បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចសកល

(VOVWORLD) - ដោយសារស្ថានភាពភូមិសាស្ត្រនយោបាយសកលមានការប្រែប្រួលដ៏ស្មុគ ស្មាញ និងមិនអាចទាយទុកជាមុនបានជាច្រើន សន្ទុះងើបឡើងវិញ និងកំណើនសេដ្ឋ កិច្ចពិភពលោក កំពុងតែ
ជួបប្រទះនឹងហានិភ័យ និងបញ្ហាប្រឈមធ្ងន់ធ្ងរជាច្រើន ដែល បណ្ដាលឲ្យហានិភ័យនៃឱនភាពកើនឡើង។ ដើម្បីឆ្លើយតប មហាអំណាច សេដ្ឋកិច្ចនានា ជាពិសេសស្ថាប័នសេដ្ឋកិច្ច-ហិរញ្ញវត្ថុសកល ដែលដឹកនាំដោយធនា គារពិភពលោក (WB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កំពុងខិតខំប្រឹងប្រែង ស្វែងរកដំណោះស្រាយសមស្រប។

បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចសកល - ảnh 1ធនាគារពិភពលោក (WB)។ (រូបថត៖ Business Standard)
ការវាយតម្លៃថ្មីបំផុតនៃស្ថាប័នហិរញ្ញវត្ថុសំខាន់ៗមួយចំនួនបានបង្ហាញថាសេដ្ឋ កិច្ចសកលនៅតែបន្តរងផលប៉ះពាល់ជាអវិជ្ជមានដោយកត្តាជាច្រើន រួមទាំងជម្លោះ រុស្ស៊ី-អ៊ុយក្រែន; ភាពតាន
តឹងកើនឡើងនៅលើឧបទ្វីបកូរ៉េ នៅមជ្ឈិមបូព៌ា និងក្នុង ទំនាក់ទំនងអាមេរិក-ចិន; ការសម្រេចចិត្តរបស់អង្គការ OPEC+ ក្នុងការកាត់បន្ថយទិន្ន ផលប្រេងឆៅ; ហានិភ័យនៃការផ្ទុះឡើងវិញនៃជំងឺ Covid-19 ជាដើម។
សញ្ញាគួរឱ្យព្រួយបារម្ភ
នៅក្នុងសន្និសីទនិទាឃរដូវរបស់ WB និង IMF ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង វ៉ាស៊ីនតោន សហរដ្ឋអាមេរិក IMF បានឲ្យដឹងថា បំណុលសាធារណៈសកលកំពុងខ្ពស់ ជាង ហើយកើនឡើងលឿនជាងការព្យាករណ៍ បើធៀបនឹងដំណាក់កាលមុនពេលជំងឺ កូវីដ-១៩ កើតឡើង ភាគច្រើនដោយសារការកើនឡើងនៃបំណុលសាធារណៈនៅ សហរដ្ឋអាមេរិក និងចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំជាងគេចំនួនពីររបស់ពិភពលោក។ តាមនោះ បំណុលសាធារណៈសកលបានកើនឡើងជិត ១០០% នៃ GDP ក្នុងឆ្នាំ ២០២០ មុនពេលធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំមុន។ ទោះជាយ៉ាងនេះក្តី អត្រា បំណុលសាធារណៈលើ GDP នៅតែខ្ពស់ជាងដំណាក់កាលមុនជំងឺរាតត្បាត។
ក្នុងពេលជាមួយគ្នានោះ របាយការណ៍ថ្មីបំផុតរបស់ទីភ្នាក់ងារវាយតម្លៃឥណទាន Fitch Ratings បានបង្ហាញថា ការក្ស័យធមនៃបណ្ដាប្រទេសបានកើនឡើងគួរឲ្យកត់ សម្គាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ជាក់ស្ដែងគឺ ចាប់ពីឆ្នាំ ២០២០ ដល់ត្រីមាសទីមួយនៃឆ្នាំ នេះ មានករណីក្ស័យធនចំនួន ១៤ ពាក់ព័ន្ធនឹងប្រទេសចំនួន ៩ រួមមាន បេឡារុស្ស លីបង់ ហ្គាណា ស្រីលង្កា សំប៊ី អាហ្សង់ទីន អេក្វាឌ័រ ស៊ូរីណាម និងអ៊ុយក្រែន។ មុន នោះ ក្នុងដំណាក់កាលឆ្នាំ ២០០០-២០១៩ មានករណីក្ស័យធនតែ ១៩ ប៉ុណ្ណោះដែល ពាក់ព័ន្ធនឹងប្រទេសចំនួន ១៣។ របាយការណ៍របស់ Fitch Ratings បានសង្កត់ធ្ងន់ថា បរិយាកាសម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលនៅតែមានបញ្ហាប្រឈមជាច្រើន ជា ពិសេសចំពោះប្រទេសដែលមានចំណាត់ថ្នាក់ឥណទានទាប។ ប្រទេសដែលមានអធិប តេយ្យភាពជាច្រើនមានចំណាត់ថ្នាក់ឥណទាន CCC+ ដែលមានន័យថា មានហានិភ័យក្ស័យធនខ្ពស់។
