(VOVWORLD) - សន្ទស្សន៍ម៉ាក្រូសេដ្ឋកិច្ចប្រចាំខែមករាជាច្រើនរបស់វៀតណាមសម្រេចបានលទ្ធផលវិជ្ជមានក្នុងនិន្នាការយ៉ាងសកម្ម។ នេះគឺជាកម្លាំងចលករសម្រាប់វៀតណាមខិតខំប្រឹងប្រែងសម្រេចរួចរាល់រាល់គោលដៅ អភិវឌ្ឍន៍ក្នុងរយៈពេលប៉ុន្មានខែនាពេលខាងមុខ។
សេដ្ឋកិច្ចក្នុងខែមករាឆ្នាំ ២០២៤ មានចំណុចគួរឲ្យចាប់អារម្មណ៍ជាច្រើនដូចជា៖ ចំនួនសហគ្រាសចាប់ផ្ដើមប្រតិបត្តិការឡើងវិញ កើន ២,២ ដងបើធៀបនឹងខែធ្នូឆ្នាំមុន ការទាក់ទាញទុន FDI សម្រេចបាន ២,៣៦ ពាន់លានដុល្លាអាមេរិក ហើយវៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន ១,៥ លាននាក់មកទស្សនា។
ចំណុចលេចធ្លោគួរឲ្យកត់សម្គាល់នានា
ជាទូទៅ ក្នុងខែមករា ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមបន្តមានស្ថិរភាពអតិផរណាត្រូវបានគ្រប់គ្រង ហើយតុល្យភាពធំៗនានាត្រូវបានធានា។ គួរកត់សម្គាល់ថាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ក្នុងខែមករាកើនត្រឹមតែ ០,៣១% ប៉ុណ្ណោះ បើធៀបនឹងខែមុន។ ប្រការនេះបានបញ្ជាក់ថា អតិផរណានៅតែត្រូវបានគ្រប់គ្រងយ៉ាងល្អ។
ក្នុងពេលនោះ សកម្មភាពពាណិជ្ជកម្ម និងសេវាកម្មបានប្រព្រឹត្តទៅយ៉ាងរស់រវើក បម្រើតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យតេត។ ការលក់រាយទំនិញសរុប និងប្រាកចំណូលពីសេវាកម្មប្រើប្រាស់ក្នុងខែមករាត្រូវបានប៉ាន់ប្រមាណថាសម្រេចបាន ៥២៤ ១០០ ពាន់លានដុង (ជាង ២២ ពាន់លានដុល្លារអាមេរិក) កើន ៨,១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
ប្រសិនបើលើវិស័យប្រើប្រាស់ ផលិតផល Made in Vietnam ទទួលបានប្រជាប្រិយភាពពីអតិថិជននោះ លើវិស័យទាក់ទាញវិនិយោគវិញវៀតណាមក៏ជាគោលដៅដែលត្រូវបានសហគ្រាសបរទេសជាច្រើនជ្រើសរើសផងដែរ។ ជាក់ស្ដែង គិតត្រឹមថ្ងៃទី ២០ មករាមានការពេញនិយមពីមនុស្សជាច្រើន ទុនវិនិយោគបរទេសសរុបសម្រេចបានជាង ២,៣៦ ពាន់លានដុល្លារអាមេរិក កើនជាង ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ទុនវិនិយោគចុះបញ្ជីថ្មីបានកើនយ៉ាងខ្លាំងក្លា។ ទីក្រុងហាណូយនាំមុខគេជាមួយនឹងទុនវិនិយោគចុះបញ្ជីសរុបជាង ៨៦៧ លានដុល្លារអាមេរិក ពោលគឺច្រើនជាងប្រមាណ ៤០ ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។
