និទាឃៈរដូវដែលប្រទេសជាតិមានបក្ស

(VOVWORLD) - នៅពេលដែលរដូវផ្ការីកមកដល់ម្ដងៗ សម្របខ្លួនក្នុងភាពសប្បាយរីករាយអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រជាជន វៀតណាមបានចូលរួមសប្បាយរីករាយ ក្នុងការប្រារព្ធពិធីរំលឹកទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម។ និទាឃរដូវនៃឆ្នាំខាល ចត្វាស័ក ២០២២ គឺជានិទាឃរដូវទី ៩២ របស់បក្ស។ បក្សបានដឹកនាំប្រជាជនក្រោកឈរឡើង ប្រយុទ្ធប្រឆាំងនឹងសត្រូវឈ្លានពាន ដើម្បីដណ្តើមឯករាជ្យ សេរីភាពជូនប្រជាជន កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ នាំមកនូវសេចក្តីសុខ សេចក្ដីចម្រុងចម្រើនដល់ប្រជាជនទាំងមូល។

និទាឃៈរដូវដែលប្រទេសជាតិមានបក្ស - ảnh 1បដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ ទទួលបានជោគជ័យគឺជាទំព័រវីរភាពបំផុតមួយក្នុងប្រវត្តិសាស្ត្រជាតិវៀតណាម (រូបថតឯកសារ៖ សារមន្ទីរជាតិប្រវត្តិសាស្ត្រ)

និទាឃរដូវតំណាងឱ្យភាពរឹងមាំ តំណាងឱ្យកម្លាំងយុវវ័យ និងអ្វីៗដែលល្អបំផុត។ បក្សកុម្មុយ និស្តវៀតណាមដោយលោកប្រធានហូជីមិញបង្កើតឡើងនិងដឹកនាំ ហើយបក្សបានចាប់បដិសន្ធិនៅប៉ុន្មានថ្ងៃនៃដើមនិទាឃរដូវ។ មុននេះ ៩២ ឆ្នាំ គឺនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ ប្រជាជនវៀតណាមបានកំណត់ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ជាមួយនឹងការបង្កើតបក្សកុម្មុយនិស្ត វៀតណាម។ និទាឃរដូវឆ្នាំមមី ទោស័ក ១៩៣០ គឺជានិទាឃរដូវដំបូងដែលប្រជាជនមានបក្ស។ ចាប់តាំងពីនិទាឃរដូវនោះមក កប៉ាល់បដិវត្តន៍វៀតណាមមានបុរសម្នាក់ដឹកនាំ ដោយបានឆ្លងកាត់រាល់ឧបស័គ្គ ការលំបាកនិងបញ្ហាប្រឈមជាច្រើន ដើម្បីទៅដល់ច្រាំងដ៏រុងរឿង។

និទាឃរដូវឆ្នាំ ១៩៣១ បានឃើញពីការបង្កើតរបស់សម្ព័ន្ធយុវជនកុម្មុយនិស្តឥណ្ឌូចិន ថ្ងៃទី ២៦ ខែមីនាឆ្នាំ ១៩៣១ ដែលជាបុព្វបទនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ដែលជាអង្គការនយោបាយ-សង្គមដ៏ធំបំផុតរបស់យុវជនវៀតណាម ដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាម។

បដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ ដែលទទួលបានជោគជ័យ គឺជាទំព័រវីរភាពបំផុតក្នុងប្រវត្តិសា ស្ត្ររបស់ប្រជាជាតិវៀតណាម ដោយបើកចេញចំណុចរបត់ដ៏សំខាន់ នាំប្រជាជាតិវៀតណាមចូលទៅក្នុងយុគសម័យថ្មី - យុគសម័យនៃឯករាជ្យជាតិ ដែលភ្ជាប់ជាមួយនឹងសង្គមនិយម។ រំលឹកដល់រដូវផ្ការីកឆ្នាំ ចអដ្ឋស័ក ១៩៤៦ ដែលជានិទាឃរដូវនៃឯករាជ្យជាតិដើមដំបូង លោកប្រធានហូជីមិញបានសរសេរអត្ថបទមួយឈ្មោះថា “តេត“ ចុះផ្សាយថ្ងៃទី ២១ ខែមករា ឆ្នាំ ១៩៤៦ លើកាសែត Cuu Quoc (សង្គ្រោះជាតិ)។ ក្នុងនោះលោកបានសរសេរថា “ជនជាតិវៀតណាមជាប្រជាជាតិមួយដែលសម្បូរដោយក្តីអាណិតអាសូរនិងសប្បុរសធម៌។ នៅពេលនេះ ប្រទេសជាតិទាំងមូល តាំងពីអ្នកមានរហូតដល់អ្នកក្រ ពីចាស់ដល់ក្មេង គ្រប់គ្នាកំពុងរៀបចំពិធីអំណរបុណ្យតេតនិងអំណរនិទាឃៈរដូវ។ ខ្ញុំអំពាវនាវជនរួមជាតិនិងអង្គការមហាជន ធ្វើយ៉ាងម៉េចដើម្បីអាចចែករំលែកភាពរីករាយក្នុងរដូវផ្ការីកនិងអំណរឆ្នាំថ្មី”។

