បង្កើតការបោះជំហានយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឈន៏មណ្ឌលឧស្សាហកម្មមណ្ឌលកែច្នៃ​សំរាប់នាំចេញនិងមណ្ឌលសេដ្ឋកិច្ចនៅវៀតណាម

(VOVworld)-នៅក្នុងសន្និសីទបូកសរុបរយៈពេល២០ឆ្នាំ  បង្កើត និងអភិវឌ្ឍន៌ បណ្តាមណ្ឌលឧស្សាហកម្ម  មណ្ឌលកែច្នៃ​សំរាប់នាំចេញនិងមណ្ឌល សេដ្ឋកិច្ចនៅវៀតណាម ដែល បានប្រព្រឹត្តទៅចុងសប្តាហ៌កន្លងទៅ ឧបនាយករដ្ឋម​ន្រ្តី​វៀតណាម Hoang Trung Hai បានសំណូមពរ ឲ្យ បណ្តាផ្នែកនិងដំបន់ ក្នុងរយៈពេលខាងមុខ ត្រូវការ ផ្តោតទៅលើ បណ្តាចុះណុចសំខាន់ៗ ដើម្បីដល់ឆ្នាំ ២០១៥ រូបសណ្ឋាន សេដ្ឋកិច្ច ទាំងបីរនេះ នឹងរួមវិភាគទានចំនួន ៥០%ចូលក្នុងតម្លៃផលិតកម្ម ឧស្សាហកម្ម  ទន្ទឹមនឹងនោះ ដោះស្រាយជាសារវ័ន្ធ ស្ថានភាពខ្វះ ផ្ទះស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធចំាបាច់ សម្រាប់ពលករ និង សុក្រិដ្ឋរាល់សំណង់ តភា្ជប់ ហេដ្ឋារចនាសម្ព័ន្ធក្នុងឆ្នាំ 2020។

បង្កើតការបោះជំហានយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឈន៏មណ្ឌលឧស្សាហកម្មមណ្ឌលកែច្នៃ​សំរាប់នាំចេញនិងមណ្ឌលសេដ្ឋកិច្ចនៅវៀតណាម  - ảnh 1
គំរូរមណ្ឌលសេដ្ឋកិច្ច​ Bien Hoa 1(http://sonadezi.com.vn)


កត់សម្គាល់រាល់ផលប្រយោជន៌ជាកស្តែង ពីការអភិវឌ្ឍន៌បណ្តា មណ្ឌល ឧស្សាហកម្ម  បណ្ឌលកែច្នៃសំរាប់នាំចេញ​និងមណ្ឌលសេដ្ឋកិច្ច ក្នុងរយៈ ២០ ឆ្នាំកន្លងទៅចំពោះ ខឿនសេដ្ឋកិច្ចរបស់ប្រទេស ប៉ុន្តែតំណាងជា​ច្រើនរូបដែលបាន ចូលរួម ក្នុង សន្និសីទ នេះ ក៏ចាត់ទុកថា វៀតណាម មិនទាន់ធ្វើអាជីវកម្មអស់ពីតម្លៃ ប្រើប្រាស់ នៃរូបសណ្ឋានសេដ្ឋកិច្ចទាំង ៣នេះទេ។តាមរដ្ឋមន្រ្តីក្រសួងផែនការ​និងវិនិយោគ វៀតណាម Bui Quang Vinh ថា ក្នុងដំណាក់កាលអភិវឌ្ឍន៌ មណ្ឌលឧស្សាហកម្ម  មណ្ឌលកែច្នៃ​សំរាប់នាំចេញនិងមណ្ឌលសេដ្ឋកិច្ច ក៏បានជួប​ប្រទះ​នឹងការ ជំពាក់ជំ​ពិនមិនតិចទេ អំពីគុណភាពរៀបចំផែនការ គុណភាពវិនិយោគ និងប្រសិទ្ធភាព ប្រើប្រាស់ដី ធ្លីជាដើម។មានមូលហេតុជាច្រើន ដែលធ្វើអោយមានការរាំងស្ទះនេះ។    ក្នុងនោះ មូលហេតុសំខាន់មួយ គឺគោលនយោបាយអំពីបណ្ដាមណ្ឌលឧស្សាហកម្ម និងមណ្ឌលកែច្នៃដើម្បីនាំចេញ នៅមានចំណុចមិនទាន់ព្រមៗគ្នា។ ដូច្នេះ ដើម្បីអនុវត្តន៏គោលការណ៏ អភិវឌ្ឈន៏ មណ្ឌលឧស្សាហកម្ម និង​មណ្ឌលកែច្នៃ​ដើម្បី​នាំ ចេញ  ប្រកបដោយចីរភាព និង ស៊ីជំរៅ ដែលបានដាក់ចេញនៅក្នុងសេចក្ដីសម្រេច​ចិត្តរបស់មហាសន្និបាតបក្ស លើកទី ១១ ឆ្នាំ ២0១១ គឺក្នុងរយះពេលខាងមុខនេះ ​ក្រសួងផែនការ និង វិនិយោគនឹងសិក្សារ ស្រាវជ្រាវ កសាងបណ្ដាមណ្ឌលឧស្សាហកម្មជំនាញដោយ ផ្សារភ្ជាប់ជាមួយបណ្ដាយន្តការ គោលនយោបាយដោយឡែក ដើម្បីលើកកំពស់តំលៃសេដ្ឋកិច្ចរបស់បណ្ដាមណ្ឌលសេដ្ឋកិច្ច។ លោក Bui Quang Vinh បានថ្លែងថា៖​

