(VOVWORLD) - កម្មវិធីនេះបានក្លាយទៅជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលត្រូវបានសហគមន៍ជនវៀតណាមនៅឯបរទេសទន្ទឹងរង់ចាំ នៅពេលនិទាឃរដូវមកដល់ម្ដងៗ រួមចំណែកបំផុស និងរីយសុះសាយស្មារតីវៀតណាមចំពោះមនុស្សម្នាក់ៗ ដែលរស់នៅឆ្ងាយស្រុកកំណើត។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ថតរូបអនុស្សាវរីយ៍ជាមួយប្រជាអាណិកជនវៀតណាម (រូបថត៖ TTXVN) |
នៅពេលដែលនិទាឃរដូវមកដល់ម្ដងៗនោះ ប្រជាអាណិកជនវៀតណាមនៅគ្រប់ទិសទីលើពិភពលោកបានវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីទទួលអំណរបុណ្យតេតប្រពៃណីជាតិ និងទទួលអំណរនិទាឃរដូវដ៏កក់ក្ដៅប្រកបដោយសុខដុមតាមទំនៀមទំលាប់ប្រពៃណីរបស់ប្រជាជាតិ ហើយពិសេសគឺចូលរួមកម្មវិធី “និទាឃរដូវនៅស្រុកកំណើត” ដែលត្រូវបានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស នៃក្រសួងការបរទេស រួមសហការជាមួយស្ថាប័នពាន់ព័ន្ធនានារៀបចំឡើង។
កម្មវិធីនេះបានក្លាយទៅជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលត្រូវបានសហគមន៍ជនវៀតណាមនៅឯបរទេសទន្ទឹងរង់ចាំ នៅពេលនិទាឃរដូវមកដល់ម្ដងៗ រួមចំណែកបំផុស និងរីយសុះសាយស្មារតីវៀតណាមចំពោះមនុស្សម្នាក់ៗ ដែលរស់នៅឆ្ងាយស្រុកកំណើត។
ផ្សារភ្ជាប់សហគមន៍ជនវៀតណាម
កម្មវិធីនិទាឃរដូវនៅស្រុកកំណើតឆ្នាំ ២០២០ មានការចូលរួមរបស់ប្រជាអាណិកជនចំនួន ១ ៥០០ នាក់ មកពីប្រទេស និងតំបន់ដែនដីចំនួន ៣០ ដែលវិលត្រឡប់មកស្រុកកំណើតវិញទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំជូត ២០២០ ហើយនេះ ជាឆ្នាំដែលមានប្រជាអាណិកជនចូលរួមច្រើនបំផុត។
លោក ឯកអគ្គរដ្ឋទូត Luong Thanh Nghi អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានអះអាងថា៖
“និទាឃរដូវនៅស្រុកកំណើតគឺជាកម្មវិធីដែលមានអត្ថន័យចំពោះជនរួមជាតិ ដែលរស់នៅឆ្ងាយបីស្រុកកំណើត។ ដំបូងឡើយ កម្មវិធីនេះ បានបង្ហាញនូវការយកចិត្តទុកដាក់របស់បក្ស រដ្ឋចំពោះសហគមន៍ជនវៀតណាមនៅឯបរទេស ដោយស្មារតីថាសហគមន៍នេះគឺមិនអាចកាត់ផ្តាច់បានឡើយ ហើយជាប្រភពកម្លាំងទៀតផង។ ទីពីរ៖ នេះគឺជាឱកាសសម្រាប់ប្រជាជនមកស្រុកកំណើតវិញ ទទួលអំណរបុណ្យតេត ជួបជុំក្រុមគ្រួសារ។ ទីបី នេះគឺជាឱកាស ដើម្បីប្រជាអាណិកជនជួបសំណេះសំណាល និងបង្កើតទំនាក់ទំនងដ៏ជិតស្និទ្ធិនៅបណ្ដាប្រទេស។ ជាពិសេស នេះគឺជាឱកាស ដើម្បីប្រជាអាណិកជនអាចជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ ខេត្ត ក្រុង ដើម្បីលើកឡើងនូវចំណាប់អារម្មណ៍ មនោសញ្ចេតនារបស់ខ្លួន ក៏ដូចជាស្វែងរកឱកាសវិនិយោគ ធ្វើអាជីវកម្មក្នុងស្រុកផងដែរ“។
