បង្កើតកំលាំងចលករនិងការអភិវឌ្ឍន៍ថ្មីដើម្បីសម្រេចឲ្យបាន គោលដៅកសាងនិងការពារប្រទេសជាតិ

Vovworld- អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោកNguyen Phu Trongបានអះ​អាង
ថា៖បណ្តាសមាជិកគណះកម្មាធិការមជ្ឈឹមចូលរួមសន្និបាតបានបង្ហាញពីការទទួល
ខុសត្រូវខ្ពស់និងមាន​ការរួមមតិដ៍មានតំលៃក្នុងរបាយការណ៍និងសេចក្តីព្រាងនានា។
ការិយាល័យនយោបាយបានបកស្រាយបំភ្លឺរាល់បញ្ហា​ដែលនៅមានមតិខុសពីគ្នា។
បណ្តាសាមជិកគណះកម្មាធិការមជ្ឈឹមបាន អនុម័តជាឯកឆន្ទលើសេចក្តីសំរេចចិត្ត
នៃសន្និបាត។
បន្តធ្វើសុក្រិដ្ឋពង្រាងឯកសារនៃមហាសន្និបាតលើកទី១២របស់បក្សកុម្មុយនិស្ត
វៀតណាម
លោកNguyen Phu Trongបានអោយដឹងថា៖ បណ្តាសមាជិកគណះកម្មាធិការមជ្ឈឹម
គាំទ្រជាសារវន្តខ្លឹមសារបញ្ហា ដែលបានសំដែង​ក្នុងពង្រាងរបាយការណ៍នានា។លោក
ក៍ចាត់ទុកដែរថា៖បណ្តាសេចក្តីព្រាងឯកសារបូកសរុបបានបញ្ហាទ្រឹស្តីការពិត
ជាក់ស្តែងក្រោរយះពេល៣០ឆ្នាំអនុវត្តការផ្លាស់ប្តូ​រថ្មីប្រទេសជាតិវាយតំលៃបាន
លទ្ឋផល៥ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តនៃមហាសន្និបាតលើកទី១១របស់បក្សនិងមាន
សំណើរថ្មីៗ។រួមជាមួយគ្នានោះបណ្តាសមាជិកគណះកម្មាធិការមជ្ឈឹមមានការរួមមតិ
ដ៍មានតំលៃ ក្នុងបញ្ហាដ៍សែនសំខាន់។លោកNguyen Phu Trongលើកច្បាស់ថា៖
“មហាសន្និ​បាតលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាមប្រព្រឹត្តទៅចំពេលដែល
បក្សទាំងមូលកងទ័ពទាំងមូលនិងប្រជាជន​វៀតណាមទាំងមូលអនុវត្តការផ្តួចផ្តើមគំនិត
គោលដៅនិងភារកិច្ចនានាប្រកបដោយជោគជ័យ។

                                  

បង្កើតកំលាំងចលករនិងការអភិវឌ្ឍន៍ថ្មីដើម្បីសម្រេចឲ្យបាន គោលដៅកសាងនិងការពារប្រទេសជាតិ - ảnh 1
លោកNguyen Phu Trongអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម(រូបថតVOV)

