និទាឃៈរដូវមកដល់ជាមួយសេចក្តីស្រឡាញ់និងជំនឿជាក់

(VOVWORLD) -  សេចក្តីជឿជាក់ សេចក្តីសង្ឃឹមទាំងនេះបានជ្រាបចូលទៅក្នុងដួងចិត្តរបស់ប្រជាជនវៀតណាមគ្រប់រូប ទាំងក្នុងនិងក្រៅប្រទេស។ ប្រជាជនមានក្តីសប្បាយរីករាយនិងមានមោទនភាពយ៉ាងក្រៃលេងចំពោះជោគជ័យនៃមហាសន្និបាតលើកទី ១៣ និងមានជំនឿយ៉ាងមុតមាំចំពោះការស្រេចរបស់បក្ស ដោយសង្ឃឹម ថា បក្សនឹងអនុវត្តន៍សេចក្តីសម្រេចចិត្តនេះឈានចូលជីវភាពរស់ នៅប្រចាំថ្ងៃនិងនាំប្រទេសជាតិអភិវឌ្ឍន៍ឡើងកម្ពស់ថ្មី។

និទាឃៈរដូវមកដល់ជាមួយសេចក្តីស្រឡាញ់និងជំនឿជាក់ - ảnh 1ប្រជាជនភូមិតំបន់ព្រៃភ្នំ Sa De Phin ថែទាំដើមឈើហូបផ្លែ (រូបថត៖ laichau.gov.vn)

ភូមិតំបន់ព្រៃភ្នំ Sa De Phin នៅឃុំ Sa De Phin ស្រុកព្រំដែន Sin Ho ខេត្ត Lai Chau ជាកន្លែងរស់នៅរបស់ជនជាតិភាគតិច Mong ជាង ១០០ គ្រួសារហើយជីវភាពរស់នៅរបស់ប្រជាជនទីនេះ នៅតែជួបការលំបាក។ បន្ទាប់ពីមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មនិស្តវៀតណាមបានបិទបញ្ចប់ ប្រជាជនបាននាំគ្នាទៅផ្ទះវប្បធម៌រួមដើម្បីស្តាប់អំពីលទ្ធ ផលនៃមហាសន្និបាត។ លោក Sung Va Pao មានវត្តមាននៅឯកិច្ចប្រជុំនោះបានសំណេះសំណាលថា លោកពិតជារីករាយណាស់៖  “ខ្ញុំសង្ឃឹមថាសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមនឹងត្រូវបានអនុវត្តន៍ជាក់ស្តែងតំបន់ឆ្ងាយដាច់ស្រយាល ដើម្បីកែលំអជីវភាពរស់នៅរបស់ប្រជាជនឲ្យមានការរីកចម្រើន”

Sa De Phin គឺជាប្រភពនៃបដិវត្តវៀតណាម។ កន្លែងនេះគឺជាតំបន់ធ្វើសកម្មភាពរបស់ក្រុមឈ្លូប Ta Ngao  ហើយប្រជាជននៅទីនេះធ្លាប់ការពារកម្មាភិបាលនៅប៉ុន្មានថ្ងៃដើមដំបូងនៃសង្គ្រាមប្រឆាំងនឹងបារាំង។ លើកកម្ពស់ស្មារតីបដិវត្ត ប្រជាជនតែងតែជឿជាក់ចំពោះបក្ស។ លោក Sung A Do លេខាគណៈកម្មាធិការបក្សនៃឃុំ Sa De Phin ស្រុក Sin Ho ខេត្ត Lai Chau បានចែករំលែកថា៖ “មហាសន្និបាតទូទាំងប្រទេសលើកទី ១៣  របស់បក្សកុម្មុយ និស្តវៀតណាមក៏បានបោះឆ្នោតជ្រើសរើសសមមិត្តដឹកនាំ ជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងសមាជិកការិយាល័យនយោបាយ។ សមមិត្តទាំងអស់នេះគឺជាអ្នកដែលមានសមត្ថ ភាពដឹកនាំ ហើយត្រូវបានបក្សទាំងមូល ប្រជាជនទាំងមូលជឿជាក់ខ្ពស់។ ខ្ញុំសង្ឃឹមថា សមមិត្តទាំងនេះ ដោយទំនួលខុសត្រូវរបស់ខ្លួន នឹងអនុវត្តន៍ជាក់ស្តែងរាល់សេចក្តីសម្រេចចិត្ត ក្នុងនោះមានសេចក្តីសម្រចចិត្តលើកទី ១៣  ឲ្យឈានចូលជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេស សម្រាប់ជនជាតិភាគតិចនៃតំបន់ព្រៃភ្នំផង”

