បង្កើនទិន្នផលកត្តាសរុបឆ្លើយតបតម្រូវការធ្វើសមាហរណកម្មអន្តរជាតិ
VOV -  
(VOVworld)-ក្នុងបណ្តាបទដ្ឋានសេដ្ឋកិច្ចដែលសេចក្តីសម្រេចមហាសន្និបាតលើក ទី១២របស់បក្សកុម្មុយនិស្តវៀតណាមដាក់ចេញនោះ បទដ្ឋានកំណើនទិន្នផលកត្តា សរុបត្រូវបានកំណត់ក្នុងកម្រិតពី៣០%ដល់៣៥%នាឆ្នាំ២០២០។ នេះជាគោល ដៅមិនងាយស្រួលទេ ប៉ុន្តែក៏អាចសម្រេចបាន ជាពិសេសក្នុងកាលៈទេសៈដែល វៀតណាមកំពុងត្រៀមខ្លួនជ្រៀបចូលទីលានរួមខណៈដែលកិច្ចព្រម ព្រៀងដៃគូ ពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក(TPP)មានសុពលភាពជាផ្លូវការ។
|
វៀតណាមបង្កើនទិន្នផលកត្តាសរុបឆ្លើយតបតម្រូវការធ្វើសមាហរណកម្មអន្តរជាតិ |
មិនដូចជាទិន្នផលពលកម្មទេ ទិន្នផលនៃកត្តាសរុប(Total Factor Productivity -
TFP) ជាការរួមចំណែករបស់កត្តាមួយចំនួន ដូចជាចំណេះដឹង បទពិសោធន៍ គុណ ភាពទុនវិនិយោគ ឬសមត្ថភាពគ្រប់គ្រងជាដើម។
គោលដៅអាចសម្រេចបាន
យោងតាមលោក Nguyen Quan រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមថា នៅត្រឹមឆ្នាំ២០១១ TFP ចាប់ផ្តើមមានកំណើននិងស្ថិរភាព។ ជា
មធ្យម ក្នុងដំណាក់កាល២០១១-២០១៤ ល្បឿនកំណើនរបស់TFP បានរួម
ចំណែកចូល ក្នុងកំណើនសេដ្ឋកិច្ចក្នុងកម្រិត២៦%។ ខណៈដែល TFP កើន
ឡើង នឹងជម្រុញ កំណើនផលិតផលក្នុងស្រុកសរុប GDP ដោយមិនបាច់ផ្អែក
ទៅលើការបង្កើនទុន វិនិយោគ ចំនួនពលករ ក៏ដូចជាធ្វើអាជីវកម្មប្រភពធន
ធានធម្មជាតិ។ ដោយឧត្តម ភាពនេះ ការជម្រុញកំណើន TFP កំពុងបានប្រ ទេសជាច្រើនក្នុងនោះមានវៀតណាមផ្តោតការយកចិត្តទុកដាក់ ដោយឆ្ពោះទៅ យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព។ សេចក្តីសម្រេចចិត្តនៃ មហាសន្និបាតតំណាងទូទាំង ប្រទេសលើកទី១២របស់បក្សបានដាក់ចេញ
គោលដៅដល់ឆ្នាំ២០២០ តាមរយៈ ទិន្នផលកត្តាសរុប TFP នេះ សកម្មភាពវិទ្យា សាស្ត្រនិងបច្ចេកវិទ្យានឹងរួមចំណែក ៣៥%ចូលក្នុងកំណើនសេដ្ឋកិច្ច។ រដ្ឋមន្ត្រី ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា លោក Nguyen Quan បានឲ្យដឹងថា៖
“យើងខ្ញុំឃើញថា គោលដៅនេះអាចសម្រេចបាន។ដោយសារឆ្នាំទៅមិញ TFP