​តាម​រយះ៣០ឆ្នាំអនុវត្តការផ្លាស់ប្តូ​រថ្មីប្រទេសជាតិ  ៥ឆ្នាំអនុវត្តកម្មវិធីនយោបាយស្តីពី
ការកសាងប្រទេសជាតិក្នុងអន្តរកាលឈានឡើងសង្គមនិយមនិងយុទ្ឋសាស្រ្តអភិវឌ្ឍ
ន៍សេដ្ឋកិច្ចសង្គមកិច្ចដំណាក់កាល២០១១-២០២០ និងក្រោយរយះពេល២ឆ្នាំអនុវត្ត
រដ្ឋធម្មនុញ្ញឆ្នាំ២០១៣ស្ថានភាពនោះទាមទាឲ្យវៀតណាមត្រូវបង្កើនការងារកសាង
បក្សប្រព័ន្ឋនយោបាយពង្រីកប្រៀបខ្លាំងរបស់ប្រទេសជាតិទាំងមូលជំរុញកិច្ច​​ការ
ផ្លាស់ប្តូរថ្មីការពាររឹង​មាំមាតុប្រទេសសង្គមនិយមរក្សាប​រិយាកាសសន្តិភាពស្ថិរភាព
ស្ថាបនាគ្រឹះស្ថានដើម្បីក្លាយទៅជាប្រទេសឧស្សាហកម្ម១តាម​ទិសដៅទំនើប។លោក
អគ្គលេខាNguyen Phu Trongចាត់ទុកថា៖ក្រោយរយះ៣០ឆ្នាំអនុវត្តការផ្លាស់ប្តូ​រថ្មីប្រទេស
ជាតិ  ៥ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១១របបក្ស(២០១១-
២០១៥)វៀតណាមទទួលសមិទ្ឋិប្រវត្តិសាស្រ្តក្នុងដំណើរអភិវឌ្ឍន៍ប្រទេសជាតិនិងការ
រីកចំរើនរបស់បក្សរដ្ឋនិងប្រជាជនវៀតណាម។លោកគូសបញ្ជាក់ថា៖“ ដោយឈរលើ
ការវាយតំលៃសភាព​ការប្រកបដោយបរានុម័តនិងលទ្ឋផលដែលទទួលបាននាពេល
កន្លងមកក៍ដូចជាការព្យាករណ៍ដ៍ត្រឹមត្រូវអំពីសភាពការណ៍នៅក្នុងប្រទេសនិងនៅ
លើសកលលោក យើងនឹងមានលក្ខ័ណ្ឌកំណត់ទិសដៅគោលដៅនិងភារកិច្ចអភិវឌ្ឍន៍
ប្រទេសជាតិដំណាក់កាល២០១៦-២០២០។បន្តមាន​ការផ្តួចផ្តើមគំនិតដំណោះស្រាយ
ជំរុញខ្លាំងការធ្វើឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មផ្លាស់ប្តូរថ្មីទម្រង់កំណើននិង
រៀបចំ​រចនាសម្ព័ន្ឋខឿនសេដ្ឋកិច្ចឡើងវិញ។ល។     “
បង្កើតបំរែបំរួលដ៍ច្បាស់លាស់ក្នុងការកាត់បន្ថុក្របខ័ណ្ឌនិងរៀបចំផ្នែក
សារព័ត៌មានឡើងវិញ
តាមលោកអគ្គលេខាNguyen Phu Trongថា៖​បណ្តាសមាជិកគណះកម្មាធិការមជ្ឈឹម
បានពិភាក្សានិងមានការរួមមតិសំខាន់ក្នុងបញ្ហាកាត់បន្ថយក្របខ័ណ្ឌរៀបចំជួរកម្មា
ភិបាលនិងនិយោជិតឡើងវិញ។ បណ្តាសមាជិកគណះកម្មាធិការមជ្ឈឹមបាន​សង្កត់ធ្ងន់
ថា៖គប្បី​ប​ង្កើតបំរែបំរួលដ៍ច្បាស់លាស់ក្នុងបញ្ហានេះព្រមទាំងទាក់ទាញអ្នកមានទេព
កោសល្យចូលធ្វើការនៅ ស្ថាប័នអង្គការនិងអង្គការរបស់បក្សរដ្ឋអង្គការនយោបាយ
សង្គមនានា។លោកអគ្គលេខាNguyen Phu Trongបានអោយដឹងថែមទៀតថា៖អង្គសន្និ
បាតទាំងឡាយអះអាងនូវភាពចាំបាច់ក្នុងការផ្សព្វផ្សាយនិងអនុវត្តគំរោងផែនការស្តីពី
ការអភិវឌ្ឍន៍និងគ្រប់គ្រងសារព៍​ត៌មានដល់ឆ្នាំ២០២៥សំដៅអភិវឌ្ឍន៍សារព៍​ត៌មានតាម
ទិសបដិវត្តន៍ជំនាញមានប្រសិទ្ឋភាពដើម្បីបង្កើតការស្រុះចិត្តគំនិតក្នុងសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