បក្សបំផុសកំលាំងនៃផែនមហាសាមគ្គីជាតិទាំងមូល

(VOVWORLD) -គិតពីពេលចាប់បដិសន្ធិនាថ្ងៃទី ៣ កុម្ភៈ ឆ្នាំ ១៩៣០ រហូត មកដល់ពេលនេះ គោលមាគ៌ារ របស់បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាល ឆ្លើយតបនឹងតម្រូវការបរានុម័តរបស់ប្រទេសជាតិនិងបំណងប្រាថ្នារបស់ប្រជាជន ដោយសតិអារម្មណ៍ស្នូលគឺ៖ ឯករាជ្យជាតិនិងសង្គមនិយម។ អាស្រ័យដោយ គោលមាគ៌ារត្រឹមត្រូវបក្សបានប្រមូលផ្តុំនិងពង្រីកឲ្យបានកំលាំងនៃផែនមហាសាមគ្គីជាតិទាំងមូល។  
បក្សបំផុសកំលាំងនៃផែនមហាសាមគ្គីជាតិទាំងមូល - ảnh 1 បក្សបំផុសកំលាំងនៃផែនមហាសាមគ្គីជាតិទាំងមូល

លោកប្រធានហូជីមិញធ្លាប់បានអះអាងថា៖ គប្បី «គោរពសាមគ្គីភាពក្នុងបក្សដូចកែវភ្នែករបស់ខ្លួន»។ តួនាទីនៃផែនមហាសាមគ្គីជាតិស្ថិតក្នុងប្រ សាសន៍របស់លោកប្រធានហូជីមិញ នោះគឺ «សាមគ្គី-សាមគ្គី-មហាសាមគ្គី។ ជោគជ័យ-ជោគជ័យ- មហាជោគជ័យ។»

        សាមគ្គីភាពជាប្រភពដើមនៃជោគជ័យទាំងអស់

        សាស្ត្រាចារ្យរង បណ្ឌិត Nguyen Trong Phuc អតីតប្រធានវិទ្យាសា្ថនប្រវត្តិ សាស្ត្របក្សបណ្ឌិតសភានយោបាយជាតិហូជីមិញបានអះអាងថា៖ កំលាំងមហាសាមគ្គីជាតិទាំងមូលជាទស្សនៈមុនក៏ដូចជាក្រោយដែលមានចរិតលក្ខណៈយុទ្ធសាស្ត្ររបស់បក្សកុម្មុយនិស្តវៀតណាមគិតតាំងពីចាប់បដិសន្ធិ។

        «សន្និបាតចាប់បដិសន្ធិបក្សកុម្មុនិស្តវៀតណាមនាខែកុម្ភៈឆ្នាំ ១៩៣០ បានអនុម័តលើកម្មវិធីគោលនយោបាយសារវ័ន្ត។ សារៈសំខាន់គឺបានស្តារឡើង វិញនិងសុក្រិត្យគណៈកម្មាធិការបក្សមជ្ឈឹម បង្កើតគ្រឹះស្ថានឯកភាពមួយដើម្បី ថ្នាក់ដឹកនាំបញ្ជាណែនាំចាប់ផ្តើមជាជំហានៗក្នុងអាណត្តិនីតិកាលទី ១ ទាក់ទងជាមួយការពិតជាក់ស្តែងជាបណ្តើៗល្អជាងដើម្បីនាំចេញគោលការណ៍និងគោលនយោបាយសមស្របជាមួយស្ថានភាពជាក់ស្តែង។»

        គិតតាំងពីពេលបក្សដឹកនាំបដិវត្តន៍វៀតណាមរហូតមកដល់ពេលនេះ កំលាំងផែនមហសាមគ្គីជាតិកាន់តែត្រូវបានពង្រីក ព្រោះថា មានកិច្ចសហការ យ៉ាងជ្រួតជ្រាបបណ្ដាប្រពៃណីជាតិដ៏ថ្លៃថ្លានិងការកំណត់ទិដៅវិទ្យាសាស្ត្ររបស់ម៉ាកលេនីននិយមនិងសតិអារម្មណ៍ហូជីមិញស្តីអំពីផែនមហាសាមគ្គីជាតិ។ ក្នុងដំណាក់កាលបដវិត្តន៍ណាក៏ដោយបក្សកុម្មុយនិស្តវៀតណាមជានិច្ចកាល លើកកំពស់កំលាំងផែនមហាសាមគ្គីជាតិដែរ។ មហាសន្និបាតតំណាងទូទាំងប្រទេសនៃបក្សកុម្មុយនិស្តវៀតណាមលើកទី ៧ នាពេលថ្មីៗនេះបានអះអាងថា៖

«ផែនមហាសាមគ្គីជាតិទាំងមូលជាគោលមាគ៌ារយុទ្ធសាស្ត្ររបស់បដិវត្តន៍វៀតណាមជាកំលាំងចលករនិងប្រភពកំលាំងដ៏ធំធេងក្នុងការកសាងនិងការពារ ប្រទេសជាតិ»។

