បង្កើតបុព្វបទអំណោយផលសំរាប់អាណត្តិថ្មី

          (VOV)_នៅវេទិការដ្ឋសភាវៀតណាម នាថ្ងៃទី២២មិនា នាយករដ្ឋមន្ត្រីវៀត
ណាម  លោក Nguyen Tan Dung បានរាយការណ៍អំពីការងារក្នុងអាណត្តិ៥ឆ្នាំ ​ពីឆ្នាំ
 ២០១១ដល់ឆ្នាំ ២០១៦។ របាយការណ៍នេះទទួលបានការវាយតំលៃសកម្ម​ពីសមាជិក សមាជិកាសភា។ អង្គសន្និសីទបានអះអាងថា៖ រដ្ឋាភិបាលបានខំប្រឹង
ប្រែងយ៉ាងខ្លាំង ព្រមទាំងសកម្មនិងមានភាពជំនាញ ក្នុងការបញ្ជាណែនាំសេដ្ឋ
កិច្ច សង្គមកិច្ច រួម​ចំណែកសម្រេចគោលដៅជាច្រើនដែលបានរដ្ឋសភាដាក់ចេញ
 ចាប់ពីដើមអា​ណត្តិមក។ នេះគឺជាបុព្វបទសំខាន់ ដើម្បីរដ្ឋាភិបាលអាណត្តិថ្មី 
សម្រេចភារកិច្ច​ដែលបានប្រគល់ជូន។

បង្កើតបុព្វបទអំណោយផលសំរាប់អាណត្តិថ្មី - ảnh 1
បង្កើតបុព្វបទអំណោយផលសំរាប់អាណត្តិថ្មី

បណ្ដាសមាជិក សមាជិកាសភាវាយតំលៃខ្ពស់ចំពោះការបញ្ជាណែនាំរបស់​រដ្ឋា​
ភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ជាពិសេសគឺក្នុងការបញ្ជាណែនាំម៉ាក្រូ​សេដ្ឋកិច្ច
 ​អនុវត្តគោលនយោបាយជាច្រើនអំពីគោលនយោបាយធានាសន្តិសុខសង្គម។

          បញ្ជាណែនាំល្អក្នុងការលំបាក បង្កើតបុព្វបទសំរាប់អាណត្តិថ្មី

        លោក Tran Ngoc Vinh សមាជិកសភាមណ្ឌលទីក្រុង Hai Phong  បាន​វាយតំ
លៃថា៖ចាប់ពីដើមអាណត្តិ ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់ បានជះឥទ្ធិ
ពលខ្លាំងទៅលើវៀតណាម។ រដ្ឋាភិបាលបានមានដំណោះស្រាយទាន់ពេលវេលា
ជាច្រើន ជួយខឿនសេដ្ឋកិច្ចប្រទេសជាតិទទួលបានគោលដៅដែលបានដាក់ចេញ 
ជាពិសេស ឆ្នាំ ២០១៥ GDP របស់វៀតណាមសម្រេចល្អនិង​ហួស​ពី​កំរិត​ដែលបាន
រដ្ឋសភាដាក់ចេញ។ រដ្ឋាភិបាលជានិច្ចកាលរក្សាគោលមាគា៍​ កាត់បន្ថយអតិផរណា
 ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាសន្តិសុខសង្គម។ ក៏មានទស្សនះដូច្នេះ លោក 
Tran Hoang Ngan សមាជិកសភាមណ្ឌលទីក្រុងហូជីមិញ​ បានចាត់ទុកថា៖

          “ ខ្ញុំវាយតំលៃខ្ពស់ការដែលរដ្ឋាភិបាលអនុវត្តច្បាប់ រដ្ឋធម្មនុញ្ញ និងសេចក្ដី
​សម្រេចចិត្តនានារបស់រដ្ឋសភា។ តាំងពីដើមអាណត្តិ រដ្ឋសភាបាននាំចេញសេច្ចក្តី​
សម្រេចអំពីការធានាសន្តិសុខសង្គម ត្រូវរាំងស្កាត់អតិផរណា ស្ថិរភាពម៉ាក្រូ​សេដ្ឋ
កិច្ច និងកំណើនសេដ្ឋកិច្ចនៅកំរិតសមស្រប។ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ​ រដ្ឋាភិ
បាលបានអនុវត្តប្រការនេះបានយ៉ាងល្អប្រសើរ។”

        តាមលោក Bui Duc Thu សមាជិកសភាមណ្ឌលខេត្ត Lai Chau ថា៖ ​ចំណុច​ថ្មី 
ក្នុងការបញ្ជាណែនាំរបស់រដ្ឋាភិបាល ក្នុងអាណត្តិកន្លងទៅ គឺនៅពេលស្ថានភាព​
មានការផ្លាស់ប្តូរថ្មីរដ្ឋាភិបាលបានស្នើអោយរដ្ឋសភាធ្វើកំណែទម្រង់​ ទាន់ពេលវេលា៖

