នាំបុណ្យតេតមកដល់ជនក្រីក្រ

            (VOV)_ទោះបីជាជួបការលំបាកជាច្រើនអំពីសេដ្ឋកិច្ចក្នុងឆ្នាំ ២០១២ក្តី ប៉ុន្តែ រដ្ឋា
ភិបាលវៀតណាម នៅតែលៃទុកការយកចិត្តទុកដាក់ជាពិសេសចំពោះជន ក្រីក្រ ពិសេស
គឺនៅ ក្នុងឱកាសបុណ្យតេតប្រពៃណី។ ថែទាំបុណ្យតេតសំរាប់ជនក្រីក្រ បានក្លាយទៅជា ចលនារបស់ សង្គមទាំងមូល ជាភារកិច្ចស្នូលរបស់គ្រប់ ស្ថាប័ន តំបន់ អង្គភាពអាជីវកម្ម  និងសហគមន៍  ទន្ទឹមនឹងនោះ នេះក៏​ជាការផ្តួចផ្តើមគំនិតធំ​ ក្នុងប្រព័ន្ធគោលនយោបាយ
ធានា សុខុមា លភាពសង្គមរបស់វៀតណាម​។ 

នាំបុណ្យតេតមកដល់ជនក្រីក្រ - ảnh 1
នាំបុណ្យតេតមកដល់ជនក្រីក្រ(internet)

           ការងារថែទាំបុណ្យតេតសំរាប់ជនក្រីក្រ ត្រូវបានគ្រប់ស្ថាប័ន  តំបន់ត្រៀមរៀបចំ
តាំង ពីរប៉ុន្មានខែមុននេះហើយ។ ឆ្នាំនេះ រដ្ឋមន្ត្រីក្រសួងការងារ  យុទ្ធជនពិការនិងសង្គម
កិច្ចវៀត ណាម លោកស្រី Pham Thi Hai Chuyen  បាន អោយដឹងថា៖ ក្រសួងបានមានសំ
ណើរជាមួយ​ប្រធានរដ្ឋ ផ្តល់ប្រាក់ជួយឧបត្ថម្ភជិត៤០០ពាន់លានដុងវៀតណាមសំរាប់
អ្នកមាន គុណូបការះ​ ព្រមទាំង​សំណូមពរ រដ្ឋាភិបាលជួយឧបត្ថម្ភជា​ អង្ករចំនួន ២៣០០០
 តោន។  រដ្ឋមន្ត្រី​ Pham Thi Hai Chuyen បាន អោយ ដឹងថា៖ នេះគឺជាការខំប្រឹងប្រែងដ៏ ធំ ធេងរបស់បក្ស  រដ្ឋវៀតណាមក្នុង លក្ខណះសេដ្ឋកិច្ច និងសង្គមនៅមានការលំបាកជាច្រើន៖

            “ រដ្ឋាភិបាលបញ្ជាណែនាំ ជួយឧបត្ថម្ភអង្ករសំរាប់គ្រួសារក្រីក្រ។ វៀតណាមជា
ប្រទេស ១ក្នុងចំណោមប្រទេសអាស៊ាន ដែលមានគោលនយោបាយ​សុខុមាលភាពសង្គម
ជាច្រើន  ទទួល​បានការវាយតំលៃយ៉ាងខ្ពស់ ក្នុងការអនុវត្ត​ដែលក្នុងនោះមានគោល
នយោ បាយជាច្រើនសំរាប់ជនក្រីក្រ។ ក្នុងឱកាសបុណ្យតេតនេះ រដ្ឋាភិបាលបាន ស្នើ
បណ្ដា ខេត្តពិនិត្យមើលឡើងវិញ​បណ្ដាមុខសញ្ញាជាគ្រួសារក្រីក្រ ដើម្បីធានា អោយ
មានអ្នកទាំង នោះ​មានបុណ្យតេតសប្បាយរីករាយ និងកក់ក្តៅផងដែរ។ ”

