(VOV)_រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ និងសេចក្ដីសម្រេចចិត្តលេខ២១៧របស់ការិយា
ល័យ នយោបាយ ស្ដីពី៖បទបញ្ជាឃ្លាំមើល បដិវាទសង្គម របស់រណសិរ្យមាតុភូមិ វៀតណាមនិងអង្គការ ស្ថាប័ននយោបាយ សង្គមនានា បានអះអាងនូវតួនាទីជា
ម្ចាស់ របស់ប្រជាជន ក្នុងជីវភាពសង្គមនៅវៀតណាម។ ការលាត្រដាងអនុវត្តការ ផ្តួចផ្តើមគំនិតនេះ បានពង្រីកបញ្ញានិងកម្លាំងពលំរបស់ប្រជាជនទាំងមូលក្នុង ការ អនុវត្តបទបញ្ជាឃ្លាំមើល បដិវាទសង្គម។
|
រដ្ឋធានីហាណូយបង្កើនការឃ្លាំមើល បដិវាទសង្គម របស់រណសិរ្យមាតុភូមិវៀតណាម(http://noichinh.vn/) |
ក្នុងបណ្ដាសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតទូទាំងប្រទេស លើកទី១០ និង សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតទូទាំប្រទេសរបស់បក្សកម្មុយនីស្តវៀតណាម
សុទ្ធ តែលើកកំពស់តួនាទីឃ្លាំមើលនិងបដិវាទសង្គមរបស់រណសិរ្យមាតុភូមិវៀត
ណាម។ ដើម្បីតួនាទីឃ្លាំមើល និងបដិវាទរបស់រណសិរ្យមាតុភូមិវៀតណាមចូល
ច្រៅ ក្នុងជីវភាពរស់នៅ គណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម បាន ខំប្រឹងប្រែងអនុវត្តសកម្មភាពឃ្លាំមើល បដិវាទបញ្ហាសម្គមជាច្រើនក្នុងតំបន់។
ឃ្លាំមើលការកសាងរដ្ឋអំណាចមូលដ្ឋាន
តាំងពីពេលលាតត្រដាងអនុវត្តបទបញ្ជា “រណសិរ្សមាតុភូមិឃ្លាំមើលកម្មាភិ
បាលមន្ត្រីរដ្ឋការ បក្ខជននៅទីប្រជុំជន” ឃុំ Phong Phu ស្រុក Binh Chanh ទីក្រុង
ហូជី មិញបានរកឃើញនិងចំណត់ការផាក់វិន័យកម្មាភិបាលមន្ត្រីរដ្ឋការ បក្ខជន ចំនួន២៥នាក់ដោយការបញ្ឈប់ការងារ ផ្ទេរទៅការងារផ្សេង ព្រមាននិងទិតៀនចំ
ពោះមុខសមូហភាពប្រជាជន។ការប្តេជ្ញាចិត្តក្នុងការដោះស្រាយកម្មាភិបាលមិន
ត្រឹម តែនាំមកនូវជំនឿជឿជាក់សំរាប់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវតួ នាទីឃ្លាំមើលរបស់រណសិរ្សមាតុភូមិ រួមចំណែកកសាងរៀបចំបក្សឡើងវិញនិងពង្រឹងក្បាលម៉ាស៊ីនរដ្ឋអំណាច។ លោកស្រី Huynh Thi Ut ប្រធានរណសិរ្សមាតុ
ភូមិឃុំ Phong Phu ស្រុក Binh Chanh បានឲ្យដឹងថា៖
“មុននេះកម្មវិធីឃ្លាំមើលគ្រាន់តែនិយាយរួមៗប៉ុណ្ណោះដោយហេតុនេះប្រ
ព័ន្ធរណសិរ្សក៏ឃ្លាំមើលទូលាយលើខ្លឹមសារជាច្រើន មិនបង្ហាញនូវតួនាទីការទទួលខុសត្រូវហើយប្រសិទ្ធភាពឃ្លាំមើលនៅមានកំហិត។ តាំងពីឆ្នាំ២០១៣មក រណសិរ្សមាតុភូមិឃុំ Phong Phu បានផ្លាស់ប្តូរថ្មីរបៀបឃ្លាំមើលដោយការនាំខ្លឹម