ពីនិទាឃរដូវឯករាជ្យដំបូងនោះ គឺនិទាឃរដូវបន្តនិទាឃៈរដូវមួយទៀត។ ជាពិសេស ដោយចៃដន្យ ប៉ុន្តែមានអត្ថន័យខ្លាំងណាស់ គឺត្រង់ថា ព្រឹត្តិការណ៍សំខាន់ៗនៅលើផ្លូវបដិវត្តន៍វៀតណាមតងតកើតមានឡើងចំនិទាឃរដូវ។ ពោលគឺ យុទ្ធនាការ Dien Bien Phu ដែលបានចាប់ផ្ដើមនៅនិទាឃរដូវឆ្នាំ ១៩៥៤ (ចាប់ពីថ្ងៃទី ១៣ ខែមីនា ដល់ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ១៩៥៤) គឺជាការវាយប្រហារដ៏ធំបំផុតរបស់កងទ័ពនិងប្រជាជនវៀតណាមក្នុងសង្គ្រាមតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង ជាការវាយលុកដើម្បីកម្ចាត់មហិច្ចតាឈ្លានពាន របស់ពួកអាណានិគមនិយមបារាំង។ ការវាយលុកនិងក្រោកឈរឡើងជាទូទៅនៅនិទាឃរដូវឆ្នាំ ១៩៧៥ ឈានដល់ទីបញ្ចប់ក្នុងយុទ្ធនាការប្រវត្តិសាស្ត្រហូជីមិញ បានរំដោះភាគខាងត្បូងទាំងស្រុង និងបង្រួបបង្រួមប្រទេសជាតិឡើងវិញ។

មហាសន្និបាតបក្សកុម្មុយនិស្តវៀតណាម តែងតែត្រូវបានប្រារព្ធឡើងនៅនិទាឃរដូវ។ បន្ទាប់ពី មហាសន្និបាតនីមួយៗ បក្សបានដាក់ចេញការសម្រេចចិត្តសំខាន់ៗ ដែលនាំមកជូនប្រទេសជាតិនូវនិទាឃៈរដូវពាសពេញដោយសុភមង្គល។ ប្រសិនបើមហាសន្និបាតបក្សលើកទី ៦ នៅនិទាឃរដូវឆ្នាំ ១៩៨៦ បានកត់សម្គាល់បុព្វបទឆ្លាស់ប្តូរថ្មីនោះ ដល់មហាសន្និបាតបក្សលើកទី ១១ នៅនិទាឃរដូវឆ្នាំ ២០១១ គឺជាមហាសន្និបាតដែលបូកសរុបរយៈពេល ២៥ ឆ្នាំនៃគោលមាគ៌ាផ្លាស់ប្ដូរថ្មីរបស់បក្ស ជាមួយនឹង “កម្មវិធីនយោបាយកសាងប្រទេសក្នុងសម័យអន្តរកាលទៅកាន់សង្គមនិយម ដោយដាក់គ្រឹះដើម្បីដល់ឆ្នាំ ២០២០ ប្រទេសជាតិជាប្រទេសឧស្សាហកម្មតាមទិសទំនើប។

