បក្សខ្លាំងក្លាមាំមួន ប្រទេសជាតិរីកចម្រើន ប្រជាជាតិថិតថេរចីរកាល
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៨៩ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០-ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩) អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក Nguyen Phu Trong មានអត្ថបទសរសេរក្រោមចំណងជើងថា “បក្សខ្លាំងក្លាមាំមួន ប្រទេសជាតិរីកចម្រើន ប្រជាជាតិថិតថេរចីរកាល”។ អត្ថបទ សរសេរនេះបានសរបញ្ជាក់អោយឃើញនូវតួនាទីដ៏សំខាន់នៃបក្សកុម្មុយនិស្ត វៀតណាមក្នុងការដឹកនាំប្រទេសជាតិអោយសម្រេចបាននូវសមិទ្ធផលលេច ធ្លោជាច្រើនលើគ្រប់វិស័យ ព្រមទាំងលើកទិសដៅក្នុងដំណាក់កាលខាងមុខដើម្បី ពង្រឹងនិងពង្រីកសន្ទុះអភិវឌ្ឍ។
ប្រទេសជាតិរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ
រាល់សមិទ្ធផលលេចធ្លោក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ២០១៨ ត្រូវបានអគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong រំលេចចេញនៅផ្នែកដើមអត្ថបទសរសេរនេះ។ នោះគឺល្បឿនកំណើន GDP សម្រេចបាននូវកម្រិតខ្ពស់បំផុតក្នុងអំឡុងពេលមួយទសវត្សកន្លងទៅ។ ទ្រង់ទ្រាយខឿនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៨តាមការប៉ាន់ស្មានគឺឡើងដល់ទៅ២៤០ពាន់លានដុល្លាអាមេរិក ពោលគឺខ្ពស់ជាង១,៣ដងបើប្រៀបធៀបនឹងឆ្នាំ២០១៥។ វៀតណាមបានក្លាយទៅជាគោលដៅវិនិយោគដ៏គួរអោយទាក់ទាញបំផុតនៅទ្វីបអាស៊ី ក៏ដូចជានៅតំបន់ APEC។ ក្នុងឆ្នាំនេះដែរ ដំណើរការសមាហរណកម្មអន្តរជាតិរបស់វៀតណាមបន្តមានស្នាដៃជាច្រើនដែលរួមចំណែកពង្រឹងឋានៈនិងតួនាទីរបស់ប្រទេសជាតិលើឆាកអន្តរជាតិ ផងដែរ។
ក្នុងការកសាងនិងសុក្រិតរបៀបរបប គោលនយោបាយ គឺបក្ស រដ្ឋសភា និងរដ្ឋាភិបាលបានចេញផ្សាយគោលជំហរ យន្តការ គោលនយោបាយថ្មីៗជាច្រើន សំដៅបន្តបង្កើតគ្រឹះស្ថានដ៏រឹងមាំនិងកម្លាំងចលករដ៏ខ្លាំងក្លាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។
រាល់សេចក្ដីសម្រេចចិត្តរបស់មជ្ឈឹមស្ដីពីការរាំងស្កាត់ ប្រយុទ្ធប្រឆាំងនឹងការចុះខ្សោយខាងសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ ក៏ដូចជាការកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ បាននាំមកនូវកម្លាំងរស់ថ្មីក្នុងការដឹកនាំ បញ្ជាណែនាំអនុវត្តភារកិច្ចនយោបាយយុទ្ធសាស្ត្រនានា។ ជាពិសេសគឺបុព្វហេតុប្រយុទ្ធប្រឆាំងអំពើពុករលួយត្រូវបានជំរុញខ្លាំងជាងពេលណាៗទាំងអស់ តាមនោះរួមចំណែកពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនចំពោះការដឹកនាំរបស់បក្ស។
