ធ្វើឲ្យប្រសើរឡើង “អំណាចទន់” គឺជាការលើកកម្ពស់ការធ្វើសមាហរណកម្ម

(VOVWORLD) - ខែមីនាឆ្នាំ ២០២១ នេះ បានកត់ត្រានូវសមិទ្ធិផលជាច្រើននៃការធ្វើសមាហរណកម្មរបស់វៀតណាម។ នៅថ្ងៃទី ១៨ ខែមីនា អង្គការវាយតម្លៃចំណាត់ថ្នាក់ទំនុកចិត្តសម្រាប់ធនាគា “Moody's” (អាមេរិក) បានបង្កើនទំនុកចិត្តយថាទស្សនន៍របស់វៀតណាមឡើង ២ លេខ ពោលគឺ ឡើងកម្រិត “វិជ្ជមាន” ដែលត្រូវបានក្រសួងហិរញ្ញវត្ថុចាត់ទុកថា “មិនដែលមានតាំងពីមុនមកនោះទេ”។ មុននោះ នៅថ្ងៃទី ៧ ខែមីនា វៀតណាមជាលើកដំបូង បានជាប់ចំណាត់ថ្នាក់ក្នុងក្រុមសេដ្ឋកិច្ចដែលមានសន្ទស្សន៍សេរីភាពសេដ្ឋកិច្ចជាមធ្យម ក្នុងថ្នាក់លេខ ៩០/១៧៨ នៃបញ្ជីចំណាត់ថ្នាក់សន្ទស្សន៍សេរីភាពសេដ្ឋកិច្ចឆ្នាំ ២០២១។ មិនត្រឹមតែប៉ុណ្ណោះ វៀតណាមក៏ជាប្រទេសតែមួយគត់ក្នុងអាស៊ាន ត្រូវបានឡើងថ្នាក់ក្នុងបញ្ជីចំណាត់ថ្នាក់ “អំណាចទន់” សកលរបស់ Brand Finance ឆ្នាំ ២០២១ ទៀតផង។

ធ្វើឲ្យប្រសើរឡើង “អំណាចទន់” គឺជាការលើកកម្ពស់ការធ្វើសមាហរណកម្ម - ảnh 1ពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ (រូបថត៖ VOV)

“អំណាចទន់” គឺជានិយមន័យដោយសាស្រ្តាចារ្យជនជាតិអាមេរិក លោក Joseph Samuel Nye, Jr. នៃសាកលវិទ្យាល័យ Harvard (សហរដ្ឋអាមេរិក) នាំចេញជាលើកដំបូងនៅក្នុងសៀវភៅ ដែលបានបោះពុម្ពផ្សាយនាឆ្នាំ ១៩៩០។ យោងតាមសាស្រ្តាចារ្យរូបនេះថា “អំណាចទន់” គឺជាលទ្ធភាពជះឥទ្ធិពលឱ្យអ្នកដទៃធ្វើអ្វីៗដែលពួកគេចង់បាន ដោយមិនបង្ខិតបង្ខំឡើយ។ ផ្ទុយទៅនឹង “អំណាចរឹង” ដែលផ្អែកលើកម្លាំងយោធានិងសេដ្ឋកិច្ចសម្រាប់ប្រទេសមួយនោះ អំណាចទន់ត្រូវបានបង្កើតឡើងដោយផ្អែកលើកត្តាបីយ៉ាង គឺវប្បធម៌ជាតិ តម្លៃជាតិនិងគោលនយោបាយរបស់ប្រទេសនោះ។