បុណ្យតេតឆ្នាំនេះគឺជាឆ្នាំថ្មីដ៏សប្បាយរីករាយនៅពេលដែលជនជាតិភាគតិចនៅខេត្ត Lai Chau ដាក់សេចក្តីជឿទុកចិត្តទាំងស្រុងលើសមូហភាពនៃគណៈកម្មាធិការមជ្ឈិមបក្ស លើការិ យាល័យនយោបាយនិតិកាលទី ១៣ ដែលនឹងទទួលមរតកដើម្បីអភិវឌ្ឍសមិទ្ធិផលដែលបក្សបានសម្រេចក្នុងរយៈពេលកន្លងមក ដើម្បីនាំប្រទេសជាតិឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។ លោក Dang Thanh Son អនុប្រធានគណៈកម្មាធិការឃោសនាអប់រំខេត្ត Lai Chau បានឲ្យដឹងថា៖ “យើងសូមជូនពរឱ្យសមមិត្តទាំងអស់ ដែលត្រូវបានមហាសន្និបាតជ្រើសតាំងចូលគណៈកម្មាធិការមជ្ឈិមលើកនេះ នឹងជ្រើសរើសនូវបញ្ហាដែលពិបាករបស់ប្រទេសជាតិ ដើម្បីដោះស្រាយ។ ឧទាហរណ៍ ក្រៅពីបញ្ហាអភិវឌ្ឍន៍ប្រទេសជាតិ យើងនឹងជ្រើសរើសបញ្ហាដែលនៅតែពិបាក ដូចជាការកាត់បន្ថយភាពក្រីក្រជាដើម។ ជាពិសេស ត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើខេត្តព្រៃភ្នំ ខេត្តព្រំដែននិងខេត្តកោះសមុទ្រ ដើម្បីយើងអាចអនុវត្តន៍និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ យ៉ាងណាមិញ ដើម្បីប្រទេសជាតិមានការអភិវឌ្ឍន៍ស្មើគ្នាក្នុងចំណោមបណ្តាតំបន់”

និទាឃៈរដូវមកដល់ជាមួយសេចក្តីស្រឡាញ់និងជំនឿជាក់ - ảnh 2បងប្អូនអាណិកជនវៀតណាមនៅអេហ្ស៊ីបតែងតែជឿជាក់លើបក្សជានិច្ច (រូបថត៖ VOV)

