(VOVworld)-សិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យាលើកទី៥បានប្រព្រឹត្តទៅក្នុងរយៈ
ពេល២ថ្ងៃ គឺថ្ងៃទី១៥និងទី១៦ធ្នូនៅទីក្រុងហាណូយប្រទេសវៀតណាមក្រោមប្រ
ធានបទ “អភិវឌ្ឍន៍និរន្តរភាពក្នុងបរិបទពិភពលោកទាំងមូល”។ តាំងពីពេលរៀបចំ
ជាលើកដំបូងនាឆ្នាំ១៩៩៨រហូតមកដល់បច្ចុប្បន្ន សិក្ខាសាលាអន្តរជាតិវៀតណាម
វិទ្យាបាន នាំវៀតណាមក្លាយទៅជាអាស័យដ្ឋានស្រាវជ្រាវវៀតណាមវិទ្យារបស់
ពិភពលោកជាបណ្តើរៗ។
|
ទិដ្ឋភាពនៃសិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យាលើកទី៤ |
សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិវៀតណាមវិទ្យាជាវេទិកាវិទ្យាសាស្ត្រមួយសំដៅ
ពិភាគ្សានិងដាក់ចេញសំណើររួមចំណែកដោះស្រាយរាល់បញ្ហាបច្ចុប្បន្នរបស់វៀត
ណាម។សិក្ខាសាលាក៏បានឆ្ពោះទៅជម្រុញការអភិវឌ្ឍន៍បណ្តាញវៀតណាមវិទ្យា
លើសកលលោកទំាងមូល ប្រមូលផ្តុំក្រុមអ្នកជំនាញការស្រាវជ្រាវអំពីវៀតណាម លើ
ជំនាញខុសពីគ្នា ហើយជម្រុញការបង្កើតអង្គការអន្តរជាតិមួយទទួលបន្ទុកអំពីវៀត
ណាមវិទ្យាដែលនៅទីនោះវៀតណាមដើរតួរនាទីជាមជ្ឈមណ្ឌល។
កំណាត់ផ្លូវដើម្បីកំណត់ពាណិជ្ជសញ្ញាសិក្ខសាលា
នាឆ្នាំ១៩៩៨ សិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យាបានរៀបចំឡើងជាលើកដំ
បូង ដែលទាក់ទាញការចូករួមរបស់អ្នកវិទ្យាសាស្ត្រលើទូទាំងពិភពលោកចំនួន៣០០
នាក់មកពីប្រទេសចំនួន២៧។ ដោយឡែក ក្នុងពិធីបើកសិក្ខាសាលាមានចំនួនអ្នក
ចូលរួមឡើងដល់១ពាន់នាក់។ ក្រោមប្រធានបទ “ស្រាវជ្រាវវៀតណាមនិងអភិវឌ្ឍន៍
កិច្ចសហប្រតិបត្តិការអន្តរជាតិ” សិក្ខាសាលានេះរួមមានអនុគណៈកម្មាធិការចំនួន
១៥ របាយការណ៍មាន៣៩៥ច្បាប់ ក្នុងនោះមានរបាយការណ៍របស់អ្នកវិទ្យាសាស្ត្រ
អន្តរជាតិចំនួន១៦៣ច្បាប់។ ហើយសិក្ខាសាលាវៀតណាមវិទ្យាលើកទី៥ក្រោមប្រ
ធានបទ “អភិវឌ្ឍន៍និរន្តរភាពក្នុងបរិបទសកលលោកទាំងមូល” ដោយមានរបាយការ
ណ៍ជាង៧០០ច្បាប់របស់អ្នកវិទ្យាសាស្ត្រលើគ្រប់ទិសទីផងដែរ។
ចូលរួមដោះស្រាយរាល់បញ្ហាបច្ចុប្បន្ន
សិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យាលើកទី៥បានរៀបចំឡើងដោយចែកជា
អនុគណៈកម្មាធិការជំនាញចំនួន៦។ ស្តីអំពីរៀបចំបែងចែកអនុគណៈកម្មាធិការជំ
នាញទាំង៦នេះ លោក Nguyen Huu Duc នាយករងនៃមហាវិទ្យាល័យជាតិហា
ណូយនិងជាប្រធានគណៈចាត់តាំងសិក្ខាសាលានេះបានឲ្យដឹងថា៖
