(VOVworld)-អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong កំពុង
បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ី តាមសេចក្តីអញ្ជើញរបស់ ប្រធានា
ធិបតីរុស្ស៊ីលោក Vladimir Putin។ ប្រប្រព្រឹត្តទៅក្នុងកាលៈទេសៈដែល ទំនាក់ទំនង
នៃប្រទេសទាំងពីរវៀតណាម-រុស្ស៊ីកំពុងមាន ការអភិវឌ្ឍន៍យ៉ាងល្អប្រសើដំណើរ
ទស្សនកិច្ចនេះបានបង្កើតកម្លាំងចរករថ្មី ធ្វើឲ្យទំនាក់ទំនងដៃគូ យុទ្ធសាស្រ្តវៀត
ណាម-រុស្ស៊ីកាន់តែស៊ីជម្រូវពីមួយថ្ងៃទៅមួយថ្ងៃ។
ក្នុងដំណើរទស្សនកិច្ចរុស្ស៊ីលើកនេះ លោកអគ្គលេខា Nguyen Phu Trong
មានជំនួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ីនិងថ្នាក់ដឹកនាំមួយចំនួនរបស់រុស្ស៊ី
អំពីទិសដៅនិងវិធានការជាក់ស្តែងសំដៅជម្រុញខ្លាំង ទំនាក់ទំនងកិច្ចសហប្រតិ
បត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ថ្នាក់ដឹកនាំ ទាំងពីររូប ក៏បានផ្លាស់
ប្កូរយោបល់អំពីបញ្ហាអន្តជាតិ និងតំបន់នានាដែលភាគីទាំងពីរមាន ការយកចិត្ត
ទុកដាក់ដូចគ្នាផងដែរ។
កិច្ចសហប្រតិបត្តិការជាក់ស្តែងដ៏រស់រវើក
ឆ្នាំ២០១២ បានគូសសញ្ញាសំខាន់ក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងវៀត
ណាម-រុស្ស៊ីខណៈដែលប្រទេសទាំងពីរបានលើកទំនាក់ទំនងពីដៃគូយុទ្ធសាស្រ្ត
ឡើងទំនាក់ទំនងដៃគូរយុទ្ធសាស្រ្តលើគ្រប់វិស័យ។ កិច្ចសហប្រតិបត្តិការជាក់
ស្តែងមាន ប្រសិទ្ធភាពក្នុងទំនាក់ទំនងនេះ ត្រូវបានទទួលស្គាល់តាមរយៈការ
អភិវឌ្ឍន៍ដ៏ខ្លាំងក្លារនៃ កំណើនពាណិជ្ជកម្មទេ្វភាគី។ ឧបនាយករដ្ឋមន្ត្រី និងជា
រដ្ឋមន្ត្រីក្រសួងការបរ ទេសវៀតណាម លោក Pham Binh Minh បានពិនិត្យថា៖
“ទំនាក់ទំនងដៃគូរយុទ្ធសាស្រ្តរវាងវៀតណាមជាមួយរុស្ស៊ីនាពេលកន្លង
ទៅមានការអភិវឌ្ឍន៍យ៉ាងសកម្ម កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យត្រូវបាន
បង្កើត នឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រទេសទាំងពីរ។ លើវិ
ស័យនយោបាយកិច្ចការបរទេស ភាគីទាំងពីរបានរក្សារាល់យន្តការផ្លាស់ប្តូរ
ពិគ្រោះយោបល់គ្នាទៅវិញទៅមកជាប្រចាំ។ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
មានការបោះជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីក្នុង
ឆ្នាំ២០១៣ទទួលបាន ជិត៤ពាន់លានដុល្លារអាមេរិក កើន៧%ប្រៀបនឹងរយៈ
ពេលដូចគ្នានា២០១២។ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ជាពិសេស
លើវិស័យព្រេងឧស្ម័ន្ធ ថាមពលរវាងវៀតណាមនិងរុស្ស៊ីទទួលបានលទ្ធផល
សំខាន់ជាច្រើន នាំមកនូវប្រភពចំណូលធំ និងស្ថិរភាពសម្រាប់ថវិការរដ្ឋនៃ
ប្រទេសទាំងពីរ”។
|
ធ្វើឲ្យទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យ
វៀតណាម-រុស្ស៊ី ឲ្យស៊ីជម្រូវថែមទៀត |
រុស្ស៊ីជាប្រទេសឈរលំដាប់ថ្នាក់ទី១៨ ក្នុងចំណោមប្រទេសនិងដំបន់ដែន
ដី ចំនួន១០១ ដែលមានការវិនិយោគចូលវៀតណាម។ គំរោងការណ៍វិនិយោគ
របស់វៀត ណាមទៅកាន់រុស្ស៊ីក៏កើនខ្ពស់នាប៉ុន្មានឆ្នាំថ្មីៗនេះដែរ។ ភាគីទាំងពីរ