            ក្នុងសារលិខិតបញ្ជាណែនាំការអនុវត្តការងារបំរើបុណ្យតេត​ នាយក​រដ្ឋ​មន្ត្រី​វៀត ណាម លោក Nguyen Tan Dungបានស្នើគ្រប់ស្ថាប័នទាក់ទិន ត្រូវយក​ចិត្ត​ទុក​ដាក់ដល់ការ ងារផ្គត់ផ្គងទំនិញនៅតំបន់ជនបទ តំបន់ឆ្ងាយដាច់ស្រយាល ​តំបន់ជនរួមជាតិជាជនជាតិ
ភាគតិច​ ព្រំដែន កោះសមុទ្រ។ នាយករដ្ឋមន្ត្រីក៏បាន​ស្នើ​ស្ថាប័ន​មានសមត្ថកិច្ចបំពេញ
រាល់ របប គោលនយោបាយរបស់បក្ស ​រដ្ឋអោយ​ទាន់ពេលវេលា និងគ្រប់គ្រាន់ រួមសហ
ការរៀបចំ ចុះទៅ​សាក់សួរសុខទុក្ខ លើកទឹកចិ ត្តអោយបណ្ដាគ្រួសារក្រីក្រ មុខសញ្ញា
គោល នយោបាយលើភូមិដ្ឋា​ន។

            រួមជាមួយការជួយឧបត្ថម្ភជនក្រីក្រទទួលបុណ្យតេត​ ឆ្នាំនេះ គណះ​កម្មាធិការ​អចិន្ត្រៃយ៍ គណះកម្មាធិការមជ្ឈឹម រណះសិរ្យមាតុភូមិវៀតណាម បាន​បែងចែកមូល
និធិដើម្បីជន ក្រីក្រមជ្ឈឹម  ជាមួយចំនួនទឹកប្រាក់ ៣ ពាន់លានដុង  ស្មើនឹងអំណោយ ចំនួន ១១ពានចំណែក។ ប្រធានគណះកម្មាធិការមជ្ឈឹម រណះសិរ្យមាតុភូមិវៀតណាម
 លោក Huynh Damបានអោយដឹងថា៖ រណះសិរ្យ​មាតុ​ភូមិ​វៀតណាមបានសកម្មចលនា បណ្ដាអង្គការ បុគ្គល រួមជាមួយគ្នាថែទាំ​សំរាប់ជនក្រីក្រ៖

            “ឆ្នាំនេះ រណះសិរ្យមាតុភូមិវៀតណាម បន្តចលនាបណ្ដាអង្គការ បុគ្គលរួមដៃ រួម
កម្លាំងកាយចិត្តសំរាប់ជនក្រីក្រប្រកបដោយជាក់ស្ដែងជាង ប្រសិទ្ធិភាពជាង និងក្តាប់
ស្ថានភាពជាក់ស្ដែងជាង។ ក្នុងស្ថានភាពខឿនសេដ្ឋកិច្ចនៅមានការលំបាកជាច្រើន  សកម្មភាពនេះមានអត្ថន័យជ្រាលជ្រៅណាស់។”   ការដែលបណ្ដាស្ថាប័ន តំបន់ត្រៀម
រៀប ចំយ៉ាងហ្ម៉ត់ចត់ និងអនុវត្តការងារថែទាំបុណ្យតេតសំរាប់ជនក្រីក្រ ​ជួយឧបត្ថម្ភទាន់
ពេលវេលា សំរាប់បណ្ដាជនក្រីក្រ ក្នុងឱកាសបុណ្យតេតឆ្នាំនេះ។ ការងារនេះបានរួមចំ
ណែក អនុវត្តតាមការផ្តើមគំនិត​១ក្នុងចំណោមការផ្ដើមគំនិតធំៗ ក្នុងប្រព័ន្ធគោលន
យោបាយធា នាសុខុមាលភាពសង្គមរបស់វៀតណាម នោះគឺធានាជនក្រីក្រគ្រប់រូប
សុទ្ធតែមាន បុណ្យតេត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