បង្កើនភាពតានតឹងលើឧបទ្វីបកូរ៉េ

បង្កើនភាពតានតឹងលើឧបទ្វីបកូរ៉េ - ảnh 1
បង្កើនភាពតានតឹងលើឧបទ្វីបកូរ៉េ (AFP)


        Vovworld-ក្នុងបំរ៉េបំរួលថ្មីបំផុតនាថ្ងៃទី១០សីហាអ្នកនាំពាក្យក្រសួងឯកភាព
​កូរ៉េខាងត្បូង Jeong Joon hee បានឲ្យដឹងថាសាធារណៈរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិត
កូរ៉េបដិសេធទទួលសំណើររបស់កូរ៉េខាងត្បូងអំពីការរៀបចំការចរចារអន្តរកូរ៉េ
យន្តការសន្ទនាខ្ពស់បំផុតរវាងភាគីទាំងពីរ។

ភាពតានតឹងបានបន្ត

ទាហានកូរ៉េខាងត្បូង២នាក់ត្រូវរបួសធ្ងន់ក្នុងករណីផ្ទុះគ្រាប់បែកនាព្រឹកថ្ងៃទី៤សីហា
នៅភាគខាងត្បូងនៃ DMZ នៃខេត្ត​Gyeonggi របស់កូរ៉េខាងត្បូងខណៈ​ដែលគេកំពុង
អនុវត្តភារកិច្ចយាមល្បាតធម្មតា។ នៅសន្និសីទកាសែតនាថ្ងៃ​ទី​១០សីហា
ឧត្តមសេនីយ៍ត្រី Koo Hong-mo នៃក្រុមប្រឹក្សាសេនាធិការកងទ័ពចំរុះ​កូរ៉េខាងត្បូង
បានឲ្យដឹងថា តាមលទ្ធផលសង្កេតការណ៍នៅកន្លែងកើតហេតុ បណ្ដាទាហាន
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានឆ្លងកាត់ព្រំដែនយោធាដើម្បីកប់
គ្រាប់បែកនៅជិតកន្លែងយាមរបស់ទាហានកូរ៉េខាងត្បូងនៅ DMZ។ ឧត្តមសេនីយ៍ត្រី
Koo Hong-mo បានសង្កត់ធ្ងន់ថា សកម្មភាពនេះរបស់​ភាគីសាធារណៈរដ្ឋប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េរំលោភទៅលើកិច្ចព្រមព្រៀងផ្អាកសង្គ្រាមនិងកិច្ចព្រមព្រៀងមិនវាយ
ប្រហារទៅលើគ្នារវាងប្រទេសទាំងពីរ។ រីឯសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត
កូរ៉េមិនទាន់នាំចេញការអត្ថាធិប្បាយណាមួយឡើយ។

ផលវិបាកពីភាគីទាំងពីរ

        នាថ្ងៃទី១០សីហាដដែល​អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង Kim Min Seok
បានប្រកាសថា​ជាលើកដំបូងក្រោយ១១ឆ្នាំ Seoul បានសំរេចចិត្ត​តភ្ជាប់ឡើងវិញយុទ្ធនាការឃោសនាដោយឧគ្ឃោសនសព្ទតាមបណ្ដោយខ្សែ​ព្រំដែនជាមួយសាធារណៈរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។

        នាឆ្នាំ២០០៤​កូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត​កូរ៉េ​បាន
ឯភាពបញ្ចប់សង្គ្រាមឃោសនាតាមបណ្ដោយព្រំដែន។​ ដល់ឆ្នាំ២០១០ Seoul បានតភ្ជាប់
យុទ្ធនាការនេះសមដៅតបតវិញសាធារណៈរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េបន្ទាប់បីករណីនាវចម្បាំង Cheonan នៃប្រទេសនេះត្រូវលិចទឹក​ដែលភាគីកូរ៉េខាងត្បូងចាត់ទុកថា
គ្រាប់បែកបុករបស់ព្យុយាងបណ្ដាលឡើង។ ប៉ុន្តេយុទ្ធនាការនេះត្រូវលុបចោលដោយសារសាធារណៈរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េបានប្រកាសនឹងបាញ់បំផ្លាញ។