សម្រាប់សហគមន៍ជនវៀតណាមនៅអេហ្ស៊ីប ទោះបីរស់នៅឆ្ងាយពីស្រុកកំណើតក្នុងស្ថានភាពជីវភាពលំបាកក៏ដោយ ប៉ុន្តែនាបុណ្យតេតនេះ ប្រជាជនគ្រប់រូបសប្បាយរីករាយនិងមានមោទនភាពនៅពេលដែលបក្សនិងរដ្ឋ តែងតែយកចិត្តទុកដាក់លើជីវភាពរស់នៅនិងសុភមង្គល សុខុមាលភាពរបស់ប្រជាជន មិនថា នៅក្នុងឬក្រៅប្រទេសនោះឡើយ។  លោកស្រី Le Thanh Thuy មានអារម្មណ៍ថា ជំហានអភិវឌ្ឍន៍របស់ប្រទេសជាតិ សេដ្ឋកិច្ច នយោបាយនិងសង្គមមានស្ថេរភាពជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលំអរកាន់តែខ្លាំងឡើង។ លោកស្រី Thanh Thuy ក៏បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់បក្សនិងរដ្ឋ សម្រាប់ការអភិវឌ្ឍវិស័យអប់រំក៏ដូចជាគោលនយោបាយទាក់ទាញធនធានមនុស្សនិងបញ្ញាវ័ន្ត ដែលជាជនជាតិវៀតណាមនៅឯបរទេស ទៅក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ ដែលចែងនៅក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣នេះ។  មានអារម្មណ៍ដូចទៅនឹងលោកស្រី Thanh Thuy នោះ លោក Hoang Loc ជនវៀតណាមមួយរូបនៅចក្រភពអង់គ្លេសបានចែករំលែកថា៖ “ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ប្រជាជននៅគ្រប់ទីកន្លែងតែងតែតាមដាន និងបានពិភាក្សាជាច្រើនអំពីមហាសន្និបាតបក្ស និងផ្លាស់ប្តូរថ្មីរបស់ប្រទេសជាតិ។  យើងជាអាណិកជនដែលឃ្លាតឆ្ងាយពីស្រុកកំណើត ពេលត្រឡប់មកស្រុកកំណើតវិញ យើងឃើញថាប្រទេសមានការអភិវឌ្ឍខ្លាំងណាស់។ ខណៈដែលពិភពលោកមានកំណើនអវិជ្ជមាន ប៉ុន្តែវៀតណាមនៅតែមានស្ថេរភាព ហើយអ្វីដែលរីករាយបំផុតគឺយើងគ្រប់គ្រងល្អជំងឺរាតត្បាតកូវីដ ១៩។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះប្រទេសមានការផ្លាស់ប្តូរច្រើន សេដ្ឋកិច្ចមានការរីកចម្រើន ការទាក់ទាញវិនិយោគិនបន្ទាប់មកប្រជាជនមានសុភមង្គល ហើយប្រទេសជាតិសម្រេចបានសមិទ្ធិផលជាច្រើន។ ខ្ញុំសង្ឃឹមថា តាមរយៈមហាសន្និបាតបក្សលើកនេះ ចាប់ពីថ្នាក់ដឹកនាំមជ្ឈិម រហូតដល់ថ្នាក់ដឹកនាំមូលដ្ឋាន ប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស រួមទាំងសហគ្រាសនានា នឹងឯកភាពរួមកម្លាំងកាយចិត្ត ដើម្បីនាំប្រទេសបន្តរីកចម្រើនកាន់តែរឹងមាំថែមទៀត”

ក្នុងពេលជាមួយគ្នានោះ លោកបណ្ឌិត Vo Trung Au ប្រធានសមាគមនិស្សិតវៀតណាមនៅហុងគ្រីបានឲ្យដឹងថា លោកចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្ស  ពីព្រោះលោកក៏ជាបក្ខជនម្នាក់ដែរ។ លោកបណ្ឌិត Vo Trung Au បានឲ្យដឹងថា៖ “ខ្ញុំចាប់អារម្មណ៍តាមដានមហាសន្និបាតបក្ស ដើម្បីទទួលបានចំណេះដឹង ការយល់ដឹងបន្ថែមនិងការតម្រង់ទិសរបស់បក្សនាពេលខាងមុខ។ ការតម្រង់ទិសរបស់បក្សគឺជាការតម្រង់ទិសសម្រាប់ការអភិវឌ្ឍរបស់ប្រទេសដល់ឆ្នាំ ២០៤៥។ នោះជាអ្វីដែលយើងរំពឹងចង់បាន ពោលគឺមានជួរថ្នាក់ដឹកនាំថ្មីប្រកបដោយគំនិតច្នៃប្រឌិតនិងក្លៀវក្លា ដឹកនាំប្រទេសអោយមានការអភិវឌ្ឍខ្លាំងក្លាថែមទៀត។ ឆ្លងកាត់រយៈពេលរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ ទើបយើងឃើញច្បាស់ណាស់ថា ការដឹកនាំរបស់បក្សគឺពិតប្រាកដមានភាពជិតស្និទ្ធនិងនាំមកនូវជោគជ័យដ៏ត្រចះត្រចង់នៅលើពិភពលោក។ ប្រទេសវៀតណាមត្រូវបានគេផ្តល់កិត្តិយស ហើយយើងជាជនជាតិវៀតណាម យើងមានមោទនភាពចំពោះជនជាតិវៀតណាមខ្លាំងណាស់”

អាណិកជនវៀតណាមលើទូទាំងពិភពលោកក៏ដូចជាប្រជាជនវៀតណាមនៅក្នុងប្រទេស បាននិងកំពុងរីករាយអំណរនិទាឃរដូវដែលពោរពេញទៅដោយសេចក្តីជឿជាក់ សេចក្តីស្រឡាញ់ ដោយជឿទុកចិត្តអស់ពីចិត្តចំពោះការដឹកនាំរបស់បក្ស ដែលដឹកនាំប្រជាជនមានភាពសុខសាន្តត្រាណសប្បាយរីករាយ។

