(VOV World)_បញ្ហាមួយក្នុងចំណោមបញ្ហាសំខាន់ៗ ដែលត្រូវបានយកមកពិភាក្សានៅក្នុងសន្និបាត លើកទី ៧ គណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមដែល កំពុងបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ គឺបញ្ហាផ្លាស់ប្តូរថ្មី បង្កើនការដឹកនាំរបស់ បក្ស ចំពោះការងារចលនាប្រជាជន ក្នុងសភាពការណ៍ថ្មី។
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung និងប្រជាជន(TTXVN) |
តាមអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានអោយ
ដឹងថា÷ ក្នុងគ្រប់ដំណាក់កាល ការងារចលនាប្រជាជនសុទ្ធតែមានអត្ថន័យយុទ្ធ សាស្ត្រចំពោះបុព្វហេតុបដិវត្តន៍ទាំងមូលនៃប្រទេសជាតិនិងប្រជាជាតិ។ ក្នុងសភាព ការណ៍កំពុងមានការផ្លាស់ប្តូរថ្មីជាច្រើន ដូចសព្វថ្ងៃនេះ ការងារចលនាប្រជាជនកាន់
តែ សំខាន់ជាង មិនអាចមើលងាយបានទេ។ លោកNguyen Van Hung អនុប្រធាន
គណះ កម្មាធិការចលនាប្រជាជនមជ្ឈឹម បានអោយដឹងថា÷
“ ការងារចលនាប្រជាជនរបស់បក្សដើរតួនាទីដ៏សែនសំខាន់។ នេះគឺជាភារ
កិច្ចយុទ្ធសាស្ត្ររបស់បដិវត្តន៍។ ការបង្កើន ផ្លាស់ប្តូរថ្មីការងារចលនាប្រជាជនគឺសំ
ដៅ កសាងទំនាក់ទំនងជិតស្និទ្ធជាងទៀតរវាងបក្សជាមួយប្រជាជន។ សន្និបាត
លើក នេះត្រូវកំណត់ច្បាស់នូវគោលដៅ ទស្សនះ ភារកិច្ច និងដំណោះស្រាយ
ដើម្បី បង្កើនការងារចលនាប្រជាជនរបស់បក្ស ក្នុងសភាពការណ៍ថ្មី។”
បញ្ហាដែលបានចោទឡើងគឺ ទន្ទឹមនឹងការសុក្រិដ្ឋការផ្តួចផ្តើមគំនិតគោលន
យោ បាយអោយសមស្របជាមួយស្ថានភាពជាក់ស្ដែងនៃជីវភាពរស់នៅនោះ ការផ្លាស់ប្តូរថ្មីបែបផែនអនុវត្តចលនាប្រជាជនត្រូវបានយកចិត្តទុកដាក់ជាពិសេស។
ក្នុងដំណាក់កាលបច្ចុប្បន្ននេះ បញ្ហាសំខាន់បំផុតគឺ គណះកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ត្រូវប្រមូលផ្តុំបានបញ្ញារបស់ប្រជាជន ប្រមូលផ្តុំគេចុលក្នុងផែនមហា
សាមគ្គីភាពជាតិដើម្បីមនុស្សម្នាក់ៗ ក្លាយទៅជាអ្នកស្ម័គចិត្តក្នុងការងារនេះៗ។ ស្ដីពីការបង្កើនគុណភាពជួរកម្មាភិបាលធ្វើការងារចលនាប្រជាជន មហាបរិញ្ញា
ham Thi Nhu Quynh គ្រូបង្រៀន១រូបនៅសាលានយោបាយ Nghe An បានអោយដឹង
ថា÷
“បញ្ហាត្រូវយកចិត្តទុកដាក់ពិសេសបំផុតនាបច្ចុប្បន្នគឺការទទួលខុសត្រូវរបស់
ជួរកម្មាភិបាលក្នុងបញ្ហាបំរើប្រជាជន។ការទទួលខុសត្រូវរបស់ជួរកម្មាភិបាលពិសេស
ជាអ្នកជួបប្រាស្រ័យជាមួយប្រជាជនត្រូវចាប់ផ្ដើមពីគណះកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានគ្រប់ជាន់ថ្នាក់ត្រូវជាអ្នកគំរូដើម្បីបង្កកំលាំងរីករាលដាល។”
ក្នុងពេលនោះអតីតអនុប្រធានរដ្ឋសភាលោក Truong Quang Duoc បានចាត់ទុក
ថា ការនិយាយនិងទង្វើ មេរៀនដ៏ខ្លីអំពិការងារចលនាប្រជាជនរបស់លោកប្រធាន
ហូជី មិញគឺជាត្រីវិស័យនៃការងារចលនាប្រជាជនក្នុងគ្រប់ដំណាក់កាល។ក្នុងដំ
ណាក់ កាលនាបច្ចុប្បន្នការងារចលនាប្រជាជនត្រូវបង្ហាញតួនាទីយ៉ាងខ្លាំងក្លាថែម ទៀតសំដៅដោះស្រាយបញ្ហាជីវភាពរស់នៅប្រជាជន។ ក្រៅពីនោះការងារចលនា
ប្រជាជនត្រូវ រួមចំណែកលាតត្រដាង អនុវត្តរាល់ការផ្តួចផ្តើមគំនិតគោលនយោបាយ
របស់បក្សនិង រដ្ឋចូលក្នុងជីវភាពរស់នៅយ៉ាងខ្លាំងក្លាថែមទៀត។ លោក Truong
Quang Duoc បានលើកច្បាស់ថា៖
“តួអក្សចលនាប្រជាជនជាកិរិយាសព្ទវាជាសកម្មភាព។ ប្រសិនបើគ្មានសកម្ម
ភាពគឺគ្មានការចលនាប្រជាជនឡើយ។ សកម្មភាពគឺអ្វី? គឺត្រូវទទួលយកជាមួយ
គោលនយោបាយគោលមាគ៌ា គោលការណ៍ឲ្យស៊ីជម្រៅ ឲ្យសមស្របជាមួយប្រ
ជាជន។ ជាងនេះទៀត គឺទាក់ទងជាមួយជំនាន់កម្មាភិបាលនិងប្រជាជនគ្រប់ស្រ
ទាប់។បើមានការទាក់ទងនោះទើបបានដឹងថាជីវភាពរស់នៅរបស់គេយ៉ាងម៉េចបំ
ណងប្រាថ្នារបស់គេយ៉ាងម៉េច។”
គោលដៅចុងក្រោយនៃការបង្កើននិងផ្លាស់ប្តូរថ្មីកិច្ចដឹកនាំរបស់បក្សចំពោះការងារ
ចលនាប្រជាជនក្នុងស្ថានភាពថ្មីគឺដើម្បីពង្រឹងដ៏រឹងមាំការជឿជាក់របស់ប្រជាជនទៅ
លើបក្ស បង្កើនផែនមហាសាមគ្គីភាពជាតិនិងទំនាក់ទំនងស្អិតរមួតទៅលើបក្សជា
មួយប្រជាជន ពង្រីកនូវកំលាំងដ៏ធំធេងរបស់ប្រជាជនបង្កើតចលនាមហាជនដ៏ទូ លំទូលាយកសាងនិងការពារប្រទេសជាតិនិងអនុវត្តដ៏ជោគជ័យបុព្វហេតុឧស្សាហូ
បនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិ៕