អត្ថបទសរសេរក៏វាយតម្លៃថា ជាទូទៅ ឋានៈនិងកម្លាំងរបស់ប្រទេសជាតិត្រូវបានពង្រឹងនិងពង្រីក ហើយប្រទេសជាតិកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ចំពោះមូលហេតុនៃជោគជ័យទាំងនោះ តាមអគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong អោយដឹងថា គឺដោយសារវៀតណាមបានទទួលមរតកនៃសមិទ្ធផលដ៏ធំធេងនិងមានអត្ថន័យប្រវត្តិសាស្ត្រក្នុងអំឡុងពេលជាង៣០ឆ្នាំផ្លាស់ប្ដូរថ្មី ព្រមទាំងមានចំណងសាមគ្គីភាព ឯកភាព ក៏ដូចជាការរួមកម្លាំងកាយចិត្តរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល ដើម្បីបង្កើតឡើងកម្លាំងពលំចម្រុះនៃសង្គមទាំងមូលផងដែរ។
អត្ថបទសរសេរនេះបានអះអាងថា ស្ថានភាពជាក់ស្ដែងនៃបដិវត្តន៍វៀតណាមក្នុងអំឡុងពេល៨៩ឆ្នាំចាប់តាំងពីការបង្កើតបក្សកុម្មុយនិស្តកន្លងមក បានបញ្ជាក់ថា ការដឹកនាំយ៉ាងត្រឹមត្រូវនិងឈ្លាសវៃរបស់បក្ស គឺជាកត្តាសំខាន់ជួរមុខចំពោះជ័យជំនះទាំងអស់នេះបដិវត្តន៍វៀតណាម។ ហើយបក្សកុម្មុយនិស្តវៀតណាម បានដកបទពិសោធន៍ថ្លៃថ្លាជាច្រើន ព្រមទាំងពូនជ្រុំអោយប្រពៃណីដ៏ភ្លឺស្វាងដែលជំនាន់សព្វថ្ងៃនេះមានការទទួលខុសត្រូវថែរក្សានិងពង្រីកបន្ថែមទៀតផងដែរ។ នោះគឺប្រពៃណីស្មោះត្រង់ជាដាច់ខាតចំពោះផលប្រយោជន៍របស់ប្រជាជាតិនិងវណ្ណៈ ប្រកាន់ខ្ជាប់នឹងគោលដៅ ឧត្តមគតិឯករាជ្យជាតិ ដោយផ្សាភ្ជាប់ជាមួយលទ្ធិសង្គមនិយម ដោយឈរលើមូលដ្ឋាននៃលទ្ធិម៉ាកលេនីននិងសតិអារម្មណ៍ហូជីមិញ។ នោះក៏ជាប្រពៃណីរក្សាឯករាជ្យភាពយ៉ាងរឹងមាំ រក្សា គោលមាគ៌ាម្ចាស់ការ ជាប្រពៃណីស្និទ្ធិស្នាលដូចជាសាច់ឈាមរវាងបក្សនិងប្រជាជន ព្រមទាំងក៏ជាប្រពៃណីសាមគ្គីភាពអន្តរជាតិដ៏ស្មោះសរផងដែរ។
បន្តនាំប្រទេសជាតិឈានទៅមុខ
នាបច្ចុប្បន្ន វៀតណាមកំពុងជំរុញយ៉ាងពេញលេញនិងព្រមៗគ្នានូវបុព្វហេតុផ្លាស់ប្ដូរថ្មី ឧស្សា ហូបនីយកម្ម ទំនើបកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម បើកទ្វារចំហរសមាហរណកម្មអន្តរជាតិ។ នេះជាបុព្វហេតុបដិវត្តន៍ដ៏មហិមារ ប៉ុន្តែក៏ជួបការលំបាកយ៉ាងខ្លាំងណាស់។
អត្ថបទសរសេរនេះបានអះអាងថា ដើម្បីពង្រឹងឋានៈរបស់ប្រទេសជាតិ ពូនជ្រុំទឹកចិត្តរបស់ប្រជាជន និងដឹកនាំបុព្វហេតុផ្លាស់ប្ដូរថ្មីបន្តឈានទៅមុខ គឺបក្សត្រូវជំរុញខ្លាំងការកសាង ពង្រឹងបក្ស ពោលគឺត្រូវកសាងបក្សអោយបានស្អាតស្អំនិងរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ រចនាសម្ព័ន្ធ សីលធម៌ ព្រមទាំងផ្លាស់ប្ដូរថ្មីរបៀបដឹកនាំ បង្កើនទំនាក់ទំនងរវាងបក្សនិងប្រជាជនផងដែរ។
អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong ជឿជាក់ថា បក្សកុម្មុយនិស្តវៀតណាមនឹងសម្រេចយ៉ាងល្អប្រពៃនូវភារកិច្ចរបស់ខ្លួនជាពុំខាន។ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលនឹងរួមគ្នាខិតខំប្រឹងប្រែងកសាងប្រទេសវៀតណាមប្រកបដោយសុខសន្តិភាព ឯករាជ្យភាព ឯកភាព ប្រជាធិបតេយ្យ សម្បូររុងរឿងនិងឆ្ពោះទៅលទ្ធិសង្គមនិយ៕