ក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមអញ្ជើញធ្វើបទសម្ភាសន៍ជាមួយសាស្រ្តាចារ្យរង បណ្ឌិត Vu Minh Khuong គ្រូបង្រៀនជាន់ខ្ពស់នៃសាលាគោលនយោបាយយុត្តិធម៌ Lee Kuan Yew នៃសាកលវិទ្យាល័យជាតិសិង្ហបុរីនឹងរួមចំណែកអះអាងនូវការពិតជាក់ស្ដែងនេះ។

និទាឃៈរដូវមកដល់ជាមួយសេចក្តីស្រឡាញ់និងជំនឿជាក់ - ảnh 3សាស្រ្តាចារ្យរង បណ្ឌិត Vu Minh Khuong

អ្នកយកព័ត៌មាន៖ ជំរាបសួរលោកសាស្រ្តាចារ្យរង បណ្ឌិត Vu Minh Khuong ។ អរគុណណាស់ ដេលលោកបានអញ្ជើញធ្វើជាវាគ្មិនក្នុងកម្មវិធីផ្សាយសម្លេងរបស់យើងខ្ញុំនាពេល លោកសាស្រ្តាចារ្យរង បណ្ឌិត Vu Minh Khuong ជាទីមេត្រី មហាសន្និបាតលើកទី ១៣ របស់បក្សទើបបានបិទបញ្ចប់ ដោយបានគំណាត់គោលដៅកសាងប្រទេសជាតិវៀតណាមប្រកបដោយវិបុលភាព និងសុភមង្គល។ តើលោកគិតថា ប្រការអ្វីជាកម្លាំងចលករសម្រាប់បក្សកំណត់គោលដៅទាំងនេះ។

សាស្រ្តាចារ្យរង បណ្ឌិត Vu Minh Khuong៖  ខ្ញុំគិតថាបក្សបានដាក់ចេញគោលដៅនេះ គឺដើម្បីអនុវត្តន៍បំណងប្រាថ្នារាប់ពាន់ឆ្នាំរបស់ដូនតាយើង។ ពេលវេលាបានមកដល់ហើយ សម្រាប់យើងប្រមូលកម្លាំងសំដៅអនុវត្តន៍គោលដៅនេះក្នុងរយៈពេល ២ ទៅ ៣ ទសវត្សរ៍ខាងមុខ។ ខ្ញុំគិតថានេះជាគោលដៅដ៏ឈ្លាសវៃ ដែលបក្សបានជ្រើសរើស។ ជាមួយនឹងបុព្វហេតុដ៏មហិមា ពេលណាក៏តែងតែមានកម្លាំងចលករស្នូលចំនួន ៣។ ទីមួយគឺសតិអារម្មណ៍ជាតិ។ ទីពីរគឺស្មារតីឈ្វេងយល់។ ទីបីគឺសមត្ថភាពស្ថាបនា។ អំពីសតិអារម្មណ៍ជាតិ គឺ វៀតណាមមានកម្លាំងដ៏អស្ចារ្យ ដោយបានសរឲ្យឃើញយ៉ាងច្បាស់លាស់ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រជាជាតិ។ យើងបានវាយបរាជ័យខ្មាំងសត្រូវ និងប្រទេសមហាអំណាច ដើម្បីដណ្ដើម បានឯករាជ្យ សេរីភាព ក្នុងរយៈពេលរាប់ពាន់ឆ្នាំនៃប្រវត្តិសាស្ត្រ។ ទាក់ទងនឹងស្មារតីឈ្វេងយល់នោះ ការងារផ្លាស់ប្ដូរថ្មីបាននាំវៀតណាមឈានទៅមុខក្នុងយុគសម័យ។ បណ្តាប្រទេសក្នុងតំបន់ពិតជាគោរពវៀតណាមណាស់ ដោយសារវៀតណាមមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទាក់ទងនឹងសមត្ថភាពស្ថាបនានោះ ចាប់ពីមហាសន្និបាតលើកទី ១២ របស់បក្សមក វៀតណាមបានបោះជំហានទៅមុខ ដោយមានសញ្ញាសម្គាល់គួរឲ្យចាប់អារម្មណ៍ជាច្រើន។ មហាសន្និបាតលើកទី ១៣ របស់បក្សអាចបើកចេញឱកាសថ្មី សម្រាប់វៀតណាមបន្តបោះជំហានទៅមុខទៀត។