សារឃ្លាំមើល ក្នុងកម្មវិធីសកម្មភាពហើយពីនោះមកការបដិវាទសង្គមក៏ល្អជាង។”
ឃ្លាំមើលការវិនិយោគសាធារណះនិងគោលនយោបាយចំពោះជន
មានគុណបំណាច់
មុនពេលការិយាល័យនយោបាយផ្សាយចេញសេចក្តីសំរេចលេខ២១៧នោះ
តំបន់ជាច្រថើនបានអនុវត្តការ ឃ្លាំមើលការវិនិយោគសាធារណះតាមសេចក្តី
សំរេចលេខ៨០របស់រដ្ឋាភិបាល។តាមនោះគណះអធិការកិច្ចប្រជាជនត្រូវបានបង្កើតឡើងនៅទីប្រជុំជននិមួយៗហើយបណ្តាកម្មវិធីប្រមូលផ្តុំ ឃ្លាំមើលលើ
សំណង់ប្រយោជន៍នៅក្នុងតំបន់។ កាលពីឆ្នាំ២០១៣មករណសិរ្យមាតុភូមិវៀតណាមបានលាតត្រដាងអនុវត្តការ ឃ្លាំមើលការផ្តួចផ្តើមគំនិតនិង គោលនយោ
បាយចំពោះជនមានគុណបំណាច់។ប្រធានគណះកម្មាធិការមជ្ឈឹមរណសិរ្យ
មាតុភូមិវៀតណាមលោកNguyen Thien Nhan អោយដឹងថា៖
“ រដ្ឋធម្មនុញ្ញវៀតណាមបានកំណត់ការទទួលខុសត្រូវនិងសិទ្ឋិអំណាចរបស់
រណសិរ្យខាងការឃ្លាំមើលបដិវាទ។ទោះបីជាពុំមានច្បាប់ស្តីពីការឃ្លាំមើល
និងបដិវាទក្តីប៉ុន្តែ រណសិរមាតុភូមិវៀតណាមនិងរណសិរ្យគ្រប់ជាន់ថ្នាក់
នៅអនុវត្តតាមសំណូមពររបស់រដ្ឋាភិបាលនិងបណ្តាស្ថាប័នមានសមត្ថកិច្ច។ “
បង្កើនការឃ្លាំមើល បដិវាទដើម្បីប្រមូលផ្តុំបញ្ញារបស់ប្រជាជន
រដ្ឋធម្មនុញ្ញឆ្នាំ២០១៣និងសេចក្តីសម្រេចិត្តលេខ ២១៧ របស់ការិយាល័យ នយោបាយបានសង្កត់ធ្ងន់ទៅលើតួនាទីរបស់រណសិរ្សមាតុភូមិវៀតណាមក្នុងការ
បង្កើតឡើង “អណ្តាតភ្លើងប្រភព” ដើម្បីប្រមូលផ្តុំ ពង្រីកខ្លាំងបញ្ញារបស់ប្រជាជន តាមរយៈកាអនុបត្តន៍បទបញ្ជាឃ្លាំមើល បដិវាទសង្គម។ លោក Dang Van Khoa សមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញអះអាងថា៖
ក្នុងការអនុវត្តន៍តួនាទីឃ្លាំមើលនិងបដិវាទ គឺត្រូវយកចិត្តទុកដាក់ទៅលើ
ការ បំផុសឡើងការចូលរួមយ៉ាងសកម្មរបស់ប្រជាជន ដោយឈរលើស្មារតីស្ថាបនា
តាមនោះទើបសង្ឃឹមថា អណ្តើតភ្លើងឃ្លាំមើល បដិវាទបានលើកកំពស់។
តាមបទបញ្ជាឃ្លាំមើលនិងបដិវាទសង្គមរបស់រណសិរ្សមាតុភូមិវៀតណាម
ជារៀងរាល់ឆ្នាំរណសរិ្សមាតុភូមិវៀតណាមមាន ភារកិច្ចកសាងផែនការឃ្លាំមើល រាយការណ៍ជាមួយគណៈកម្មាធិការបក្សគ្រប់ជាន់ ថ្នាក់មុនពេលដំណើការអនុវត្តន៍។ រណសិរ្សមាតុភូមិវៀតណាម ក៏បានអនុវត្តន៍ជា ជំហានៗរាល់បទបញ្ជាឃ្លាំមើលនិង
បដិវាទសង្គម រួមចំណែកកសាង បក្ស និងរដ្ឋអំណាចរបស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន៕