នាំឲ្យវៀតណាមក្លាយទៅជាប្រទេសនៃសហគ្រិនភាពដ៏ខ្លាំងក្លា

(VOVWORLD) - បដិវត្តន៍ឧស្សាហកម្មលើកទី៤បាននិងកំពុងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅលើគ្រប់ទិដ្ឋភាពនៃជីវភាពសង្គម។ ប្រទេស អាជីវកម្ម និងបុគ្គលដែលចង់អភិវឌ្ឍន៍ត្រូវតែមានការ ច្នៃប្រឌិតដោយឥតឈប់ឈរ។ ស្មារតីនៃសហគ្រិនភាពបានក្លាយជា និន្នាការទូទៅនៅប្រទេសជាច្រើននាពេលបច្ចុប្បន្ន។ ក្នុងចរន្តលំហូររួមនោះ នៅ វៀតណាម ចលនាចាប់ផ្តើមអាជីវកម្មក៏កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជាពិសេសក្នុង ស្រទាប់យុវជន សិស្សនិងនិស្សិត ហើយត្រូវបានដ្ឋ រដ្ឋាភិបាលផ្ដោតការយកចិត្តទុកដាក់ ពិសេសនិងបង្កគ្រប់លក្ខណៈងាយស្រួលបំផុតផងដែរ។

នាំឲ្យវៀតណាមក្លាយទៅជាប្រទេសនៃសហគ្រិនភាពដ៏ខ្លាំងក្លា - ảnh 1នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Pham Minh Chinh អញ្ជើញថ្លែងនៅទិវាបុណ្យសហគ្រិនភាពជាតិរបស់សិស្ស និស្សិតលើកទី៤។ (រូបថត៖ VOV)
រីកសាយភាយចលនាចាប់ផ្ដើមអាជីវកម្មក្នុងស្រទាប់សិស្ស និស្សិត
ក្នុងឆ្នាំ ២០២១ វៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៤៤ ក្នុងចំណោមប្រទេស និងខឿនសេដ្ឋកិច្ចទាំង ១៣២ ទាក់ទងនឹងនវានុវត្តភាពសកល ហើយបន្តរក្សាចំណាត់ ថ្នាក់លេខ ១ ក្នុងចំណោមប្រទេសដែលមានចំណូលមធ្យមកម្រិតទាបទាំង៣៤។ បច្ចុប្បន្ននេះមានអង្គការជាង ១០០០ ដែលមានសមត្ថភាពជួយឧបត្ថម្ភការចាប់ផ្តើមអាជីវកម្ម; ១០០% នៃគ្រឹះស្ថានបណ្តុះបណ្តាលមានគម្រោងជួយឧបត្ថម្ភសិស្សនិង និស្សិតក្នុងការចាប់ផ្តើមអាជីវកម្ម។ ធនាគារពិភពលោកវាយតម្លៃថា វៀតណាមជា ប្រទេសមួយក្នុងចំណោមប្រទេសអាស៊ីបូព៌ាភាគតិច ដែលវិនិយោគលើនវានុវត្តភាព ការច្នៃប្រឌិត ដោយមានចំនួនប៉ាតង់ស្មើ ឬខ្ពស់ជាងការរំពឹងទុកមុននេះ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជាប្រទេសមួយដែលមានការចាប់ផ្តើមយឺត ជាងក្នុងវិស័យ សហគ្រិនភាពតាមនោះ ប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាពនៅវៀតណាម នៅតែមានគម្លាត បើធៀបនឹងប្រទេសជាច្រើនលើពិភពលោកផងដែរ។ ដើម្បីនាំឲ្យវៀតណាមក្លាយ ទៅជាប្រទេសនៃសហគ្រិនភាពដ៏ខ្លាំងក្លាបានយ៉ាងឆាប់រហ័ស  ចលនាចាប់ផ្តើម អាជីវកម្មនៅវៀតណាមចាំបាច់ត្រូវឈានទៅដំណាក់កាលថ្មីមួយដែលខ្ពស់ជាងទាំង គុណភាពនិងបរិមាណ។ ប្រការនេះត្រូវបាន នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Pham Minh Chinh សង្កត់ធ្ងន់ក្នុងទិវាបុណ្យសហគ្រិនភាពជាតិរបស់សិស្ស និស្សិតលើកទី៤ដែលប្រព្រឹត្តទៅ កាលពីសប្តាហ៍មុន៖
“ត្រូវតែចាត់ទុកនេះជាភារកិច្ចស្នូលនៃប្រព័ន្ធនយោបាយទាំងមូល មិនមែនជា ភារកិច្ចរបស់ក្រសួង គណៈកម្មាធិការ ផ្នែក ឬមូលដ្ឋានដោយឡែកណាមួយឡើយ។ ត្រូវតែជំរុញការផ្សព្វផ្សាយអំពីនវានុវត្តភាព លើកទឹកចិត្តការត្រិះរិះប្រកបដោយ នវានុវត្តភាព លុបបំបាត់ឧបសគ្គ និងគំនិតហួសសម័យក្នុងការត្រិះរិះ។ ត្រូវតែជំរុញ យ៉ាងខ្លាំងនូវប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាពនៅក្នុងវិស័យអប់រំនិយាយរួម ជាពិសេសប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាពនៅក្នុងសាកលវិទ្យាល័យ និងសាលា ជាន់ខ្ពស់និយាយដោយឡែក”។
នាំឲ្យវៀតណាមក្លាយទៅជាប្រទេសនៃសហគ្រិនភាពដ៏ខ្លាំងក្លា - ảnh 2ទិវាបុណ្យសហគ្រិនភាពជាតិរបស់សិស្ស និស្សិតលើកទី៤។ 
បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ដល់ចលនានវានុវត្តនភាព
វៀតណាមមានគោលជំហរ យន្តការ គោលនយោបាយ គម្រោងជាច្រើនដើម្បី បង្កលក្ខណៈងាយស្រួលសម្រាប់និស្សិតក្នុងការចាប់ផ្តើមអាជីវកម្ម ដូចជាគម្រោងលេខ ១៦៦៥ របស់រដ្ឋាភិបាល។ គម្រោងលេខ ១៦៦៥ និងទិវាបុណ្យសហគ្រិនភាពជាតិ របស់សិស្ស និស្សិត ត្រូវបានរៀបចំឡើងជាប្រចាំ សំដៅជំរុញស្មារតីច្នៃប្រឌិត ជួយឲ្យ ប្អូនៗផ្លាស់ប្តូរការត្រិះរិះ ការយល់ដឹង ហ៊ានគិត ហ៊ានធ្វើ និងមានសេចក្ដីប្រាថ្នាដ៏ធំ ដើម្បីប្រែក្លាយក្តីសុបិន គំនិតទៅជាការពិត។
ការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពប្រកបដោយនវានុវត្តភាព គឺជាដំណើរការដ៏យូរអង្វែងមួយដែលទាមទារឲ្យមានចក្ខុវិស័យ ដំណោះស្រាយ មូលដ្ឋាននិងយុទ្ធសាស្ត្រ។ ក្នុងដំណើរការនោះ វៀតណាមតែងតែយកចិត្តទុកដាក់ វិនិយោគយ៉ាងខ្លាំងទៅក្នុងការចាប់ផ្ដើមអាជីវកម្មរបស់ជំនាន់វ័យក្មេង។ នៅទិវាបុណ្យ សហគ្រិនភាពជាតិរបស់សិស្ស និស្សិតលើកទី៤ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកច្បាស់ថា ដើម្បីជំរុញការចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត គឺត្រូវតែមានរដ្ឋាភិបាលច្នៃប្រឌិតនិងសង្គមច្នៃប្រឌិតដែរ។ រដ្ឋាភិបាលនឹងរួមដំណើរជាមួយយុវជនជានិច្ចក្នុងដំណើរការចាប់ផ្តើមអាជីវកម្ម បង្កើតឡើងតម្លៃសម្រាប់សហគមន៍ រួមវិភាគទានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh មានប្រសាសន៍ថា៖
“ដើម្បីមានការចាប់ផ្តើមអាជីវកម្មប្រកបដោយនវានុវត្តភាព ត្រូវតែមានការអប់រំប្រកបដោយនវានុវត្តភាព។ ការចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តភាព ត្រូវតែ ផ្តោតសំខាន់លើការអភិវឌ្ឍពីឫសគល់ ពីចំណេះដឹង ជំនាញ លក្ខណៈបុគ្គល និងសីលធម៌របស់ប្រជាជនវៀតណាមក៏ដូចជាជំនាន់វ័យក្មេងវៀតណាម។ ខ្ញុំបញ្ជាក់ពីការ យកចិត្តទុកដាក់ ការវិនិយោគរបស់បក្ស រដ្ឋ និងនាយករដ្ឋមន្ត្រីផ្ទាល់ ចំពោះជំនាន់វ័យ ក្មេង ជំនាន់សិស្សនិងនិស្សិត។ រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីនឹងបង្កលក្ខណៈទាំង អស់ដើម្បីមានបរិយាកាសសហគ្រិនភាពដោយនវានុវត្តភាព ដែលអំណោយផល បំផុត។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ដោយកម្លាំងវ័យក្មេង នៅថ្ងៃមួយមិនយូរប៉ុន្មានដែរ អ្នកនឹង បង្កើតឡើងតម្លៃដ៏ធំធេងមិនត្រឹមតែសម្រាប់វៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់ ពិភពលោកទាំងមូលទៀតផង”។
បើប្រៀបធៀបទៅនឹងប្រទេសជាច្រើន វៀតណាមមានគុណសម្បត្តិនៃចំនួន ប្រជាជនវ័យក្មេង ដែលមានន័ថា មានកម្លាំងយុវជនច្រើនសន្ធឹកសន្ធាប់និយាយរួម និងកម្លាំងពលករវ័យក្មេងនិយាយដោយឡែក។ យុវជនវៀតណាមបាននិងកំពុងបង្ហាញពីតួនាទីជាសសរស្តម្ភ និងជាម្ចាស់ប្រទេសជាតិនាពេលអនាគត ជាកម្លាំងឈានមុខគេក្នុងការកសាងនិងការពារមាតុភូមិហើយជាកត្តាមួយក្នុងចំណោមកត្តា ដែលសម្រេចភាពជោគជ័យនៃបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបកម្មប្រទេស និង សមាហរណកម្មអន្តរជាតិផងដែរ។ ជាមួយនឹងសេចក្តីប្រាថ្នាចង់ឈានឡើង ការផ្លាស់ ប្តូរការត្រិះរិះ ជំនឿជឿជាក់និងសេចក្តីប្រាថ្នា ជំនាន់វ័យក្មេងវៀតណាមបាននិងកំពុង រួមវិភាគទានទៅក្នុងការសម្រេចក្តីសុបិន នាំឲ្យវៀតណាមក្លាយ ទៅជាប្រទេសនៃ សហគ្រិនភាពដោយមានកម្លាំងសេដ្ឋកិច្ចរឹងមាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