(VOVWORLD) - នាថ្ងៃទី ៨ វិច្ឆិកា វៀតណាមទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំអាមេរិកដែលអញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋជាផ្លូវការនៅវៀតណាម។ នោះគឺជា ប្រធានាធិបតីសាធារណៈរដ្ឋឈីលី លោកស្រី Michelle Bachelet និងនាយករដ្ឋមន្ត្រី កាណាដា លោក Justin Trudeau។ ដំណើរទស្សនកិច្ចទាំងនេះត្រូវបានអនុវត្តសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងនាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc។ នេះគឺជាឱកាសសំខាន់ដើម្បីវៀតណាមនិង ប្រទេសអាមេរិកចំនួន ២ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមានសក្តានុភាព បង្កើត កំលាំងចលករថ្មីសំរាប់ទំនាក់ទំនងទ្វេភាគី។
ដំណើរទស្សនកិច្ចជាផ្លូវការដំបូងរបស់នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau នៅវៀតណាម |
(VOVworld) – ចំពោះឆីលីនិងកាណាដាវៀតណាមសុទ្ធតែបង្កើតទំនាក់ទំនងការទូតនាដើមឆ្នាំ ១៩៧០ នៃសតវត្យទី ២០ (ចំពោះឆីលីគឺឆ្នាំ ១៩៧១ ហើយជាមួយកាណាដាគឺឆ្នាំ ១៩៧៣)។ នេះគឺជាដំណើរទស្សនកិច្ចថ្នាក់រដ្ឋលើកទី ២ របស់ប្រធានាធិបតីសាធារណៈរដ្ឋឈីលី លោកស្រី Michelle Bachelet ប៉ុន្តែ នេះជាដំណើរទស្សនកិច្ចជាផ្លូវការដំបូងរបស់នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau នៅវៀតណាមដែរ។ បណ្ដាដំណើរទស្សនកិច្ចលើកនេះប្រព្រឹត្តទៅក្នុងកាលៈទេសៈទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងវៀតណាមនិងឆីលីនិងជាមួយកាណាដាបន្តអភិវឌ្ឍន៍យ៉ាងសកម្មលើគ្រប់វិស័យ។
វៀតណាមបន្តជាស្ពានតភ្ជាប់រវាងឈីលីនិងតំបន់អាស៊ី-អាគ្នេយ៍
ប្រធានាធិបតីសាធារណៈរដ្ឋឈីលីលោកស្រី Michelle Bachelet មកបំពេញទស្ស កិច្ចថ្នាក់រដ្ឋនៅវៀតណាមមុនពេលចូលរួមសន្និសីទបណ្ដាថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី ២៥ ក្នុងក្របខ័ណ្ឌសប្តាហ៍ជាន់ខ្ពស់ APEC ឆ្នាំ ២០១៧ នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។ ដំណើរទស្សនកិច្ចជាឱកាសដើម្បីអះអាងនូវទំនាក់ទំនង ស្អិតរមួតវៀតណាម-ឈីលី។ នាពេលកន្លងទៅ ទំនាក់ទំនងនយោបាយរវាងវៀតណាមនិងឈីលីកាន់តែអភិវឌ្ឍន៍ល្អប្រសើរតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូនិងជំនួបធ្វើការគ្រប់ជាន់ថ្នាក់។ យន្តការសហប្រតិបត្តិការទ្វេភាគីត្រូវបានរក្សាប្រចាំឆ្នាំហើយកាន់តែ ទទួលបានប្រសិទ្ធភាពដូចជា៖ សម័យប្រជុំនៃក្រុមប្រឹក្សាសេរីភាពពាណិជ្ជកម្មទ្វេភាគី ការពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេសទ្វេភាគី។ ឯកអគ្គរដ្ឋទូតឈីលីប្រចាំនៅវៀតណាម លោក Claudio de Negri បានវាយតំលៃថា៖
