បង្កើតអព្ភូតហេតុអភិវឌ្ឍន៍ថ្មី បោះជំហានឈានឡើងសង្គមនិយមដោយរឹងមាំ
(VOVWORLD) - នៅក្នុងសម័យបើកមហាសន្និបាតតំណាងទូទាំងប្រទេសលើក ទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម នាព្រឹកថ្ងៃទី ២៦ ខែមករានោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានថ្លែងរបាយការណ៍របស់គណៈកម្មាធិការមជ្ឈឹមនីតិកាលទី ១៣។ របាយការណ៍នេះបានលើកត្រដែតសមិទ្ធិផលអភិវឌ្ឍន៍ប្រទេសជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ព្រមទាំងនាំចេញការតម្រង់ទិសដៅ ភារកិច្ចអភិវឌ្ឍន៍ប្រទេសជាតិនាពេលខាងមុខ។
សម័យបើកមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ TTXVN) |
របាយការណ៍របស់គណៈកម្មាធិការមជ្ឈឹមនីតិកាលពី ១២ ស្ដីពីឯកសារដាក់ជូនមហាសន្និបាតលើកទី ១៣ របស់បក្ស ដែលត្រូវបាន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong លើកឡើងអំពីបញ្ហាធំៗចំនួន ៣ គឺ ៖ អំពីដំណើរការត្រៀមរៀបចំឯកសារ; អំពីការបូកសរុបអាណត្តិមហាសន្និបាតលើកទី ១២ និងក្រឡេកមើលឡើងវិញរយៈពេល ៣៥ ឆ្នាំ នៃការផ្លាស់ប្ដូរថ្មី; អំពីទិសដៅ ភារកិច្ចសម្រាប់អាណត្តិ ១៣ និងឆ្នាំបន្តបន្ទាប់ទៀត។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong |
ឯកសារគឺជាការប្រមូលផ្ដុំបញ្ញារបស់បក្សទាំងមូល និងប្រជាជនទាំងមូល
ទាក់ទងនឹងដំណើរការរៀបចំឯកសារនោះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ងបាន ឲ្យដឹង ថាក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ បណ្ដា អនុគណៈកម្មការបានសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយស្ថាប័នស្រាវជ្រាវ ពីថ្នាក់មជ្ឈឹមរហូតដល់ថ្នាក់មូលដ្ឋាន។ របាយការណ៍នីមួយៗត្រូវបានស្រាវជ្រាវ សម្រិតសម្រាំង និងប្រមូលយកមតិយោបល់ដ៏ត្រឹមត្រូវដើម្បីដាក់បញ្ជូលទៅក្នុងលិខិតុបករណ៍។ លោក Nguyen Phu Trong បានអះអាងថា៖ “យើងអាចបញ្ចាក់បានថា ការត្រៀមរៀបចំឯកសារគឺមានលក្ខណៈល្អិតល្អន់ របៀបរៀបរយ ច្រើនលើកច្រើនសារ ដោយមានការផ្លាស់ប្ដូរអំពីការត្រិះរិះ វិធីសាស្ត្រ អនុវត្តទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្ដែង រវាងមរតកនិងការអភិវឌ្ឍដោយផ្អែកលើមូលដ្ឋានពង្រីកប្រជាធិបតេយ្យយ៉ាងទូលំទូលាយ ។ សេចក្តីព្រាងឯកសារគឺជាផលិតផលមួយដែលឆ្លុះបញ្ចាំងពីបញ្ហារបស់ប្រជាជនទាំងមូល និងបក្សទាំងមូល ក៏ដូចជាបង្ហាញពីឯកភាពរវាងឆន្ទៈរបស់បក្សនិងដួងចិត្តរបស់ប្រជាជន”។
ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងអាណត្តិជាច្រើន
ធ្វើការបូកសរុបអាណត្តិមហាសន្និបាតលើកទី ១២ និងរយៈពេល ៣៥ ឆ្នាំនៃការផ្លាស់ប្ដូរថ្មីនោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានវាយតម្លៃថា ក្នុងរយៈពេល ៣៥ ឆ្នាំកន្លងទៅ ប្រទេសជាតិទទួលបានសមិទ្ធិផលដ៏សំខាន់ៗជាច្រើន ដោយពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស និងរដ្ឋ។ លោកបានថ្លែងថា៖ “យើងអាចនិយាយបានថា៖ ប្រទេសយើងមិនដែលមានសមិទ្ធិផល សក្កានុពល ឋានៈ និងកិត្យានុភាពអន្តរជាតិដូច សព្វថ្ងៃនេះឡើយ។ សមិទ្ធិផលទាំងនេះគឺជាលទ្ធផលនៃការច្នៃប្រឌិត និងដំណើរការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដោយឥតឈប់ឈរ តាមរយៈអាណត្តិជាច្រើនរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល; បន្តអះអាងថាគោលមាគ៌ាឆ្ពោះទៅសង្គមនិយមរបស់វៀតណាមគឺត្រឹមត្រូវ ស្របតាមច្បាប់ទម្លាប់សត្យានុម័ត ជាមួយភាពជាក់ស្ដែងរបស់វៀតណាម និងនិន្នាការអភិវឌ្ឍន៍យុគសម័យ។ គោលមាគ៌ាផ្លាស់ប្ដូរថ្មីរបស់បក្សគឺត្រឹមត្រូវ និងមានការច្នៃប្រឌិត។ ការដឹកនាំរបស់បក្សគឺជាកត្តាឈានមុខគេដែលសម្រេចរាល់ជោគជ័យរបស់បដិវត្តវៀតណាម។ កម្មវិធីនយោ បាយរបស់បក្សបន្តជាទង់មនោគមវិជ្ជា ទ្រឹស្តី ដែលដឹកនាំប្រជាជាតិបន្តជំរុញខ្លាំងការងារផ្លាស់ប្ដូរថ្មីលើគ្រប់ជ្រុងជ្រោយ និងព្រមៗគ្នា ហើយជាមូលដ្ឋានគ្រឹះសម្រាប់បក្សកុម្មុយនិស្តវៀតណាមក្នុងការសុក្រិតគោលមាគ៌ាកសាង និងការពារមាតុភូមិវៀតណាមសង្គមនិយមក្នុងយុគសម័យថ្មី”។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong (រូបថត៖ TTXVN) |
ទស្សនវិស័យតម្រង់ទិសដៅអភិវឌ្ឍន៍នាពេលអនាគត
ទាក់ទឹងនឹងទិសដៅភារកិច្ចនៃអាណត្តិមហាសន្និបាតលើកទី ១៣ និងបណ្ដាឆ្នាំបន្តបន្ទាប់នោះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងថា៖ “មនោគមវិជ្ជាដឹកនាំគឺត្រូវប្រកាន់យ៉ាងខ្ជាប់ខ្ជូន ប្រើប្រាស់ និងអភិវឌ្ឍន៍ ប្រកបដោយភាពច្នៃប្រឌិតនូវលទ្ធិ ម៉ាក លេនីន មនោគមវិជ្ជាហូជីមិញ; ប្រកាន់យ៉ាងខ្ជាប់ខ្ជួនគោលដៅឯករាជ្យជាតិ និងសង្គមនិយម; ប្រកាន់យ៉ាងខ្ជាប់ខ្ជួនគោលមាគ៌ាផ្លាស់ប្ដូរថ្មីរបស់បក្ស; ប្រកាន់យ៉ាងខ្ជាប់ខ្ជួនគោលការកសាងបក្ស; ធានាផលប្រយោជន៍ប្រទេសជាតិ ប្រជាជាតិ ដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ សមភាព សហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ដូចគ្នា សំដៅកសាង និងការពារមាតុភូមិវៀតណាមសង្គមនិយមយ៉ាងរឹងមាំផងដែរ”។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងថា៖ វៀតណាមបានប្តេជ្ញាចិត្តអនុវត្តន៍ប្រព័ន្ធភារកិច្ច និងដំណោះស្រាយឱ្យបានល្អ ក្នុងនោះបន្តជំរុញខ្លាំងការកសាងបក្ស កសាងនីតិរដ្ឋសង្គមនិយម និង ប្រព័ន្ធនយោបាយស្អាតស្អំ និងខ្លាំងមាំមួនជាដើម។ លោកបន្តអះអាងថា៖ “បន្តជំរុញខ្លាំង និងលើកកម្ពស់ប្រសិទ្ធភាពនៃការងារកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ។ លើកកម្ពស់សមត្ថភាពសមាហរណកម្មជាពិសេស;ទាញយកអតិបរមាឱកាសពីដំណើរការការសមាហរណកម្ម ជាពិសេសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខារួចមក។ កសាងខឿនការទូតទំនើប ក្នុងនោះផ្ដោតសំខាន់លើការជំរុញខ្លាំងការទូតការពារជាតិ សន្តិសុខ ដើម្បីការពារមាតុភូមិ។ លើលពីនេះទៅទៀត ពង្រឹងការទូតសេដ្ឋកិច្ច ដើម្បីបម្រើការអភិវឌ្ឍផងដែរ”។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ដោយមានទិសដៅដ៏ត្រឹមត្រូវ ស្របតាមច្បាប់ទំលាប់ ការស្រុះចិត្តគំនិតរវាង បក្ស និងទឹកចិត្តរបស់ប្រជាជន ពង្រីកកម្លាំងនៃផែនមហាសាមគ្គីជាតិ និងបំណងប្រាថ្នាឈានទៅមុខយ៉ាងខ្លាំងក្លា ការប្ដេជ្ញាចិត្តនយោបាយខ្ពស់នោះ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលនឹងបង្កើតឡើងអព្ភូតហេតុអភិវឌ្ឍថ្មី បោះជំហានឈានឡើងសង្គមនិយមយ៉ាងរឹងមាំ ក៏ដូចជាអនុវត្តប្រកបដោយជោគជ័យនូវបំណងប្រាថ្នារបស់លោកប្រធាន ហូជីមិញដ៏មហិមា និងបំណងប្រាថ្នារបស់ប្រជាជាតិទាំងមូលផងដែរ៕