        បក្សជាកត្តាសំខាន់នៃផែនមហាសាមគ្គីជាតិទាំងមូល

        សាស្ត្រាចារ្យរង បណ្ឌិត Pham Xuan Hang នៃសកលវិទ្យាល័យវិទ្យាសាស្ត្រ សង្គមកិច្ចនិងមនុស្សសាស្ត្រចំណុះសកលវិទ្យាល័យជាតិវៀតណាម បានចាត់ ទុកថា៖ បុព្វហេតុបដិវត្តន៍វៀតណាមដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាមគឺជា បុព្វហេតុមិនអាចកាត់ផ្តាច់ពីការគាំទ្រនិងការរួមវិភាគទានរបស់ប្រជាជនបាន ឡើយ។ ក្នុងកាលៈទេសៈ ប្រទេសជាតិនាបច្ចុប្បន្នទាមទារឲ្យបក្សគប្បីបង្ហាញនូវ ស្មារតីប្រជាធិបតេយ្យ បើកចំហរ តម្លាភាពជាមួយប្រជាពលរដ្ឋ ផ្ទៀងស្តាប់មតិ បដិភាគសង្គម ហើយស្ថិតក្នុងការឃ្លាំមើលរបស់ប្រជាជន។

        «ដើម្បីលើកទឹកចិត្តឲ្យបានកំលាំងប្រជាជាតិទាំងមូលក្នុងដំណាក់កាលបច្ចុប្បន្ន នោះគឺបក្សគប្បីដើរតួនាទីជាកត្តាសំខាន់នៃផែនមហាសាមគ្គីជាតិទាំងមូល ហើយផែនមហាសាមគ្គីជាតិនោះនឹងសម្រេចបញ្ហាកសាងកំលាំងពលំជាតិ។ ឥឡូវនេះ បក្សគប្បីបង្ហាញតួនាទីរបស់ខ្លួន គប្បីសាមគ្គី មុនដំបូងបង្អស់ត្រូវដើរ តួនាទីជាកត្តាសំខាន់នៃផែនមហាសាមគ្គីជាតិទាំងមូល ក្នុងនោះ បក្សជាអង្គការ សមាជិកពិសេស។»

        ផ្សាភ្ជាប់ជាមួយប្រជាជនដើម្បីលើកកំពស់ប្រៀបខ្លាំងកាន់អំណាច

       បក្សកុម្មុយនិស្តវៀតណាមដើរតួនាទីពិសេសជាបក្សកាន់អំណាច បក្សដឹក នាំតែមួយគត់និងជាទីកន្លែងដែលប្រមូលផ្តុំបណ្ដាតំណាងសំរាប់ប្រជាជនគ្រប់ ស្រទាប់។ កិច្ចសហការយ៉ាងស្អិតរមួតជាមួយប្រជាជនតាមរយៈសកម្មភាពជាក់ ស្តែងនឹងជួយបក្សសម្រេចភារកិច្ចកាន់អំណាចរបស់ខ្លួន។ គោលនយោបាយស្តីអំ ពីផែនមហាសាមគ្គីជាតិទាំងមូលរបស់បក្សដោយឈរលើកិច្ចការពារសិទ្ធិនិងផល ប្រយោជន៍ស្របច្បាប់ត្រឹមត្រូវរបស់ប្រជាជន។ សាស្ត្រាចារ្យរង បណ្ឌិត Bui Xuan Duc អតីតប្រធានវិទ្យាស្ថានស្រាវជ្រាវរណសិរ្យមាតុភូមិវៀតណាមនៃគណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាម បានចាត់ទុកថា៖

        «ផែនមហាសាមគ្គីជាតិទាំងមូលត្រូវឈរលើមូលដ្ឋានសម្របសម្រួលបណ្ដា សមាជិកសង្គម។ មហាសាមគ្គីជាតិជាសាមគ្គីភាពក្នុងនយោបាយនិងបុព្វហេតុ បដិវត្តន៍ ជាសិទ្ធិអំណាច គប្បីសាមគ្គីបណ្ដាកំលាំងតាមស្មារតីមហា សាមគ្គីភាព។»

        ដោយមានជំនឿជាក់ទៅលើការផ្លាស់ប្តូរថ្មីនិងការដឹកនាំវៀងវៃរបស់បក្ស ទៅលើអនាគតរបស់ប្រទេសជាតិ ប្រជាជនមានគោលបំណងថា៖ បក្សកុម្មុយ និស្តវៀតណាមបន្តបង្ហាញតួនាទីជាកត្តាសំនូលនៃផែនមហាសាគ្គីជាតិទាំងមូល ដើម្បីកសាងនិងការពារប្រទេសជាតិ។ ពង្រីកឲ្យបានកំលាំងមហាសាមគ្គីជាតិ ទាំងមូលជាវិធីដែលបក្សបង្កើនប្រៀបខ្លាំងកាន់អំណាច ដឹកនាំប្រជាជនអនុវត្ត បុព្វហេតុឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មប្រទេសជាតិនិងសមាហរណកម្មខឿនសេដ្ឋកិច្ចសកលទាំងមូលប្រកបដោយជោគជ័យ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