ចំណែកឯសេដ្ឋកិច្ចធំជាងគេគឺសហរដ្ឋអាមេរិក ទិន្នន័យដែលចេញផ្សាយដោយ ក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១២ ខែមេសា បានបង្ហាញថា ឱនភាព ថវិការបស់រដ្ឋាភិបាលសហព័ន្ធនៅក្នុងឆមាសទីមួយនៃសារពើពន្ធឆ្នាំ ២០២៣ បាន ឈានដល់កម្រិត ១,១ លានលានដុល្លារអាមេរិក កើនឡើង ៦៣% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។  មូលហេតុគឺការចំណាយហួសកម្រិតលើវិស័យអប់រំ សុខុ មាលភាពសុខាភិបាល និងការបង់ការប្រាក់លើបំណុល។
បង្កើនកិច្ចខិតខំប្រឹងប្រែងឆ្លើយតប
ស្ថាប័ននិងអ្នកជំនាញសេដ្ឋកិច្ច-ហិរញ្ញវត្ថុអន្តរជាតិចែករំលែកទស្សនៈថា បញ្ហាប្រឈមនិងហានិភ័យចំពោះសេដ្ឋកិច្ចសកលគឺធ្ងន់ធ្ងរ និងគួរឱ្យព្រួយបារម្ភ។ ប្រសិនបើ គ្មានដំណោះស្រាយសមហេតុផល គឺសន្ទុះងើបឡើងវិញដ៏ផុយស្រួយដែលទើបតែ បង្កើត អាចនឹងរលាយបាត់ ហើយសេដ្ឋកិច្ចជាច្រើនមានហានិភ័យធ្លាក់ចូងក្នុងវិបត្តិ។ ក្នុងនោះ សបញ្ហាគ្រប់គ្រងអតិផរណាគួរតែត្រូវបានផ្ដល់អាទិភាព។
បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចសកល - ảnh 2អគ្គសេដ្ឋវិទូ IMF លោក Pierre-Olivier Gourinchas (ស្ដាំ)។ (រូបថត៖ EPA)
នៅឯសន្និសីទនិទាឃរដូវរបស់ WB និង IMF អគ្គសេដ្ឋវិទូ IMF លោក Pierre-Olivier Gourinchas បានចាត់ទុកថា អតិផរណានៅតែជាបញ្ហាដែលគួរឱ្យព្រួយបារម្ភ បំផុត ហើយការរក្សាស្ថិរភាពតម្លៃគួរតែត្រូវបានផ្ដល់អាទិភាពដើម្បីដោះស្រាយ ជាជាង ហានិភ័យខាងស្ថិរភាពហិរញ្ញវត្ថុ ចំពោះគោលនយោបាយរូបិយវត្ថុរបស់ធនាគារ កណ្តាលនានា។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា លុះត្រាតែមានវិបត្តិហិរញ្ញវត្ថុ ធ្ងន់ធ្ងរមួយកើតឡើងប៉ុណ្ណោះ ទើបបញ្ច្រាសអាទិភាពនេះ។ ដូច្នេះហើយ IMF អំពាវនាវ ឱ្យប្រទេសជាសមាជិកបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ដើម្បីទប់ទល់នឹងស្ថាន ការណ៍ដ៏វែងអន្លាយនៃអតិផរណាខ្ពស់។
ក្នុងពេលជាមួយគ្នានោះ អ្នកជំនាញជាច្រើនបានផ្តល់អនុសាសន៍ថា បណ្ដាខឿន សេដ្ឋកិច្ចគួរតែកសាងផែនការបន្ថែមទៀតដើម្បីឆ្លើយតនឹងសេណារីយ៉ូដែលអស្ថិរភាពភូមិសាស្ត្រនយោបាយកាន់តែរីករាលដាល និងអូសបន្លាយ នាំទៅការហក់ឡើងវិញនៃ តម្លៃស្បៀងអាហារ និងថាមពល។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលយូរអង្វែង បណ្ដារដ្ឋាភិបាលត្រូវបន្តប្រកាន់ខ្ជាប់នូវគោលដៅនិងដំណោះស្រាយកំណើនប្រកបដោយនិរន្តរភាព ដើម្បីរាំងស្កាត់ និងឆ្ពោះទៅរក "ភាពស៊ាំ" នឹងឥទ្ធិពលពីខាងក្រៅ។
ជាពិសេស អ្នកជំនាញជាច្រើនបានដាស់តឿនរដ្ឋាភិបាលនៃប្រទេសមហា អំណាច និងស្ថាប័នពហុភាគី ដឹកនាំដោយអង្គការសហប្រជាជាតិដែលមានក្រុម ប្រឹក្សាសន្តិសុខជាស្នូល ឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយកាត់ បន្ថយភាពតានតឹងនៅចំណុចក្ដៅគគុកនានាលើពិភពលោក ដូចជាជម្លោះនៅ អ៊ុយក្រែន ភាពតានតឹងនៅឧបទ្វីបកូរ៉េ និងអសន្តិសុខនៅមជ្ឈិមបូព៌ា ជាដើម ព្រមទាំង ជំរុញដំណើរការផ្សះផ្សាពាក់ព័ន្ធ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការ អភិវឌ្ឍសេដ្ឋកិច្ច និងការអនុវត្តវិបុលភាពបរិយាប័ន្នលើទូទាំងពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