អ្នកយកព័ត៌មាន៖ ដោយផ្អែកលើមូលដ្ឋានដែលបានស្ថាបនាទាំងអស់ តើលោកគិតថា អ្វីដែលជាកម្លាំងចលករដ៏ធំបំផុត ដើម្បីយើងអនុវត្តន៍គោលដៅដែលត្រូវបានបក្សដាក់ចេញ ពោល គឺកសាងប្រទេសវៀតណាមប្រកបដោយវិបុលភាពនិងសុភមង្គល។

សាស្រ្តាចារ្យរង បណ្ឌិត Vu Minh Khuong៖ ចំពោះវៀតណាម ឆន្ទៈប្រជាជាតិគឺជាស្នូល-នេះគឺជាកម្លាំង ដ៏អស្ចារ្យ របស់ប្រជាជាតិវៀតណាម។ នេះមិនត្រឹមតែជាបំណងប្រាថ្នាអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាស្លាប់រស់របស់ប្រទេសជាតិទៀតផង។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខ្ញុំតែងតែរំលឹកអំពីការអំពាវនាវរបស់លោកប្រធានហូជីមិញក្នុងសេចក្តីប្រកាសឯករាជ្យ ក៏ដូចជាការអំពាវនាវប្រទេសជាតិទាំងមូលតស៊ូ។ នេះគឺជាកម្លាំងដ៏អស្ចារ្យ ទោះបីនៅទីណាក៏ដោយ ខ្ញុំក៏នៅតែមានទឹកចិត្តចំពោះប្រជាជាតិជានិច្ច។

អ្នកយកព័ត៌មាន៖ តាមគំនិតរបស់លោក តើយើងគប្បីប្រមូលកម្លាំងផ្ទៃក្នុង និងកម្លាំងទូទៅពីខាងក្រៅសម្រាប់គោលដៅនេះយ៉ាងដូចម្តេច?

សាស្រ្តាចារ្យរង បណ្ឌិត Vu Minh Khuong៖  ខ្ញុំគិតថាវៀតណាមគឺជាប្រទេសមួយដ៏ពិសេសក្នុងសតវត្សរ៍ទី ២១ ពោលគឺ  មានសមត្ថភាពទាញយកផលប្រយោជន៍៖ ពីសមាហរណកម្មជាមួយពិភពលោក ធ្វើឱ្យឲ្យពិភពលោកកាន់តែមានផលប្រយោជន៍ ក៏ដូចជាទទួលបានផលប្រយោជន៍ពីពិភពលោក។ វៀតណាមគឺជាគំរូដែលមនុស្សគ្រប់រូបមើលឃើញពីភាពពិសេស។ ក្នុងសមាហរណកម្មអន្តរជាតិ វៀតណាមបានសហការជាមួយសហរដ្ឋអាមេរិក EU ចិន និងអាស៊ីអាគ្នេយ៍គឺសុទ្ធតែបានបង្ហាញថា វៀតណាមគឺជាប្រជាជាតិមួយដែលមានការទទួលខុសត្រូវ មានការខិតខំប្រឹងប្រែងដើម្បីទទួលបានឋានៈគួរឲ្យកត់សម្គាល់នាបច្ចុប្បន្ននេះ។ បច្ចុប្បន្ននេះ វៀតណាមកំពុងខិតខំប្រឹងប្រែងដើម្បីកសាងតំបន់អាស៊ីអាគ្នេយ៍ឈរនៅលំដាប់ទី ៤ ឬ ៥ នៅលើពិភពលោក នាពេលខាងមុខ ស្របនឹងការអភិវឌ្ឍរបស់ចិន និងឥណ្ឌានៅក្នុងតំបន់នេះ ហើយនឹងក្លាយទៅជាដៃគូគួរឲ្យជឿទុកចិត្តជាមួយប្រទេសលោកខាងលិចក្នុងការអភិវឌ្ឍផងដែរ។

សាស្រ្តាចារ្យរង បណ្ឌិត Vu Minh Khuong បានចាត់ទុកថា មហាសន្និបាតលើកទី ១៣ បានបំផុសឆន្ទៈជាតិយ៉ាងខ្លាំងក្លានិងប្ដូរផ្ដាច់ ហើយជាកត្តាផ្ទៃក្នុងដើម្បីជួយប្រទេសជាតិឱ្យក្លាយជាប្រទេសទំនើបក្នុងរយៈពេល ១ ភាគបួននៃសតវត្សរ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