Brand Finance ដែលជាក្រុមហ៊ុនពិគ្រោះយោបល់យុទ្ធសាស្ត្រនិងវាយតម្លៃពាណិជ្ជសញ្ញាឯករាជ្យជួរមុខលើពិភពលោក ដែលមានទីតាំងនៅទីក្រុងឡុង (ចក្រភពអង់គ្លេស) បានវាយតម្លៃថា ឆ្នាំ ២០២០ គឺជាឆ្នាំមានល្ខណៈខុសគ្នាទាំងស្រុង ដែលធ្វើឱ្យបណ្តាប្រទេសនានានៅលើពិភពលោកប្រឈមនឹងបញ្ហាដោយសារ ផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ ១៩ លើសកម្មភាពសេដ្ឋកិច្ចនិងចក្ខុវិស័យកំណើន GDP។ នៅក្នុងបរិបទនេះ “អំណាចទន់” របស់ប្រទេសមួយគឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ ជាមួយនឹងសន្ទស្សន៍អំណាចទន់សកលឆ្នាំ ២០២១ ក្រុមហ៊ុន Brand Finance បានធ្វើការស្ទាបស្ទង់មតិលើមនុស្សចំនួន ៧៥.០០០ នាក់ រួមទាំងអ្នកជំនាញនិងប្រជាជនមកពីជាង ១០០ ប្រទេស ដើម្បីវាយតម្លៃអំពី “អំណាចទន់” របស់ ប្រទេសចំនួន ១០៥ ជុំវិញពិភពលោក។

ក្រុមហ៊ុន Brand Finance បានវាយតម្លៃថា កិត្យានុភាពជាតិរបស់វៀតណាមនៅឆ្នាំ ២០២០ កើនឡើងមួយផ្នែកធំ ដោយសារគោលនយោបាយនិងការឆ្លើយតបយ៉ាងឆាប់សហ័សរបស់រដ្ឋាភិបាល ជាពិសេសមានការបញ្ជាណែនាំយ៉ាងដិតដល់សម្រាប់អាជីវកម្មដើម្បីកសាងនិងផ្សព្វផ្សាយពាណិជ្ជសញ្ញាទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាភាពស្វាហាប់និងការខិតខំប្រឹងប្រែងរបស់អង្គភាពអាជីវកម្មវៀតណាម។ ទន្ទឹមជាមួយគ្នានោះ វៀតណាមក៏បានបន្កើតចំណាប់អារម្មណ៍លើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្ការនិងទប់ស្កាត់កូវីដ - ១៩ ខណៈពេលដែល ចំនួនករណីនិងការស្លាប់មានចំនួនទាប “គួរឱ្យភ្ញាក់ផ្អើល”។ នៅក្នុងចំណាត់ថ្នាក់ “ អំណាចទន់” សកលឆ្នាំ ២០២១ វៀតណាមគឺជាប្រទេសតែមួយគត់នៅអាស៊ានដែលបានផ្លាស់ប្តូរ ពោលគឺកើនឡើង ៣ កម្រិត បើប្រៀបធៀបទៅនឹងឆ្នាំមុន គឺពីចំណាត់ថ្នាក់ ៥០ មក ចំណាត់ថ្នាក់ ៤៧។ ហើយនៅអាស៊ី ឥទ្ធិពលរបស់វៀតណាមស្ថិតក្នុងចំណាត់ថ្នាក់ទី ៩។ ពិន្ទុសរុបរបស់វៀតណាមគឺ ៣៣,៨/១០០ ស្ថិតនៅខាងលើបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដូចជា ហ្វីលីពីន កម្ពុជា មីយ៉ាន់ម៉ានិងនៅក្រោយសិង្ហបុរី ថៃ ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីផងដែរ។

លោក Samir Dixit នាយកប្រតិបត្តិក្រុមហ៊ុន Brand Finance តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានចាត់ទុកថា វៀតណាមទំនងជាបានគ្រប់គ្រងបានយ៉ាងល្អ លើគ្រប់វិស័យនៃយុទ្ធសាស្ត្រ ជាពិសេសការធ្វើសមាហរណកម្មនិងការផ្សារភ្ជាប់ជាមួយពាណិជ្ជសញ្ញាជាតិ។ លោកបានលើកឡើងថា “លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអនុម័តកម្មវិធីពាណិជ្ជសញ្ញាជាតិវៀតណាមពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣០ ក្នុងគោលបំណង បង្កើនតម្លៃនិងចំណាត់ថ្នាក់ពាណិជ្ជសញ្ញាជាតិ ព្រមទាំងបានកំណត់គោលដៅអភិវឌ្ឍន៍ផលិតផលរឹងមាំជាង ១.០០០ ឲ្យក្លាយទៅជាពាណិជ្ជសញ្ញាជាតិ។ ពាណិជ្ជសញ្ញាជាតិត្រូវបានគ្រប់គ្រងនិងអភិវឌ្ឍន៍ដោយការខិតខំពិសេសនៅក្នុងយុទ្ធសាស្ត្រ “តម្លៃវៀតណាម”។ វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសសមាជិកអង្គការសហប្រជាជាតិចំនួន ១៨៧/១៩៣ ហើយបញ្ចប់ដំណើរការចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ដូចជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប - វៀតណាម។ ទាំងនេះ ប្រែក្លាយវៀតណាមទៅជាកត្តាសំខាន់មួយនៅក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ ព្រមទាំងជាកត្តាដែលជំរុញការនាំចេញនិងនាំចូលរបស់វៀតណាម”។ ក៏យោងតាមលោក Samir Dixit “តំលៃវៀតណាម” និងរាល់ការរួមវិភាគទាននៃខឿនដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើននិងកេរ្តិ៍ឈ្មោះរបស់វៀតណាម ជាពិសេសបានបង្កើន “អំណាចទន់” របស់វៀតណាម។