«ទំនាក់ទំនងវៀតណាម-ឆីលីត្រូវបានកសាងលើគ្រឹះស្ថានប្រវត្តិសាស្ត្រនៃ ប្រទេសទាំងពីរ។ ឈីលីជាប្រទេសអាមេរិកឡាទីនទី ២ ដែលបង្កើតទំនាក់ទំនងការទូត ជាមួយវៀតណាម។ កាលៈទេសៈបច្ចប្បន្នកាលអនុញ្ញាតឲ្យប្រទេសទាំងពីរជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ វៀតណាមនឹងបន្តជាស្ពានតភ្ជាប់ដើម្បីឈីលីនិងតំបន់អាមេរិកឡាទីនធ្វើសមាហរណកម្មរួមជាមួយតំបន់អាស៊ី-អាគ្នេយ៍។ យើងខ្ញុំ អះអាងថា៖ អនាគតរបស់ឆីលីមិនអាចផ្តាច់ចេញពីតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានឡើយ។»
ស្តីអំពីសេដ្ឋកិច្ច វៀតណាមនិងឈីលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រ តិបត្តិការជាច្រើនដូចជា៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការខាងសេដ្ឋកិច្ចពាណិជ្ជកម្ម កិច្ចព្រមព្រៀងលើកទឹកចិត្តនិងគាំពារវិនិយោគកិច្ចព្រមព្រៀងសហប្រតិបត្តិការអំពី វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកិច្ចព្រមព្រៀងស្តីអំពីការលើកលែងទិដ្ឋាការដែន ជាពិសេសគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលមានសុពលភាពចាប់ពីឆ្នាំ ២០១៤។ បណ្ដាឯកសារទាំងនេះបានរួមវិភាគទានជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភា គីទទួលបានទំហំពាណិជ្ជកម្មពី ១៧០ លានដុល្លាអាមេរិកនាឆ្នាំ ២០០៥ ដល់ ១ ពាន់ លានដុល្លាអាមេរិកនាឆ្នាំ ២០១៦ ដែលនាំឆីលីចូលក្នុងក្រុមប្រទេសនៅតំបន់អាមេរិកឡាទីនចំនួន ៤ ដែលមានទំហំផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីជាមួយវៀតណាមទទួលបានជាង ១ ពាន់លានដុល្លាអាមេរិក។
ប៉ុន្តែ ទូរលេខស្ថិតិនេះមិនសមស្របនឹងសក្តានុភាពនៃប្រទេសទាំងពីរទេ។ ឯកអគ្គរដ្ឋទូតឈីលីនៅវៀតណាម លោក Claudio De Negri បានចែករំលែកថា៖
«យើងខ្ញុំមានគោលបំណងថា៖ ប្រទេសទាំងពីរបន្តជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ ប្រទេសទាំងពីរកំពុងពន្លឿនការផ្លាស់ប្តូរពាណិជ្ជកម្ម បើកទូលាយទីផ្សារនាំចេញ ចូលរួមក្នុងសង្វាក់តំលៃពិភពលោកទាំងមូល ក៏ដូចជា ស្វែងរកឱកាសអភិវឌ្ឍន៍លើវិស័យទើបនឹងលេចចេញ ជំរុញការអនុវត្តបច្ចេកវិទ្យាក្នុង ឧស្សាហកម្ម ព្រមទាំង ជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងកាលៈទេសៈ បំរ៉ែបំរួលនៃ ខឿនសេដ្ឋកិច្ចសកលកំពុងជះឥទ្ធិពលអាក្រក់ទៅលើបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ ប្រទេសកំពុងអភិវឌ្ឍន៍ទាំងនេះគប្បីសហប្រតិបត្តិការនិងជួយឧបត្ថម្ភជាមួយគ្នាទៅវិញ ទៅមក។»