ឆ្លងកាត់និទាឃៈរដូវទី ៩២ ដែលមានបក្ស វៀតណាមពីប្រទេសក្រីក្រមួយ ដើរថយក្រោយក្រោមអាណានិគម បានងើបឡើងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ ចំណូលមធ្យម ឋានៈ និងកិត្យានុភាពរបស់ប្រទេសត្រូវបានលើកកំពស់លើឆាកអន្តរជាតិ។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “រយៈពេល ៩០ ឆ្នាំកន្លងមកនេះ បក្សត្រូវបានបង្កើតឡើង ត្រូវបានពង្រឹងនិងបង្កើនតួនាទីដឹកនាំ បង្កើនកម្លាំងពលំ និងកិត្យានុភាពរបស់បក្សដោយភាពក្លាហាន ថាមពលនិងបញ្ញក្នុងទិសដៅត្រឹមត្រូវ នាំមកនូវផលប្រយោជន៍ជាក់ស្ដែងដល់ប្រជាពលរដ្ឋនិងប្រទេសជាតិ។ តាំងពីថ្ងៃមានបក្ស ប្រជាជនមានអ្នកដឹកនាំត្រឹមត្រូវ ឈ្លាសវៃ ហើយតាមនោះ យើងឈ្នះម្ដងហើយម្ដងទៀត។ ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរប្រទេសជាតិ បក្សបានដឹកនាំប្រជាជនជំនះរាល់ការលំបាកនិងបញ្ហាប្រឈម ហើយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន។ ប្រទេសវៀតណាមមិនដែលមានឱកាស សក្តានុពល ឋានៈនិងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះទេ”។

ឆ្នាំ២០២២នេះ ប្រទេសជាតិនៅចំពោះមុខឱកាស គុណសម្បត្តិ ប៉ុន្តែបញ្ហាប្រឈមក៏មិនតិចទេ។ ប្រការនេះតម្រូវឱ្យកម្មាភិបាលនិងបក្ខជនម្នាក់ៗ ត្រូវពង្រឹងការទទួលខុសត្រូវរបស់ខ្លួន និងបំពេញល្អភារកិច្ចដែលបានប្រគល់ជូន។ លោក Tran Quang Huy សាខាបក្ស ប្រធានគណៈកម្មាធិការរណសិរ្សភូមិ An Hien ឃុំ Hoang Dieu ស្រុក Chuong My ទីក្រុងហាណូយ បានឲ្យដឹងថា៖ “ប្រការជាក់ស្តែងបំផុតគឺធ្វើយ៉ាងណាប្រែក្លាយដំណោះស្រាយរបស់បក្សទៅជាសកម្មភាពរបស់ប្រជាជន បង្កើតចេញលទ្ធផលការងារ។ រូបមន្តសំខាន់បំផុតនៅតែជាការធ្វើជាគំរូរបស់កម្មាភិបាលនិងបក្ខជន។ បក្ខជនត្រូវនិយាយផងនិងធ្វើផង។ កម្មាភិបាលម្នាក់ៗ និងបក្ខជនម្នាក់ៗ ត្រូវឃោសនាប្រជាជននិងធ្វើជាគំរូ ដើម្បីឱ្យមហាជនធ្វើតាម។ ធ្វើបានដូច្នេះការងារទើបសម្រេចជោគជ័យ។”

និទាឃរដូវបានមកដល់គ្រប់ទីកន្លែងទូទាំងប្រទេស។ បងប្អូនជនរួមជាតិទូទាំងប្រទេស និងជនរួមជាតិវៀតណាមនៅក្រៅប្រទេសសប្បាយរីករាយស្វាគមន៍ឆ្នាំថ្មីជាមួយនឹងជំនឿជាក់ថ្មី។ ជំនឿជាក់នោះត្រូវបានពង្រឹងយ៉ាងរឹងមាំតាមរយៈសមិទ្ធផលដ៏អស្ចារ្យនៅគ្រប់វិស័យក្នុងប្រទេស។ ក្នុងបរិយាកាសសប្បាយរីករាយអំណរនិទាឃៈរដូវ ប្រជាជនវៀតណាមឈានចូលនិទាឃរដូវថ្មីដោយអាកប្បកិរិយាថ្មី ស្មារតីថ្មី រំពឹងលើជោគជ័យថ្មី។ បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូលបានរួមដៃគ្នា ប្តេជ្ញាអនុវត្តន៍ឱ្យបានជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតជាតិលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម នាំប្រទេសជាតិបោះជំហានទៅមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