិងយន្តការព្រមព្រៀងអំពីដីធ្លី រវាងអង្គភាពអាជីវកម្មជាមួយ អ្នកមានដីត្រូវប្រមូលមកវិញ។”
ស្ដីពីការរៀបចំគំរោង ផែនការប្រើប្រាស់ដីធ្លី ដំណាងជាច្រើនបានស្រុះចិត្តគំ និតជាមួយការកំណត់នានាក្នុងសេចក្ដីព្រាងផែនការ គំរោងការណ៍ប្រើប្រាស់ដីធ្លី
មាន៣ថ្នាក់÷ ថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់ស្រុក។ ប៉ុន្តែក៏មានមតិមួយចំនួនបានផ្តល់
មតិថា÷ចង់រក្សាការកំណត់ផែនការប្រើប្រាស់ដីធ្លីជា៤ថ្នាក់ គឺ÷ ថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុកនិងថ្នាក់ឃុំ។ លោក Bui Van Phuong សមាជិកសភាមណ្ឌលខេត្ត Ninh
Binh បានស្នើថា÷
“ ខ្ញុំស្នើ÷ត្រូវរក្សារការកំណត់គំរោងការ ផែនការប្រើប្រាស់ដីធ្លីនៅថ្នាក់ឃុំ ដូចច្បាប់ធរមាន ដោយសារបណ្ដាមូលហេតុ ដូចជា÷ ទី១គឺចាប់ផ្តើមពីគោលការណ៍ បង្កើតការកំណត់គំរោងការណ៍ ផែនការប្រើប្រាស់ដីធ្លី ត្រូវធានាការសមស្របជា មួយផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការពារប្រទេស សន្តិសុខក្នុងតំបន់។ ទីពីរ ក៏បានចាប់ផ្តើមពីគោលការណ៍ បង្កើតការកំណត់គំរោងការណ៍ ផែនការប្រើប្រាស់ ដីធ្លី តាមទិសពីបញ្ហាទូទៅដល់បញ្ហាម៉ត់ចត់។ ដូច្នេះ ផ្អែកទៅលើមូលដ្ឋានគំរោងផែន ការមេរបស់ស្រុក បណ្ដាឃុំនឹងកសាងគំរោងផែនការរបស់ខ្លួន ដើម្បីធានាការតភ្ជាប់
និងមិន ត្រួតគ្នារវាងឃុំនិមួយៗ។”
ច្បាប់ដីធ្លី គឺជាច្បាប់ដ៏សែនសំខាន់ ទាក់ទិនផ្ទាល់ជាមួយផលប្រយោជន៍របស់
ប្រជាជន។ការពិផាក្សាអំពីពង្រាងច្បាប់ដីធ្លីធ្វើវិសោធនកម្មលើកនេះ នឹងចំនះពុះពារ
លើរាល់ កំហិតក្នុងច្បាប់ដីធ្លីនាបច្ចុប្បន្ន រួមចំណែកដ៏សែនសំខាន់ ក្នុងការងារធ្វើអាជីវ
កម្ម និងប្រើ ប្រាស់ប្រភពដីធ្លីប្រកបដោយប្រសិទ្ធិភាព ធានាការសមស្របផលប្រយោជន៍ រវាងរដ្ឋនិងប្រជាជន៕