“មុននេះ យើងតែងតែផ្តោតសំខាន់លើបណ្តាបញ្ហាស្តីពីវិទ្យាសាស្ត្រ សង្គមនិង
មនុស្សសាស្ត្រ ហើយបច្ចុប្បន្ន បញ្ហាទាំងអស់នេះបានបើកទូលាយទៅលើវិស័យដ
ទៃជាច្រើនក្នុងនោះមានវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អប់រំបណ្តុះបណ្តាល ជា
ពិសេសគឺបញ្ហាបម្រែបម្រួលអាកាសធាតុ។ តាមនោះ យើងអាចយល់បានថា ក្រៅ
ពីគោលដៅប្រពៃណីជាវេទិកាសម្រាប់អ្នកស្រាវជ្រាវវៀតណាមផ្សាភ្ជាប់ជាមួយ
បញ្តាញស្រាវជ្រាវលើពិភពលោកមក គឺសិក្ខាសាលាលើកនេះថែមទាំងប្រមូលផ្តុំ
ដោះស្រាយរាល់បញ្ហាបច្ចុប្បន្ននៅវៀតណាមទៀតផង”។
យោងតាមកម្មវត្ថុនោះ សិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យាលើកទី៥នេះបាន
ស្តីអំពីព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ។នោះគឺសម្គាល់វៀតណាមក្នុងដំណើរ
ការធ្វើសមាហរណកម្មនិងកំណត់កំណាត់ផ្លូវសម្រាប់បោះជំហានទៅមុខ ហើយការ
អភិវឌ្ឍន៍និរន្តរភាពរបស់វៀតណាមគឺមិនអាចបំបែកបានកត្តាបរិស្ថាននិងការប្រែ
ប្រួលរបស់អាកាសធាតុជាដើម។
អាស័យដ្ឋានកណ្តាលសម្រាប់អ្នកស្រាវជ្រាវអំពីវៀតណាម
លើពិភពលោកមានរបាយាការណ៍វិទ្យាសាស្ត្រស្រាវជ្រាវអំពីវៀតណាមចំនួន
ជាង៤ម៉ឺនច្បាប់ដែលក្នុងនោះ ៥០%គឺរបស់អ្នកនិពន្ធបរទេស។ ដូច្នេះ វៀតណាម
ជាមុខសញ្ញាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រលើពិភពលោកទាំងមូល។ចំពោះ សិក្ខា
សាលាអន្តរជាតិវៀតណាមវិទ្យា គណៈចាត់តាំងបានដាក់ចេញគោលដៅថា បង្កើន
ការផ្សាភ្ជាប់ បង្កើតបណ្តាញអ្នកស្រាវជ្រាវវៀតណាមលើពិភពលោកទាំងមូលដើម្បី
បម្រើការវិវឌ្ឍន៍របស់វៀតណាម។ សាស្ត្រាចារ្យបណ្ឌិត Vu Minh Giang អ្នកជំនាញ
ការនៃមហាវិទ្យាល័យជាតិហាណូយបានចែករំលែកថា៖
“នេះជាឱកាសសម្រាប់វៀតណាមទាក់ទងផ្ទាល់ជាមួយរាល់ការប្រកាសថ្មីបំ
ផុត អំពីវៀតណាមលើគ្រប់មធ្យោបាយទាំងអស់។ ដល់៤ឆ្នាំម្តង អ្នកវិទ្យាសាស្ត្រនានា
បាននាំមកសិក្ខាសាលានូវលទ្ធផលស្រាវជ្រាវថ្មីបំផុត ហើយនេះជាផលប្រយោជន៍
ដែលវៀតណាមទទួលបាន។ ពោលគឺ វៀតណាមអាចប្រមូលផ្តុំចំណេះដឹងវិទ្យា
សាស្ត្រ លើកកំពស់មនសិការនិងសិក្សារៀនសូត្រអំពីវិធីសាស្ត្រស្រាវជ្រាវផង ក៏ដូច
ជាអភិវឌ្ឍន៍បានទំនាក់ទំនងជាមួយអ្នកស្រាវជ្រាវវៀតណាមវិទ្យាលើទូទាំងពិភព
លោក”។
តាមរយៈរាល់ការពិភាគ្សានិងការផ្សាភ្ជាប់នៅក្នុងសិក្ខាសាលានេះ គណៈចាត់
តាំងក៏បានដាក់ចេញសំណើរដោះស្រាយដើម្បីបង្កើតនិងអភិវឌ្ឍន៍មជ្ឈមណ្ឌលឯក
សារស្រាវជ្រាវអំពីវៀតណាមផងដែរ៕