ជំរុញពាណិជ្ជកម្មទ្វេភាគីវៀតណាម-កាណាដា
នាបច្ចុប្បន្ន វៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កាណាដានៅអាស៊ី-អាគ្នេយ៍ និងជាទីផ្សារអាទិភាពនៃកម្មវិធីធ្វើសកម្មភាពទីផ្សារពិភពលោកទាំងមូលរបស់កាណាដា។ នាប៉ុន្មានឆ្នាំថ្មីៗនេះ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីកើនលើងស្ថិរភាព ទទួលបាន ៤ ពាន់ ១០០ លាន ដុល្លាអាមេរិក នាឆ្នាំ ២០១៦ និង ២ ពាន់ ៥០០ លាន ដុល្លាអាមេរិកនាខែសីហាឆ្នាំ ២០១៧ នេះ។
កាណាដាបច្ចុប្បន្នឈរលំដាប់ថ្នាក់ទី ១៤ ក្នុងចំណោមប្រទេសចំនួន ១១២ វិនិយោគចូលក្នុងវៀតណាម ក្នុងនោះ មានគំរោងការណ៍ធំមួយចំនួនដូចជា៖ មណ្ឌល ទេសចរណ៍បឹង Ho Tram នៅខេត្ត Ba Ria Vung Tau (ភាគខាងត្បូងវៀតណាម) គំរោងការណ៍កសាងមន្ទីរពេទ្យនៅខេត្ត Hai Duong (ភាគខាងជើងវៀតណាម) ឬ គំរោងការណ៍ថាមពលខ្យល់នៅខេត្ត Ninh Thuan (ភាគកណ្ដាលវៀតណាម)។
កាណាដាក៏ស្ថិតក្រុមបណ្ដាប្រទេសដំបូងដែលផ្តល់ជំនួយអភិវឌ្ឍន៍ (ODA) សំរាប់វៀតណាម ដែលប្រមូលផ្តុំទៅលើកំណែទម្រង់សេដ្ឋកិច្ច ការកាត់បន្ថយភាព ក្រីក្រ កសិកម្មនិងបរិស្ថាន។ នាពេលថ្មីៗនេះ កាណាដាទើបនឹងប្រកាសកញ្ចប់ប្រាក់ ODA ដែលមានតំលៃ ១២ លាន ៩ សែនដុល្លាកាណាដា (ស្មើនឹង ១០ លាន ១០៥ លានដុល្លាអាមេរិក) សំរាប់គំរោងការណ៍អភិវឌ្ឍន៍សហករនៅវៀតណាមដំណាក់កាល ២០១៥-២០២០ ហើយផ្តល់ជំនួយសំរាប់វៀតណាមក្នុងការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ គិតដល់ពេលនេះ តំលៃសរុបនៃគំរោងការណ៍ ODA ទាំងឡាយដែលនៅមានសុពលភាពជាមួយវៀតណាមទទួលជាង ៦០ លានដុល្លាកាណាដា (៤៧ លានដុល្លាអាមេរិក)។
នៅថ្នាក់តំបន់ ភាគីទាំងពីរជានិច្ចកាលជំរុញកិច្ចសហប្រតិបត្តិការនិងការតភ្ជាប់ រវាងតំបន់នានានៃប្រទេសទាំងពីរ ដូចជា៖ ខេត្ត Ha Tinh ជាមួយទីក្រុង Langley ទីក្រុងហូជីមិញជាមួយទីក្រុង Toronto ទីក្រុង Da Nang ជាមួយទីក្រុង Vancouver។
ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់ប្រធានាធិបតីសាធារណៈរដ្ឋឈីលី លោកស្រី Michelle Bachelet និងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau គឺជាឱកាសអញ្ជើញចូលរួមសន្និសីទ ថ្នាក់ដឹកនាំបណ្ដាខឿនសេដ្ឋកិច្ច APEC ឆ្នាំ ២០១៧ គឺជារបត់កូសសម្គាល់សំខាន់ៗ ដែលបង្កើតមូលដ្ឋានដើម្បីជំរុញទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងវៀតណាម និងប្រទេសអាមេរិកចំនួន ២ នាពេលខាងមុខ តាមទិសជាក់ស្តែង ប្រកបដោយប្រសិទ្ធ ភាពថែមទៀតលើគ្រប់វិស័យ៕