ធ្វើឲ្យប្រសើរឡើង “អំណាចទន់” គឺជាការលើកកម្ពស់ការធ្វើសមាហរណកម្ម - ảnh 2Moody's បានឲ្យដឹងថា សមិទ្ធិផលនៃការអភិវឌ្ឍសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់វៀតណាមវ៉ាដាច់ប្រទេសដែលមានចំណាត់ថ្នាក់ស្រដៀងគ្នានៅជុំវិញពិភពលោក (រូបថត៖ VOV)

ការលើកកម្រិតថ្នាក់ “អំណាចទន់” របស់វៀតណាមមិនត្រឹមតែជាការមរតកនិងលើកកម្ពស់មូលដ្ឋានគ្រឹះដែលមានស្រាប់ពីប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាការអភិវឌ្ឍដោយឆ្លៀតយកតួនាទីថ្មីនិងគុណសម្បត្តិថ្មីទៀតផង។ ឆ្នាំ ២០២០ វៀតណាមបានអនុវត្តន៍ប្រកបដោយជោគជ័យនូវតួនាទីពីរទន្ទឹមគ្នាគឺជាប្រធានអាស៊ានផងនិងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផង ក្នុងបរិបទ ពោរពេញទៅដោយការលំបាក ហើយនេះជាសក្ខីកម្មបញ្ជាក់អំពីការអនុវត្តប្រកបដោយសុខដុមរមនានូវ “អំណាចទន់” របស់វៀតណាមក្នុងទំនាក់ទំនងទាំងទ្វេភាគីនិងពហុភាគី។ ក្នុងកំឡុងពេលឆ្លងរាលដាលជំងឺកូវីដ-១៩  វៀតណាមត្រូវបានស្គាល់ដល់ជាប្រទេសមានសុវត្ថិភាព។ រូបភាពនេះ ជួយវៀតណាមទាក់ទាញការវិនិយោគ ការរៀបចំព្រឹត្តិការណ៍នានានិងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ តាមនោះ នាំមកនូវឱកាសដ៏ល្អសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ មិនត្រឹមតែប៉ុណ្ណោះ វៀតណាមបានទទួលជោគជ័យក្នុងការឆ្លើយតបនឹងជំងឹរាតត្បាតក៏ដូចជា ប្រែក្លាយបញ្ហាប្រឈមនានាពីវិបត្តិកូវីដ ១៩ ទៅជាឱកាសមួយ ដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់ផលិតផលវៀតណាមនិងពាណិជ្ជសញ្ញាជាតិទៀតផង។

ការលើកកម្ពស់កម្រិតអំណាចទន់គឺជារបៀបដែលវៀតណាមលើកកម្ពស់ការធ្វើសមាហរណកម្មរបស់ខ្លួន។ យ៉ាងណាមិញ ដើម្បីលើកកម្ពស់ “អំណាចទន់” វៀតណាមក៏នឹងពង្រឹងហើយធ្វើឲ្យប្រសើរឡើង  “អំណាចរឹង” ដើម្បីបង្កើតកម្លាំងពលំដែលជា“អំណាចឆ្លាត” ក្នុងយុគសម័យថ្មី ដើម្បីបង្កើនកម្រិតសមាហរណកម្មកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព និងការលើកកម្ពស់ឋានៈថ្មីរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ៕

 

 

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