កម្មវិធីនិទាឃរដូវនៅស្រុកកំណើត ក៏ជាឱកាស ដើម្បីប្រជាជនវៀតណាមនៅគ្រប់ទីកន្លែងនៅលើពិភពលោកអាចជួបជុំគ្នា មើលឃើញការផ្លាស់ប្ដូរថ្មី ការអភិវឌ្ឍរបស់ប្រទេសជាតិ។ លោក Tran Hai Linh ប្រជាអាណិកជនវៀតណាមមួយរូបមកពីកូរ៉េខាងត្បូងបានចែករំលែកថា៖
“កម្មវិធីនិទាឃរដូវនៅស្រុកកំណើតគឺជាឱកាស ដើម្បីប្រជាអាណិកជននៅគ្រប់ទិសទីវិលប្រឡប់មកស្រុកកំណើតវិញ ជួបជុំជាមួយក្រុមគ្រួសារ។ នេះគឺជាកម្មវិធី ដែលមិនអាចខ្វះបានចំពោះប្រជាអាណិកជនយ៉ាងពិតប្រាកដជារៀងរាល់ឆ្នាំ។ យើងខ្ញុំពិតជាមានសេចក្ដីសប្បាយរីយរាយ និងមោទនភាពនៅពេលឃើញប្រទេសជាតិមានការផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍន៍ យ៉ាងច្បាស់លាស់។ ខ្ញុំជឿជាក់ថា ប្រសិនបើយើងប្រើប្រភពកម្លាំងរបស់ប្រជាអាណិកជនយ៉ាងខ្លាំងក្លាថែមទៀតនោះ គេនឹងធ្វើជាស្ពានតភ្ជាប់ ជួយវៀតណាមឆ្ពោះទៅមុខយ៉ាងធំធេងនាពេលខាងមុខ“។
បំផុស និងរីយសុះសាយស្មារតីវៀតណាម
ក្នុងដំណើរវិលត្រឡប់មកស្រុកកំណើតលើកនេះ ប្រជាអាណិកជននៅគ្រប់ទិសទី បានទទួលអំណរឆ្នាំថ្មីយ៉ាងកក់ក្ដៅ ចូលរួមសកម្មភាពប្រពៃណីនៃបុណ្យតេត ដូចជា៖ លោកគ្រូអក្សរសាស្ត្រជូនអក្សផ្ចង់ ច្រៀង Chau van និងល្បែងប្រជាប្រៃក្នុងឱកាសបុណ្យតេត ហើយពិសេសគឺ បានពិសារអាហារប្រពៃណីក្នុងបុណ្យតេត។ សកម្មភាពទាំងនេះបានជួយបំផុសគំនិតរក្សាប្រពៃណីប្រជាជាតិ ចំពោះជនវៀតណាមនៅឯបរទេស។ លោក Nguyen Duc Thien ប្រជាអាណិកជនមួយរូបមកពីអ៊ីតាលីបានចែករំលែក៖
“ធ្វើដំណើរវិលប្រឡប់មកស្រុកកំណើតវិញនោះ ខ្ញុំមានអារម្មណ៍ពិសេសណាស់ ពោលគឺគ្មានទីកន្លែងណាដែលល្អជាងមាតុភូមិ និងស្រុកកំណើតរបស់ខ្លួនឡើយ។ លើសពីនេះទៅទៀត ខ្ញុំក៏មានឱកាសទៅទស្សនាវិហារ Do ខេត្ត Bac Ninh និងចូលរួមពិធីប្រលែងត្រី។ សកម្មភាពទាំងនេះពិតជាមានអត្ថន័យណាស់“។
ចែករំលែកជាមួយប្រជាអាណិកជន អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា៖
“ខ្ញុំអំពាវនាវដល់ប្រជាជនវៀតណាមទាំងក្នុងស្រុក និងនៅឯបរទេស រួមគ្នាំពង្រឹងស្មារតីស្នេហាជាតិ ទំនាក់ទំនងសាមគ្គីគ្នា ប្រកៀកស្មាជាមួយមិត្តភក្តិអន្តរជាតិ ដូចទៅនឹងសេចក្ដីអំពាវនាវរបស់លោកប្រធានហូជីមិញគឺ៖“ ប្រជាជនវៀតណាមត្រូវ ស្រុះចិត្តគំនិតគ្នា ស្រុះកម្លាំងកាយចិត្ត ។ សាមគ្គី សាមគ្គី មហាសាមគ្គី។ ជោគជ័យ ជោគជ័យ មហាជោគជ័យ“។
បុណ្យតេតគឺជាគ្រាដ៏ពិសិដ្ឋ ហើយជាថ្ងៃជួបជុំគ្នា ជាថ្ងៃវិលត្រឡប់ទៅរកប្រភពដើមវិញ។ នាបច្ចុប្បន្ននេះ ទោះបីជារស់នៅទីណាក៏ដោយ ប្រជាជនវៀតណាមសុទ្ធតែ ឆ្ពោះមកប្រភពដើមរបស់ខ្លួន។ ទទួលអំណរឆ្នាំថ្មីនៅស្រុកកំណើត ហើយឃើញការផ្លាស់ប្ដូរថ្មី ការអភិវឌ្ឍរបស់ប្រទេសជាតិ គឺជាសុភមង្គល របស់ប្រជាជនវៀតណាម ដែលរស់នៅឆ្ងាយស្រុកកំណើតផងដែរ៕