បើកទូលាយប្រភពធនធាន ជំរុញសន្ទុះអភិវឌ្ឍន៍

(VOVWORLD) - សមិទ្ធិផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងរយៈពេល ២ ខែដើមឆ្នាំនេះបង្ហាញ ថា វៀតណាមបានបង្កើតកម្លាំងចលករថ្មី ដើម្បីជំរុញសន្ទុះអភិវឌ្ឍន៍ក្នុងប៉ុន្មានខែ បន្ទាប់។ នៅក្នុងបរិបទនោះ ក្រសួង និងផ្នែកជាច្រើនក៏បន្តអនុវត្តន៍ដំណោះស្រាយ នានាដើម្បីបើកទូលាយប្រភពធនធាន ពង្រីកប្រៀបខ្លាំង ដើម្បីរួមចំណែកដល់ការសម្រេច គោលដៅកំណើន។

បើកទូលាយប្រភពធនធាន ជំរុញសន្ទុះអភិវឌ្ឍន៍ - ảnh 1រូបថតឧទាហរណ៍៖ VTV

ជំរុញកំណើនឥណទាន និងការផ្គត់ផ្គង់ដើមទុនដល់ខឿនសេដ្ឋកិច្ច

ការផ្គត់ផ្គង់ទុនដល់ខឿនសេដ្ឋកិច្ចគឺជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ ឆ្នាំនេះ ធនាគាររដ្ឋវៀតណាមបានម្ចាស់ការរៀបចំយន្តការថ្មីសម្រាប់ការគ្រប់គ្រងឥណទាន។ ជាក់ស្ដែងគឺចាប់ពីដើមឆ្នាំ ១៥% នៃដែនកំណត់ឥណទានត្រូវបានផ្តល់ទៅ ឱ្យអង្គការឥណទានទាំងអស់។ ទន្ទឹមនឹងនោះ ធនាគាររដ្ឋវៀតណាមបន្តដឹកនាំឲ្យ ប្រមូលផ្ដុំឥណទានចូលក្នុងវិស័យផលិតកម្ម អាជីវកម្ម វិស័យអាទិភាព និងកម្លាំង ចលករកំណើននានា (ការវិនិយោគ ការប្រើប្រាស់ ការនាំចេញ) តាមគោលជំហររបស់ រដ្ឋាភិបាល; គ្រប់គ្រងយ៉ាងតឹងរឹងនូវប្រភពឥណទានចូលក្នុងវិស័យដែលមាន ហានិភ័យ។ ជាពិសេស ផ្នែកធនាគារបន្តជួយសម្រួលនិងជំរុញការពង្រីកឥណទាន អ្នកប្រើប្រាស់ ប្រកបដោយសុវត្ថិភាពនិងភាពស្អាតស្អំ។ ទេសាភិបាលរងធនាគាររដ្ឋ លោក Dao Minh Tu បានឲ្យដឹងថា៖

“ក្នុងឆ្នាំនេះ ធនាគាររដ្ឋនឹងផ្លាស់ប្ដូរថ្មីយន្តការប្រតិបត្តិការ ដឹកនាំសកម្មភាព ឥណទាន ផ្លាស់ប្ដូរថ្មីការបែងចែកគោលដៅ បង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ ធនាគារពាណិជ្ជកម្មក្នុងការផ្គត់ផ្គង់ដើមទុនសម្រាប់សេដ្ឋកិច្ច អាជីវកម្ម និងប្រជាជន។ ទន្ទឹមនឹងនោះ យើងខ្ញុំបន្តរក្សាគោលនយោបាយពន្យាពេលបង់បំណុល និងការប្រាក់ កម្ចីសម្រាប់អាជីវកម្មដែលកំពុងជួបការលំបាក។ យើងខ្ញុំនឹងស្រាវជ្រាវ ការពន្យាពេល គោលការណ៍នេះរហូតដល់ពេលវេលាសមស្រប”។

បើកទូលាយប្រភពធនធាន ជំរុញសន្ទុះអភិវឌ្ឍន៍ - ảnh 2អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien។ (រូបថត៖ VOV)

រំដោះប្រភពធនធាន ពង្រីកប្រៀបខ្លាំងដែលមានស្រាប់

ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំនេះ ទំហំនាំចេញកសិផល រុក្ខាផល និងជលផលសរុប ត្រូវបានប៉ាន់ប្រមាណថា សម្រេចបានជិត ១០ ពាន់លានដុល្លារអាមេរិក ដែល កើនឡើងជិតមួយដងកន្លះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ មិនត្រឹមតែ បរិមាណកើនឡើងប៉ុណ្ណោះទេ ថែមទាំងតម្លៃកសិផលជាច្រើនប្រភេទ កំពុងស្ថិតនៅកម្រិតខ្ពស់ ដែលរួមចំណែកយ៉ាងសំខាន់ដល់គោលដៅនាំចេញ ដែលផ្នែកកសិកម្ម និងអភិវឌ្ឍន៍ ជនបទ ឆ្ពោះទៅរកក្នុងឆ្នាំនេះ ដោយសម្រេចបានពី ៥៤ ដល់ ៥៥ ពាន់លានដុល្លារ អាមេរិក។ ដើម្បីរក្សាសន្ទុះកំណើន ក៏ដូចជាតម្លៃនៃកសិផលនាំចេញ ការងារផ្សព្វ ផ្សាយពាណិជ្ជកម្ម និងពង្រីកទីផ្សារ នឹងត្រូវបានក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ យកចិត្តទុកដាក់យ៉ាងខ្លាំង។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien បានមានប្រសាសន៍ថា៖

