បើកចេញក្តីសង្ឃឹមសំរាប់វិបត្តិនៅស៊ីរី
ANH HUYEN -  
|
បើកចេញក្តីសង្ឃឹមសំរាប់វិបត្តិនៅស៊ីរី (វិមានក្រែមឡាំង) |
Vovworld-ជំនួបសន្ទនាជាផ្លូវការដើមដំបូងរវាងប្រធានាធិបតីអាមេរិកលោក
Barack Obama និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងអំឡុងជាង២ឆ្នាំកន្លង
ទៅទើបនឹងបានប្រព្រឹត្តទៅនៅខាងក្រៅសម័យប្រជុំមហាសន្និបាតអង្គការ
សហប្រជាជាតិនៅក្រុង New York។ ជំនួបសន្ទនាបានអូសបន្លាយវែងជាងការ
គ្រោងទុកជាមុននិងទោះបីជាទទួលស្គាល់នៅមានការខ្វែងគំនិតក្តី ប៉ុន្តែថ្នាក់ដឹកនាំ
ទាំងពីររូបបានអះអាងថា ភាគីទាំងពីរទទួលបានការយល់ដឹងរួម នឹងសហប្រតិបត្តិ
ការនៅកំរិតខ្ពស់បំផុតក្នុងការដោះស្រាយវិបត្តិនៅស៊ិរី។
រុស្ស៊ីនិងអាមេរិកចាប់ដៃគ្នា
មានគោលដៅរួមគឺវាយកំតិចអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ដែលកំពុង
ទន្ទ្រានកាន់កាប់ជាងពាក់កណ្ដាលដែនដីស៊ីរី ប៉ុន្តែរុស្ស៊ីនិងអាមេរិកនិងលោកខាង
លិចជានិច្ចកាលមានទស្សនៈបញ្ច្រាស់គ្នា។ រុស្ស៊ីបានគាំទ្រប្រធានាធិបតីស៊ីរី Bashar
Al Assad និងជួយឧបត្ថម្ភមធ្យោបាយអាវុធនិងកងទ័ពដើម្បីស៊ីរីវាយកំតិចភាគីប្រឆាំង
និង IS។ខណៈពេលនើអាមេរិកនិងលោកខាងលិចបានចាត់តុកថា លោក Bashar Al
Assad ជាមូលហេតុនាំទៅដល់វិបត្តិនយោបាយនិងជនចំណាក់ស្រុកនៅស៊ីរី។
ដោយស្ថានភាពជាក់ស្ដែងនេះ រួមជាមួយរលកជនចំណាក់ស្រុកនិងពាក់
កណ្ដាលប្រទេសស៊ីរីកំពុងស្ថិតក្នុងភាពត្រួតត្រារបស់រដ្ឋឥស្លាមស្វ័យប្រកាស (IS)
បានធ្វើឲ្យរុស្ស៊ីអាមេរិកយល់ដឹងថា អាទិភាពជួរមុខនាបច្ចុប្បន្នគឺត្រូវរួមកំលាំងវាយ
កំតិចភេរវកម្ម។
បើកចេញដំណោះស្រាយដោះស្រាយវិបត្តិ
ជាច្បាស់ណាស់ថា ការខិតមកជិតគ្នារវាងរុស្ស៊ីនិងអាមេរិកបានបង្កើតកំលាំង
សំរាប់កែលំអរទំនាក់ទំនងរវាងរុស្ស៊ីនិងលោកខាងលិច។ ភ័ស្តុតាងគឺបន្ទាប់ពីជំនួប
ជាផ្លូវការរវាងប្រធានាធិបតី Obama និងប្រធានាធិបតី Putin ដែលបានរៀបចំផែនការ
ថ្នាក់ដឹកនាំមហាអំណាចទ្វីបអឺរ៉ុបដូចជាអាល្លឺម៉ង់អង់គ្លេសបារាំងក៏មានគំនិតមាន
ជំនួបសន្ទនាជាមួយលោក Putin ផងដែរ។ តាមប្រភពព័ត៌មានពីរដ្ឋាភិបាលអាល្លឺម៉ង់
ថាអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នឹងមានជំនួបសន្ទនាជាមួយ
ប្រធានាធិបតី Vladimir Putin នៅកិច្ចប្រជុំថ្នាក់ដឹកនាំក្រុម Norman+ នៅរដ្ឋធានីប៉ារីស
នាថ្ងៃទី២តុលាខាងមុខ។ លោកស្រី Merkel បានប្រកាសថា វិបត្តិត្រឹមតែបានដោះ
ស្រាយតាមរយៈការខំប្រឹងប្រែងរបស់ EU អាមេរិករុស្ស៊ីនិងបណ្ដាប្រទេសមជ្ឈឹមបូព៌ា
តែប៉ុណ្ណោះ។ ជាច្បាស់ណាស់ថា នេះជាសេចក្តីអញ្ចើញជាផ្លូវការដើម្បីដំបូងចំពោះ
រុស្ស៊ីរួមគ្នាដោះស្រាយបញ្ហាស៊ីរី។
ខណៈពេលនោះនាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron ក្នុងសេចក្តី
ប្រកាសមួយនៅមហាសន្និបាតអង្គការសហប្រជាជាតិនាពេលថ្មីៗនេះបានឡើង
សម្លេងស្នើរទុកឲ្យប្រធានាធិបតីស៊ីរីលោក Al Assad បន្តកាន់អំណាចក្នុងរដ្ឋាភិបាល
អន្តរកាល ទន្ទឹមនឹងនោះចាត់ទុកថា ម៉ូស្គូត្រូវចូលរួមសកម្មភាពសមូហភាពដើម្បី
ប្រឆាំងនឹង IS។
មិនអាចខ្វះរុស្ស៊ីក្នុងសម្ព័ន្ធភាពប្រឆាំង IS ឡើយ
លើស្ថានភាពជាក់ស្ដែង រុស្ស៊ីមានតួនាទីសំខាន់ណាស់ចំពោះស៊ីរីក្នុងការ
ដោះស្រាយវិបត្តិនៅប្រទេសនេះ។ ពីព្រោះប្រទេសទាំងពីរមានទំនាក់ទំនងយូរ
អ្វែងនិងជាសម្ព័ន្ធមិត្តជិតស្និទ្ធ។ ប្រហែលជាដល់ពេលដែលអាមេរិកនិងប្រទេស
EU នានាឃើញថាការបែងចែកខ្វែងគំនិតក្នុងទំនាក់ទំនងជាមួយរុស្ស៊ីត្រឹមតែធ្វើ
ឲ្យខ្សោយកំលាំងក្នុងសង្គ្រាមរួមប្រឆាំង IS គំរាមកំហែងឱកាសដោះស្រាយ
ចប់ចុងចប់ដើមកំលាំងភេរវកម្មនេះ។ ហេតុនេះហើយដល់ពេលដែលបណ្ដា
មហាអំណាចត្រូវបញ្ចប់ជាបណ្ដុះអាសន្នរាល់ផលប្រយោជន៍ដោយឡែកក្នុងការប្រើ
ប្រាស់ស្លឹកបៀយុទ្ធសាស្ត្រស៊ីរីនៅមជ្ឈឹមបូព៌ាដើម្បីបំរើឲ្យបុព្វហេតុរួមប្រឆាំង IS។
ហេតុនេះហើយទោះបីជានៅមានការខ្វែងគំនិតអំពីទស្សនៈនិងផលប្រយោជន៍ក្តី
ប៉ុន្តែការសន្ទនាសហប្រតិបត្តិការជាជម្រើសរបស់បណ្ដាភាគីនាបច្ចុប្បន្ន សំដៅ
បញ្ចប់សង្គ្រាមស៊ីវិលដែលអូសបន្លាយតាំងពីឆ្នាំ២០១១មកធ្វើឲ្យមនុស្សជាង២៤០
ពាន់នាក់ត្រូវស្លាប់រួមជាមួយមនុស្សរាប់លាននាក់ត្រូវចាកចេញពីស្រុកកំណើតទៅ
ភៀសខ្លួន៕
ANH HUYEN