បានបង្កើតក្រុម ការងារជាន់ខ្ពស់អំពីវបណ្តាគំរោងការណ៍ អាទិភាពវិនិយោគ
វៀតណាម-រុស្ស៊ី រួមចំណែកសកម្មចូលក្នុងការបង្កើនទំនាក់ទំនងវិនិយោគនា
បច្ចុប្បន្នរវាងប្រទេសទាំងពីរ។ ប្រការគួរឲ្យកត់សម្គាល់គឺវៀតណាម និងសម្ព័ន្ធ
គយរុស្ស៊ី កាហ្សាក់ស្ថាន និងបេឡារុស បានដំណើរការវងចរចារចំនួន៧លើក
ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីនិងខំប្រឹងប្រែងសម្រេចនាចុងឆ្នាំ២០១៤។
រដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក Sergei Lavrov ក្នុងដំណើរទស្សនកិច្ចវៀតណាម
ដើមឆ្នាំ២០១៤ បាន អះអាងថា៖
“ការចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កំពុងប្រព្រឹត្តទៅទន្ទឹម
គ្នានឹងសកម្មភាពរបស់ក្រុមការងារជាន់ខ្ពស់អំពីបណ្តាគំរោងការណ៍អាទិភាព។
ភាគីទាំងពីរកំពុងបានពិនិត្ស ពិភាគ្សាអំពីបណ្តាគំរោងការណ៍ទ្វេភាគីសំខាន់ៗ
។ បណ្តាក្រុមហ៊ុននិងសម្ព័ន្ធក្រុមហ៊ុនជាច្រើនរបស់ប្រទេសទាំងពីរ កំពុងពិនិត្យ
លទ្ធភាពបើកទូលាយ កិច្ចសហប្រតិបត្តិការលើវិស័យប្រេងឧស្ម័ន្ធ ដើម្បីធ្វើ
យ៉ាងម៉េចនាំវិស័យថាមពល ក្លាយទៅជាសសរទ្រូង នៃទំនាក់ទំនងសេដ្ឋកិច្ចរ
វាងវៀតណាមនិងរុស្ស៊ីនៅដំណាក់ កាលបច្ចុប្បន្ននិងអនាគត”។
គោរពប្រវត្តិសាស្ត្រឈានឆ្ពោះទៅអនាគត
៦៤ឆ្នាំមុននេះ សហភាពសូវៀត (សហព័ន្ធរុស្ស៊ីនាសព្វថ្ងៃ) ជាប្រទេស
១ក្នុងចំណោមប្រទេសឈានទៅមុខលើពិភពលោកដែលបានទទួលស្គាល់
និងបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម។ ឆ្លងកាត់រាល់ការលំបាក
សាកល្បង និងបំរ៉ែបំរួលរបស់ស្ថានភាពពិភពលោក ក៏ដូចជាការអភិវឌ្ឍន៍នៅ
ប្រទេសនិមួយៗ ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅពង្រឹងនិងពង្រីកដោយ
ឥតឈបឈរ។ ក្នុងសភាពការណ៍ថ្មីៗនេះ ដោយមានបណ្ដាការបំរ៉ែបំរួលធំ
ធេងនៅក្នុងជីវភាពរស់នៅខាងនយោបាយ សង្គមលើពិភពលោក រុស្ស៊ីនិង
វៀតណាម បន្តជាមិត្តភក្តិគួរឲ្យទុក ចិត្តរបស់គ្នាទៅវិញទៅមក។ ឧបនាយក
រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh
បានចាត់ទុកថា៖
“ វៀតណាមជឿជាក់ថា រុស្ស៊ីនឹងមានការរួមចំណែកសកម្មជាងទៀត
សម្រាប់សន្តិភាព សន្តិសុខនៅតំបន់អាស៊ី-ហ្វាស៊ីហ្វិក។ វៀតណាមចាត់ទុកថា
តំបន់អាស៊ី ប៉ាស៊ីហ្វិក១សន្តិភាព ស្ថិរភាព និងសម្បូរុងរឿងគឺស្របនឹងផលប្រ
យោជន័ អភិវឌ្ឍន៍របស់បណ្តាប្រទេសក្នុងនោះមានរុស្ស៊ីនិងវៀតណាមផង”។
ឆ្នាំ២០១៥ នឹងជាឆ្នាំដែលវៀតណាមនិងរុស្ស៊ីរំលឹកខួបលើកទី៦៥នៃទិវា
បង្កើតទំនាក់ទំនងការទូត។ នេះជារបត់សំខាន់១ក្នុងប្រវត្តិសាស្រ្តអភិវឌ្ឍន៍នៃ
ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងកាលៈទេសៈនេះ ដំណើរទស្សនកិច្ចរុស្ស៊ី
លើកនេះរបស់ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong
មានសារសំ ខាន់ណាស់ និងរួមចំណែកជម្រុញខ្លាំងជាងទៀត ចំណងមិត្តភាព
និង ទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យរវាងវៀតណាមនិងរុស្ស៊ីឲ្យកាន់
តែមាន ប្រសិទ្ធិភាព ជ្រាលជ្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