        មិនទាន់បញ្ចប់ត្រឹមនោះ នាចុងសប្ដាហ៍មុនសាធារណៈរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិត
កូរ៉េបានប្រកាសនឹងកែប្រែម៉ោងបទដ្ឋានយឺតជាង៣០នាទីបើប្រៀប​នឹងម៉ោងបទដ្ឋានដែល
ប្រទេសទាំងពីរកំពុងអនុវត្តចាប់ពីថ្ងៃទី១៥ខាងមុខ ក្នុង​ឱកាសរំលឹកខួបលើកទី៧០ទិវាឧប
ទ្វីបកូរ៉េបានរំដោះ ជាទិវាបុណ្យធំមួយនៃ​ប្រទេសទាំងពីរ។ ប្រតិកម្មចំពោះកាយវិការនេះ ប្រធានាធិបតីកូរ៉េខាង​ត្បូងលោក​ស្រី Park Geun hye ប្រមានថា ការសំរេចចិត្តកែប្រែម៉ោងនៃសាធារណៈរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតកូរ៉េអាចបង្កើនការខ្វែងគំនិតរវាងភាគីទាំងពីរ ដើរ​បញ្ច្រាស់នឹងការខំប្រឹងប្រែងឆ្ពោះទៅកិច្ចសហប្រតិបត្តិការអន្តរកូរ៉េនិងបុព្វហេតុ​ឯកភាព
សន្តិភាពរវាងភូមិភាគទាំងពីរ។

បង្កើនការលំបាកសំរាប់ការចរចារអន្តរកូរ៉េ

ដល់ឥឡូវនេះសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េមិនទាន់ផ្សាយសញ្ញាដើម្បី
ដំណើរការចរចារអន្តរកូរ៉េឡើយ។ មុននោះកូរ៉េខាងត្បូងបានផ្ញើរ​សំបូត្រ​ស្នើររៀបចំការ
ចរចារជាន់ខ្ពស់រវាងមន្ត្រីនៃភាគទាំងពីរ។​ ប៉ុន្តែភាគី​សាធារណៈរដ្ឋប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េមិនទាន់យល់ព្រមសំបូត្រនេះ​ដោយមូលហេតុមិនទទួលបានបទបញ្ជា
ពីថ្នាក់ដឹកនៃឡើយ។

មុននេះ​រដ្ឋាភិបាកកូរ៉េខាងត្បូងបានសម្ដែងក្តីសង្ឃឹមថា ទំនាក់ទំនងអន្តរ​កូរ៉េ​នឹង
បានកែលំអរនាពេលអនាគតខ្លី​ទន្ទឹមនឹងនោះប្រកាសនឹងជួយឧបត្ថម្ភការ​ជួប​ប្រាស្រ័យ
អន្តរកូរ៉េក្នុងវិស័យវប្បធម៍កីឡា។ ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun hye
បានដាស់តឿនសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ​ចូលរួមគំរោងការណ៍
សាងសង់ខ្សែផ្លូវដែកអន្តរកូរ៉េតភ្ជាប់ជាមួយទ្វីអឺរ៉ុបតាមរយៈខ្សែផ្លូវដែកឆ្លងកាត់​ Siberi
របស់រុស្ស៊ី។ ខណៈពេលនោះ៨៧%ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន៥០០របស់កូរ៉េខាង
ត្បូងសម្ដែងការយកចិត្តទុកដាក់ដល់លទ្ធភាព​អាជីវកម្មនៅសាធារណៈរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េបន្ទាប់ពីភាគទាំងពីរ​បានឯកភាព។ ប៉ុន្តែភាពតានតឹង
នាពេលថ្មីៗនេះនៅឧបទ្វីបកូរ៉េពិតប្រាកដនឹង​ធ្វើ​ឲ្យផ្អាក់រាល់សកម្មភាពជួបប្រាស្រ័យ
និងសហប្រតិបត្តិការនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