“វៀតណាមនឹងផ្តោតលើការបើកទីផ្សារនាំចេញបន្ថែមទៀតសម្រាប់បសុបក្សី និងជលផល។ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ នឹងសម្របសម្រួលជាមួយសម្ព័ន្ធ ក្រុមហ៊ុន De Heus របស់ហូរឡង់ ដើម្បីនាំចេញសាច់មាន់ទៅកាន់ទីផ្សារហាឡាល់ (ទីផ្សារអាហារសម្រាប់ប្រជាជនម៉ូស្លីម ដែលមានចំនួនប្រជាជន ២,២ ពាន់លាននាក់)។ ទាក់ទិននឹងជលផល ក្រសួងក៏បានដឹកនាំនាយកដ្ឋានជលផលឱ្យផ្តោតលើការអភិវឌ្ឍទីផ្សារនេះផងដែរ ។ ការបើកទីផ្សារ និងការផ្សព្វផ្សាយពាណិជ្ជកម្មមានប្រសិទ្ធភាព ប៉ុន្តែក៏ចាំបាច់ត្រូវពង្រីកទីផ្សារជាក់លាក់ថ្មីៗបន្ថែមទៀត ដើម្បីឲ្យកសិផលអាចទៅកាន់ ទីផ្សារជាច្រើន ដោយទទួលបានប្រាក់ចំណូលកាន់តែខ្ពស់”។

ក្នុងពេលជាមួយគ្នានោះ បន្តសន្ទុះងើបឡើងវិញយ៉ាងខ្លាំងក្លានៃសកម្មភាព ទេសចរណ៍កាលពីឆ្នាំមុន ក្នុងឆ្នាំនេះ ផ្នែកទេសចរណ៍នឹងជំរុញខ្លាំងនូវការផ្សព្វផ្សាយ ឈានទៅដល់ទីផ្សារធំៗ ជាពិសេសប្រទេសដៃគូយុទ្ធសាស្ត្ររបស់វៀតណាម។ យោង តាមលោក Ha Van Sieu អនុប្រធាននាយកដ្ឋានទេសចរណ៍ នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នាពេលថ្មីៗនេះ ការដែលផែនការមេថ្នាក់ខេត្ត តំបន់ និងថ្នាក់ជាតិ ត្រូវបានប្រកាសជាបន្តបន្ទាប់ ជាមួយនឹងទិសដៅច្បាស់លាស់ បានបង្កើតជំនឿទុកចិត្ត ដល់វិនិយោគិន ហើយជំនះជាបណ្ដើរៗនូវការតភ្ជាប់អន្តរតំបន់ ដែលជាចំណុចខ្សោយ នៃផ្នែកទេសចរណ៍នាពេលកន្លងមក។ ទន្ទឹមនឹងនោះគឺជាការកែលម្អយ៉ាងខ្លាំងក្លា ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធផងដែរ។

“ដើម្បីជំរុញយ៉ាងខ្លាំងនូវសន្ទុះកំណើនសម្រាប់ឆ្នាំនេះ យើងខ្ញុំផ្តោតលើការជំនះ ពុះពារលើកត្តាធនធានមនុស្ស គុណភាពសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធសេវាកម្ម; ជំរុញខ្លាំងថែមទៀតនូវការធ្វើបរិវត្តកម្មឌីជីថល។ ទន្ទឹមនឹងនោះគឺ ខិតខំប្រឹងប្រែងផ្សព្វ ផ្សាយកាន់តែខ្លាំងក្លាថែមទៀតដើម្បីឲ្យ ទេសចរណ៍វៀតណាមអាចឈានដល់ទីផ្សារ ធំៗ ជាពិសេសប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ហើយបន្ទាប់មក ឆ្ពោះទៅទីផ្សារ ថ្មីៗនៅសហរដ្ឋអាមេរិក និងឥណ្ឌា”។

ក្នុងបរិបទដែលស្ថានភាពពិភពលោកមានការផ្លាស់ប្តូរដែលមិនអាចទាយទុកជាមុនបានជាច្រើន ដែលប៉ះពាល់គួរឲ្យកត់សម្គាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀត ណាមនោះ ការដែលបណ្ដាក្រសួង ស្ថាប័ននានា ម្ចាស់ការស្វែងរកវិធីពង្រីកប្រៀបខ្លាំង នឹងជាទិសដៅដ៏សមស្របដើម្បីជួយវៀតណាមអាចសម្រេចបានគោលដៅអភិវឌ្ឍន៍ ក្នុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