ទទួលបាន៣៤%។ តាមគំរោងក្នុងឆ្នាំ២០១៦នេះអាចទទួលបានជិត៣៩%។ ដោយល្បឿនសេដ្ឋកិច្ចដូចសព្វថ្ងៃនេះ ខ្ញុំសង្ឃឹមថា TFP នឹងកើនយ៉ាងខ្លាំងនា
ប៉ុន្មានឆ្នាំបន្ត ហើយអាចសម្រេចបានកម្រិតមធ្យមគឺជាង៣៥% ”។
ឱកាសដើរទន្ទឹមជាមួយនឹងការសាកល្បង
ទិន្នផលពលកម្មខ្ពស់មានន័យថាចំណូលរបស់ពលករក៏បានកើនឡើង
ដែរ។ ក្នុងនិន្នាការធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ដូចបច្ចុប្បន្ន ខណៈដែលវៀត
ណាម ចូលរួម TPP និងសហគមន៍សេដ្ឋកិច្ចរួមអាស៊ាននោះ ដោយទស្សន
វិស័យយូរ អង្វែងដូច្នេះ គឺប្រាក់បៀរវត្សនិងចំណូលរបស់ពលករត្រូវបានកែលំ
អរ។ ទន្ទឹម ជាមួយនឹងឥទ្ធិពលសកម្មនោះ ពលករជាពិសេសពលករវ័យក្មេង
ត្រូវជួបប្រទះ នឹងការប្រគួតប្រេជែងជាមួយពលករមានគុណភាពខ្ពស់មកពី
ប្រទេសដទៃ។ ការ ធ្វើសមាហរណកម្មសេដ្ឋកិច្ច ទាមទារឲ្យមានប្រភពធន
ធានមនុស្សមានសមត្ថ ភាព ចេះបតបែនតាមកាលៈទេសៈ មានជំនាញធ្វើការ
និងពូកែភាសាបរទេស។ កញ្ញា Vu Thi Thao Vy អនុប្រធានសមាគមនិស្សិតមហា
វិទ្យាល័យសេដ្ឋកិច្ចហា ណូយបានឲ្យដឹងថា៖
“នាងខ្ញុំឃើញថានេះជាឱកាសល្អផងនិងជាការសាកល្បងផងសម្រាប់វៀត
ណាម។ ប្រសិនបើមានការប្តេជ្ញាចិត្តនាងខ្ញុំជឿថាវៀតណាមនឹងសម្រេចបាន
គោលដៅនោះ។ បញ្ហាប្រឈមគឺ ការប្រកួតប្រជែងការងារនិងបញ្ហាភាសា
បរទេស។ដូច្នេះ មជ្ឈ ដ្ឋានវ័យក្មេងត្រូវមានការហាត់ពត់លត់ដំដើម្បីអាចសម្រប
ខ្លួនចូលក្នុងការធ្វើ សមាហរណកម្មអន្តរជាតិនេះ”។
ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវកំណើន TFP នេះ វៀតណាមក៏បាន ដាក់ចេញដំណោះស្រាយជាច្រើនដូចជា ទទួលយកបច្ចេកវិទ្យា ជួលអ្នកជំនាញ អំពាវនាវឲ្យអ្នកវិទ្យាសាស្ត្ររួមដំណើរជាមួយអង្គភាពអាជីវកម្ម។ទន្ទឹមជាមួយគ្នា
នោះ ក្រសួងស្ថាប័នតំបន់នានាក៏បានរួមផ្សំអនុវត្តយ៉ាងសកម្មនូវកម្មវិធីលើក កំពស់ទិន្នផលនិងគុណភាពផលិតផល ទំនិញដំណាក់កាលទី២ (២០១៦-២០២០) សំដៅកសាងនូវបទដ្ឋានថ្មីចំនួន២.០០០ សម្រាប់ប្រព័ន្ធបទដ្ឋានជាតិឲ្យសមស្រប ជាមួយនឹងបទដ្ឋានអន្តរជាតិ បទដ្ឋានតំបន់ និងជួយអង្គភាពអាជីវកម្មចំនួន៦០ពាន់ផ្លាស់ប្តូរបច្ចេកវិទ្យា៕
VOV