          “ ស្ដីអំពីការងាររបស់រដ្ឋាភិបាល ក្រៅពីការផ្លាស់ប្តូរថ្មី កំណែទម្រង់ក្នុង​ការងារ
​គ្រប់គ្រង បញ្ជាណែនាំសេដ្ឋកិច្ច សង្គម​ ចំណុចលេចធ្លោ គឺជំរុញខ្លាំងកំ​ណែទម្រង់
រដ្ឋបាល ក្នុងអាណត្តិកន្លងទៅ បែបបទរដ្ឋបាល ចំពោះវិស័យពន្ធ ​គយ ​ធានារ៉ាប់រង
 ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់បញ្ជាណែនាំយ៉ាងម៉ត់ចត់។​”

          លោក Duong Trung Quoc សមាជិកសភាមណ្ឌលខេត្ត Dong Nai បាន​ចាត់
ទុកថា៖ របាយការណ៍របស់រដ្ឋាភិបាលក្នុងរយៈពេល៥ឆ្នាំ បានសរអោយឃើញនូវ
ចំណុចខ្លាំង ចំណុចអន់ខ្សោយ ដើម្បីទាញយកបទពិសោធន៍នានា។ 

          សម្រេចគោលនយោបាយសន្តិសុខសង្គម

        សមាជិក សមាជិកាសភាជាច្រើន បានវាយតំលៃខ្ពស់ចំពោះការបញ្ជាណែនាំ
អនុវត្តសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា របស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ក្នុង
ការធានាសន្តិសុខសង្គម។ វិស័យគ្រប់គ្រងសង្គមរបស់រដ្ឋាភិបាលមាន​ចំណាប់
អាំរម្មណ៍ជាច្រើន ដើម្បីអនបុវត្តបណ្ដាគោលនយោបាយសង្គមប្រកប​ដោយល្អប្រ
សើរថែមទៀត។ 

          បុព្វបទងាយស្រួលសំរាប់អាណត្តិរដ្ឋាភិបាល២០១៦-២០២១

        ស្ដីអំពីបណ្ដាកំហិត បទពិសោធន៍ដែលបាននាយករដ្ឋមន្ត្រីលើកឡើងក្នុង
​របាយការណ៍ សមាជិកសមាជិកាសភាបានចាត់ទុកថា៖ ប្រការនេះនឹងជួយរដ្ឋា
​ភិបាលអាណត្តិថ្មី ជំណេះពុះពារលើការជំពាក់ជំពិនរបស់អាណត្តិមុន ហើយនាំ
ចេញដំណោះស្រាយសកម្មជាង ជាក់ស្ដែងជាង ដើម្បីនាំខឿនសេដ្ឋកិច្ចវៀត​ណាម 
អភិវឌ្ឍន៍តាមសំណូមពរ។​ដោយមូលដ្ឋាននេះ ធានាជីវភាពរស់នៅ ​សន្តិសុខ
សង្គម មនាលក្ខណះរក្សារឹងមាំអធិបតេយ្យភាព ឯករាជ្យ សណ្ដាប់ធ្នាប់សង្គមប្រ
កបដោយល្អប្រសើរថែមទៀត។ លោក Thao Xuan Sung សមាជិក​សភាមណ្ឌល
 ខេត្ត Son La បានចាត់ទុកថា៖

          “ ខ្ញុំសង្ឃឹមយ៉ាងមូតមាំ​ថា​តាមរយៈរបាយការន៍នេះ រដ្ឋាភិបាលអាណត្តិថ្មី 
នឹងទទួលបាន​បទពិសោធន៍​សំរាប់ការងារបញ្ជាណែនាំ ធ្វើយ៉ាងមែចដើម្បីជិត
ស្និទ្ធិជាមួយប្រជាជនថែមទៀត។ នេះគឺជាចំណុចសំខាន់ ដើម្បីនាំគោលមាគា៍
របស់បក្ស ​សេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាទៅជាបណ្ដាដំណោះស្រាយជាក់
ស្ដែងក្នុងជីវ​ភាពរស់នៅ ប្រកប​ដោយប្រសិទ្ធិភាព និងព្រមៗគ្នា។”

          បណ្ដាសមិទ្ធិផលរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី ទទួលបានក្នុងអាណត្តិ
 ​ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៦ បានគូសសញ្ញាច្បាស់លាស់ក្នុងដំណើការអភិវឌ្ឍន៍
ប្រទេសជាតិ។ សមិទ្ធិផលទាំងនេះ ជាកម្លាំងចលករសំខាន់ដើម្បីរដ្ឋាភិបាល​អា
ណត្តិថ្មី ពង្រឹងនិងពង្រីក នាំវៀតណាមកាន់តែអភិវឌ្ឍន៍និរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