ការបើកប្រាក់ចំណាយសម្រាប់ទុនវិនិយោគសាធារណៈក្នុងខែមករាសម្រេចបាន២,៥៨% ខ្ពស់ជាងរយៈពេលដូចគ្នា។ អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Do Thanh Trung បានឲ្យដឹងថា៖ “យើងបានចាប់វិធានការណ៍តាំងពីដើមអាណត្កិ ហើយយើងក៏បានចាត់វិធានការណ៍ទម្លុះទម្លាយ ដើម្បីស្រាយការលំបាក និងការជំពាក់ជំពិន។ ក្នុងឆ្នាំ ២០២៤គម្រោងវិនិយោគសាធារណៈ ជាពិសេសគឺគម្រោងជាតិសំខាន់ៗ និងគម្រោងធំៗ ដែលមានលក្ខណៈរីកសាយភាយបានសម្រេចរួចរាល់បែបបទរដ្ឋបាលជាមូលដ្ឋាន។ ដូច្នេះហើយ នេះគឺជាបុព្វបទសម្រាប់យើងអាចពន្លឿន ហើយមានក្ដីសង្ឃឹម និងជឿជាក់ថា ក្នុងឆ្នាំ ២០២៤ យើងអាចបើកប្រាក់ចំណាយយ៉ាងល្អនូវផែនការវិនិយោគសាធារណៈ ហើយជាឆ្នាំបើកប្រាក់ចំណាយខ្ពស់ផងដែរ”។
ក្នុងពេលនោះ នាដើមឆ្នាំ ២០២៤ វិស័យទេសចរណ៍វៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ១,៥លានលើកនាក់ ដែលជាខែទទួលបានចំនួនភ្ញៀវអន្តរជាតិច្រើនបំផុតចាប់តាំងពីពេលបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិមកទស្សនាឡើងវិញ ក្រោយពីជំងឺរាតត្បាតកូវីដ ១៩។ លោក Nguyen Trung Khanh ប្រធាននាយកដ្ឋានទេសចរណ៍ជាតិបានមានប្រសាសន៍ថា៖ “នៅឆ្នាំ ២០២៤ យើងប្ដេជ្ញាខិតខំប្រឹងប្រែងពន្លឿនល្បឿនការស្ដារឡើងវិញពន្លឿនល្បឿនអភិវឌ្ឍន៍ទេសចរណ៍ ដោយសម្រេចបានប្រាក់ចំណូលសរុបចំនួន ៨៤០ ពាន់ពាន់លានដុងពីសកម្មភាពទេសចរណ៍ (៣៦ ពាន់លានដុល្លារអាមេរិក)”។
ការព្យាករណ៍សុទិដ្ឋិនិយមពីអង្គការអន្តរជាតិ
យោងតាមរបាយការណ៍សន្ទស្សន៍អ្នកគ្រប់គ្រងការទិញទំនិញ (PMI) ដែលត្រូវបាន S&P Global ប្រកាសបានឲ្យដឹងថា សន្ទស្សន៍ PMI ក្នុងខែមករារបស់វៀតណាមបានកើនដល់ ៥០,៣ ពិន្ទុ បើធៀបនឹងកម្រិត ៤៨,៩ ពិន្ទុក្នុងខែធ្នូឆ្នាំមុន។ លទ្ធផលនេះបានបង្ហាញថាសុខភាពរបស់ផ្នែកផលិតកម្មមានការកែលម្អក្រោយរយៈពេល ៥ ខែ។ នេះគឺជាជំហានចាប់ផ្ដើមគួរឲ្យលើកទឹកចិត្តក្នុងឆ្នាំ ២០២៤ សម្រាប់ផ្នែកផលិតកម្មរបស់វៀតណាម នៅពេលដែលចំនួននៃការបញ្ជាទិញថ្មី និងទិន្នផលមានការកែលម្អជាវិជ្ជមាន។ របាយការណ៍នាពេលថ្មីៗរបស់ធនាគារពិភពលោក (WB) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏សុទ្ធតែបានចង្អុលបង្ហាញថា វៀតណាមចាំបាច់ត្រូវបន្តអនុវត្តន៍គោលនយោបាយ ដើម្បីស្ដារសេដ្ឋកិច្ច រួមទាំងការជំរុញការប្រើប្រាស់ និងវិនិយោគ។
ធនាគារ Standard Chartered បានចាត់ទុកថា សេដ្ឋកិច្ចវៀតណាមក្នុងរយៈពេលមធ្យមនៅតែមានសក្កានុពល ហើយព្យាករណ៍ថាកំណើន GDP របស់វៀតណាមនឹងឈានដល់ ៦,៧% ក្នុងឆ្នាំនេះ។
ដោយមានការចាប់ផ្តើមដ៏ល្អប្រសើរ ជាមួយនឹងសញ្ញាវិជ្ជមាននាដើមឆ្នាំ ២០២៤ និងការចូលរួមរបស់ក្រសួង ស្ថាប័ន ខេត្ត ក្រុងនានាគឺអាចជឿជាក់ក្នុងលើ ២០២៤ ដែលពោរពេញទៅដោយការរីកចម្រើននៃខឿនសេដ្ឋកិច្ចវៀតណាម៕