        ចំពោះមណ្ឌលសេដ្ឋកិច្ច គឺ ជ្រើសរើសមណ្ឌលសេដ្ឋកិច្ចស្នូលរបស់ប្រទេសជាតិ មានចរិតលក្ខណះអន្តរដំបន់ដើម្បីវិនិយោគ។ ចពោះមុខ ក្រសួងរៀបចំ អនុវត្តគំរោងការកសាងដំបន់រដ្ឋធានី ដំបន់ទីក្រុងហូជីមិញ…ទីពីរ គឺ ក្នុងរយះពេលខាងមុខនេះ នឹងស្រាវជ្រាវ ដើម្បីសុក្រិតយន្តការគោលនយោបាយ។

          ទន្ទឹមនឹងនោះ ក៏តាមថ្នាក់ដឹកនាំក្រសួងផែនការ និងវិនិយោគថា៖​ក្នុងរយះ ពេលខាងមុខនេះ បណ្ដាផ្នែកមានបច្ចេកវិទ្យាខ្ពស់ មានតំលៃបន្ថែមខ្ពស់ ​ស្និទ្ធស្នាល​ជាមួយបរិស្ថាន នឹងត្រូវបានប្រមូលផ្តុំវិនិយោគ អភិវឌ្ឈន៏វិស័យឧស្សាហកម្មឧបត្ថម្ភ បង្កើនចរិតលក្ខណះតភ្ជាប់រវាងបណ្ដាផ្នែកក្នុងមណ្ឌលឧស្សាហកម្ម ​ និងមណ្ឌល កែច្នៃសំរាប់នាំចេញ ដើម្បីលើកកំពស់កំលាំងប្រកួតប្រជែង និងការរួមវិភាគទានរបស់មណ្ឌលឧស្សាហកម្ម  និងមណ្ឌលកែច្នៃសំរាប់នាំចេញ  ចូលក្នុងការអភិវឌ្ឈន៏សេដ្ឋកិច្ចក្នុងដំបន់។ដើម្បីបង្កើនលទ្ធភាពធ្វើអាជីវកម្ម និងប្រសិទ្ធភាពរបស់ការ វិនិយោគ របស់ មណ្ឌលឧស្សាហកម្ម និងមណ្ឌលកែច្នៃសំរាប់នាំចេញ មានបញ្ហាសំខាន់មួយ ដែលត្រូវដោះស្រាយព្រមៗគ្នា នោះគឺ បណ្ដាដំបន់ត្រូវការវិនិយោគបណ្ដាសំណង់ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដោយផ្សារភ្ជាប់ជាមួយបណ្ដាដំបន់ទីក្រុង សេវាកម្មបំរើពលករ ក្នុងបណ្ដា មណ្ឌលឧស្សាហកម្ម។ លោក Le Hoang Quan ប្រធាន គណះកម្មាធិការ ប្រជាជនទីក្រុងហូជីមិញ ដំបន់មានទុនវិនិយោគចូលក្នុងបណ្ដា មណ្ឌលឧស្សាហកម្ម   និងមណ្ឌលកែច្នៃដើម្បីនាំចេញ ច្រើនបំផុតក្នុងទូទាំងប្រទេសបានអោយដឹងថា៖​

កសាងហេដ្ឋារចនាសម្ព័ន្ធសង្គមដោយផ្សារភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធ មណ្ឌល ឧស្សាហកម្ម ជាកត្តាដ៏សែនសំខាន់ ពោលគឺបើសិនជា មណ្ឌល ឧស្សាហកម្ម មួយគ្មានសាលារៀន សុខាភិបាល មជ្ឈមណ្ឌល ពាណិជ្ជកម្ម ផ្ទះស្នាក់នៅគឺពិបាកណាស់ ”។ដូច្នេះដល់ដំណាក់កាល នេះ ក្នុងយុទ្ធសាស្រ្ត អភិវឌ្ឍន៌បណ្តាមណ្ឌលឧស្សាហកម្ម គឺត្រូវផ្សា ភ្ជាប់ជាមួយគំរោងផែនការ របស់ បណ្តាតំបន់ទីក្រុង ដើម្បីផ្សាភ្ជាប់ការ បំរើកសិកម្ម។

          នាសព្វថ្ងៃ វៀតណាមកំពុងរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ជាមួយបណ្តាដៃគូរ ដូច្នេះ រួមជាមួយការស្រាវជ្រាវ បញ្ហាសំខាន់ គឺ បណ្តាមូលដ្ឋានគប្បីចែករំលែកការពិបាកជាមួយអ្នកវិនិយោគ។ ​

ក្រោយរយះពេល 20 ឆ្នាំ កសាងនិងអភិវឌ្ឈន៏ តាមការស្ថិតិ ថា បណ្ដាមណ្ឌលឧស្សាហកម្ម មណ្ឌលសេដ្ឋកិច្ច និងមណ្ឌលកែច្នៃដើម្បីនាំចេញ បានរួមវិភាគទាន 32% នៃតំលៃផលិតកម្មឧស្សាហកម្មក្នុងទូទាំងប្រទេស។ សមិទ្ធផលនេះ រួមជាមួយ ការដែលបណ្ដាក្រសួង ផ្នែក និងដំបន់បានកំពុងដោះស្រាយបណ្ដាការជំពាក់ជំពិន ក្នុងការអភិវឌ្ឈន៏មណ្ឌលឧស្សាហកម្ម និងមណ្ឌលកែច្នៃដើម្បីនាំចេញ  នឹងរួមចំណែក អនុវត្តគោលការណ៏របស់បក្ស រដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព ក្នុងការ កសាងគំរូរទាក់ទាញវិនិយោគ បង្កើនឧស្សាហកម្ម ផ្តេរប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច តាមទឹស ឧស្សាហូបនីយកម្ម

 ទំនើបភាវូបនីយកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